​ប្រជាពលរដ្ឋ​ប្រទះឃើញ​សព​បុរស​ម្នាក់​អណ្តែត​ទឹកស្ទឹង​សង្កែ​ហើម​ផ្កាប់មុខ​មិន​ស្គាល់​អត្តសញ្ញាណ​កាលពី​ម៉ោង​៦​និង​២០​នាទី​ព្រឹក​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៣ នៅ​ចំណុច​ក្នុង​ស្ទឹង​សង្កែ​ត្រើយ​ខាងកើត​ក្រោម​ដើម​អំពិល​ស្ថិត​ក្នុងភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង​ខេត្តបាត់ដំបង​។

ចំណែក​បុរស​ប្រមឹក​ម្នាក់​ផឹកស្រា​ស្រវឹង​បាត់​ខ្លួន​មួយ​យប់​ប្រពន្ធ​ប្រទះឃើញ​សព​នៅក្នុង​ស្រះ​ទឹក​ក្រោយ​ផ្ទះ​សង្ស័យ​រអិល​ជើង​ធ្លាក់ចូល​ទឹក​វា​ឡើង​មិន​រួច​កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៣ នៅ​ចំណុច​ភូមិ​បឹង​សង្កែ​ឃុំ​ឃ្លាំង​មាស ស្រុក​ប​វេ​ល ខេត្តបាត់ដំបង​។​

លោក អាត់ រី​ន គ​របាល​បច្ចេកទេស​ក្រុង​បាត់ដំបង​បានអោយដឹង​ថាស​ពបុរ​សម្នាក់​ដែល​ប្រទះឃើញ​មាន​វ័យ​ជាង​៣០​ឆ្នាំ​ទំនងជា​អ្នកយាម​ចាំចំការ សព​ដេក​ផ្កាប់មុខ​សក់ស្លូត​មាន​កំពស់​ប្រហែល​១,៧០​ម៉ែត្រ​សម្បុរ​សណ្តែកបាយ​មិនមាន​ស្នាម​អ្វី​ផ្សេង (​ស្នាម​វៃ​ឬ​កាប់​) ពាក់​អាវយឺត​ដៃខ្លី​ពណ៌​អាច​ម៌​សេះ​មាន​ពាក់​ខោ​លី​អូរ​ឃ្វៀល​ជើង​ពណ៌​ខ្មៅ​។

​លោក អាត់ រី បាន​បញ្ជាក់ថា កាលពី​ថ្ងៃទី​១៨ និង​១៩ ខែកក្កដា ឆ្នាំ​២០១៣ ទឹកស្ទឹង​សង្កែ​មានការ​ជន់​ហូរ​ខ្លាំង​ដោយមាន​ភ្លៀង​ធ្លាក់​នៅ​តំបន់​ចំការ​ព្រៃភ្នំ​ស្រុកលើ​ដូច្នេះ​សព​បុរស​នេះ​អាចជា​អ្នកចំការ​ដែល​អាច​រអិល​ជើង ឬក៏​ធ្វើដំណើរ​ឆ្លងកាត់​ទឹក​ត្រូវ​ទឹក​ហូរ​គួច​បោក​បណ្តាលអោយ​ស្លាប់​តែម្តង​។ តាំងពីព្រឹក​រហូតដល់​ម៉ោង​២​រសៀល​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៣ មិនទាន់​អ្នក​ស្គាល់​សាវតា​សព​ជនរងគ្រោះ​នោះឡើយ ហើយ​ពេលនេះ​សព​ជនរងគ្រោះ​បាន​យកទៅ​តម្កល់ទុក​នៅ​វត្ត​ពោធិ៍​ក្នុង​ឋិត​ក្នុងភូមិ​កើតហេតុ​ខាងលើ​៕​ដោយ មៀច បូរ៉ា ប្រភពពីខ្មែរ​៧មករា