របាយការណ៍សមត្ថកិច្ច៖ មនុស្ស​១០៣នាក់ស្លាប់ និង៤៥៦នាក់រងរបួស ដោយ​គ្រោះថ្នាក់ចរាចរណ៍រយៈពេល១ឆ្នាំ

ដោយៈ សេដ្ឋការ ខេត្តកំពុងឆ្នាំ ថ្ងៃទី 20 ខែ 11 ឆ្នាំ 2014 វេលាម៉ោង 02:09 នាទី ចំនួនអានៈ 1996

យោង​តាម​របាយការណ៍​​​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំ​បហ​បាន​អោយ​ដឹង​ថា យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ប្រុស​ស្រី​ចំ​នួន​១០៣​នាក់ បាន​ស្លាប់ និង​៤៥៦នាក់​ផ្សេង​​ទៀត​បាន​​រង​របួស​ធ្ងន់​ស្រាល​ក្នុង​ករ​ណី​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បាន​កើត​ឡើង​ទាំង​​២៣០​​ករណី​​​ ដោយ​គិត​ចាប់​ពីថ្ងៃទី​១១​ ខែវិច្ឆិកា ឆ្នាំ២០១៣ ដល់ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ។

របាយការណ៍បូកសរុបគ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំនេះ បានកើតឡើងចំនួន២៣០លើក​ ដែល​ឆ្នាំកន្លង​ទៅ​កើត​ឡើងតែ១៧៨លើកប៉ុណ្ណោះ គឺឆ្នាំ២០១៤នេះ កើនជាងឆ្នាំចាស់៥២លើក។ ក្នុងឆ្នាំ២០១៤នេះ បាន​បង្ក​ឲ្យ​មនុស្សស្លាប់​ចំនួន១០៣​នាក់ មានស្រី១៦នាក់ (ឆ្នាំចាស់៨២នាក់) របួសមនុស្សធ្ងន់​ស្រាល​៤៥៦​នាក់ (ឆ្នាំចាស់​តែ៣៤៧នាក់)ក្នុងនោះ រងរបួសធ្ងន់២១៧នាក់ (ឆ្នាំចាស់​១៧២នាក់) ស្រី៨០​នាក់ ​រងរបួសស្រាល២៣៩នាក់ (ស្រី​៧៧នាក់)។

បង្កឲ្យខូចខាតរថយន្តចំនួន១០១គ្រឿង (ធ្ងន់៣៥គ្រឿង) ខូចខាតម៉ូតូ២៤៧គ្រឿង (ធ្ងន់៦៩គ្រឿង), ខូច​ខាត​គោយន្ត១០គ្រឿង(ធ្ងន់២គ្រឿង), ខូចខាតកង់៦គ្រឿង(ធ្ងន់១គ្រឿង), ​បាក់ស្លាកគណបក្ស១ បាក់​របង​ស៊ីម៉ង់ដ៏ និងក្លោងទ្វារប្រវែង៣០ម៉ែត្រ, បាក់ស្ពានថ្មប្រវែង៥គុណ២,៣៥ម៉ែត្រ, បាក់បង្គោលភ្លើង១ដើម និង​ងាប់ជ្រូក៦ក្បា​ល។

គ្រោះថ្នាក់ចរាចរណ៍ខាងលើ បានកើតឡើង​នៅលើផ្លូវជាតិលេខ៥ ចំនួន១១៩លើក លើផ្លូវលេខ៥៣ ចំនួន១៧លើក, លើផ្លូវលេខ៥៣A ចំនួន២លើក, លើផ្លូវ៥២A ចំនួន១លើក, លើផ្លូវលេខ១៥០ ចំនួន​៣លើក, លើផ្លូវលេខ១៥០A ចំនួន២លើក, ផ្លូវលេខ១៥០ ចំនួន១លើក, ផ្លូវលេខ១៥៣ ចំនួន៥លើក, លើ​ផ្លូវលេខ១៥​៣A ចំនួន៥លើក, លើផ្លូវក្នុងខេត្ត៣៤លើក និងនៅលើផ្លូវកា្រលគ្រួសក្រហមចំនួន៤១លើក។

គ្រោះថ្នាក់នេះ បានកើតឡើងនៅស្រុកសាមគ្គីមានជ័យ ​ចំនួន៣៧ករណី, ស្រុកកំពង់ត្រឡាច ៤៥ករណី, ស្រុករលាប្អៀរ ៤៥ករណី, ក្រុងកំពង់ឆ្នាំង ៣២ករណី, ស្រុកបរិបូណ៌ ២៤ករណី, ស្រុកទឹកផុស ២០ករណី, និង​ស្រុកកំពង់លែង ៥ករណី។

នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំងអស់ខាងលើនេះ គឺបង្កឡើងដោយសារកត្តាមនុស្សមាន បើកបរ​ហួស​ល្បឿ​ន​កំណត់៧៨ករណី, បើកបរមិនគោរពសិទ្ធិអទិភាព ៥២ករណី, ប្តូរគន្លងឆ្វេងស្តាំមិនប្រយត្ន័​២១ករណី, បើកជែង​ក្នុងស្ថានភាពគ្រោះថ្នាក់២៥ករណី, បញ្ហាសុខភាព(ងោក)៦ករណី, កំហុសភ្លើងហ្វា១ករណី, និងបើកបរក្នុងស្ថាន​ភាពស្រវឹង៣២ករណី។ កត្តា​យាន​យន្ត​គ្មាន​ភ្លើង​បំភ្លឺ​៥​ករ​ណី, ខូចប្រព័ន្ធហ្វ្រាំង២ករណី, ផ្ទុះ និងដាច់កង់មាន៤ករ​ណី, និងជាប់កុងកូយរ៉ឺម៉ក១ករណី។ កត្តាផ្លូវមានស្ពានទ្រុឌទ្រោម១ករណី, ផ្លូវជង្ហុគ​១ករណី និងផ្លូវរអិល១ករណី។

ករណីគ្រោះថ្នាក់ចរាចរណ៍នៅតែជាបញ្ហាប្រឈម ដែលបណ្តាលឲ្យមនុស្សស្លាប់ និងរបួសជា​រៀង​​រាល់​ថ្ងៃគួរ​ឲ្យបារម្ភ។ ដូចនេះ សូមអ្នកប្រើប្រាស់ផ្លូវទាំងអស់ ត្រូវគោរពឲ្យបាននូវច្បាប់​ចរាចរ​ណ៍​ផ្លូវគោក ដោយ​កុំបើកហួស​ល្បឿនកំណត់, កុំបើកជែងក្នុងស្ថានភាពគ្រោះថ្នាក់, ត្រូវគោរពសិទ្ធិ​អទិ​ភាព បើ​ស្រ​វឹងសូមកុំបើកបរ និងសូមអ្នកប្រើ​ប្រាស់ផ្លូវទាំង​អស់ ​ត្រូវ​ចូលរួមគោរពស្លាកសញ្ញាចរាចរណ៍ គំនូស​ចរាចរណ៍លើទ្រូងផ្លូវ ត្រូវចេះយោគយល់អធ្យាស្រ័​យគ្នាក្នុង​ពេល​បើកបរ, ត្រូវពាក់​ខ្សែក្រវ៉ាត់​សុវត្ថិភាព និងពាក់មួកសុវត្ថិភាពឲ្យបានជាប់ជាប្រចាំ​ក្នុងពេលបើកបរ ទើប​អាចទប់ស្កាត់ការមានគ្រោះ​ថ្នាក់ចរា​ចរ​ណ៍បាន៕ 

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

លិខិតថ្លែង​អំណរគុណ របស់បញ្ញត្តិករទូរគមនាគមន៍កម្ពុជា   អាន1406ដង លោកស័ក្តិ៥ ឃុន ជឿន រងការរិះគន់ពីពលករឆ្លងដែនខុសច្បាប់ និងបន្រ្តីក្រោមឱវាត   អាន1977ដង បង្ក្រាបទីតាំងបើកលែងល្បែងសីុសងខុសច្បាប់   អាន1524ដង សេចក្តីជូនដំណឹង   អាន1631ដង លោកឧត្តមសេនីយ៍ត្រីម្នាក់ថា៖ អ្នកកាសែតមួយចំនួនសរសេរព័ត៌មានបំភ្លើសនិងប្រើសម្តីគ្មានវិជ?...    អាន1814ដង សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រី ជាទីគោរពដ៍ខ្ពង់ខ្ពស់! មេត្តាផ្តល់យុត្តិធម៌អំពី ការ?...    អាន1611ដង សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា   អាន2294ដង បង់សំណាញ់ឃើញកាណូត ដែលលិចបាត់ជាង១ខែ ស្លាប់ម្ចាស់ម្នាក់   អាន1441ដង គ្រាន់តែរឿងកម្មង់ម្ហូបយូរក៏អាចវាយ​គ្នាបែកក្បាលបានដែរ   អាន1470ដង ចន ច័ន្ទលក្ខិណា ប្រកាស ​ឲ្យបងប្អូនប្រជាពលរដ្ឋ​ គាំទ្រខ្លួនកុំឲ្យមានការ បញ្ចាំងភាពយន្តថៃ...    អាន3228ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក សុខសុវណ្ណ ប្រធានក្រុមប្រឹក្សាសារព័ត៌មានកម្ពុជា ប្រតិកម្មចំពោះស្ថាប័នអយ្យការ និង តុលាការខេត្តកោះកុងថា មានភាពលំអៀង ក្នុងជំនួប​មួយ​ដែលមាន​ការចូលរួមរ​វាង​អ្នកសារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី​២៩ មិថុនា នេះ ឯ​ក្រុង​ខេមរភូមិន្ទ លោក សុខ សុវណ្ណ ប្រធាន​ក្រុមប្រឹក្សា​អ្នកសារព័ត៌មាន​កម្ពុជា បាន​សម្តែង​ប្រតិកម្ម​ចំពោះ​ស្ថាប័ន អយ្យ...Read more
បទវិភាគ៖ ជនបរទេសរស់នៅប្រទេសកម្ពុជាខ្លះ ជួយចំរុងចំរើន ឯខ្លះជួយបំផ្លិចបំផ្លាញ ប្រ​ទេស​កម្ពុជា ជា​ប្រ​ទេស​ដែល​មាន​វប្ប​ធម៌ អរីយ្យធម៌​វ័យ​ចំ​ណាស់​មួយនៅ​លើ​សកលលោក ហើយ​ជា​ពិសេស​ប្រ​ទេស​មួយ​នេះ​សំ​បូរទៅ​ដោយ​ធន​ធាន​ធម្ម​ជាតិ ដូច​ជា​រ៉ែ​មាស​ រ៉ែត្បូង​ ទឹក​ដី​ព្រៃ​ព្រឹក្សា មច្ឆារស់នៅ​ព...Read more
ប៉ាន់មរកត និង ភួងស្រៀវ កំពុងសំងំប្រមូលលុយពីឈ្មួញឈើប្រណិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់? មេ​បរិស្ថាន​ឧទ្យាន​ជាតិ​កំពង់ឆ្នាំង និង​ពោធិ៍សាត់ ប៉ាន់ មរកត ត្រូវ​គេ​សង្ស័យថា ជា​អ្នកបញ្ជា​ឱ្យ​កូនចៅ​ឈ្មោះ ភួង ស្រៀវ អង្គុយ​ប្រមូល​លុយ​ពី ឈ្មួញ​រកស៊ី​ឈើ​ប្រណីត​ក្នុង​ដែន​ចម្រក​សត្វ​ព្រៃភ្នំ ឱ​រាល់​ខេ...Read more
ស៊ើបអង្កេត៖ ពលរដ្ឋមានការសង្ស័យថា មនុស្សស្លាប់ក្នុងក្លឹបកម្សាន្ត ហ៊ីបហប់ អាចច្រើនជាង៥នាក់ តាំង​ពី​យម់​ថ្ងៃ១៧ឈានចូល​ទី១៨ ខែវិច្ឆការ ឆ្នាំ២០១៤ ដែល​អគ្គីភ័យ​បាន​ឆាប​​ឆេះ​ក្លឹប​កម្សាន្ត​ ហ៊ីបហប់ រហូត​មក​ដល់​ព្រឹក​ថ្ងៃទី​១៩នេះ ក្រុម​ប្រ​ជា​ពល​រដ្ឋ​នៅ​ខេត្តសៀមរាប​ នៅ​តែ​មាន​ការ​មន្ទិល​សង្ស័យថា ម...Read more
លោក ឡុងសំអឿង ប៉ូលីសសេដ្ឋកិច្ចក្រសួងក្រសួង ដេញថ្លៃយកដំណែងថែម១ខេត្តទៀត យោង​តាម​សេចក្តី​រាយ​ការណ៍​ពី​ពល​រដ្ឋ​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ ​កាល​ពីប៉ុន្មាន​ថ្ងៃកន្លង​ទៅ​ថ្មីៗនេះ​​​បាន​អោយ​ដឹងថា លោក ឡុង-សំអឿន ប៉ូលីស​សេដ្ឋ​កិច្ចក្រ​សួងសក្តិបី​​ បានដេញ​ថ្លៃ​យក​តំណែង​របស់​លោក​ ហុក-...Read more
ទាហានសឹករងរារាំងមិនអោយប៉ូលីសសាងសង់ប៉ុស្តិ៍ព្រំដែន កម្លាំងនគរបាល​វិរៈ​សេនា​តូច​ការពារ​ព្រំដែន​គោក​៨០៧​ បានសង់ប៉ុស្តិ៍នគរបាល ការពារ​ព្រំ​ដែនថ្មី នៅ​ចំណុច​បង្គោល​សីមា​លេខ​២៧ ឬ​ផ្លូវ​ព្រំដែន​លេខបូក ក្នុងភូមិ​ធ្លក ឃុំ​បន្ទាយឆ្មារ ស្រុក​​ថ្មពួក​ខេត្តបន្ទាយ...Read more
សម្តេច ជា ស៊ីម ទទួលមរណៈភាពនៅរសៀលថ្ងៃទី៨នេះ សម្តេច ជា ស៊ីម បានទទួលមរណៈភាព នៅម៉ោង៣និង៤៥នាទី ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៥នេះ ក្នុងជន្មាយុ ៨៣ ឆ្នាំ ដោយរោគាពាធនៅគេហដ្ឋាន ឯរាជធានីភ្នំពេញ។...Read more
សំណុំរឿងលោក អ៊ាឆៃយិន ឈ្មួញរកស៊ីដឹកឈើក្រញូង ប៉ុនប៉ងបុក​សម្លាប់អ្នកកាសែត ត្រូវបានតុលាការតម្កល់ឥតចាត់ការ សំណុំរឿង​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ បើក​រថ​យន្ត​បំបុក​រថ​យន្ត​អ្នក​កាសែត ប៉ុនប៉ង​មនុស្ស​ឃាត​ដោយ​ចេត​នា តាំង​ពី​ឆ្នាំ​២០១៣នោះ ត្រូវ​បាន​តុលាការ​ ខេត្តសៀម​រាប​ធ្វើ​ការ​តម្កល់​ឥត​ចាត់ការ​នេះ​បើ​យោង​តាម​...Read more
ខ្សឹបដាក់ពាង៖ ពាក្យថា កេងចំណេញនយោបាយ និង ជនអគតិ កំពុងតែពេញនិយមសំរាប់អ្នកគាំទ្របក្សកាន់អំណាច អ្នក​នយោ​បាយ​នៅ​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ធ្វើ​នយោបាយ​ដើម្បី​តែ​អំ​ណាច​ផ្ទាល់​ខ្លួន អំ​ណាច​ប្រ​មូល​ផ្តុំ​ បក្ខ​ពួក​និយម ទាំង​គណបក្ស​កាន់​អំ​ណាច​ និង​គណបក្ស​ប្រ​ឆាំង​គេ​ច​មិន​ផុត​ពី​ការ​តែង​តាំង​...Read more
លោកឈាងវុន ខលទូរស័ព្ទមកចាងហ្វាងកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងប្រវត្តិថា ជាចោរលួចឡាន។ នៅល្ងាចម៉ោង៦:២៦នាទីថ្ងៃទី១១ខែមេសាឆ្នាំ២០១៦ នេះលោកឈាងវុនបានខលទូរស័ព្ទមកលោក ផ្លុងរ៉េត ចាងហ្វាងសារព័រមានកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងជីវប្រវត្តិសង្ខេបដែលចោទថា លោកជាចោរលួចឡាន ដែលលោកបានសរសេរបកស្រាយនៅលើ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      4582នាក់
ម្សិលមិញ    5789នាក់
សប្ដាហ៍នេះ    21620នាក់
ខែនេះ    128698នាក់
ឆ្នាំនេះ   2586601នាក់
សរុប   51946527នាក់
ថ្ងៃទី 16 ខែ 05 ឆ្នាំ 2024 ម៉ោង 15:50