ក្រុមនិស្សិបាតផ្សាមួយក្រុម បានប៉ះទង្គិចជាមួយក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ?

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 07 ខែ 05 ឆ្នាំ 2016 វេលាម៉ោង 01:56 នាទី ចំនួនអានៈ 1514

ក្រុម​និស្សិតស្រី​ចំ​រើន ​ដែល​តែង​តែដើរ​បង្ក​ចលាចល​ក្នុង​សង្គមស្ទើរ​តែ​​គ្រប់​ខេត្ត​ក្រុង​នោះ​ នៅ​ព្រឹក​ថ្ងៃសៅរ៍ទី​០៧ ខែឧសភា ឆ្នាំ២០១៦នេះ​ បាន​ប៉ះ​ទង្គិច​គ្នា​ដោយ​ពាក្យ​សម្តី​ជា​មួយ​អ្នក​គាំ​ទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ខណៈពេល​ដែល​លោក កឹម​ សុខា ប្រធានស្តីទីគណបក្ស​សង្គ្រោះជាតិកំពុងចូលរួម​វេទិកាគណ​បក្ស​។

តាមការសង្កេតឃើញជាក់ស្ដែង មនុស្សមួយក្រុមប្រហែល១០នាក់ ដឹកនាំដោយឈ្មោះស្រីចំរើន បាន​ស្រែ​កតាម​ឧបករណ៍បំពងសំលេង ដោយចោទលោក ​កឹម សុខា ថា​ជាមនុស្សកំសាក ​ហើយ​ទាមទារឲ្យប្រធានស្ដី​ទី​គណ​បក្សសង្គ្រោះជាតិរូបនោះ បំភ្លឺខ្សែអាត់សំលេង​ដែលគេចោទថាមានស្នេហាលួចលាក់ជាមួយនាង ខុម ចាន់តារា​ទី (ហៅស្រីមុំ)។ ក្រុមយុវជនអាណាធិប្បតេយ្យ​ ដែល​ដឹកនាំ​ដោយ​ឈ្មោះ ស្រី​ចំ​រើន​បាន​រុញ​ច្រាន​ក្រុម​អ្នក​គាំទ្រគណបក្សប្រ​ឆាំង ខណៈដែលពួកគេចូ​ល​រាប់​រយ​នាក់​ចូល​រួម​វេទិកាសា​ធារណៈ​របស់គណ​បក្សសង្គ្រោះ​ជាតិ ស្ថិតនៅសង្កាត់គោកចក ក្រុង​សៀម​រា​ប។ ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយ​ ការប៉ះទង្គិច​គ្នានេះមិនមាន​ហឹង្សាកើតឡើងនោះទេ ដោយគ្រាន់តែប៉ះពាល់​ពាក្យ​សំដីខ្លាំងៗដាក់គ្នាប៉ុណ្ណោះ។

ក្រោយពីមានការប្រឈមមុខដាក់គ្នាយ៉ាងតឹងសសៃករួចមក នៅម៉ោងប្រហែល៩ព្រឹកថ្ងៃដដែល កម្លាំ​ង​សមត្ថកិច្ចប៉ូលីសប្រហែល៣០នាក់ បាន​ធ្វើអន្ដរាគមន៍រារាំង​មិន​ឲ្យក្រុមឈ្មោះស្រីចំរើនទាំង​នោះ ចូល​អុក​ឡុករំខានការថ្លែងសន្ទរកថារបស់លោក កឹម សុខា នៅក្នុងវេទិកាសាធារណៈរបស់បក្ស​ប្រឆាំង​នោះ​ឡើយ។​ ប៉ុន្ដែ​ក្រុម​យុវ​​ជនមួយក្ដាប់តូចនេះមិនខ្លាចកម្លាំងសមត្ថកិច្ចនោះឡើយ ថែម​ទាំងរុញ​ច្រាន​កម្លាំង​ការពារ​ថែមទៀត​​ផង។

កម្ពុជាសុវណ្ណភូមិ មិនអាចទាក់ទងស្នងការនគរបាលខេត្ដសៀមរាបលោក សត ណាឌី ដើម្បីសាក​សួរពីក្រុម​ស្រី​ចំរើន ថាតើមានច្បាប់អនុញ្ញាតឲ្យធ្វើការតវ៉ារំខានការធ្វើវេទិការបស់គណបក្សសង្រ្គោះជាតិ បាននៅ​ឡើយ​ទេ។

ទោះជាយ៉ាងណា វេទិកាសាធារណៈនោះបានបញ្ចប់ដូចការព្រៀងទុក បើទោះបីមានភាពរញ៉េរញ៉ាយ​នៅ​ខាង​ក្រៅវេទិកានោះ ពីសំណាក់ក្រុមឈ្មោះស្រីចំរើនក៍ដោយ។

សូមរំលឹក​ផង​ដែរថា កាលពីថ្ងៃទី០៦​ម្សិលមិញ ក្រុមយុវជនដែលដឹកនាំដោយឈ្មោះស្រីចំរើននោះ បានប៉ះទង្គិចគ្នាមួយប្រាវដែរ ជាមួយក្រុមអ្នកគាំទ្របក្សប្រឆាំង ខណៈព្យាយាមរំខានការ​ថ្លែងរបស់ប្រធានស្ដី​លោក កឹម​សុខា ក្នុងវេទិកា​សា​ធារណៈរបស់គណបក្សសង្គ្រោះជាតិ​នៅខេត្ដកំពង់ធំ ។ក្នុងការប៉ះទង្គិចនោះ ឈ្មោះ ស្រី ចំរើន បានសរ​សេរ​​នៅលើ​ហ្វេសប៊ុកថា ក្រុមខ្លួនរង​របួស៦នាក់ហើយថាខ្លួនបានរៀប​ចំដាក់​​​ពាក្យប្តឹងលោកកឹមសុខា ដោយ​ចោទ​ថា បណ្តោយឲ្យអង្គរក្សរារាំង រុញច្រាននិងប្រើអំពើហិង្សាទៅ​ក្រុម​ខ្លួន។

ប្រ​ជាពល​រដ្ឋ​ខេត្តសៀមរាប​រិះគន់ធ្ងន់ៗថា ក្រុម​ស្រី​ចំរើន​តាំង​ខ្លួន​ជាក្រុម​និស្សិត​ដើរអុកឡុក​​ បង្កចលាចល​ក្នុង​សង្គម​បែបនេះ​ មិន​មែនជា​ទង្វើ​ល្អទេ អាចហៅ​បាន​ថា ជាក្រុម​មនុស្សបាតផ្សាតែប៉ុណ្ណោះ មិនមែន​​ជានិស្សិត​ដែល​រៀន​ចេះ​ដឹងនោះទេ។ ពល​រដ្ឋ​បន្តថា រឿង​ឯកជនរបស់​លោក​ កឹម​សុខា ទុក​អោយ​ច្បាប់​ជាអ្នក​ដោះស្រាយទៅ​បាន​ហើយ វាមិន​ចាំ​បាច់ក្រុម​និស្សិត​ក្រៅ​ថ្នាក់​ មកបង្កចលាចលក្នុង​ក្នុង​សង្គមនោះទេ ឬមួយ​ប្រ​ទេស​កម្ពុជាគ្មានច្បាប់? ដូច​ពាក្យ​ស្លោក​មួយពោលថា ចេះ​ឯង​អោយ​ក្រែងចេះគេ៕ ដោយ​៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

កម្មការិនី​ដែល​ត្រូវ​លោក ឈូកបណ្ឌិត បាញ់​ស្នើ​រដ្ឋាភិបាល​ផ្ដល់​យុត្តិធម៌   អាន1381ដង គណៈកម្មាធិការ​ជាតិ​រៀបចំការបោះឆ្នោត និងបង្កើត​គណៈកម្មការ​ ចម្រុះ​ស៊ើបអង្កេត​   អាន1493ដង រថយន្តប្រណីតកាត់តួ ឈ្មួញលួចនាំ ចូលរាល់ថ្ងៃ លក់ចែកចាយ ពេញប្រទេស ដោយអត់បង់ ពន្ធចូលរដ្ឋ មួយ?...    អាន1352ដង បក្ស​សង្គ្រោះ​ជាតិ​ថ្វាយ​លិខិត​ព្រះមហាក្សត្រ​ថា​មិន​ចូល​រួម​ប្រជុំ​សភា   អាន1354ដង ចូរស្តាប់ ទឹកភ្នែកម៉ែខ្ញុំ   អាន1747ដង អាជ្ញាធរស្រុកពួក ចុះចាប់ត្រាក់ទ័រភ្ជួរស្រែរបស់ពលរដ្ឋកំហែងទាប្រាក់2500$ជាថ្នូរនឹងការដោះល?...    អាន1617ដង ពលរដ្ឋបុរីកីឡា​ដែល​​មាន​ជំ​លោះ​ដីធ្លីដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការនៅ​ព្រឹកនេះ​   អាន1439ដង ប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ4 ស្រុកអង្គស្នួលប្រែក្លាយពីជញ្ជីងថ្លឹងរថយន្...    អាន776ដង តំណាង​រាស្រ្ត​បក្ស​ប្រឆាំង​មួយ​រូប ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទបាញ់​បោះ   អាន1512ដង លោក នីចរិយា ត្រូវបានតុលាការកោះហៅអោយចូលបំភ្លឺនៅថ្ងៃទី១៣ ខែកក្កដាក្នុងសំណុំរឿង បទបរិហារក?...    អាន2030ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
អ្នកកាសែតភ្នំពេញប៉ុស្តិ៍ម្នាក់ បើកសាលាបង្រៀនភាសាអង់គ្លេសនិងកុំព្យូទ័រមិនយកប្រាក់ លោក ម៉ៃ ទិត្យថារ៉ា ជា​អ្នក​កាសែតពីរភាសា (ភាសាខ្មែរ និង​ភាសាអង់គ្លេស) ធ្វើ​ការ​នៅ​សារព័ត៌មាន​​ភ្នំពេញ​ប៉ុស្តិ៍​ ​បាន​បង្កើត​​សាលា​បង្រៀន​​ភាសាអង់គ្លេស និង​កុំព្យូទ័រ មិន​យក​ប្រាក់​មួយ នៅ​ស្រុក​កំណើត រប...Read more
សមត្ថកិច្ចច្រកទ្វារអន្តរជាតិព្រំកំពុងជំរិតទារប្រាក់ក្រោមតុ​ពីអ្នកដឹកដំណាំកសិផល យោង​តាម​ប្រភព​ពី​ប្រ​ជាពលរដ្ឋ​អ្នក​​រកស៊ី​ដឹក​ដំណាំ​កសិផល​យកទៅលក់​នៅ​ទឹកដី​ថៃ បាន​ត្អូញ​ត្អែរ​ទាំង​​ទឹក​​ភ្នែក​​ថា មាន​មត្ថកិច្ច​ប្រចាំ​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ចំណុះ​ខេត្ត​ប៉ៃលិន​៣ទៅ​៤​ស្ថាប័ន បាន...Read more
វិប្បត្តិស្នេហ៍ចាស់នៅក្រោមដើមជ្រៃ (មានសម្លេង) ពាក្យ​ស្លោក​មួយ​បាន​ពោលថា​​ កូលាប​តែង​មាន​បន្លា រី​ឯ​ស្នេហា​តែ​ង​មាន​ឧប្បសក្តិ អ្នក​ខ្លះ​មាន​ស្នេហា​មាន​សេច​ក្តី​សុខ អ្នក​ខ្លះ​មាន​ស្នេហា​បែ​ជា​មាន​ទុក្ខ​ ដោយ​សា​ការ​ព្រាត់​ប្រាស​ បែក​បាក់​ មិន​ទទួល​ប...Read more
អ្នកគ្រូក្រមុំជិតដល់ថ្ងៃរៀបការ ត្រូវប៉េអឹមលើផ្ទៃប្រទេសបើកបុកស្លាប់ អ្នកគ្រូ​បង្រៀន​វិទ្យាល័យ​អាយុ​២៤​ឆ្នាំ​ម្នាក់​ដែល​ត្រៀម​ចូល​រោងការ​បាន​ស្លាប់​ដោយសារ​រថយន្ត​មួយគ្រឿង​បាន​បុក​ពី​ក្រោយពេល​អ្នកគ្រូ​កំពុង​ជិះ​ម៉ូតូ​តែម្នាក់ឯង​នៅលើ​ផ្លូវ​មួយ​ក្នុងស្រុក​ប​វេ​ល​ខេត្តបាត់...Read more
ម្ចាស់ម៉ាស៊ីនកិនស្រូវ សង់កន្លែងជញ្ជីងថ្លឹងរថយន្តរំលោភមកលើចិញ្ចើមផ្លូវសាធារណៈ ស្នើសុំសមត្ថកិច្ច និងមន្ទីរជំនាញជួយទប់ស្កាត់ផង ចិញ្ចើមផ្លូវកៅស៊ូលេខ៥៣មួយកន្លែង ត្រូវបានម្ចាស់ម៉ាស៊ីនកិនស្រូវម្នាក់ចាក់​ដីរំលោភយកធ្វើជាផ្លូវខ្ពស់ជាងផ្លូវជាតិ ដើម្បីសាងសង់កន្លែងជញ្ជីងថ្លឹងរថយន្តដឹកស្រូវជា ផលប្រយោជន៍​របស់ខ្លួន ជាហេតុអាចធ្វើអោយស្ទះចរន...Read more
អ្នកគ្រប់គ្រង​អគ្គីសនី​ខេត្ត ចែកចាយអគ្គីសនីមិនមានតម្លាភាពបន្ទាប់ពីខ្យល់វាយបាក់បង្គោលភ្លើងនៅស្រុកក្រលាញ់២៦ដើម ពលរដ្ឋ​ខេត្ត​សៀមរាប​​បាន​ធ្វើ​ការ​រិះ​គន់ធ្ងន់ៗថា អ្នក​គ្រប់គ្រង​អគ្គី​សនីខេត្តបានធ្វើការ​​ចែក​ចាយ​ភ្លើង​មិន​មាន​តម្លា​ភាព​បន្ទាប់​ពី​ភ្លើង​បាន​ដាច់ ដោយ​សាខ្យល់​បក់លាយភ្លៀង​បណ្តាល​អោយ​បង្គោល​ភ្លើង​បាន...Read more
ជីវប្រវត្តិរូបសង្ខេប បទពិសោធការងារ និងសញ្ញាប័ត្ររបស់លោកឈាងវុន (ចុចអានបានដឹងច្បាស់) នៅវេលាម៉ោង១១និង១០នាទី ព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦នេះលោក ឈាងវុន បានទូរស័ព្ទមក​លោក ផ្លុងរ៉េត ចាងហ្វាង​សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ សាជាថ្មីម្តងទៀតសុំអោយដកស្រង់ឯកសារពីគណនីបណ្តាញសង្គមរបស់លោក ដែល​លោក​បា...Read more
ខ្សឹបដាក់ពាង៖ ពាក្យថា កេងចំណេញនយោបាយ និង ជនអគតិ កំពុងតែពេញនិយមសំរាប់អ្នកគាំទ្របក្សកាន់អំណាច អ្នក​នយោ​បាយ​នៅ​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ធ្វើ​នយោបាយ​ដើម្បី​តែ​អំ​ណាច​ផ្ទាល់​ខ្លួន អំ​ណាច​ប្រ​មូល​ផ្តុំ​ បក្ខ​ពួក​និយម ទាំង​គណបក្ស​កាន់​អំ​ណាច​ និង​គណបក្ស​ប្រ​ឆាំង​គេ​ច​មិន​ផុត​ពី​ការ​តែង​តាំង​...Read more
បទល្មើសនេសាទកើតមានពេញបន្ទុកនៅស្រុកសំបូរគ្មានសមត្ថកិច្ចបង្ក្រាប ត្រី​ពូជ​ដ៏​កំរ​នៅតែ​រង​ការគំរាមកំហែង​ពី​ក្រុម​នេសាទ​ប្រើប្រាស់​ឧបករណ៍​ល្មើសច្បាប់​។ នេះ​បើ​យោង​ទៅ​លើ​ប្រភព​ពី ប្រជាពលរដ្ឋ​ភាគច្រើន​សូម​មិនអោយ​បញ្ចេញ​ឈ្មោះ តែង​បាន​អះអាង​ដូចៗ​គ្នា​ថា អ្នករកស៊ី​ឆក់​ត្រ...Read more
អ្នកកាសែត២រូបក្នុងចំណោម៤រូប ត្រូវគេដេញកាប់សម្លាប់ និងបោកកម្ទេចកាមេរ៉ាថតរូបចោល ភ្នាក់ងារ​ទូរទស្សន៍​២​ស្ថាប័ន​គឺ​លោក ផូ ប៊ុនថន ភ្នាក់ងារ​ហង្ស​មាស និង​លោក កែ វុទ្ធី ភ្នាក់ងារ ទូរទស្សន៍ប៉ុស្តិ៍​លេខ​៥ ត្រូវបាន​ជន​ស៊ីវិល​ម្នាក់​ចេញពី​ប៉ុស្តិនគរបាល​ការពារ​ព្រំដែន​ចំបក់​នៃ​វ​រះ​៨១៥​ដេញ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      43277នាក់
ម្សិលមិញ    35750នាក់
សប្ដាហ៍នេះ    146448នាក់
ខែនេះ    529728នាក់
ឆ្នាំនេះ   1911960នាក់
សរុប   51271886នាក់
ថ្ងៃទី 28 ខែ 03 ឆ្នាំ 2024 ម៉ោង 23:51