មេឈ្មួញឈ្មោះ ពន្លក ដឹកឈើក្រញូងឡើងកក្រើក ផ្លូវលេខ៦៧មេព្រៃរាប់ក្បាលឡានយកលុយ

ដោយៈ សៀមរាប ថ្ងៃទី 31 ខែ 01 ឆ្នាំ 2013 វេលាម៉ោង 03:11 នាទី ចំនួនអានៈ 1537

មេ​ឈ្មួញ​ដឹក​ឈើ​ក្រញូង​ដ៏​ធំ​​មួយរូប​​ឈ្មោះលោក​ ពន្លក ​មាន​វ័យ​ប្រ​ហែល​ជាង​៣០​ឆ្នាំ ប្រើ​រថ​យន្ត​ឆ្លាម​ និង​បាឡែត​ដឹក​ឈើ​ក្រញូង​ឆ្លង​កាត់​ផ្លូវ​លេខ​៦៧​ ទាំង​យប់​ទាំង​ថ្ងៃ ​តែ​មន្រ្តី​ជំ​នាញ​ដែល​ដាក់​​ ស្នាក់​ការ​ដូច​ម្រាម​ដៃ​តាម​ដង​ផ្លូវក្នុង​ខេត​សៀម​រាប​​ មិន​បង្ក្រាប បែ​ជា​លេច​លឺ​ថាអង្គុយ​រាប់​ក្បាល​ឡាន​ឈើ​យក​លុយ​ដាក់​ហោ​ប៉ៅ​ ក្បត់​និង​ទួនាទី ប្រ​ឆាំង​និង​បទ​បញ្ជា​រាជ​រដ្ឋា​ភិបាល​ទៅ​វិញ។

ប្រ​ភព​ព័ត៌មាន​នៅ​យប់​ថ្ងៃទី៣០ខែមករាឆ្នាំ២០១៣នេះ បាន​រាយការណ៍​ថា មាន​រថ​យន្ត​ដឹក​ឈើ​ក្រញូង​ម៉ាក​ឆ្លាម​ និង​បាឡែន​ចំ​នួន​៥គ្រឿង​បាន​ដឹក​ចេញ​ពី​ស្រុក​អន្លង់​វែង ខេត្ត​ឧត្តរ​មាន​ជ័យ​ ឆ្លង​កាត់ខេត្ត​សៀម​រាប​តាម​ដង​​ផ្លូវ​លេខ​៦៧ (ផ្លូវ​ហៃវ៉េ) ឆ្ពោះ​ទៅ​ខេត្ត​កំ​ពង់​ចាម​។ ប្រ​ភព​បាន​អោយ​ដឹង​ថា មេឈ្មួញ​ដឹក​ឈើ​ក្រ​ញូង​រូប​នោះ​ឈ្មោះ​ ពន្លក ។ ប្រ​ភព​បន្ត​​ថា លោក ពន្លក ពី​មុន​មិន​មែន​ជា​អ្នក​មាន​ធំ​ដំ​​អី​ទេ តែ​ដោយ​សា​ការ​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ខុស​ច្បាប់​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​បាន​ធ្វើ​អោយ​ ពន្លង មាន​លុយ​រាប់​លាន​ដុល្លារ​អាមេរីក។ ប្រ​ភព​បន្ថែមថា ជា​រៀង​រាល់​ថ្ងៃ​លោក​ពន្លក​ជិះ​រថ​យន្ត​ម៉ាក​ហេមមើពេញ​ខេត្ត​សៀម​រាប ឧត្ត​រមាន​ជ័យ​ កំ​ពង់​ធំ និង​កំ​ពង់​ចាម​​ សូម្បីតែ​ទៅ​លេង​បាល់​ ទៅ​ចូល​បន្ទប់​ទឹក និង​កន្លែង​ផ្សេងៗ ព្រោះ​រក​ចំ​ណូល​បាន​ច្រើន​ពី​ឈើ​ក្រ​ញូង​ មិន​មាន​ការ​បារម្ភពី​ឡាន​ស៊ី​ប្រង​ច្រើន​ឡើយ។

ក្រុម​អ្នក​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ធ្លាប់​បាន​រអូរទាំថា សព្វ​ថ្ងៃ​រកស៊ី​ដឹក​ឈើ​រក​លុយ​ចិញ្ចឹម​តែ​មេព្រៃ និង​សមត្ថ​កិច្ច​តាម​ដង​ផ្លូវ​តែ​ប៉ុណ្ណោះ។ ពួក​គេ​បន្ត​ថា ក្បាល​ឡាន​បាឡែន​ដឹក​ឈើ​ក្រ​ញូង​មួយ​គេ​បង់​លុយ​អោយ​មេ​ព្រៃ​តាម​ដង​ផ្លូវ​ចំ​នួន​២រយ​ដុល្លារ​អាមេរីក ក្នុង​មួយ​កន្លែង​ សរុប​ទៅ​ពី​ខេត្ត​ឧត្តរ​មាន​ជ័យ​​ដល់​ខេត្ត​កំ​ពង់​ចាម​បង់​អស់​ជិត​៥ពាន់​ដុល្លារឯណោះ​ក្នុង​ក្បាល​ឡាន​មួយ​គ្រឿង​។​ អ្នក​រក​ស៊ី​ទាំង​នោះ​បាន​និយាយ​ទាំង​អំ​នួត​ថា មេ​ព្រៃ​ និង​សមត្ថ​កិច្ច​គេ​ចាប់​តែ​ឡាន​ដឹក​ឈើ​មិន​បាន​បង់​លុយ​តែ​ប៉ុណ្ណោះ បើ​បង់​លុយ​អស់​ហើយ​គឺ​គ្មាន​អ្នក​ណា​ចាប់​ទេ មិន​តែ​ប៉ុណ្ណោះ​បើ​មាន​សមត្ថ​កិច្ច​ណា​រាយ​ការ​ណ៍អោយ​មេ​ព្រៃ​ចាប់​ មេព្រៃ​បាន​ទូរ​ស័ព្ទ​ប្រាប់​ដំ​ណឹង​ដល់​អ្នក​ដឹក​ឈើ​ អោយ​គេច​ ជ្រក ទៅ​មុខ​បន្ត​ ឬ​ឈប់​លាក់​ខ្លួន​សិន​ទៀត​ផង។

នៅ​ព្រឹក​ថ្ងៃទី​៣១ ខែមករា ឆ្នាំ២០១៣​នេះ យើង​ពុំ​អាច​សុំ​ការ​បំ​ភ្លឺ​ពី​លោក ថោង​សុខៃ នាយ​សង្កាត់​រដ្ឋ​បាល​ព្រៃឈើ​ឃុំ​ស្រែ​ណូយ​ លោក​ សេង​លន នាយ​រង​សង្កាត​រដ្ឋ​បាល​ព្រៃ​ឈើ​កន្ទួត​ខ្នា​ក្រៅស្រុក​បន្ទាយ​ស្រី លោក​ ម៉ុងប៊ុនលីម នាយ​ផ្នែករដ្ឋ​បាល​ព្រៃ​ឈើ​​ស្រុក​បន្ទាយ​ស្រី បាន​ទេ​ព្រោះ​ទូរ​ស័ព្ទ​ចូល​ពុំ​មាន​អ្នក​លើក​ទទួល។

លោក លីសុផា នាយ​រង​សង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើ​ឃុំ​ស្រែ​ណូយ​បាន​ប្រាប់តាម​ទូរ​ស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​៣១​នេះ​ថា លោក​ពុំ​បាន​ដឹង​ពី​រថ​យន្ត​ដឹក​ឈើ​របស់​លោក ពន្លក​ ខាង​លើ​នៅ​យប់​ថ្ងៃទី​៣០​នេះ​ទេ ព្រោះ​លោក​មិន​បាន​​នៅ​ស្នាក់ការ​ លោក​រវល់​មក​ខេត្ត​សៀម​រាប​ឡើង​តុលាការ​ពាក់​ព័ន្ធ​​និង​ដី​ព្រៃដែល​មាន​រឿង​ចំ​រូង​ចំ​រាស។

លោក​ សេង​រឿត នាយ​ផ្នែក​រដ្ឋ​បាល​ព្រៃ​ឈើ​ស្រុក​វ៉ារិន​ បាន​បដិសេធ​តាម​ទូរ​ស័ព្ទ​នៅ​ព្រឹក​ដដែល​នេះថា លោក​ពុំ​បាន​ដឹង​ពី​សកម្ម​ភាព​រថ​យន្ត​ដឹក​ឈើ​ក្រ​ញូង៥​គ្រឿង​​នៅ​យប់​ថ្ងៃ​ទី​៣០​នេះទេ ហើយ​ក៏​មិន​មាន​កូន​ចៅ​ណា​គេ​រាយ​ការណ៍​អោយ​ដែរ។ លោក​ សេងវឿត បាន​បន្ថែម​ថា លោក​កំ​ពុង​រវល់​ជាប់​ប្រ​ជុំ​នៅ​រាជ​ធា​នី​ភ្នំ​ពេញ ឯមេ​ព្រៃ​ផ្សេង​ទៀត​នៅ​ខេត្ត​សៀម​រាប និង​មេព្រៃ​តាម​បណ្តា​ខេត្ត​ក្រុង​នានា ក៏​កំ​ពុង​ជាប់​ប្រ​ជុំ​ដែរ​។

យើង​ក៏​ពុំ​អាច​សុំ​ការ​បំ​ភ្លឺ​ពី​លោក​ ពន្លក​ មេឈ្មួញរក​ស៊ី​ដឹក​ឈើ​ក្រ​ញូង​ខុស​ច្បាប់ដ៏មហិ​មា​ខាង​លើ​នេះ​បាន​ទេ ព្រោះ​មិន​មាន​​លេខ​ទូរ​ស័ព្ទ​សំ​រាប់​ធ្វើ​ការ​ទំ​នាក់​ទំនង។

គេ​សង្កេត​ឃើញ​ថា រាល់​ពេល​មាន​រថ​យន្ត​ដឹក​ឈើ​ឆ្លង​កាត់​ មេ​ព្រៃ​ដែល​នៅ​តាម​ដង​ផ្លូវ​តែង​តែ បដិសេធ​ថា មិន​បាន​នៅ​ស្នាក់​ការ​ រវល់​ទៅ​នេះ​ ទៅ​នោះ​តែ​រហូត​ ដែ​ល​ជា​លេស​​មួយ​អោយ​ឈ្មួញ​ដឹក​ឈើ​ដឹក​ឆ្លង​កាត់​បាន​ដោយ​រលួន។ តើ​រដ្ឋា​ភិបាល​ចាត់​តាំង​ពួក​គាត់​​(មេព្រៃ) អោយ​មក​ធ្វើ​អ្វី​ដែរ? មក​ចាំបង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ ឬ​អោយ​មក​ចាំយក​លុយពី​អ្នក​ដឹក​ឈើ?

ពល​រដ្ឋ​នៅ​ខេត្ត​សៀម​រាប​ និង​ខេត្ត​ឧត្តរ​មានជ័យ សំនូម​ពរ​ទៅ​លោក​ ទា​គឹម​សុទ្ធ នាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប​ លោក វណ្ណសូផាន់ណា នាង​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ខាង​ជើង​បឹង​ទន្លេសាប លោក ឆេង​គឹមស៊ុន លោក ចាន់​សារុន និង​ជា​ពិសេស​ ​អង្គភាព​ប្រ​ឆាំង​អំពើ​ពុក​រលួយ មេត្តា​ដាក់​បញ្ជា​អោយ​កូន​ចៅ​ក្រោម​ឱវាត ទប់​ស្កាត់​ការ​ដឹក​ជញ្ជូន​ឈើ​ក្រ​ញូង​ខុស​ច្បាប់​របស់​​មេ​ឈ្មួន​ដ៏ធំ​ឈ្មោះ​ ពន្លក ​ខាង​លើ​ផង ព្រោះ​ឈើ​ទាំង​នេះសុទ្ធ​​តែ​ជា​ឈាម​របស់​ពល​រដ្ឋ​ខ្មែរ​ ដែល​ត្រូវ​បាន​គេ​ប្រើ​អោយ​ទៅ​លួច​កាប់​ពី​ដី​ថៃ​ ដែល​ត្រូវ​ទាហ៊ាន​ថៃ​បាញ់​សំ​លាប់ស្ទើ​រ​ជា​រៀង​រាល់​ថ្ងៃលើ​ខ្នង​ភ្នំ​ក្នុង​ខេត្ត​ឧត្តរ​មាន​ជ័យ៕ ដោយ៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

​ប្រ​ធា​ន​ម​ន្ទីរ​ទេស​ចរ​ណ៍​ខេត្ត​កោះកុង​ អ​ង្កន់​ដីល​ក់ឬ​ជួ​លតា​ម ​អំ​ពើ​ចិ​ត្ត   អាន1592ដង តំណាងរាស្រ្តគណបក្ស​សង្គ្រោះជាតិ​ទៅ​ស្បថ​មុខ​ប្រាសាទអង្គរ​វត្ត   អាន1625ដង ផល​ប៉ះពាល់​នៃ​ការ​វិនិយោគ​របស់​ចិន នៅ​កម្ពុជា   អាន1622ដង អូរធម្មជាតិអាយុរាប់រយឆ្នាំត្រូវបានគេឃុបឃិតជាប្រព័ន្ធចាក់ដីលុបធ្វើជាកម្មសិទ្ធិ   អាន604ដង រាស្ត្រ៖ មុនបោះឆ្នោតឃុំសង្កាត់ប្រើពាក្យបំផុសបំផុលអោយរាស្ត្រធ្វើផ្ទះយកសន្លឹកឆ្នោត តែបោ...    អាន1392ដង បែកធ្លាយរឿងពុករលួយ​ នៅមន្ទីរទេស​ចរណ៍​ខេត្ត​បាត់​ដំបង   អាន1407ដង ចោរ​គ្មានបេះដូងបាញ់យកប៉ូតូ​ពេល​កំពុង​ឌុបស្រី​ស្នេហ៍​   អាន1519ដង រទេះដឹកឈើខុសច្បាប់ចំនួន១៥ត្រូវរដ្ឋបាលព្រៃឈើចាប់ទាំងបង្ខំចិត្ត   អាន2040ដង កីឡាករកីឡាការីនី ជាតិអន្តរជាតិ១៨រូបមកពី៩ប្រទេសនិងធ្វើការប្រកួតនៅយប់ថ្ងៃទី១២នេះ   អាន2109ដង ពិតជាខ្មាស់គេជាងលិចពងទៅទៀត!   អាន1635ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
រថយន្តពណ៍ត្រេអ៊ីពាក់ស្លាកលេខខេមរភូមិន្ទ ដឹកឈើខុសច្បាប់ចូលក្រុងសៀមរាបដូចហែកឋិន សកម្ម​ភាព​រថយន្តពណ៍​ត្រេ​អ៊ីពាក់​ស្លាក​លេខ​ខេមរភូមិន្ទ ​ដឹក​ឈើ​ខុស​ច្បាប់​ពី​ស្រុក​វ៉ារិន​មក​ក្រុង​សៀមរាប​រាប់​សិប​គ្រឿង​នៅ​ពេល​យប់​ ​តែ​មិន​មាន​មន្រ្តី​ជំ​នាញ​ ឬ​ក្រុម​សមត្ថ​កិច្ច​ណា​ធ្វើ​ដឹង​ធ្វើ​លឺ...Read more
មេ​ឈ្មួញ ​លឹម​ ប៊ុ​ណ្ណា​(ហៅ​ខ្នា) ដឹក​ឈើ​ខុសច្បាប់ឆ្លងកាត់ទឹកដីខេត្តត្បូង​ឃ្មុំ​ទៅ​លក់​ស្រុក​យួន​បានរ​លូន​ដោយ​មាន​ការឃុប​ឃិត​ជាមួ​យសម​ត្ថកិច្ច​គ្រប់​ស្ថា​ប័ន ប្រភពពី​ឈ្មួញ​រកស៊ី​ឈើ​​បាន​ឲ្យ​ដឹងថា​មេ​ឈ្មួញជាឧញ្ញ៉ាលឹមប៊ុណ្ណា(ហៅខ្នា)  មាន​មេការ​ម្នាក់​ឈ្មោះ សាន ច​យជាមនុស្សមានជំនាញជាច្រើនឆ្នាំខាងយកលុយឲស្ថាប័នពាក់ពន្ធ័​ទើប ប្រព្រឹត្តទៅ​ដោយ​​រលូនបើសិនជាមិនល...Read more
ឃាតករសម្លាប់បងស្រីបងបង្កើតរបស់ខ្លួន នៅស្រុកចំការលើ ត្រូវនគរបាលចាប់ខ្លួនបានហើយ ឃាតករដែជាជនដៃដល់​ដែល​បាន​វាយ​សម្លាប់​ស្ត្រី​មេម៉ាយ​ម្នាក់​នៅ​ស្រុក​ចំការលើ​បាន​ត្រូវ​សមត្ថកិច្ច ចាប់ខ្លួនបាន​ហើយ​នៅ​ម៉ោង​២​រសៀល ​ថ្ងៃទី​០៥​ ខែធ្នូ ​ឆ្នាំ​២០១៤​នេះ ក្រោយ​ពី​រត់​គេច​ខ្លួន​​បាន​មួយ​រយះ។ ...Read more
លោក ហុកចិត្រា ប៉ូលីសសេដ្ឋកិច្ច បកស្រាយថាខ្លួនមិនបានប្រព្រឹត្តិអំពើពុករលួយដូចការចោទប្រកាន់នោះទេ ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ចុះ​ផ្សាយ​ខាង​ក្រោម នៅ​រសៀល​ថ្ងៃទី២២ ខែ​តុលា ឆ្នាំ២០១៤​នេះ លោកហុកចិត្រា ប៉ូលីស​សេដ្ឋ​កិច្ច​ប្រ​ចាំខេត្ត​បន្ទាយ​មាន​ជ័យ​បាន​​ទូរស័ព្ទ​មក​អង្គភាព​សារ​ព័ត៌មាន ​កម្ពុជា​សុវណ្ណភូមិ​ថា...Read more
មានជនមិនស្គាល់មុខបានខលទូរស័ព្ទជេរប្រមាត គំរាមកំហែង ចាងហ្វាងកាសែតកម្ពុជាសុវណ្ណភូមិ (មានសំលេង) នៅ​រសៀល​ម៉ោង​១២និង​២៧​នាទី ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ២០១៣នេះ មាន​បុរស់​ម្នាក់​ខល​ទូរស័ព្ទ​ជេរ​ប្រមាត និង​គំរាម​កំ​ហែង​ដល់​លោក ផ្លុង-រ៉េត ចាងហ្វាង​សារ​ព័ត៌មាន​កម្ពុជា​សុវណ្ណភូមិ ​នេះ​បើ​តាម​ការ​អោយ​ដឹង​ព...Read more
សមត្ថកិច្ចនៅតែអះអាងថា នាយរងប៉ុស្តិ៍សង្កាត់សៀមរាប​ពុលផ្សែងម៉ាស៊ីនភ្លើង តែខាងមន្ទីរពេទ្យសង្ស័យថា ពុលថ្នាំសត្វល្អិត បន្ទាប់ពី​ធ្វើ​ការ​ស្រាវ​ជ្រាវ​អស់​រយៈពេល​ជាច្រើន​ថ្ងៃក្នុង​ករណី​គ្រួសារ​ប៉ូលីស​ប៉ុស្តិ៍ពុល​ទាំង​គ្រួសារកាល​ពី​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥ ក្រុង​សមត្ថកិច្ច ជំនាញបានឲ្យដឹងថា នាយ​រង​ប៉ុស្ដិ៍​នគរបាល សង្កាត...Read more
អង្ករប្លាស្ទិកកំពុងចរាចរណ៍លើទីផ្សារអាស៊ី សូមអ្នកទទួលទានប្រុងប្រយ័ត្ន! យោង​តាម​បណ្តាញសង្គម (Face book) បានបង្ហោះតៗគ្នាថា អង្ករដែឡ​បាន​ផលិតចេញពីប្លាស្ទិក (Plastic Rice) ពេលនេះកំពុងតែ​ចរាចរណ៍​នៅ​ទី​ផ្សា​អាស៊ី​យើង​នេះ ដូច​ជា​មាន​នៅ​ក្នុង​ប្រ​ទេស​ ចិន និងកំពុងបោះជំហានចូលមកកា...Read more
ម្តាយបង្កើតរបស់តារាចម្រៀងល្បីឈ្មោះ សុគន្ឋនីសា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីបទឆបោក ស្ត្រី​ម្នាក់វ័យ​ចំណាស់​ម្នាក់​​ដែល​គេ​អះអាងថា​ជា​ម្តាយបង្កើតរបស់​​តារាចម្រៀង​ល្បីឈ្មោះ សុគ​ន្ឋ នីសា ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​យោងតាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់លោក អ៊ុំ សុភ​ក្តិ ព្រះរាជអាជ្ញារង​...Read more
លោកអធិការរងក្រុងកោះហៅមន្ត្រីព្រហ្មទណ្ឌទាំង១៣ប៉ុស្តិ៍អោយចូលរួមរៀនបន្ថែមពីនិតិវិធីព្រហ្មទណ្ឌ នៅ​ព្រឹក​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥នេះ លោកអនុសេនីយ៍ឯក​ នួន សក្តិចំរើនរិទ្ធិ អធីការ​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​ព្រហ្ម​ទណ្ឌ និង​លោកអនុសេនីយ៍ឯក​ ជឹង ម៉ារ៉ា នាយ​ផ្នែក​ព្រហ្មទណ្ឌ បាន​កោះហៅ​មន្រ្តី​នគរបាល​ព្...Read more
លោក ធឹម ធឿន មេប៉ុស្តិ៍ ឃុំ២ធ្នូជាអ្នកឃុបឃិតឲ្យឈ្មួញដឹកឈើខុសច្បាប់ទាំងថ្ងៃទាំងយប់ទៅលក់ស្រុកយួនដោយសេរី ប្រភពព័ត៌មាន​​បានអោយដឹងថា មន្ត្រី​ពាក់​ព័ន្ធ​មួយ​ចំ​នួន​កំពុងតែ​ធ្វើ​ព្យុះភ្លៀង នៅ​ម្ដុំ​ផ្សារ ការ​បី  ដែលមាន​ទីតាំង ស្ថិតក្នុង​ឃុំ​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ ដែល​សកម្មភាព​ទាំងនេះ បានធ្វើឱ្យ​ប្...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      124នាក់
ម្សិលមិញ    4536នាក់
សប្ដាហ៍នេះ    11361នាក់
ខែនេះ    118439នាក់
ឆ្នាំនេះ   2576342នាក់
សរុប   51936268នាក់
ថ្ងៃទី 15 ខែ 05 ឆ្នាំ 2024 ម៉ោង 01:35