លោកតឿ មន្ត្រីយោធាកងពលធំអន្តរាគមន៍លេខ២ ដឹកឈើក្រញូងយ៉ាងសកម្មជាប់អន្ទាក់សមត្ថកិច្ច

ដោយៈ សហការី ខេត្តសៀមរាប ថ្ងៃទី 17 ខែ 09 ឆ្នាំ 2015 វេលាម៉ោង 04:15 នាទី ចំនួនអានៈ 2318

ជាយូរ​ណាស់​មកហើយ​ដែល​ឈ្មួញឈើ​ក្រញូងដ៏ល្បី​​ល្បាញ​​ម្នាក់​ឈ្មោះ តឿ បានធ្វើ​​សកម្ម​ភាព​​ដឹក​ជញ្ជូន​ឈើ​ក្រញូង​ចេញពី​ស្រុក​អន្លង់​វែង ឆ្លងកាត់​ខេត្តសៀមរាបយក​ទៅលក់​នៅ​ព្រំ​ដែន​ប្រទេស​វៀត​ណាម​យ៉ាង​សកម្ម​បំផុត​ ហើយ​ធ្វើឲ្យ​ជំនួញ​ឈើរបស់​គេកាក់កប​យ៉ាង​ខ្លាំង។

គេ​មិនដឹងថាលោក ឧត្តមសេនីយ៍ឯក កែវ ធី មេបញ្ជាការ​កងពលធំអន្តរាគមន៍​លេខ២ (​នៅ​ជើង​ភ្នំ​គូលេន ខេត្ត​សៀមរាប) បានដឹង​ពីសកម្ម​ភាពរបស់​កូនចៅ​របស់​ខ្លួន​រកស៊ីបទ​ល្មើស​ព្រៃឈើ ​ឬ​យ៉ាង​ណា​នោះទេ ប៉ុន្តែ​ ស​កម្ម​ភាពកូនចៅ​របស់​មេកង​ពលរូបនោះ​បានប្រកប​មុខរបរដឹក​ឈើ​ក្រ​ញូង​នេះ​ជា​ច្រើន​ឆ្នាំ​កន្លង​ទៅ​ហើយ​។​

ទោះ​ជា​យ៉ាងណា​ក៍ដោយ​ក៏អ្នក​តាម​ដាន​ការ​រក​ស៊ី​បទ​ល្មើស​ព្រៃ​ឈើ ​​​បាន​លើក​ឡើង​ថា បើ​មិន​មាន​ការ​បើក​ភ្លើង​ខៀវ​ពីរមេៗទេ កូនចៅ​មិនអាច​ហ៊ាន​រកស៊ី​បទល្មើស​ព្រៃឈើ​ប្រឆាំង​ទៅនិង​បទ​បញ្ជារ​របស់ សម្ដេច តេជោ ហ៊ុនសែន បាន​នោះឡើយ។

គេ​សង្កេត​ឃើញ​ថា ប​ន្ទា​ប់​ពី​​ស​កម្ម​ភាព​ដឹក​ជ​ញ្ជូន​​ឈើ​​​គ្រ​ញូង​បាន​​ស្ងប់​​ស្ងាត់​​​មួយ​​រ​យៈពេល​​​ខ្លី មាន​ប្រ​ភព​បាន​លួច​បង្ហើប​ប្រាប់​ថា មាន​មេ​ព្រៃ​​​ មន្ត្រី​បរិស្ថានខ្លះ និង​សមត្ថ​កិច្ច​លេម​លើម​តាម​ដង​ផ្លូវ​មួយ​ចំ​នួន ​​​ចង់​​ដាច់​​បាយ​។ ​

ជាក់ស្តែង​នៅក្នុង​សប្តាហ៍​នេះ ផ្នែក​រដ្ឋបាល​ព្រៃឈើ​កំពង់ថ្ម បាន​ឃាត់​រថយន្ត ដែល​បាន​លបលួច​ដឹកឈើ​គ្រញូង ឆ្លងកាត់​ខេត្តកំពង់ធំ ចំនួន ៣​គ្រឿង មកហើយ រួមមាន​កាល​ពី​​យប់​ថ្ងៃទី​១០  ខែកញ្ញា ឆ្នាំ​២០១៥ ដែល​លោក សុទ្ធ ម៉ា​រី នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​កំពង់ថ្ម បាន​អនុវត្តតាម​ការបញ្ជា របស់លោក អ៊ិត សុធា ព្រះរាជអាជ្ញា អម​សាលាដំបូង ខេត្តកំពង់ធំ បញ្ជា​ឲ្យ​សមត្ថកិច្ច​ជំនាញ ស្ទាក់ចាប់​រថយន្ត ឲ្យ​ខាន​តែ​បាន ពេល​ដែលមាន​កម្លាំង​ឃ្លាំមើល បាន​បើករថយន្ត តាម​ពីក្រោយ រថយន្ត​ដឹក​បទល្មើស យ៉ាង​កកិត បើ​ពុំ​នោះទេ​រថយន្ត​នេះ នឹង​ទទួលបាន​ចម្លើយ​ថា អត់​ឃើញ ដូច​សព្វមួយដង​។​

រថយន្ត​ម៉ាក​លុច​ស៊ី​ស ពណ៌​ខ្មៅ ឆ្នាំ​២០០០ ពាក់​ស្លាក​លេខ ភ្នំពេញ 2AB-9915 ត្រូវបាន​ព្រះរាជអាជ្ញា បញ្ជា​ឲ្យ​ចាប់ ដោយសារ ដឹក​បទល្មើស​ឈើ​គ្រញូង ពេលដែល​រថយន្ត មួយគ្រឿង​នេះ ត្រូវបាន​សមត្ថកិច្ច ប្រដេញ​ចាប់ ហើយ​បាន​បើក ត្រឡប់ក្រោយ មកដល់​ចំណុច ជិត​ប៉ុស្តិ៍​រដ្ឋបាល សង្កាត់​ស្រយូវ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ ក៏បាន​ជ្រុល​ចង្កូត ធ្លាក់​វាលស្រែ នៅ​ម៉ោង  ១១​និង​៣០ នាទី យប់​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៥ ហើយ​ត្រូវបាន​ស្ទូច យកទៅ​រក្សាទុក នៅ ផ្នែក​រដ្ឋបាល​ព្រៃឈើ​កំពង់ថ្ម ដើម្បី​រងចាំ​ធ្វើការ​វាស់វែង នៅ​ព្រឹក​ថ្ងៃទី​១១ ខែកញ្ញា បន្តទៀត​។​

ប្រភពព័ត៌មាន​ច្បាស់ការ បាន​ឲ្យ​ដឹងថា រថយន្ត​ដឹក​បទល្មើស ជា​កម្មសិទ្ធិ​របស់លោក តឿ ដែលជា​ឈ្មួញ​ឈើ​ដុះ​ស្លែ ប្រចាំខេត្ត​សៀមរាប រកស៊ី​ខួបប្រាំងខួបវស្សា ហើយ​មាន​អ្នក​រត់ការ ឈ្មោះ យ៉ាំ ប៊ុ​ណ្ណា ហៅ​ចិន កងរាជអាវុធហត្ថ ខេត្តកំពង់ធំ និង​ឈ្មោះ ភាន់ ជា​ប៉ូលិស​សេដ្ឋកិច្ច​ខេត្តកំពង់ធំ ដោយ​រត់ការ​តាមផ្លូវ មួយ​កំណាត់​ម្នាក់​។

ប្រជាពលរដ្ឋ បានធ្វើ​ការរិះគន់​យ៉ាងខ្លាំង ទៅលើ​លោក ហ៊ុន អៀង នាយ​អធិការដ្ឋាន រដ្ឋបាល​ព្រៃឈើ ខាង​ជើង​​បឹង​ទន្លេសាបថា ពុំដែល​ឃើញ​មានការ​បង្ក្រាប បទល្មើស​ព្រៃឈើ ដោយ​ខ្លួនឯង​នោះទេ គឺ​បង្ក្រាប​បាន​ត្រឹម​តែ កាឡេ​ថង ដឹកអុស និង​ដឹក​ជន្លង់ម្រេច របស់​ប្រជាពលរដ្ឋ រក​ព្រឹក​ខ្វះ​ល្ងាច​តែប៉ុណ្ណោះ ហើយ​បង្ខំ​ផាក​ពិន័យ ៤​លាន ទៅ ៥​លាន​រៀល ដោយ​គ្មាន​ក្តី អាណិតអាសូរ​។

នៅរសៀល ថ្ងៃទី១៧កញ្ញា ឆ្នាំ២០១៥នេះ អ្នក​យក​ព័ត៌មាន​យើង​មិនអាចទាក់ទងលោក កែវ ធី ដើម្បី បក​ស្រាយ​បំភ្លឺបានទេ ដោយមិនមាន​លេខទូរស័ព្ទសំ​រាប់​ទំ​នាក់​ទំ​នង។

ចំ​ណែក​ឯលោក លោកតឿ ដែលរងនូវការ​ចោទថា រកស៊ីបទ ល្មើសព្រៃឈើ ក្រញូង ក៍មិនអាចទាក់ទង បំភ្លឺបាន ដោយទូរស័ព្ទ នៅក្រៅតំបន់សេវា៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ផ្កាយពីរយោធាកាងបទល្មើសគ្រឿងញៀន   អាន1542ដង គណបក្ស​ប្រជាជន​កម្ពុជា​ប្រារព្ធ​ខួប​ជ័យ​ជម្នះ ៧មករា   អាន1414ដង លោក នូ និច នាយប៉ុស្តិ៍នគរបាលច្រកដូនរ័ត្ន នៅតែប្រើតួនាទី និងអំណាចប្រមូលលុយតាមរបៀបពុករលួយ...    អាន965ដង ទូច ហៀង ថៅកែសិប្បកម្មអត់ច្បាប់ បើករកស៊ីរាប់ឆ្នាំ មិនដែលឃើញសមត្ថកិច្ចចុះពិនិត្យ ឬបង្ក្រា...    អាន1843ដង អៀ.ឆៃយិនឈ្មួញរកស៊ីឈើក្រញូងធ្វើឃានអ្នកកាសែតមិនបានសម្រេច   អាន1428ដង អាវុធហត្ថក្រុងនិងខេត្តបង្រ្កាបបានក្រុមចោរលួចម៉ូតូ៨នាក់ដោយជោគជ័យបន្ទាប់ពីបាញ់តគ្នាមួ?...    អាន2178ដង ស៊ើបអង្កេត៖ លោក អ៊ំអមរ៉ា ស្នងការរងខេត្ត ទទួលរងការរិះគន់ថា ទទួលផលពីបទល្មើសព្រៃឈើ ហើយកាងរ?...    អាន1448ដង ក្រុមប៉ូលីសរបស់​រដ្ឋា​ភិបាល​បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡានបាញ់ទឹក និង​ប្រើ​អំ​ពើ​ហឹង្ស...    អាន1578ដង បែកធ្លាយក្រុមលោក ទា-គឹមសុទ្ធ បានបាញ់៧គ្រាប់ព្រោះខឹងរឿងសមាជិកសហគមគេហាមមិនអោយ បង់ត្រីនៅត?...    អាន1435ដង វគ្គបណ្តុះបណ្តាលអ្នកសារព័ត៌មាន ដែលរៀបចំដោយអង្គការសហប្រជាជាតិ   អាន1692ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ផ្អើលពលរដ្ឋរាប់ពាន់នាក់ទៅមើលខ្មោចស្លាប់ហើយរស់ឡើងវិញ ក្រុម​ប្រ​ជា​ពល​រដ្ឋ​រាប់​ពាន់​នាក់​បាន​ផ្អើល​ឈូឆរ​ទាំង​ប្រុស​ទាំ​ង​ស្រី ភ្លូក​ទឹក​ភ្លូកដី នាំ​គ្នា​ទៅ​មើល​សាក​​សព​ស្រ្តី​ម្នាក់ឈ្មោះ ចាន់ធាន អាយុ២៣ឆ្នាំ ដែល​បាន​​ស្លាប់នៅ​មន្ទី​ពេទ្យ​ខេត្ត​កាល​ពី​ថ្ង...Read more
លោក ហ៊ុយសុជាតិ មេគយក្រុមងប៉ោយប៉ែត ត្រូវបានពលរដ្ឋចោទថាប្រព្រឹត្តអំពើពុករលួយលើសលោក ឈួន ហៃ មេគយចាស់ទៅទៀត ប្រ​ជា​ពល​រដ្ឋ ​មន្ត្រី​គយ និង​ឈ្មួញ​ធំតូច មួយចំនួនបាន​​​រអ៊ួរទាំ​ថា ចរិក​គយ​គឺ​ដូចៗ​តែ​គ្នា​ហ្នឹង​ឯង ! គឺគេ​ប្រើ​​ស្ទីល​គោះ​ថ្លៃ​បាយ ក្នុង​ការ​​ច​ចារ​ស្គាល់​គ្នា​ជា​ដំបូង​ តំលៃ​ថ្លៃ​បាយ​ទឹក​គឺ​ខ្ពស់​...Read more
លោក ចាបសុផារិទ្ធិ មេប៉ូលីសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យកំពុងតែផ្គើនបទបញ្ជារាជរដ្ឋាភិបាល លោក​ ​ ចាបសុ​ផារិទ្ធ មេប៉ូលីស​សេដ្ឋ​កិច្ច​ខេត្ត​បន្ទាយ​មាន​ជ័យ កំពុងតែ​សប្បាយ ក្នុង​ការប្រមូល​​លុយក្រោម​តុ​​ពី​​ក្រុម​ឈ្មួញរក​ស៊ី​នាំទំនិញខុស​ច្បាប់​​ចូល​ពី​ប្រ​ទេស​ថៃ​ មក​​កម្ពុជា​តាម​ច្រក​មួយ​ចំ​នួន...Read more
បទវិភាគ៖ តើសង្គ្រាមអាចកើតឡើងដូចសម្តីលោកហ៊ុនសែនដែរទេបើគណបក្សប្រឆាំងឈ្នះឆ្នោត? នៅ​លើភិភព​លោកនេះ គ្មាន​នរណាម្នាក់​ចង់​អោយ​ប្រ​ទេស​ជាតិមាន​សង្គ្រាម​កើត​ឡើង​នោះទេ សង្គ្រាម​អាច​ធ្វើ​អោយ​ប្រ​ទេស​ជាតិ​ធ្លាក់​ដុន​ដាម​ខាង​ផ្នែក​សេដ្ឋ​កិច្ច សង្គ្រាម​អាច​ធ្វើ​អោយ​មនុស្ស​ស្លាប់​ បែក​បាក់​ព...Read more
សេចក្តីជូនដំណឹងស្តីពី លទ្ធផលនៃកិច្ចប្រជុំគណកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភានៃថ្ងៃទី០៩ខែតុលាឆ្នាំ២០១៤ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃព្រហស្បត៍ទី០៩ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពខាងក្រោម ដើម្បីអានបន្ត)...Read more
បទល្មើសអួននេសាទខុសច្បាប់ កើតមានគគ្រឹកគគ្រេងក្នុងស្រុកបរិបូរណ៍ មន្ត្រីជលផលគ្មានការបង្ក្រាបមានតែអ្នកដាក់ខែ នៅឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង បទល្មើស​នេសាទ​ខុសច្បាប់អូសអួន​ទ្រង់ទ្រាយ​ធំ​ បាន​​ធ្វើ​សកម្មភាព​​យ៉ាង​គគ្រឹក​គ​គ្រេង​នៅ​ដែន​​នេសាទ ជា​រៀងរាល់​ថ្ងៃបាន ម៉ាសេរី ហើយ​បទ​ល្មើស​ទាំង​នេះមាន​ភ...Read more
សមត្ថកិច្ចបង្ហើបប្រាប់ពីមូលហេតុ ក្រុមគ្រួសារនាយរងប៉ុស្តិ៍សង្កាត់សៀមរាបត្រូវថ្នាំពុល ក្រុម​គ្រួសារ​នាយ​រង​ប៉ុស្តិ៍​សង្កាត់​សៀមរាប ប្រាំ​នាក់​ពុល​ទាំង​អស់នៅ​យប់​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥​​ បន្ទាប់​ពី​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯក​ជន ប្តី​​បាន​ស្លាប់​បាត់​បង់ជីវិត ឯកូន​បីនាក់ ​និង...Read more
បរិយាយថ្ងៃនេះ៖ អ្នកស្នេហាជាតិមាតុភូមិ មិនប្រកាន់និន្នាការនយោបាយនោះទេ ប្រ​ទេស​ជាតិជា​ច្រើន​នៅ​លើ​ពិភពលោក​យើង​នេះ គឺរមែង​តែង​តែមាន​មេដឹក​នាំ​ និង​ប្រ​ជានុរាស្រ្តតិច​ ឬច្រើន​អាស្រ័យទៅ​លើ​ប្រ​ទេសនោះ​តូច​ឬធំ​តែប៉ុណ្ណោះ ប្រ​ទេស​ខ្លះ​គ្មានស្តេច​ តែមាន​ប្រ​ធានាធិបតី ឯប្រទេសខ្ល...Read more
សហភាពអឺរ៉ុបព្រមានថា បន្លែពីវៀតណាម មានបាក់តេរីអាចបង្កគ្រោះថ្នាក់ដល់សុខភាព សហភាព​អឺរ៉ុប (EU) បាន​ព្រមាន​ជា​បន្តទៀត សម្រាប់​បន្លែ​របស់​វៀត​ណា​ម​ដែល​នាំចូល​ទៅក្នុង​តំបន់​របស់ខ្លួន​ដោយសារតែ EU រកឃើញថា​មាន​បាក់តេរី​ដែល​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​អ្នកប្រើប្រាស់​នៅក្នុង​បន្លែ​ទាំ...Read more
លោក មាសសំអឿន មេគយច្រកអូរអន្លក់បើកភ្លើងខៀវឲ្យឈ្មួញដឺកទំនិញគេចពន្ធខុសច្បាប់គ្រប់ប្រភេទឆ្លងកាត់ព្រំដែនតាមអំពើចិត្ត យោង​តាម​សេចក្តីរាយការណ៍​របស់​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​ការនាំ​ចូល​ ទំនិញគេចពន្ធ និង​ទំនិញ​​ខុសច្បាប់​តាម​ច្រករបៀង​អូរ​អន្លក់ ភាគច្រើន​មាន​ហ្គាស​ធុង​ធំៗ ផល​កសិកម្ម ជីគីមី និង​ប្រេងសាំង​ជាដើម ហើយ​ពេលខ្ល...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1620នាក់
ម្សិលមិញ    6678នាក់
សប្ដាហ៍នេះ    8308នាក់
ខែនេះ    115386នាក់
ឆ្នាំនេះ   2573289នាក់
សរុប   51933215នាក់
ថ្ងៃទី 14 ខែ 05 ឆ្នាំ 2024 ម៉ោង 12:02