លោក សុខសុវណ្ណ ប្រធានក្រុមប្រឹក្សាសារព័ត៌មានកម្ពុជា ប្រតិកម្មចំពោះស្ថាប័នអយ្យការ និង តុលាការខេត្តកោះកុងថា មានភាពលំអៀង

ដោយៈ លឹមហួ ខេត្តកោះកុង ថ្ងៃទី 29 ខែ 06 ឆ្នាំ 2015 វេលាម៉ោង 04:14 នាទី ចំនួនអានៈ 1844

ក្នុងជំនួប​មួយ​ដែលមាន​ការចូលរួមរ​វាង​អ្នកសារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី​២៩ មិថុនា នេះ ឯ​ក្រុង​ខេមរភូមិន្ទ លោក សុខ សុវណ្ណ ប្រធាន​ក្រុមប្រឹក្សា​អ្នកសារព័ត៌មាន​កម្ពុជា បាន​សម្តែង​ប្រតិកម្ម​ចំពោះ​ស្ថាប័ន អយ្យការ​អម​សាលាដំបូង​ខេត្តកោះកុង ដែល​បាន​បញ្ជា​អោយ លោក យួន ឈី​វ អ្នកយកព័ត៌មាន​កាសែត​ថ្ងៃនេះ ទៅ​បង្ហាញខ្លួន​នៅ​សវនាការ​នា​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១៥ វេលា​ម៉ោង ២ រសៀល​។​

​លោក​សុខ សុវណ្ណ មាន​ប្រសា​ស​ន៏​ថា ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្តកោះកុង និង តុលាការខេត្ត ហាក់បីដូចជា​ប្រញាប់ប្រញាល់​ទៅលើ​ដំណើរការ​កាត់ក្តី​ពាក់ព័ន្ធ និង អ្នកសារព័ត៌មាន​ខ​ណះ​ដែល​បណ្តឹង​របស់​អ្នក សារព័ត៌មាន​គឺ លោក យួន ឈី​វ ប្តឹង​លោក ម៉េង តិច ប្រធានការិយាល័យ​បរិស្ថាន​ស្រុកស្រែ​អំបិល តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​ដង​ពែង ស្ថិតនៅ​ភូមិ​ត្រពាំង ឃុំ​ស្រែអំបិល ស្រុកស្រែ​អំបិល ខេត្តកោះកុង បែរជា​មិនទាន់​ចាត់ការ​ទៅវិញ​នេះ​ជា​ភាពអយុត្តិធម៌​មួយ​ដែល​មិនអាច​ទទួលយកបាន​នេះ​សបញ្ជាក់​អោយឃើញថា​ ​អយ្យការ​អម​សាលាដំបូង​ខេត្តកោះកុង​មាន​អា​ថ៍កំ​បាំង​អ្វីមួយ​បានជា​លំអៀង​ទៅកាន់​ភាគី ម៉េង តិច​។​

​គួររំលឹកថា​ កាលពីពេល​កន្លងមក លោក យួន ឈី​វ អ្នកយកព័ត៌មាន​ថ្ងៃនេះ បាន​ប្តឹង​លោក ម៉េង តិច ពីបទ​ប្រើ​អំពើ ហិង្សា​គំរាមកំហែង តែ​ត្រូវ​តុលាការខេត្ត​កោះកុង​មិន​ចាត់ការ ចំណែកឯ​បណ្តឹង​របស់​លោក ម៉េង តិច ប្តឹង​មក លោក យួន ឈី​វ វិញ ពីបទ​កំហែង​យក​ព័ត៌មាន​ត្រូវបាន​តុលាការ​ខេត្តកោះកុង បើ​សវនាការ​កាត់ក្តី​កំបាំងមុខ​ដោយ ដាក់ទោស​១​ឆ្នាំ​ដោយ​ព្យួរទោស​។​

​បច្ចុប្បន្ននេះ​ស្ថាប័ន​អយ្យការ​ខេត្តកោះកុង ក៏បាន​ប្រញាប់ប្រញាល់​បើក​សវ​ការ​​មួយ ទៀត លើ​បណ្តឹង​របស់លោក ម៉េង តិច ចោទប្រកាន់​លោក យួន ឈី​វ ពីបទ​ល្មើស​បរិហារកេរ្តិ៍​ជា​សា​ធារ​ណះ ហើយ តុលាការ​ពុំបាន​យក​ច្បាប់​ស្តីពី​របប​សារព័ត៌​មានមក​អនុវត្ត បែរជាយក​មាត្រា ៣០៥ នៃ​ក្រមព្រហ្មទណ្ឌ​មក​​អនុវត្ត ទៅវិញ​។​

​ចំណែក លោក យួន ឈី​វ ដែលជា​ជន​ត្រូវ​ចោទ​បាន​សំណូមពរ​សុំអោយ​ចៅក្រម​ជំនុំ​ជំ​រះ​​ខេត្តកោះកុង​មេត្តាជួយ​រក​យុត្តិធម៌​និង​ទម្លាក់ចោល​ការចោទប្រកាន់​ពីបទ​បរិហារកេរ្តិ៍​ជា​សា​ធារ​ណះ ដែល​នឹងត្រូវ​បើក​​សវនាការ​នៅ​រសៀល​ថ្ងៃ​២៩​មិថុនា​នេះ ។​

​លោក អ៊ិន គង់​ជិត អ្នកសម្របសម្រួល​អង្គ​ការ​លីកាដូ​ប្រចាំ​ខេត្តកោះកុង​​បានអោយដឹងថា ករណីនេះ​លោក​យួន​ឈី​វ ធ្លាប់បាន​មកសុំ​អន្តរាគមន៍​ពី​លីកាដូ​ហើយ​អោយជួយ​រក​មេធាវី​ដែរ​តែ​​ខាង​​ភ្នំពេញ​​មិនទាន់​ឆ្លើយតប​លោក​បាន​មានប្រសាសន៍​បន្តថា សំណុំរឿង យួន ឈី​វ និង​ម៉េង តិច ស្ថាប័ន​អយ្យការ​ដូចជា​មានការ​លំអៀង​ទៅ​ភាគី​ម៉េង​តិច​ដោយ​អា​ថ៍កំ​បាំង​អ​ញ្ជឹ​ង​មន្ត្រី​សិទ្ធិមនុស្ស​រូបនេះ​ក៏បាន​បន្តទៀតថា​ករណី​​តុលា​ការយក​រឿងនេះ​មក​ចាត់ការ​ជា​រឿង​ចំលែក​ដែល​គ្រាន់តែ​បទ បរិហាកេរ្តិ៍​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ (Facebook)​បែរជា​អយ្យការ​អម​សាលាដំបូង​ខេត្ត​លោក ស្រី ម៉ា​នី ចោទប្រកាន់​តាម​មាត្រា​៣០៥​នៃ​ក្រម​ព្រំ​ទណ្ឌ​​ទៅវិញ​ចំណែកឯ​ច្បាប់​នៃ​របប​សារព័ត៌មាន​មិនត្រូវ​បាន​យកមក អនុវត្តន៍​នេះ​ដូចជា​ឆ្លុះបញ្ចាំង​តុលាការ​ប្រើ​អំណាច​​បំបាក់ស្មារតី​និង​បំភិតបំភៃ​ទៅលើ​អ្នកសារព័ត៌មាន​លោក​អ៊ិន​គង់​ជិត ក្នុងនាម​មន្ត្រី​សិទ្ធិមនុស្ស​អំពាវនាវ​ដ​ល់​ស្ថាប័ន​​តុលាការ​មេត្តា​ស៊ើបអង្កេត​អោយមាន​តម្លាភាព​និង​ទម្លាក់​ការ ចោទប្រកាន់​នេះ​៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

មូលហេតុ​រថយន្ត​ឈ្នួល​នៅ​តែ​បន្ត​ឡើង​ថ្លៃ​ក្នុង​ថ្ងៃ​បុណ្យ​ជាតិ   អាន1504ដង ពលរដ្ឋ​ថា ទឹកលិចស្រុកអង្គរធំដោយសាអាជ្ញាធរអប្សរា   អាន1524ដង សមត្ថកិច្ចមិន​ទាន់អាចបំភ្លឺ រឿងស្នងការខេត្តព្រះវិហារប្រើកាំភ្លើងបាញ់បោះសេរី   អាន1358ដង សមត្ថកិច្ចចំរុះចុះរឹបអូសឈើក្រញូងបានជាង៣តោននិងរថយន្ត២គ្រឿង   អាន1444ដង សម្តេចសង្ឃរាជ ទេពវង្ស បានចេញលិខិតនិរាករណ៍ការប្រគល់សិទ្ធិអោយលោកគង់មង្គលធ្វើបារាយណ៍ និង?...    អាន1518ដង តុលាការនិងសមត្ថកិច្ចចំរុះចុះអនុវត្តសាលដីការលើកទី៣ពាក់ព័ន្ធរឿងដីធ្លី បានជោគជ័យដោយសន្ត?...    អាន1286ដង វីដេអូឯកសារស្តី​ពី​ រឿង​រាវ​របស់​លោក​ឈុត​វុទ្ធី   អាន2131ដង ជម្លោះរវាង អាចារ្យធំ និង លោក ហ៊ន កំពុងតែក្តៅនៅតុលាការខេត្តសៀមរាប   អាន1078ដង គ្លីនិកសុខភាព បានព្យួរសេរ៉ូមឲ្យអ្នកជម្ងឺម្នាក់ស្លាប់សាច់ញាតិប្តឹងទារសំណង១ម៉ឺនដុល្លារ   អាន2341ដង លោក អ៊ុយ ទុយ មេភូមិកន្ត្រកអាងមានលុយ និងអំណាចធ្វើផ្ទះលើដីផ្លូវមិនគោរពច្បាប់នាំអោយរាស្ត្?...    អាន1488ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ជីវប្រវត្តិរូបសង្ខេប បទពិសោធការងារ និងសញ្ញាប័ត្ររបស់លោកឈាងវុន (ចុចអានបានដឹងច្បាស់) នៅវេលាម៉ោង១១និង១០នាទី ព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦នេះលោក ឈាងវុន បានទូរស័ព្ទមក​លោក ផ្លុងរ៉េត ចាងហ្វាង​សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ សាជាថ្មីម្តងទៀតសុំអោយដកស្រង់ឯកសារពីគណនីបណ្តាញសង្គមរបស់លោក ដែល​លោក​បា...Read more
លោក ឡាយ ម៉ារីវ៉ូ បានកំពុងដើរតាមគន្លងអគ្គនាយកចាស់ លោក​អគ្គនាយកដ្ឋាន​ទូរគមនាគមន៍​កម្ពុជា មិនទាន់​បាន​ធ្វើ​កំណែទម្រង់​ឱ្យបាន​ស៊ីជម្រៅ​ទៅតាម​ទិសដៅ របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី ៥ នៅឡើយ ។ ការគ្រប់គ្រង​នឹង​ដឹកនាំ​របស់​អគ្គនាយក​បច្ចុប្បន្ន​កំពុង​បង្កើត បក្...Read more
លោកសង្ឃយួន១អង្គដើរបិណ្ឌបាទផ្តេសផ្ទាស ត្រូវបានសមត្ថកិច្ចហៅមកធ្វើកិច្ចសន្យា នគរបាល​ការិយាល័យ​អន្តោរប្រវេសន៍​នៃស្នងការខេត្តសៀមរាប​បានធ្វើការ​ហៅសង្សជនជាតិយួន១អង្គរ មកធ្វើកិច្ច​បញ្ឈប់លែង​អោយ​ដើរបិណ្ឌបាត​បន្តទៅទៀតនេះ​បើ​យោង​តាម​ការ​អោយ​ដឹង​ពី​សមត្ថ​កិច្ច។ មន្ត្រីនគរបាល ការិយាល...Read more
ប៉ូលីសសេដ្ឋកិច្ចខេត្តចុះបង្ក្រាបរថយន្តដឹកឈើប្រណិតខុសច្បាប់ជំនួសមន្រ្តីជំនាញនៅក្នុងតំបន់បទល្មើស ក្រុម​ឈ្មួញ​កំ​ពុង​ធ្វើ​សកម្ម​ភាព​សម្រុក​ដឹក​ជញ្ជូន​ឈើ​យ៉ាង​អា​ណា​ធិប​តេយ្យ​ទៅ​លក់​នៅ​ប្រ​ទេស​វៀណាម​ តាម​ច្រក​របៀង​ព្រំ​ដែន​ស្រុក​អណ្តូង​មាស​ ហើយ​ការ​ធ្វើអា​ជីវកម្ម​ដោយ​ពុំ​ស្រប​ច្បាប់​នោះ​ម...Read more
ចូរស្តាប់ ទឹកភ្នែកម៉ែខ្ញុំ ទឹកភ្នែកម៉ែខ្ញុំយំព្រោះបាត់ដី រាស្រ្ត​ខ្មែរក្រក្រីយំសោកបោកប្រាណ ព្រោះចោរចង្រៃពូជចោរតេរិច្ឆាន ចិត្តកាចសាមានរំលោភបំពាន។ ...Read more
រថយន្តសូគឺម៉ិចដឹកសាំងរបស់លោកសុខគង់បន្លំដឹកឈើក្រញូងខុសច្បាប់ រថ​យន្ត​ដឹក​សាំង​ដែល​មាន​ស្លាក​យី​ហោ​ សូគឺ​ម៉ិច​ ដែល​ត្រូវ​បាន​គេ​ស្គាល​ថា ជា​របស់​លោក​សុក​គង់​មហា​សេដ្ឋី​ស្រុក​ខ្មែរ​ លួច​ដឹក​ឈើ​ក្រ​ញូង​ពេញ​ស៊ី​តេន​សាំង​ ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​​បង្ក្រាប​បាន​...Read more
និស្សិតប្រកាសធ្វើបដិវត្តន៍ពណ៌ក្នុងហ្វេកប៊ុកដែលត្រូវសមត្ថកិច្ចចាប់ខ្លួនបដិសេធមិនផ្តល់ចម្លើយ យោង​តាម​ប្រ​ភព​ព័ត៌​មាន​បាន​អោយ​ដឹងថា យុវជន​​​ក្លាហាន​ជា​និស្សិត​សកល វិទ្យា​ល័យ​ខេមរៈ ម្នាក់​កំពុង​ជាប់ពន្ធនាគារ​ព្រៃ​ស រឿង​ប្រកាស​ធ្វើ​បដិវត្តន៍​ពណ៌​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ក​ប៊ុ​ក បដិសេធ​...Read more
ពលរដ្ឋកម្ពុជា និងសហព័ន្ធនិស្សិតស្នើឲ្យដកលោក ហោណាំហុង ចេញពីតំណែង ប្រជាពល​រដ្ឋ​កម្ពុជា និង​សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ស្នើ​សុំ​ម​អោយ​លោក នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​សែន ដក​​លោក ហោណាំហុង រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ចេញ​ពីដំណែង​ បន្ទាប់​ពីមាន​ប្រតិកម្ម​ខ្លាំងៗ​ ចំ​ពោ...Read more
សូវិបុល ប៉េអឹមដឹកឈើក្រញូងខុសច្បាប់ដែលចាប់ខ្លូនកាលថ្ងៃទី៨ខែសីហាត្រូវបានតុលាការដោះលែងពីពន្ធនាគារ យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​មន្រ្តី​រាជការ​ម្នាក់​បាន​អោយ​ដឹង​ថា ជន​ល្មើស​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ខុស​ច្បាប់​ឈ្មោះ​ សូវិបុល ដែលជា​មន្រ្តីប៉េអឹម​នៅ​ខេត្ត​ឧត្តរមាន​ជ័យ​ ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​បញ្ជួ...Read more
លោក កែវវ័យ ប្រធានមន្ទីរធនធានទឹកខេត្តពោធិ៍សាត់ព្យាយាមបិទបាំងអំពើពុករលួយរបស់ខ្លួនបើទោះជាមន្រ្តីថ្នាក់ក្រោមចោទប្រកាន់ក៏ដោយ ការ​ប្រ​ព្រឹត្តិអំពើពុករលួយ​របស់​លោក កែវ វ័យ ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តពោធិ៍សាត់​ត្រូវបាន​មន្ត្រីក្រោមឱវាទ​លាតត្រដាង​ជា​សាធារណៈ ហើយ​ជំរុញ​ឲ្យ​ក្រសួង​ធនធានទឹក ​និង​អង្គភាព​ប្រឆាំង​អំពើពុក...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      23575នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    170059នាក់
ខែនេះ    553339នាក់
ឆ្នាំនេះ   1935571នាក់
សរុប   51295497នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 18:46