បុរសម្នាក់ត្រូវសង្សារខាំលិង្គដាច់មួយកំណាត់

ដោយៈ មករា ខេត្តកំពត ថ្ងៃទី 02 ខែ 01 ឆ្នាំ 2013 វេលាម៉ោង 02:38 នាទី ចំនួនអានៈ 1523

បុរស​អា​យុ​២០​ឆ្នាំ ក្បាល​ខូច​ម្នាក់បានត្រូវ​បាន​នាងជាសង្សារខាំលិង្គដាច់ មួយ​កំ​ណាត់​បណ្ដាល​ឱ្យ ហូរ​ឈាម​ជោក​ដី កាល​ពី​យប់​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ២០១២ កន្លងទៅ​នៅក្បែរផ្លូវ​ រទេះ​គោ​ជើង​ភ្នំ​ថ្កូវ​ ស្ថិត​ក្នុង​ឃុំ​កំ​ពង់​ត្រាច​ខាង​លិច ស្រុក​កំ​ពង់ត្រាច។

យោង​តាម​​ឪពុក​​ជន​រង​គ្រោះ​និយាយ​ថា កូន​ប្រុស​គាត់​មិន​ទាន់​មាន​ប្រពន្ធ​ទេ​ ហើយ​នៅ​យប់​កើត​ហេតុ​នោះ​កូន​ប្រុស​ម្នាក់​នេះ ​បាន​ទៅ​មើល​ការ​សម្ដែង​សិល្បៈ​ពេល​តាំង​ពិ​ព័រណ៍​នៅ​ខេត្ត​កែប ។ គាត់​មិន​បាន​ដឹង​ថា កូន​ប្រុស​គាត់​ដឹក​ស្ដ្រី​ជា​សង្សារ​ចេញ​ពី​ម្ដុំ​ណាទេ​ ហើយ​ក៏​មិន​ដឹង​ថា​ទៅ​ដេក​នៅ​ត្រង់​ណា​ដែរ​ ។​

លោក​វេជ្ជ​បណ្ឌិត អ៊ុក ឡាយ នៅ​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​កំ​ពង់​ត្រាច​ប្រាប់​ថា​ ជន​រង​គ្រោះ​ដែល​គេ​ខាំ​ដាច់​លិង្គ​នោះ បាន​មក​សម្រាក​ព្យាបាល​នៅ មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​ដែរ ​ប៉ុន្តែ​ដោយ​មាន​សភាព​ធ្ងន់​ពេក​ ក៏​សម្រេច​ឱ្យ​ទៅ​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ​ខេត្ត​កំ​ពត​តែ​ម្តង​ទៅ​។

លោក រ័ត្ន សំអាង អធិការ​រង​នគរ​បាល​ស្រុក​កំ​ពង់​ត្រាចបាន​ឱ្យដឹង​ថា ជន​រង​គ្រោះ​ដែល​ថា​គេ​ខាំ​លិង្គ​ដាច់​នោះ​មិន​ទាន់​មាន​ឯក​សារ​នៅ​នឹង​ដៃ​ទេ ដូច្នេះ​ខាង​នគរ​បាល​កំ​ពុង​សាក​សួរ ។​

បើ​ទោះបីជា​ខាង​នគរ​បាល​មិន​ចង់​បង្ហើប​រឿង​នេះ​ក៏ដោយ​ ក៏​គេបាន​ឃើញ​នៅ​កន្លែង​រួម​រ័ក​ មាន​បន្សល់​ទុក​មួក​មួយ​ ខ្សែក្រ​វាត់​មួយ អាវ​រងា​មួយ និង​លិង្គមួយ​កំ​ណាត់។​

តាម​ប្រ​ភព​ព័ត៌​មាន​មួយបាន​ធ្លាយ​ចេញ​ពី​ក្រុម​គ្រួសារ​យុវ​ជន​រង​គ្រោះថា នាង​ជា​សង្សារ​នេះ​មាន​ផ្ទះ​នៅ​ផ្លូវ​ចូល​រមណីយ​ដ្ឋាន​ភ្នំ​កំ​ពង់​ត្រាច ស្ថិត​ក្នុង​ភូមិ​កំ​ពង់​ត្រាច​ទី១​ ឃុំ​កំ​ពង់​ត្រាច​ខាង​កើត។​

ចំណែកមន្ត្រីនគរបាលប៉ុស្កិ៍ឃុំកំពង់ត្រាចវិញ​និយាយថា សមត្ថកិច្ចមិនទាន់ដឹងពីមូលហេតុទេ ព្រោះ​ជន​រង​គ្រោះ​កំ​ពុង​សម្រាក​ព្យាបាល​នៅ​គ្លីនិក​មួយ​ក្នុង​ខេត្ត​កំពត។

ក្រុម​ប្រ​ជា​ពល​រដ្ឋ​ដែល​ដឹង​រឿង​ខាង​លើ នាំ​គ្នា​និយាយ​ឡក​ឡើយ​សើច​លេង​ ហើយ​វិភាគ​ថា ការ​ខំា​លិង្គ​ដាច​១​កំ​ណាត់​នេះ អាច​មក​ពី​នាង​ជា​នារី​មិន​ព្រម​អោយ​បុរស​នោះ​រួម​ភេទ ឬ​អាច​មក​ពី​លិង្គ​បុរស​នោះ​អាក់​សមត្ថ​ភាព​ ធ្វើ​អោយ​នាង​ពុំ​អាច​ទទួល​សេចក្តី​សុខ​ស្រួល​បានតាម​តម្រូវ​ការ​ ព្រោះ​បើ​តាម​ឪពុក​ជន​រង​គ្រោះថា កូន​គាត់​អាយុ​២០​ឆ្នាំ ពុំ​ទាន់​មាន​ប្រ​ពន្ធ នេះ​ក៏​អាច​សរ​បញ្ជាក់​ថា បុរស​នេះ​ពុំ​ទាន់​មាន​បទ​ពិ​សោធន៍​គ្រប់​គ្រាន់ក្នុង​ការ​រួម​រ័ក។ ពល​រដ្ឋ​បន្ត​ថា នេះ​ជា​រឿង​ដែល​គួរ​អោយ​អស់​សំណើចបំផុត ដែល​ពួក​គាត់​ពុំ​ធ្លាប់​លឺ​តាំង​ពី​ដូន​តា ម៉ែ​ឪ រហូត​ដល់​ពូកគាត់​អាយុ​៥០ ទៅ​៦០​ឆ្នាំហើយ៕ សូម​ជួយ​ share ទៅក្នុង​បណ្តាញ​ Facebook របស់​អ្នក​!

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ប៉េអឹមក្របួចបានរថយន្តដឹកឈើក្រញូងក្បត់ជាតិ១គ្រឿង   អាន1649ដង ​រំលោភ​កូនស្រី​​ខ្លួនឯង​​៦​ដង​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​   អាន1628ដង ក្រុមហ៊ុនដឹកដីរបស់លោក ចាំង តេងភាវ កំពុងបង្កភាពក្តៅក្រហាយដល់ប្រជាពលរដ្ឋ អាជ្ញាធរគ្មានវិ?...    អាន1974ដង លោក ថេមសំអាត ចៅសង្កាត់អូស្មាច់ទុកសំរាមតាំងពិពណ៌បង្កើតសត្វរុយអាជីវកឈឺច្រើននាក់   អាន1717ដង ទាហានសឹករងរារាំងមិនអោយប៉ូលីសសាងសង់ប៉ុស្តិ៍ព្រំដែន   អាន1936ដង ពលរដ្ឋនិងអ្នកតាមដានការបង្ក្រាបឃ្លាំងស្តុកឈើក្រញូងរបស់ជនជាតិវៀតណាមបានដាក់ការសង្ស័យថា ?...    អាន1480ដង អ្នកកាសែតភ្នំពេញប៉ុស្តិ៍ម្នាក់ បើកសាលាបង្រៀនភាសាអង់គ្លេសនិងកុំព្យូទ័រមិនយកប្រាក់   អាន1885ដង ប្រ​ជាព​​ល​រដ្ឋ ​រ​ស់​នៅ​ក្បែ​របុ​រី ប៉េ​ង ​ហួត ​បឹង​ស្នោ ​រង​ការលិ​ចល​ង់ ខួ​បប្រាំង ​ខួ?...    អាន1438ដង ពលរដ្ឋចោទថា ឧកញ្ញ៉ា សុខគង់ កំពុងបើកដៃអោយក្រុមឈ្មួញកាយយកថ្មនៅភ្នំបូកគោជិតរលាយអស់ហើយបើស?...    អាន1387ដង កម្មវិធីកាត់ខ្សែបូ សម្ភោតផ្លូវមួយខ្សែនៅ វត្តឧត្តម សាមគ្គីត្រពាំងក្រសាំង   អាន1712ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
វីដេអូឯកសារស្តី​ពី​ រឿង​រាវ​របស់​លោក​ឈុត​វុទ្ធី វីរបុរស់អ្នក​ការពារ​ព្រៃ​ឈើ​លោក ឈុត-វុទ្ធី បាន​លាចាក​លោក​យើង​នេះ​ទៅ​ហើយ​ក្តី តែ​កិត្តិ​នាមដ៏ឧត្តុងឧត្តមល្បីសុះ​សាយ​គ្រប់​ទិស​ទី​ អំ​ពី​ស្នា​ដៃ​របស់​លោក​ នៅ​តែ​ដក់​ជាប់​ក្នុង​ក្រ​អៅ​ហេះ​ដូង​ជន​ជាតិ​ខ្ម...Read more
ជំងឺល្មោភស្រា គេ​សង្គេត​ឃើញ​ថា នៅ​ប្រ​ទេស​កម្ពុជានាពេល​បច្ចុប្បន្ន ប្រជា​ពល​រដ្ឋ​ភាគ​ច្រើន​កំពុង​តែ​ពុលវីវគ់ ឈ្លគ់វង្វេង​ជាមួយគ្រឿង​ស្រវឹង ដោយ​រួម​បញ្ចូល​ទាំង​យុវវ័យ សិស្សសាលា ទាំងស្រី​ទាំង​ប្រុស។ ស្រាបៀរ ស្រាដប​ ប...Read more
ពិធីប្រកាសផ្ទេរមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៥នេះ ពិធីប្រកាសផ្ទេរមុខ​តំណែង​មេបញ្ជាការកង​រាជ​អាវុធហត្ថ​​ខេត្ត​សៀមរាប បាន​ធ្វើ​ឡើង​នៅ​ទីបញ្ជាការកង​រាជអាវុហត្ថ​ខេត្ត ក្រោម​អធិបតីភាពរបស់ឯកឧត្តម​ សៅ សុខា មេបញ្ជាការ​រង...Read more
ករណីវាយទូរ ATMនៅក្នុង ផ្សារទំនើបឡាក់គីម៉ល យកលុយរាប់ម៉ឺនដុល្លាប៉ូលិសឃាត់ខ្លួនសន្តិសុខ២នាក់ សួរនាំ ខេត្តសៀមរាប៖ ទូរដកលុយរបស់ធនាគារចំនួន២របស់ធនាគារកាណាឌីយ៉ានិងធនាគារANZ Royal ដែលដាក់នៅក្នុងផ្សារទំនើបឡាក់គីម៉លត្រូវបានគេវាយកំទេចយកលុយអស់រាប់ម៉ឺនដុល្លា បច្ចុប្បន្នសមត្ថកិច្ចធ្វើការឃាត់ខ្លួនសន្តិសុខចំនួន២...Read more
គេវាយ​ស្តូបអដ្ឋិធាតុអ្នកស្នេហាជាតិក្នុងស្រុកថ្មពួក​យកដីលក់ ​ពលរដ្ឋសុំអោយរដ្ឋាភិបាល​ជួយ​ចាត់វិធានការផង ក្នុង​វេទិកាសេរី​កាលពី​ថ្ងៃ​ទី​១៨​ខែវិច្ឆិកា ឆ្នាំ​២០១៤​កន្លងទៅ នៅក្នុង​ស្រុក​ថ្មពួក​លោក​គោ​សុំ​សារឿ​ត អភិបាល​ខេត្ត​បន្ទាយមានជ័យ​បាន​លើកឡើង​ថា ​អាជ្ញាធរ​ចាំតែ​សម្រួល​តាម​ក្រោយ​ទេ​ចំពោះ​ដី​ស្តូប​ដែល​ដា...Read more
បែក​ធ្លាយ​ ម្តាយ​សរសេរ​សំ​បុត្រ​តប​មក​កូន​វិញ​ រឿង​កូន​ចង់លែង​ប្រ​ពន្ធ ពុទ្ធោ! កូនប្រុស​មាសម្តាយ កូន​ប្រុស​មាស​ម្តាយ ម្តាយ​នឹក​កូនណាស់ ម្តាយ​ស្មាន​តែ​កូន​បាន​ទទួល​សេចក្តី​សុខ​សាន្ត​ក្នុង​សង្គម​គ្រួសារ​របស់​កូន​ហើយ តែ​បន្ទាប់​ពី​ម្តាយ​បាន​អាន​សំ​បុត្រ​របស់​កូន​ទើប​ម្តា...Read more
ហេតុអ្វីលោក ស៊ុនចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមិនចាត់ការលើប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺដែលប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ? យោង​តាម​ប្រភពពី​មន្ត្រីរាជការ​នៃ​ មន្ទី​រ​ពាណិជ្ជកម្ម​​ខេត្តកំពង់ស្ពឺ​បាន​​ឲ្យ​ដឹងថា​រ  កន្លង​ទៅនេះ​លោក ញិ​ល សំបូរ និង​បក្ខពួក ​ប្រព្រឹត្ត​អំពើពុករលួយ​កេង ប្រវ័ញ្ច​ថវិការដ្ឋ​ ក្នុង​មួយឆ្នាំៗ​យ៉ាង...Read more
ខេត្តឧត្តរមានជ័យក្លាយជាកន្លែងលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទគ្មានអ្នកបង្ក្រាប ល្បែង​កន្ទុយលេខ​ខុសច្បាប់ កំពុងបើក​លេង​យ៉ាង​គគ្រឹកគគ្រេង និង​យ៉ាង​អនាធិបតេយ្យ រីក​ដូច​ផ្សិត តែ​សមត្ថកិច្ច​ប៉ូលិស សមត្ថកិច្ច​អាវុធហត្ថ មិនដែល​បង្ក្រាប ដោយសារតែ​បានទទួល​សំណែន​ពី​ពួក​មេ​ឆ្នោត​ធំៗ​ទាំងនោះ...Read more
គ្រូពេទ្យឡើងតណ្ហាដល់កំរិត ចាក់ថ្នាំរំលោភប្រពន្ធអ្នកជំងឺបានសម្រេច រឿងដ៏​ចម្លែក​ដែល​ពុំ​ដែល​ធ្លាប់​លឺមួយ​បាន​កើត​ឡើងដោយ​ គ្រូពេទ្យ​​បង្អែក​ ​ផ្នែក​វះកាត់​​ម្នាក់​​បាន​រត់គេច​ខ្លួន​ពី​​មន្ទីរពេទ្យ​បង្អែក​ខេត្តក្រចេះនៅ​​​ព្រឹក​ថ្ងៃ​ទី​១៨​ ខែកក្កដា​ ឆ្នាំ​២០១៥​នេះ​ បន្ទ...Read more
ផ្កាយ៤ សៅ សុខា ស្រវឹងស្រាដកកាំភ្លើងដាក់លើតុអុកឡុកកិច្ចប្រជុំអូឡាំពិក និងប្រមាថឯកឧត្តម នុត សាអាន យ៉ាងចាស់ដៃ ប្រភព​ព័ត៌មាន​ពី​មន្ត្រី​ស្និទ្ធ​នឹង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ និង​មន្ត្រី​ស្និទ្ធ​នឹង​ឯកឧត្តម​ នុ​ត​ សា​អាន​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ បាន​ឲ្យ​ដឹង​ថា​ កាលពី​វេលា​ម៉ោង​១៥​រសៀល​ នា​ថ្ង...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1412នាក់
ម្សិលមិញ    25188នាក់
សប្ដាហ៍នេះ    71003នាក់
ខែនេះ    178081នាក់
ឆ្នាំនេះ   2635984នាក់
សរុប   51995910នាក់
ថ្ងៃទី 19 ខែ 05 ឆ្នាំ 2024 ម៉ោង 08:22