ព្រះចៅអធិការវត្តអរញ្ញសាគរទិញដី១២ឡូតិ៍ចែកជូនពលរដ្ឋក្រីក្រ

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 30 ខែ 08 ឆ្នាំ 2019 វេលាម៉ោង 06:22 នាទី ចំនួនអានៈ 1648

ព្រះចៅអធិការវត្ត​អារញ្ញសាគរ ព្រះនាម វិសារទោ ហ៊ាក់ គឹមហ៊ត់ បាន​ចំណាយ​បច្ច័យរបស់វត្ត ទិញដី១២ឡូតិ៍ចែកជូន​ប្រជាពលរដ្ឋក្រីក្រ​ចំនួន​១២គ្រួសារ ដែលរស់នៅលើដីវត្ត​តាំង​ឆ្នាំ១៩៧៩ ស្ថិតក្នុងភូមិអារញ្ញ សង្កាត់សៀមរាប ក្រុងសៀមរាប។

ព្រះចៅអធិការវត្ត​អារញ្ញសាគរបានមានសង្ឃដីកាប្រាប់កម្ពុជាសុវណ្ណភូមិនៅ​រសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩នេះថា ប្រជាពលរដ្ឋក្រីក្រ១២គ្រួសារ​នេះ បាន​រស់​នៅ​លើដីវត្តអារញ្ញសាគរ​តាំង​តែ​ពីឆ្នាំ១៩៧៩មក​ម្លេះ ហើយ​កាល​ពី​ឆ្នាំ​២០០៦ ព្រះចៅអធិការ​មុន លោក​បាន​អោយ​ប្រជា​ពល​រដ្ឋ​ទាំង​អស់​នេះ​ធ្វើ​កិច្ច​សន្យាថា បើ​វត្ត​ត្រូវ​ការ​ដី​ថ្ងៃណា​ពួកគាត់​នឹង​រុះ​រើ​ចេញ​ពី​ដី​នេះ​​ដោយ​គ្មាន​ការ​តវ៉ា ហើយ​ពួកគាត់​បាន​ផ្តិត​មេដៃ​យល់ព្រម។ ព្រះចៅអធិការ​ព្រះអង្គ​បាន​មាន​សង្ឃដីកាបន្តថា កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩នេះ ព្រះអង្គបាន​កោះហៅ​ពលរដ្ឋ​ទាំង​១២គ្រួសារ ដែល​មាន​ការ​ចូលរួម​ពី​អាជ្ញាធរ​ដែន​ដី ព្រះសង្ឃ គណកម្មការ​អាចារ្យវត្ត សុំ​អោយ​ពលរដ្ឋ​ចាក់​ចេញ​ពី​ដី​វត្ត។ តែ​ដោយ​ព្រះចៅអធីការ​មានហឬទ័យ​សណ្តោស​ប្រោស​ប្រណី យល់ឃើញ​ថា បើ​អោយ​ពួក​គាត់​ចាកចេញទៅ មិន​ដឹងទៅរស់នៅឯណា បើក្ររកតែបាយហូបស្ទើតែមិន​បានផង ដូច្នេះ​ព្រះអង្គសម្រេចព្រះទ័យទិញដីនៅក្រោយវត្តអស់រាប់សិបម៉ឺនដុល្លារ យកមកពុះឡូត៍ចែកពួកគាត់​ក្នុងមួយ​គ្រួសារទទួល​បាន​ដីដែលមាន​ទំហុំទទឹង​ប្រវែង ៧ម៉ែត្រ និង​បណ្តោយប្រវែង ១២ម៉ែត្រ។

ប្រជាពលរដ្ឋទាំង១២គ្រួសារបានប្រាប់កាសែតកម្ពុជាសុវណ្ណភូមិនៅថ្ងៃដដែលនេះថា ពួកគាត់មានការ​ត្រេកអរយ៉ាងពន់ពេលរក​អ្វីប្រៀប​ផ្ទឹមពុំបានទេ ហើយ​ពួកគាត់បានលើកដៃបួងសួងដល់វត្ថុសាសិទ្ធដែលលោក​មាន​រិទ្ធិមានបារមី សុំអោយជួយថែរក្សាព្រះចៅអធិការ ព្រះសង្គគ្រប់អង្គ និង​គណកម្មការអាចារ្យវត្ត​អារញ្ញសាគរ អោយមានសេចក្តីសុខ និង​មាន​ព្រះជនជាងរយ​ព្រះវស្សា។

សូបបញ្ចាក់បន្ថែមថា កិច្ចសន្យារុះរើនេះ និង​ទទួលដីថ្មីនេះ មានរយះពេល​១២ខែ គិតចាប់ពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ រហូតដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០។ ព្រះចៅអធិការ ព្រះអង្គសន្យាថា នឹង​ចាក់​ដីអោយ​ពលរដ្ឋ ហើយ​ធ្វើ​ផ្លូវ​អោយថែមទៀតផង ដោយដីពលរដ្ឋ១២គ្រួសារ នេះ​ខាងមុខទល់ផ្លូវគ្រួសក្រហមគ្រោយវត្ត៕ ដោយះ ផ្លុង រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

សម្តេចសង្ឃរាជ ទេពវង្ស បានចេញលិខិតនិរាករណ៍ការប្រគល់សិទ្ធិអោយលោកគង់មង្គលធ្វើបារាយណ៍ និង?...    អាន1560ដង ក្រុមនិស្សិបាតផ្សាមួយក្រុម បានប៉ះទង្គិចជាមួយក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ?   អាន1543ដង ពលករខ្មែរជាង១៦ម៉ឺននាក់ត្រូវថៃបញ្ជូនមកខ្មែរវិញដែល​ពុំធ្លាប់​មាន   អាន1586ដង លោកសង្ឃយួន១អង្គដើរបិណ្ឌបាទផ្តេសផ្ទាស ត្រូវបានសមត្ថកិច្ចហៅមកធ្វើកិច្ចសន្យា   អាន1508ដង លោក ឡុងសំអឿន នគរបាលសេដ្ឋកិច្ចក្រសួង ដាក់ប៉ុស្តិ៍ជជុះប្រមូលលុយពីឈ្មួញដឹកឈើនិងទំនិញ ផ្អើ?...    អាន1882ដង លោក ធៀម ដែន ហៅ តក់ មេប៉ុស្តិ៍បឹងជ្រោង គាបជំរិតប្រជាពលរដ្ឋ និងរកស៊ីឈើគ្រញូងខុស ច្បាប់   អាន1486ដង ឧកញ៉ា សឹង សំអុលបញ្ចាឲកូនចៅបើកឡានបុកឡានអ្នកកាសែតខូចខ្ទេចមួយចំហៀង   អាន2052ដង ភ្លៀងខ្យល់កន្ត្រាក់រន្ទះបាញ់៤ករណីក្នុងថ្ងៃតែ១ បណ្តាលអោយមនុស្ស៤នាក់បានស្លាប់ ២នាក់រងរប...    អាន1391ដង អៀ.ឆៃយិនឈ្មួញរកស៊ីឈើក្រញូងធ្វើឃានអ្នកកាសែតមិនបានសម្រេច   អាន1430ដង ឃ្លាំងលក់សម្ភារៈនាំចូលពីជប៉ុនឆេះ ស្លាប់និស្សិត សាលាច្បាប់ម្នាក់   អាន1499ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក ឧកញ្ញា សុខប៊ុន ត្រូវតុលាការបង្គាប់អោយនាំខ្លួនពីបទប្រើហឹង្សា លើកញ្ញាសាសា រាជធានី​ភ្នំពេញ​៖ កាលពី​ល្ងាច​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០១៥ លោក ហ៊ឹង ប៊ុ​ន​ថន ព្រះរាជអាជ្ញា​រង​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​បញ្ជា​ឲ្យ​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​ក្រសួងមហាផ្ទៃ...Read more
លោក ចេងដារ៉ាវុធ អតីតប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចដង្ហើយហៅលោក នាយករដ្ឋមន្ត្រី ហ៊ុនសែន អោយជួយរកយុត្តិធម៌ជូនលោកផង គេសង្កេត​ឃើញ​ថា មាន​បុគ្គល​មួយ​ចំ​នួន​នៅបំ​រើ​ការ​​ក្នុង​​ក្រ​សួង​សង្គ​មកិច្ច​​មាន​បក្ខពួកនិយម​ បណ្តាល​អោយ​មាន​ភាព​​អយុត្តិ​ធម៌​លើ​មន្ត្រីរាជ​ការ ដូច្នេះ​លោក​ ចេង ដារ៉ាវុធ (អតីត) ប្រ​ធាន​ស្តី​ទី​នាយកដ...Read more
រថយន្តពណ៍ត្រេអ៊ីពាក់ស្លាកលេខខេមរភូមិន្ទ ដឹកឈើខុសច្បាប់ចូលក្រុងសៀមរាបដូចហែកឋិន សកម្ម​ភាព​រថយន្តពណ៍​ត្រេ​អ៊ីពាក់​ស្លាក​លេខ​ខេមរភូមិន្ទ ​ដឹក​ឈើ​ខុស​ច្បាប់​ពី​ស្រុក​វ៉ារិន​មក​ក្រុង​សៀមរាប​រាប់​សិប​គ្រឿង​នៅ​ពេល​យប់​ ​តែ​មិន​មាន​មន្រ្តី​ជំ​នាញ​ ឬ​ក្រុម​សមត្ថ​កិច្ច​ណា​ធ្វើ​ដឹង​ធ្វើ​លឺ...Read more
ថ្នាំញៀនសន្ធឹកសន្ធាប់ និងស្ត្រីវៀតណាមម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ស្ត្រី​ជនជាតិ​យួន វ័យ​៦០​ឆ្នាំ​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ សហការ​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន ធ្វើ​ការឃាត់ខ្លួន​ភ្លាមៗ ក្រោយពី​ធ្វើការ​ឆែកឆ...Read more
ជល់មាន់ យូគី បៀអាប៉ោងបើកលេងជាចំហរនៅក្នុងកាស៊ីណូកំពង់សោម ស៊ីធី សេចក្ដីរាយការណ៏បាន​ឲ្យដឹងថាកាលពីថ្មីៗនេះអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានចេញសេចក្ដីប្រកាស​ជា​សាធា​រណៈដល់ម្ចាស់​កាស៊ីណូនានាដែលបានបើកឲ្យពលរដ្ឋខ្មែ​រចូលទៅលេងល្បែងស៊ី​សងនៅក្នុងកាស៊ីណូរប​ស់ខ្លួន ម្ចាស់កាស៊ីណ...Read more
វិប្បត្តិស្នេហ៍ចាស់នៅក្រោមដើមជ្រៃ (មានសម្លេង) ពាក្យ​ស្លោក​មួយ​បាន​ពោលថា​​ កូលាប​តែង​មាន​បន្លា រី​ឯ​ស្នេហា​តែ​ង​មាន​ឧប្បសក្តិ អ្នក​ខ្លះ​មាន​ស្នេហា​មាន​សេច​ក្តី​សុខ អ្នក​ខ្លះ​មាន​ស្នេហា​បែ​ជា​មាន​ទុក្ខ​ ដោយ​សា​ការ​ព្រាត់​ប្រាស​ បែក​បាក់​ មិន​ទទួល​ប...Read more
រឿងប្រ​វត្ត​កម្ពុជាក្រោម ជាស្នាដៃនិពន្ធ​របស់​សម្តេចតា ថត​នៅ​ប្រ​ទេស​កូរ៉េ សូមចុចមើល​ វីដេអូ ដែល​ជាស្នាដៃ​និពន្ធ​របស់​សម្តេច​តា ថតនៅ​ប្រ​ទេសកូរ៉េ ...Read more
លោក ខាំលឿ មេឃុំកណ្តែកត្រូវបានពលរដ្ឋចោទថា បានកាប់រានដើមរាំងទឹកដំបន់ហាមឃាត់យកដីធ្វើស្រែ ប្រជា​ពលរដ្ឋ​នៅ​ឃុំ​កណ្តែក​មួយក្រុម​បាន​លួច​បង្ហើប​អោយ​ដឹងថា លោកខាំលឿមេ​ឃុំ​កណ្តែក​កំពុង​តែ​កាប់​រាន​ដើម​រាំង​ទឹក​ ព្រម​ទាំង​ចាក់​ថ្នាំសំ​លាប់ដើម​រាំង​​មិន​អោយ​ដុះ​ឡើង​វិញ ដើម្បី​យក​ដី​ធ្វើ​ស្រែ​ប្រាំ...Read more
អភិបាល​ខេត្ត​បន្ទាយមានជ័យ​ ព្រមាន​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ពី​ភាពមិនច្បាស់លាស់​ការងា​រ មិន​ដែល​មក​ធ្វើការ​រវល់​នៅតែ​ភ្នំពេញ​ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បន្ទាយមានជ័យ លោក ជុង ឡឹម បាន​រង​ការ​អា​មាស​យ៉ាងខ្លាំង ក្នុង កិច្ចប្រជុំ​មួយ ត្រូវបាន​លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​ព្រមាន​ពី​រឿង​អសកម្ម​មួយចំនួន​នៅក្នុង​មន្ទីរ ក្រៅពីនេះ​ក...Read more
វីដេអូឯកសារស្តី​ពី​ រឿង​រាវ​របស់​លោក​ឈុត​វុទ្ធី វីរបុរស់អ្នក​ការពារ​ព្រៃ​ឈើ​លោក ឈុត-វុទ្ធី បាន​លាចាក​លោក​យើង​នេះ​ទៅ​ហើយ​ក្តី តែ​កិត្តិ​នាមដ៏ឧត្តុងឧត្តមល្បីសុះ​សាយ​គ្រប់​ទិស​ទី​ អំ​ពី​ស្នា​ដៃ​របស់​លោក​ នៅ​តែ​ដក់​ជាប់​ក្នុង​ក្រ​អៅ​ហេះ​ដូង​ជន​ជាតិ​ខ្ម...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      2886នាក់
ម្សិលមិញ    6306នាក់
សប្ដាហ៍នេះ    9206នាក់
ខែនេះ    192797នាក់
ឆ្នាំនេះ   2650700នាក់
សរុប   52010626នាក់
ថ្ងៃទី 21 ខែ 05 ឆ្នាំ 2024 ម៉ោង 11:48