មន្ទីរសាធារណការណ៍ ចុះបិទចំណាំផ្លាតជូនពលរដ្ឋនៅសង្កាត់ជ្រាវជាងបីពាន់សន្លឹក

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 30 ខែ 08 ឆ្នាំ 2016 វេលាម៉ោង 05:53 នាទី ចំនួនអានៈ 1515

នៅ​ព្រឹក​ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦​នេះ លោក អនុប្រធាន​មន្ទីរ​សាធារណការ​ និង​ដឹក​ជញ្ជូន​ បាន​ដឹក​នាំ​កម្លាំង​ចុះ​បិទ​ចំ​ណាំង​ផ្លាត​លើ​គោយន្ត​កន្ត្រៃ រឺម៉ក​កង់បី រទេះគោ និងកង់ ជូន​ប្រ​ជា​ពល​រដ្ឋ​ចំ​នួន​០៧ភូមិ នៅក្នុង​​សង្កាត់​ជ្រាវ​ ក្រុង​សៀម​រាប​ ខេត្តសៀមរាប ស្ថិត​ក្រោម​ការ​សហការ​ជាមួយ​អាជ្ញាធរ​ដែន​ដី។ ចុចមើលវីដេអូខាងក្រោមនេះ៖

គេ​សង្កេត​ឃើញ​ថា លោក​មេភូមិ​ទាំង​០៧​ភូមិ​ ប្រជាការពារ ប៉ូលីស​ប៉ុស្តិ៍ និង​លោក ចៅ​សង្កាត់​ជ្រាវ បាន​ដឹក​នាំប្រជា​ពល​រដ្ឋ​ដែល​មាន ​គោយន្ត​កន្ត្រៃ រឺម៉កកង់​បី និង​រទេះគោ ដែល​មាន​ចំ​នួ​សរុប​ទាំង​អស់​​ចំនួន​៤៩៨​គ្រឿង​ មក​ទទួល​យក​ចំណាំង​ផ្លាតពី​មន្ទីរ​សាធារណការណ៍ នៅ​ផ្លូវ​បំបែក​ជា៤មុខសាលា​​សង្កាត់​ជ្រាវ​។

លោក​ អនុ​ប្រ​ធាន​មន្ទីរ​សាធារណការ​ និង​ដឹក​ជញ្ជូន​បាន​មាន​ប្រ​សាសន៍ថា ការ​កោះ​​ហៅ​បង​ប្អូន​ប្រ​ជា​ពល​រដ្ឋ​អោយ​យក​ គោយន្ត​កន្ត្រៃ រឺម៉កកង់​បី និង​រទេះគោ មក​បិត​ចំ​ណាំង​ផ្លាត​នេះ ក្នុងគោលបំណង ដើម្បី​កាត់ន​បន្ថយ គ្រោះថ្នាក់ចរាចរណ៍​ផ្លូវគោក បន្ថែម​ពីលើការ​អប់រំផ្សព្វផ្សាយ អំពីការយល់ដឹង ពីច្បាប់បទដ្ឋាន​ច​រា​ចរណ៍ ផ្លូវគោក ដែល​បាន និងបន្តអប់រំ ផ្សព្វផ្សាយ ដើម្បីពង្រឹងការ គោរពច្បាប់ ដល់ប្រជាពលរដ្ឋ អ្នក​ប្រើ​ប្រាស់​ផ្លូវថ្នល់​ក្នុង​ខេត្តសៀមរាប។

លោក ហ៊ៅ ពុធ មេភូមិ​ជ្រាវ បាន​ប្រាប់​កម្ពុជា​សុវណ្ណ​ភូមិ​ថា លោកមាន​បំ​ណង​អោយ​ប្រ​ជាពល​រដ្ឋ ​របស់​លោក​មាន​សុវត្ថិ​ភាព​ គេច​ផុត​ពី​គ្រោះ​ថ្នាក់​ចរាចរណ៍។ លោកមេភូមិ​រូប​នេះ​បន្ថែមថា នេះ​ជាលើក​ទី​០១​មិន​ដែល​ធ្លាប់​មាន​ការ​បិត​ចំ​ណាំង​ផ្លាត​ទ្រង់​ទ្រាយ​ធំ​បែប​នេះ​ទេ​កាល​ពី​មុន​មក នេះ​សរបញ្ជាក់​អោយ​ឃើញ​ថា នៅ​សង្កាត់​ជ្រាវ​មាន​ប្រ​ជា​ពល​រដ្ឋ​ប្រ​កប​មុខ​របរ​កសិ​កម្ម​ច្រើន​ណាស់បើ​យោង​តាម​ចំ​នួន​ ​គោយន្ត​កន្ត្រៃ និង​រទេះគោដែល​មាន​ចំនួន​ច្រើន​សន្ធឹក​សន្ធាប់​បែបនេះ។

ក្រុម​ប្រ​ជាពលរដ្ឋ​ដែល​បាន​យក ​គោយន្ត​កន្ត្រៃ រឺម៉កកង់​បី និង​រទេះគោ មក​ទទួល​ចំ​ណាំង​ផ្លាតពី​មន្ទីរ​សា​ធារ​ណ​ការណ៍ ​នៅ​ព្រឹក​ថ្ងៃទី៣០​ ខែសីហា ឆ្នាំ២០១៦នេះ បាន​អោយ​ដឹង​ថា លោក​មាន​ចិត្ត​សប្បា​រីក​រាយ​ណាស់ ដែល​លោក​ចៅ​សង្កាត់​លោក​មេភូមិ និងខាង​មន្ទីរ​សាធារណការណ៍​ ចេះ​ព្រួយ​បារម្ភ​អំ​ពី​សិវត្តិភាព​របស់​ពួកគាត់យ៉ាង​ដូច្នេះ ហើយ​ពួក​គាត់​ក៏សូម​ថ្លែង​អំ​ណរគុណ​ដល់​អាជ្ញាធរ និង​ខាង​មន្ទីរ​សា​ធារ​ណ​ការណ៍​ផង​​ដែរ៕ ដោយ៖ ផ្លុង រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោកណុប វី៖សារព័ត៌មាន ឬអ្នកព័ត៌មានមិនអនុវត្តតាមវិជ្ជាជីវៈ និងក្រមសីលធម៌នឹងបាត់បង់ការគា?...    អាន1494ដង ចោរប្លន់ប្រដាប់អាវុធ៣នាក់ប្លន់ទូមាសបាញ់មនុស្សធ្លាយពោះ   អាន1487ដង លោក សំសុខា ​មេគ​យបំ​ផ្លាញ​ចំណូ​លថវិកា​ជាតិ   អាន1316ដង ព្រោះតែមនន្ត្រីអសកម្មបណ្តាលអោយដើមធ្នង់ឈាមមាន់ធំៗប្រាំដើមហោះបាត់ស្រមោល   អាន1506ដង ឯកឧត្តម ស ថាវី អភិបាលខេត្តឧត្តរមានជ័យ បើកដៃអោយខ្មែរ និងថៃ បាញ់កាំជ្រូវភ្នាល់ដាក់លុយយ៉ាង?...    អាន1702ដង លោកហុកប៊ុនធឿន និងលោកឌឿ រត់ការឡានដឹកឈើអោយក្រុមហ៊ុនហួតម៉េងរីតាទៀតហើយ   អាន1580ដង តាចាស់ព្រើលអាយុ៧១ឆ្នាំល្បួងក្មេងស្រីទៅបេះអម្ពិលរួចចាប់រំលោភ   អាន1663ដង អត្រាគ្រោះថ្នាក់ចរាចរណ៍ប្រចាំឆមាសទី១ ឆ្នាំ២០១២ កើតមាន១១៦លើកថយចុះ៨៨លើក    អាន1405ដង សមត្ថកិច្ចចាប់រថយន្តដឹកឈើក្រញូងទាប្រាក់បាន៨០០០ដុល្លារជាថ្នូរនិងការដោះលែង    អាន1364ដង ក្រសួង​ធនធានទឹក ​អំពាវនាវ​អោយ​ប្រជាជន ​រស់​នៅ​ក្បែរ​ស្ទឹង​ប្រុងប្រយ័ត្ន    អាន1394ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
អង្គភាពប្រឆាំងអំពើរពុករលួយ ចេញលិខិតព្រមានប្រធានពន្ធដារក្រុងសិរីសោភ័ណ តែពន្ធដាក្រុងប៉ោយប៉ែត យកលុយ១ម៉ឺនទៅ២ម៉ឺនពីលើពន្ធអត់ព្រមានផង ក្រោយពីរកឃើញថា អង្គភាពពន្ធដានៅខេត្តបន្ទាយមានជ័យ ពិ​សេស​ពន្ធ​ដា​ក្រុង​សិរី សោភ័ណ មានភាពអសកម្មនិងអនុវត្តន៍ការងារខុសប្រកតី ដូច​ជា​ភាព​យឺត​យ៉ាវ​ក្នុង​ការ​ប្រមូល​​ពន្ធ​​ជូនរដ្ឋ ពីតាមបណ្តាក្រុមហ៊ុន សហគ្រាសត...Read more
ស្ត្រីវ័យចំណាស់ម្នាក់ត្រូវរថយន្តដន្លងថយក្រោយបុកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ស្ត្រីវ័យចំណាស់អាយុ៧៣ឆ្នាំម្នាក់ ត្រូវ​បាត់​បង់​ជី​វិត​ភ្លាម​ៗ​គួរ​អោយ​រន្ធត់​ក្នុង​ករ​ណី​គ្រោះ​ថ្នាក់​ច​រា​ចរណ៍ដោយ​​រថ​យន្តដន្លង​របស់​ខ្លួន​​​ថយ​​ក្រោយ​​បុក​​ពេញ​ទំ​ហឹង​​នៅ​​វេ​លា​ម៉ោង​១១​និង​៤៥​នា​ទ...Read more
លោកឈាងវុន ខលទូរស័ព្ទមកចាងហ្វាងកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងប្រវត្តិថា ជាចោរលួចឡាន។ នៅល្ងាចម៉ោង៦:២៦នាទីថ្ងៃទី១១ខែមេសាឆ្នាំ២០១៦ នេះលោកឈាងវុនបានខលទូរស័ព្ទមកលោក ផ្លុងរ៉េត ចាងហ្វាងសារព័រមានកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងជីវប្រវត្តិសង្ខេបដែលចោទថា លោកជាចោរលួចឡាន ដែលលោកបានសរសេរបកស្រាយនៅលើ...Read more
ហេតុអ្វីលោក ស៊ុនចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមិនចាត់ការលើប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺដែលប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ? យោង​តាម​ប្រភពពី​មន្ត្រីរាជការ​នៃ​ មន្ទី​រ​ពាណិជ្ជកម្ម​​ខេត្តកំពង់ស្ពឺ​បាន​​ឲ្យ​ដឹងថា​រ  កន្លង​ទៅនេះ​លោក ញិ​ល សំបូរ និង​បក្ខពួក ​ប្រព្រឹត្ត​អំពើពុករលួយ​កេង ប្រវ័ញ្ច​ថវិការដ្ឋ​ ក្នុង​មួយឆ្នាំៗ​យ៉ាង...Read more
សមត្ថកិច្ចចំរុះ ចុះបង្រ្កាបទីតាំងស្កុកឈើរបស់ជនជាតិយួន២កន្លែងធំៗនៅក្រុងបានលុង កន្លែងស្កុក​ឈើ​របស់ជនជាតិយួន​២កន្លែង​ធំៗ នៅក្រុង​បានលុង​ត្រូវ​បាន​កម្លាំង​ចំរុះរបស់​ខេត្ត​ចុះ​បង្រ្កាប ដែល​ដឹក​នាំ​ដោយ លោក ជាសុភ័ក្រ្ក ព្រះរាជអាជ្ញារង​នៃ​សាលាដំ​បូង​ខេត្ត ​កាល​ពី​ថ្ងៃទី១៨​ ខែមេសា ឆ្នា...Read more
ចេងដារ៉ាវវុធ៖ សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច ...Read more
ទិដ្ឋភាពគណបក្សសង្គ្រោះជាតិ​ធ្វើ​បាតុកម្ម​អហឹង្សាថ្ងៃទី១៥ សូមមើល​ រូបភាព និង​វីដេអូ សកម្មភាព​គណបក្ស​សង្គ្រោះ​ជាតិ​ដង្ហែ​ក្បួន​បាតុកម្ម​អហឹង្សា ថ្ងៃទី​១៥​នៅ​រាជ​ធានី​ភ្នំពេញ។ ...Read more
បទវិភាគ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះគេមើលឃើញថាលោក ហ៊ុនសែន រាសីស្រុតចុះ ឬយីអ៊ុនដាក់ ប្រជា​ជន​ខ្មែរមួយចំនួន​តែង​មាន​ជំនឿថា បើ​ថ្ងៃខែឆ្នាំណាគេ​រក​ស៊ី​មាន​បានទ្រព្យ​ធន​ហូរចូល​ ឡើង​បុណ្យឡើង​សក្តិ ឡើង​ប្រាក់ខែ នោះ​គេ​តែង​និយាយថា ថ្ងៃខែឆ្នាំនេះរាសីឡើងខ្ពស់ ឬយីអ៊ុនឡើង តែ​បើ​គេ​រក​ស៊ី​ខាត​បង...Read more
លោក មង្គលទីណា តារាចម្រៀងផលិតកម្មថោន បើករថយន្តបុករនាំងដែកដាច់កង់១គ្រាប់ហើយ នៅខំបើករថយន្តរតគេចបន្តទៀត លោក មង្គល​ទីណា តារាចម្រៀង​ផលិតកម្ម​ថោ​នបាន​ បើករថយន្ត​ស៊េរី​ទំនើប​ជ្រុល​បុក​រនាំងដែក​ពុះ​ចែក​ទ្រូវ​បាក់អស់​១០​ផ្ទាំង ដែល​ស្ថិត​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ទល់មុខ​ព្រលានយន្តហោះ​ពោធិ៍ចិនតុង ស្ថិតក្ន...Read more
លោក ស៊ីមសំអាត មេប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារប៉ោយប៉ែតគាបយកលុយពីពលករឆ្លងដែនខុសច្បាប់តាមអំពើចិត្ត ក្រុម​ប្រជាពលរដ្ឋ​បាន​និយាយ​រិះគន់ខ្លាំងៗថាបន្ទាប់ពី​លោក ស៊ឹមសំអាត ត្រូវបានតែងតាំង ជា​មេ​ប៉ូលិសអន្តោប្រវេសន៍ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ  ប៉ោយ​ប៉ែតជំនួស​លោក សៅ ប៊ុន​រិទ្ធ ដែល​ត្រូវ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      17171នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    163655នាក់
ខែនេះ    546935នាក់
ឆ្នាំនេះ   1929167នាក់
សរុប   51289093នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 14:08