រទេះដឹកឈើខុសច្បាប់ចំនួន១៥ត្រូវរដ្ឋបាលព្រៃឈើចាប់ទាំងបង្ខំចិត្ត

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 08 ខែ 04 ឆ្នាំ 2015 វេលាម៉ោង 06:42 នាទី ចំនួនអានៈ 2045

រទេះគោដឹក​ឈើ​ខុស​ច្បាប់​ចំនួន១៥​គ្រឿងត្រូវ​បាន​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ឃុំ​ស្រែ​ណូយ​រឹបអូស​ទាំង​តឹង​ដើម​ទ្រូង​បន្ទាប់​ពី​មាន​ជំ​នាញ​មួយ​ចំ​នួន​បាន​ទៅ​យក​លុយអស់​ជាង​២លាន​រៀល​រួចមក។

មន្ត្រីរដ្ឋបាលព្រៃឈើ ខាងជើងបឹងទន្លេសាប បានឲ្យដឹងថា ប្រតិបត្តិការណ៍​ចាប់រទេះដឹកឈើ ធ្វើឡើង​នៅរសៀល ថ្ងៃទី៧ មេសាឆ្នាំ២០១៥ ស្ថិតក្នុងតំបន់ កន្តួតក្នុង​ ស្រុកវ៉ារិន ខេត្តសៀម​រាប បញ្ជារដោយ​នាយរងអធិការរដ្ឋបាលព្រៃឈើ ខាងជើង បឹងទន្លេសាប។ មន្ត្រីរដ្ឋបាលព្រៃឈើបាន​បន្ថែមថា រទេះដឹកឈើមានចំនួន១៥រទេះ ដឹកឈើប្រភេទលេខ២ ដោយម្ចាស់ឈើ រស់នៅស្រុកពួក ខេត្តសៀមរាប។ មន្ត្រីរដ្ឋបាលព្រៃឈើ បញ្ជាក់ថា វត្ថុតាង​បទល្មើស ត្រូវបាន បញ្ជូនឲ្យ សង្កាត់រដ្ឋបាល ព្រៃឈើ ស្រែណូយ នៅមិនទាន់ដឹងចំនួនម៉ែត្រគូបនៅឡើយទេ។

 ប្រភពសុំ​មិន​បញ្ចេញឈ្មោះលួច​បង្ហើបប្រាប់ថា មុនពេល កម្លាំង រដ្ឋបាលព្រៃឈើ ទៅដល់កន្លែងរទេះដឹក​ឈើ​ខុស​ច្បាប់​ខាងលើ  មាន​​មនុស្ស១ក្រុមមានគ្នារ ៦ទៅ៧នាក់ បានទៅ​​យក​​លុយពី​រទេះដឹកឈើ​ខាងលើ​ចំនួន ២លាន ៨សែនរៀល ដោយពួគគេអះអាងថា ក្រុមគេមា​អង្គភាពផ្សេងគ្នា។ប្រភពដដែលបានបន្ថែមថា ម្ចាស់ឈើដែល ត្រូវបានគេយក​លុយ អស់ពីរខ្លួនហើយ ត្រូវ​​មេព្រៃចាប់ឈើ​អស់​ទៀត​ នេះពិត​ជាដល់​ថ្ងៃអន្សាមែន។

 ប្រ​ភព​ព័ត៌មាន​ច្បាស់ការ​បាន​អោយ​ដឹងថា នៅឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប មានឈ្មួញឈើច្រើន​រាប់​មិន​អស់ តែ​មាន​ឈ្មួញ​មួយ​ចំ​នួន​ជា​ឈ្មួញ​ធំ​ ដែល​មាន​លុ​យ​រាប់​ម៉ឺនដុល្លារសំ​រាប់​ទិញ​ឈើ​ខុស​ច្បាប់យក​មក​ចែក​ចាយ​នៅ​ខេត្ត​សៀមរាប ក្នុងនោះមាន​ឈ្មោះ  ឆាយ ថៅកែ​ដេប៉ូ យីហោស្រែណូយ ឈ្មោះ រិទ្ធ ឈ្មោះ និត និង​ឈ្មោះ ណាត។ ឈ្មួញរកស៊ីឈើអត់​ច្បាប់​ទាំង​នេះ ដឹក​ឈើ​ចេះពី​ឃុំ​​ស្រែណូយ ដោយពួកគេ ប្រើប្រាស់ មធ្យោបាយដឹក ជញ្ជូនប្រភេទ គោយន្តកន្រ្តៃ គោយន្ត​ឆ្នៃ ដែល​អាច​ផ្ទុកឈើ​មិន​ក្រោម​៧ម៉ែត្រគូបឡើយ។

គេមិន​ដែល​ឃើញ​មេព្រៃឃុំ​ស្រែណូយ​ចុះ​បង្ក្រាប​ឈើ​ដោយ​ខ្លួន​ឯងទេ បើ​ទោះជាមាន​អ្នក​ណា​រាយ​ការណ៍ក៏ដោយ ទាល់តែគេ​រាយការណ៍ទៅ​ដល់​ក្រសួង ឬរាយការទៅស្ថាប័ណតុលាការ តុលាការបញ្ជាទើប​ពួកគាត់​ចុះ​ទៅចាប់​ឈើ​ទាំង​តឹង​ដើមទ្រូង ហេតុផល​នេះហើយ​ដែល​ធ្វើ​មជ្ឈដ្ឋានទូទៅ គេ​សង្ស័យថា មេព្រៃឃុំ​ស្រែណូយឃុបឃិត​បើ​កដៃអោយ​ឈ្មួញដឹក​ឈើ​ដោយ​គ្មានការ​កោដក្រែងអ្វីទាំងអស់៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

គេសង្ស័យថា មេឃុំបៀមដៃម្នាក់កំពុងតែប្រើអំណាចជិះជាន់ប្រជាពលរដ្ឋខ្លួនឯង?   អាន347ដង ប្រទះ​ឃើញ​សព​បុរស​អណ្តែត​ក្នុង​ស្ទឹង​សង្កែ​   អាន1547ដង ភពផែនដីកើនកំដៅដោយសារតែ ឧស្ម័នផ្ទះកញ្ចក់   អាន1951ដង អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបន្តរចុះបំពេញការងារត្រួតពិនិត្យ និងវាយតម្លៃឯកសាររដ្ឋបាល...    អាន1670ដង ប៉េអឹមខេត្តសៀមរាបម្នាក់ផឹកស៊ីស្រវឹងបាញ់បោះសេរីទាំងកណ្តាលអាធ្យាត្យ   អាន1567ដង លោក សម រង្ស៊ី និង​គ្រួសារ​ត្រូវ​បាន​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​ឈ្មោះ​បោះឆ្នោត   អាន1600ដង មេឈ្មួញឈ្មោះ ពន្លក ដឹកឈើក្រញូងឡើងកក្រើក ផ្លូវលេខ៦៧មេព្រៃរាប់ក្បាលឡានយកលុយ   អាន1538ដង ផ្នែករដ្ឋបាលព្រៃឈើជីក្រែងតែងមានភាពអាថ៌កំបាំងរាល់ពេលបង្រ្កាបបទល្មើស   អាន1639ដង លោក តៅសាវឿន និស្សិតគំរាមដាក់គ្រាប់បែកសម្លាប់លោក សខេង និងត្រូវដោះលែងក្នុងពេល​ឆាប់   អាន2053ដង លោក សំសុខា ​មេគ​យបំ​ផ្លាញ​ចំណូ​លថវិកា​ជាតិ   អាន1345ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោកផ្កាយ២ គឹម-ម៉ាវិន្ថា ដែលសម្លាប់ប្រពន្ធនិងកូន ត្រូវបានសមត្ថកិច្ចបញ្ជួនខ្លួនទៅតុលាការនៅព្រឹក យោង​តាម​ប្រ​ភព​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៤​ នេះបាន​អោយដឹង​ថា ឧ​ត្ត​ម​សេនីយ៍​ផ្កាយ២ឈ្មោះ គឹម-ម៉ា​វិន្ថា ត្រូវ​បាន​ប៉ូលិស​ក្រសួងមហាផ្ទៃ​ធ្វើការ​សហ​ការណ៍​ជាមួយ​អាជ្ញាធរ​ប្រទេស​ថៃ​ចាប...Read more
លោកសង្ឃយួន១អង្គដើរបិណ្ឌបាទផ្តេសផ្ទាស ត្រូវបានសមត្ថកិច្ចហៅមកធ្វើកិច្ចសន្យា នគរបាល​ការិយាល័យ​អន្តោរប្រវេសន៍​នៃស្នងការខេត្តសៀមរាប​បានធ្វើការ​ហៅសង្សជនជាតិយួន១អង្គរ មកធ្វើកិច្ច​បញ្ឈប់លែង​អោយ​ដើរបិណ្ឌបាត​បន្តទៅទៀតនេះ​បើ​យោង​តាម​ការ​អោយ​ដឹង​ពី​សមត្ថ​កិច្ច។ មន្ត្រីនគរបាល ការិយាល...Read more
ក្រុមប៉ូលីសរបស់​រដ្ឋា​ភិបាល​បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡានបាញ់ទឹក និង​ប្រើ​អំ​ពើ​ហឹង្សា​លើ​បាតុករ ក្រុម​ប៉ូលីស​របស់​រដ្ឋា​ភិបាល​ដែល​ដឹក​នាំ​ដោយ​លោក​ ជួន​សុវណ្ណ​ ស្នង​ការ​រាជ​ធា​នី ភ្នំ​ពេញ​ បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡាន​បាញ់​ទឹក​ និង​ប្រើ​អំ​ពើ​ហឹង្សា ក្នុង​ការ​បង្ក្រាប​ហ្វូង​បាតុករ កាល​ពី​ថ្ងៃ​ទី...Read more
សមត្ថកិច្ច និង តុលាការចុះឆែកឆេរកន្លែងកែឆ្នៃរថយន្តខុសបច្ចេកទេស តែត្រូវបានលោកផ្កាយបីនៅក្រសួងមហាផ្ទៃម្នាក់ចេញមុខអន្តរាគមន៍អោយដកថយ មាន​សេច​ក្តី​រាយ​ការណ៍​មក​ថា មាន​ប៉ូលិសផ្កាយបីម្នាក់ធ្វើ​ការ​នៅក្រសួងមហាផ្ទៃ បាន​ធ្វើការអន្តរាគមន៍ ទៅ​តុលាការ​ខេត្តកណ្តាល​អោយមានការ​ដោះលែង​មេឈ្មួញ ជាជនជាតិ យួន រកស៊ីកាត់​តរថយន្ត ដំឡើងរថយន្ត​...Read more
កប៉ាល់ ២គ្រឿងនៅវៀតណាមត្រូវបានលិច ស្លាប់ម្នាក់បាត់ខ្លួន ១០នាក់ យោង​តាម​សេចក្តីរាយការណ៍ពី​សារ​ព័ត៌មាន​វៀត​ណាម​បានអោយ​ដឹងថា ទូកវៀតណាមពីរគ្រឿង បានលិចនៅចុងសប្ដាហ៍នេះ បណ្តាល​អោយ​មនុស្ស​ម្នាក់បាន​ស្លាប់​ និង១០នាក់​ទៀត​បានបាត់ខ្លួន​ដោយនាវិក​ប្រាំបីនាក់នៅលើនាវា Xuan Phuc...Read more
ហាង​កាហ្វេ​ណូ​គារ​វៀតណាម​បី​កន្លែង​នៅ​ក្រុង​សៀមរាប រង​ការ​ចោទ​ថា បិទ​សិទ្ធិ​សេរីភាព​កម្មករ​ខ្មែរ និង  ​ជួញដូរ​ផ្លូវភេទ ហាង​កាហ្វេ​ណូ​គារ​របស់​វៀតណាម​បី​កន្លែង ស្ថិត​នៅ​ក្នុង​ក្រុង​សៀមរាប រង​ការ​ចោទ​ថា គៀបសង្កត់​ទៅ​លើ​កម្មករ​ស្រី​ខ្មែរ​ដែល​បំរើ​ក្នុង​របស់​ខ្លួន និង​គំរាម​សម្លាប់ បើសិន​ពួក​គេ​ទៅ​ធ្វើការ​កន្លែង​ផ្សេង ព្រ...Read more
លោក ដោ ប៉ូ មេឈ្មួញរកស៊ីដឹកឈើធំជាងគេនៅខេត្តសៀមរាបគ្មានអ្នកហ៊ានបង្រ្កាប លោក ដោ ប៉ូ មេឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ដុះ​ស្លែ​ធំមួយ​រូប​ ដែល​នរណា​ៗក៏គេ​ធ្លាប់​ស្គាល់​ឈ្មោះនោះ​បន្ទាប់​ពី​ធ្លាក់​ខ្លួន​ក្រ​កាលពី​ប៉ុន្មាន​ឆ្នាំមុននេះ​ ឥឡូវ​ឡើង​មាន​បាន​ដោយ​សារ​រក​ស៊ី​ដឹក​ឈើ​លើស​ច្បាប់​កំណ...Read more
ខេត្តឧត្តរមានជ័យក្លាយជាកន្លែងលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទគ្មានអ្នកបង្ក្រាប ល្បែង​កន្ទុយលេខ​ខុសច្បាប់ កំពុងបើក​លេង​យ៉ាង​គគ្រឹកគគ្រេង និង​យ៉ាង​អនាធិបតេយ្យ រីក​ដូច​ផ្សិត តែ​សមត្ថកិច្ច​ប៉ូលិស សមត្ថកិច្ច​អាវុធហត្ថ មិនដែល​បង្ក្រាប ដោយសារតែ​បានទទួល​សំណែន​ពី​ពួក​មេ​ឆ្នោត​ធំៗ​ទាំងនោះ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1741នាក់
ម្សិលមិញ    25188នាក់
សប្ដាហ៍នេះ    71332នាក់
ខែនេះ    178410នាក់
ឆ្នាំនេះ   2636313នាក់
សរុប   51996239នាក់
ថ្ងៃទី 19 ខែ 05 ឆ្នាំ 2024 ម៉ោង 09:53