ពលរដ្ឋនិងអ្នកតាមដានការបង្ក្រាបឃ្លាំងស្តុកឈើក្រញូងរបស់ជនជាតិវៀតណាមបានដាក់ការសង្ស័យថា បាត់ឈើប្រហែលជាងពាក់កណ្តាលនៃចំនួនសរុបគ្រាន់តែដឹកពីស្រុកអន្លង់វែងទៅក្រុងសំរោង

ដោយៈ រ៉េត ខេត្តឧត្តរមានជ័យ ថ្ងៃទី 05 ខែ 02 ឆ្នាំ 2017 វេលាម៉ោង 05:43 នាទី ចំនួនអានៈ 1477

លោកសូតស៊ីសុឃៀង ប្រធានមន្ទីកសិកម្មខេត្តឧត្តរមានជ័យ និង លោក អឹម សាវរឹទ្ធ នាយខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​បាន​ស​ហ​ការ​ជា​មួយ​និង​កង​កំ​លាំង​អន្ត​រា​គមន៍​ពិ​សេស​នៃ​ស្នង​ការ​នគបាល​ខេត្ត​ដឹក​នាំ​ដោយ​លោក​ឧត្ដមសេនីត្រី ហង្សបូ បាន​ចុះ​ធ្វើ​ការ​បង្ក្រាប​ឃ្លាំង​ស្តុប​ឈើ​ក្រ​ញូង​ដ៏​ធំ​ជាង​នៅ​ស្រុក​អន្លង់​វែង​ ដែល​ត្រូវ​បាន​គេ​ស្គាល់ថា ជា​របស់ជនជាតិវៀត​ណាម​ឈ្មោះ យាយម៉ៃ និង ឈ្មោះទូ ក្រោម​បទ​បញ្ជា​របស់​ឯក​ឧត្ត​មសរ​ថា​វីអភិបាលខេត្តឧត្តមាន​ជ័យ បន្ទាប់​ពី​ពល​រដ្ឋ​ និង​អ្នក​កាសែត​ជាង​ជិត​២០​នាក់​បាន​រាយ​ការណ៍ជូន។

ការ​បង្ក្រាប​ខាង​លើ​នេះ​ត្រូវ​បាន​មហាជន​និង​អ្នក​តាម​ដាន​ហេតុ​ការណ័​ដាក់​ការ​សង្ស័យ​ថា បាន​បាត់​វត្ថុ​តាង​ឈើ​ក្រ​ញូង​ជាង​ពាក់​កណ្ដាល​នៅ​ក្រោយ​ពេល​​សមត្ថ​កិច្ច​ចម្រុះ​ប្រ​មូល​វត្ថុ​តាង​ឈើ​ក្រ​ញូង​ទាំង​នោះ​ទៅ​រក្សា​​ទុក​នៅ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​ឧត្តរ​មាន​ជ័យ​កាល​ពី​ថ្ងៃ​ទី​៤​ ខែ​គុម្ភៈ ឆ្នាំ​២០១៧ម្សិលមិញ។

ក្នុង​យុទ្ធ​នា​ការ​ចុះ​បង្ក្រាប​ឃ្លាំង​ស្តុប​ឈើ​ក្រ​ញូង​និង​ធ្វើ​ការ​រឹប​អូស​ឈើ​ក្រ​ញូង​ដែល​បាន​ធ្វើ​ឡើង​មួយ​ថ្ងៃ​ពេញ​របស់​​សមត្ថ​កិច្ច​ចម្រុះ​ខេត្ត​ឧត្តរមានជ័យ ដោយ​ធ្វើ​កា​រឹប​អូស​បាន​ឈើ​ក្រូង​ជាង​២​តោន ​និង​ម៉ា​ស៊ីន​តាប​ចំ​នួន​៣​គ្រឿង​​ជញ្ជីង​​ថ្លឹង​​ និង​ផ្លែ​រណា​ជ្រាក​ជា​ច្រើន​នេះ​បើ​យោង​តាម​របាយ​ការ​របស់​សមត្ថកិច្ច។

ទីតាំង​ឃ្លាំង​លាក់​ទុក​ឈើ​ក្រ​ញូង​ដែល​សមត្ថ​កិច្ច​បង្ក្រាប​ខាង​លើ​នេះ​ស្ថិត​នៅ​ក្នុង​ភូមិ​អភិវឌ្ឍន៍​ ឃុំត្រពាំងប្រិយ ស្រុកអន្លង់វែង ខេត្តឧត្តមានជ័យ។

ប្រភព​ច្បាស់​ការ​បាន​បង្ហើប​អោយ​ដឹង​ថា​ឈើ​ក្រ​ញូង​ដែល​បាន​ស្តុប​ទុក​នៅ​ក្នុង​ឃ្លាំង​ខាង​លើ​មាន​ចំនួន​ជិត​៧តោន​ ដែល​ខុស​គ្នា​និង​របាយ​ការណ៍​សមត្ថ​កិច្ច ​ដូច​មេឃ​និង​ដី ដែល​គេ​សង្ស័យ​ថា សមត្ថ​កិច្ច​ទាំង​នោះ​បាន​ត្រូវ​រ៉ូវ​និង​ឃុប​ឃិត​គ្នា​យក​ឈើ​ទៅ​លក់​នៅ​គ្រា​ដែល​បញ្ជូន​វត្ថុ​តាង​ទាំង​នោះ​ទៅ​រក្សារ​ទុក​នៅ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ។

បើតាម​ការ​អោយ​ដឹង​ពី​អ្នក​ដែល​នៅក្នុង​ហេតុការណ៍​បង្ក្រាប​នោះ​ បានប្រាប់​​អោយ​ដឹង​ថា​ឈើ​ក្រញូ​
ង​ដែល​សមត្ថ​កិច្ច​រឹប​អូស​បាន​ចំនួន​បីរថ​យន្ដ៖ ១-រថ​យន្ដ​សា​រ៉ែន​ ម៉ាក​អ៊ី​ស៊ុយៗ របស់​នគរបា​ល​អន្តរា​គមន៍​ស្នងការ ទី២-រថយន្ដ​ត្រៃ​តុន​របស់​ខណ្ឌ័​រដ្ឋា​បាល​ព្រៃ​ឈើ និង ទី៣-រថ​យន្ដ​ស្ទូច​ម៉ាក​ហ្វុយ​ស៊ (ជាប្រភេទ​ឡាន​ស្ទួច)។ អ្នក​នៅ​ក្នុង​ហេតុ​ការណ៍​បាន​បន្ថែម​ថា រថ​យន្ដ​ទាំង​៣គ្រឿង​នេះ​ដាក់​ឈើ​ពេញ​ៗ ទាំងអស់។ បើ​តាម​ការ​សន្និ​ដ្ឋាន​ទាំង​ក្រុម​ការ​ងា​រ​ចូល​រូម​ផ្សេង​នោះ​គ្រាន់​តែ​រថ​យន្ដ​ស្ទួច​១​គ្រឿង​ក៏​ផ្ទុក​បាន​ឈើ​ក្រ​ញូង​ជាង​៣តោន​ដែរ​ នេះ​មិន​គិត​ឈើ​ធ្នង់​បូក​ចូល​ជា​មួយ​ផងនោះ។

លោក សូតស៊ីសុខឃៀង ប្រ​ធាន​មន្ទីរ​កសិ​កម្ម​ខេត្ត​ឧត្តរ​មាន​ជ័យ​លោក​មិន​បញ្ជាក់​អំ​ពី​ទិនន័យ​ពិត​អំ​ពី​វត្ថុ​តាង​បទ​ល្មើស​ឈើ​ក្រ​ញូង​ដែល​បង្ក្រាប​បាន​នោះ​ឡើយ​ នៅ​ថ្ងៃ​អា​ទិត្យ​ ទី៥ ខែគុម្ភៈ ឆ្នាំ២០១៧នេះ។

រី​ឯ​លោក អឹមសាវរឹទ្ធ ក៏​ឆ្លើយ​មិន​ខុស​គ្នា​ប៉ុន្មានដែរ​ លោក​ថា​រង​ចាំ​បន្តិច​បើ​ចង់​ច្បាស់​អោយ​សួរ​ទៅ​លោក ប្រៃងាម ដែល​ជា​មន្ត្រី​មន្ទីរព័ត៌​មាន​ទៅ​វិញ នេះ​ហើយ​ដែល​គេ​កំ​ពុង​សង្ស័យ​ថា​មន្រ្តី​ជំ​នាញ​ពាក់​ពន្ធ័​កំ​ពុង​តែ​ឆ្លើយ​ដាក់​គ្នា​ដែល​ធ្វើ​អោយ​វត្ថុ​តាង​ឈើក្រ​ញូង​បាត់​ច្រើន​ដ៏​សែន​លើស​លុប។

ចែម៉ាយ ឬយាយម៉ាយ ម្ចាស់​ឈើ​ក្រញូង​ខាង​លើ​បាន​ប្រាប់​កម្ពុជា​សុវណ្ណភូមិកាល​ពី​ម្សិល​មិញ​​ថា គាត់​បាន​ព្យា​យាម​ខល​ទូរស័ព្ទ​ហៅ​ក្រុម​អ្នក​កាសែត​ជាង​១០នាក់​នោះ​ អោយ​ដក​ខ្លួន​ចេញ​ពី​កន្លែង​ស្តុក​ឈើ​របស់​គាត់​ទៅ ចាំ​គាត់​អោយ​លុយ តែ​អ្នក​កាសែត​ទាំង​នោះ​មិន​ព្រម​ដក​ថយ រួច​ក៏បិទ​ទូរស័ព្ទ​បាត់​ទៅ។

សូម​ថ្នាក់​ដឹក​នាំ និង​ប្រ​ជា​ពល​រដ្ឋ​មិត្ត​អ្នក​អាន​ជួយ​ធ្វើ​ការ​ប៉ាន់​ប្រ​មាណ​ចំ​នួន​ឈើ​ដែល​ដាក់​៣​រថ​យន្ត​ខាង​លើ​ផង​ថា វា​អាច​មាន​ទម្ងន់​ប៉ុន្មាន​តោ?៕ ដោយ៖ សហការី + ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

សាលាក្តីខ្មែរក្រហម៖ជីវប្រវត្តិសង្ខេបរបស់លោកអៀងសារី   អាន1525ដង បែកធ្លាយរឿងលោក គង់ គ្រឹង បង់លុយអោយអាជ្ញាធរនិងសមត្ថកិច្ច ជាថ្នូរក្នុងការបិតបាំងមុខជំនួញ?...    អាន1435ដង ឧកញ៉ា គង់ គ្រឹង ជាមេឈ្មួញឈើប្រណិតដែលអ្នកកាន់ច្បាប់នៅស្រុកខ្មែរខ្លាចរអា   អាន1486ដង គណបក្ស​ប្រជាជន​កម្ពុជា​ប្រារព្ធ​ខួប​ជ័យ​ជម្នះ ៧មករា   អាន1414ដង អាជ្ញាធរស្រុកពួក ចុះចាប់ត្រាក់ទ័រភ្ជួរស្រែរបស់ពលរដ្ឋកំហែងទាប្រាក់2500$ជាថ្នូរនឹងការដោះល?...    អាន1648ដង ដំណើរកម្សាន្តលើកដំបូងដែលយូរជាងគេបំផុត   អាន1528ដង កម្មករ​វីង​ស្តា​ផ្ទុះ​កូដ​កម្ម​ជាង​១០០០​នាក់​ទាមទា​លក្ខ័ណ​ការ​ងារ   អាន1585ដង សេច​ក្តីថ្លែង​ការ​រួម នៃសង្គមស៊ីវិល​កម្ពុជា    អាន1421ដង សង្ឃក្លែងក្លាយចំនួន២នាក់កំពុងដើរបិណ្ឌបាតក្នុងផ្សារត្រូវប៉ូលីសចាប់ឃាត់ខ្លួន   អាន1638ដង សហជីព​ដាក់​ញ្ញត្តិ​ជូន​លោក អូ​បា​ម៉ា មេដឹ​នាំ​ចិន និង​កម្ពុជា​   អាន1379ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក ឡុងសំអឿន នគរបាលសេដ្ឋកិច្ចក្រសួង ដាក់ប៉ុស្តិ៍ជជុះប្រមូលលុយពីឈ្មួញដឹកឈើនិងទំនិញ ផ្អើលប៉ែកឧត្តរ លោក​ប៉ូលីស​សក្តិ​៤ ឡុងសំអឿន ជា​ប្រធាន​ផ្នែក​ភស្ដុភារ ការិយាល័យ​រដ្ឋបាល​សរុប​នាយកដ្ឋាន​ន​គរ​បាល​​ប្រ​ឆាំង​​បទ​ល្មើ​ស​សេដ្ឋ​កិច្ច​​ក្រ​សួង​​មហាផ្ទៃ និង​​លោក យិនប្រសិទ្ធ ប្រ​ធាន​​ក្រុម​​ប្រ​តិបត្តិ​​ការណ...Read more
អ្នកគ្រូក្រមុំជិតដល់ថ្ងៃរៀបការ ត្រូវប៉េអឹមលើផ្ទៃប្រទេសបើកបុកស្លាប់ អ្នកគ្រូ​បង្រៀន​វិទ្យាល័យ​អាយុ​២៤​ឆ្នាំ​ម្នាក់​ដែល​ត្រៀម​ចូល​រោងការ​បាន​ស្លាប់​ដោយសារ​រថយន្ត​មួយគ្រឿង​បាន​បុក​ពី​ក្រោយពេល​អ្នកគ្រូ​កំពុង​ជិះ​ម៉ូតូ​តែម្នាក់ឯង​នៅលើ​ផ្លូវ​មួយ​ក្នុងស្រុក​ប​វេ​ល​ខេត្តបាត់...Read more
អង្គភាពប្រឆាំងអំពើរពុករលួយ ចេញលិខិតព្រមានប្រធានពន្ធដារក្រុងសិរីសោភ័ណ តែពន្ធដាក្រុងប៉ោយប៉ែត យកលុយ១ម៉ឺនទៅ២ម៉ឺនពីលើពន្ធអត់ព្រមានផង ក្រោយពីរកឃើញថា អង្គភាពពន្ធដានៅខេត្តបន្ទាយមានជ័យ ពិ​សេស​ពន្ធ​ដា​ក្រុង​សិរី សោភ័ណ មានភាពអសកម្មនិងអនុវត្តន៍ការងារខុសប្រកតី ដូច​ជា​ភាព​យឺត​យ៉ាវ​ក្នុង​ការ​ប្រមូល​​ពន្ធ​​ជូនរដ្ឋ ពីតាមបណ្តាក្រុមហ៊ុន សហគ្រាសត...Read more
និស្សិតប្រកាសធ្វើបដិវត្តន៍ពណ៌ក្នុងហ្វេកប៊ុកដែលត្រូវសមត្ថកិច្ចចាប់ខ្លួនបដិសេធមិនផ្តល់ចម្លើយ យោង​តាម​ប្រ​ភព​ព័ត៌​មាន​បាន​អោយ​ដឹងថា យុវជន​​​ក្លាហាន​ជា​និស្សិត​សកល វិទ្យា​ល័យ​ខេមរៈ ម្នាក់​កំពុង​ជាប់ពន្ធនាគារ​ព្រៃ​ស រឿង​ប្រកាស​ធ្វើ​បដិវត្តន៍​ពណ៌​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ក​ប៊ុ​ក បដិសេធ​...Read more
ពីថ្ងៃទី ២-៥ ខែធ្នូ ឆ្នាំ២០១៤នេះ ប្រទេសកម្ពុជានិងចុះត្រជាក់ខ្លាំង បើយោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមបានអោយដឹងថា ខ្យល់មូសុងឦសាន ជ្រលងសម្ពាធខ្ពស់ស៊ីបេរី នឹងបង្កើនឥទ្ធិពលខ្លាំងមកលើតំបន់ភាគខាងជើងប្រទេសកម្ពុជា ដែលស្ថានភាពនេះ វានឹងធ្វើឲ្យអាកាសធាតុនៅប្រទេសកម្...Read more
លោក រ័ត្នចាន់ណា មេបញ្ជាការរងប៉េអឹមខេត្តត្បូងឃ្មុំ ជាឈ្មួញជួញដូរឈើប្រណិតយ៉ាងសកម្ម មានសេក្តីរាយ​ករាណ៍មកថា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ​ឈ្មោះ រ័ត្ន​ចាន់ណា មិនបាន​​អនុវត្តន៍​ឱ្យបាន​ត្រឹមត្រូវ តាម​តួនាទី​និង​ភារកិច្ច​របស់​ខ្លួន​នោះទេ​ តែ​ផ្ទុយ​ទៅ​វិញ​លោក រ័ត្នចាន់ណា កំព...Read more
មើលវីដេអូ៖ កាហ្វេផ្សំពីមេសាប៊ូ ប្រេងបាទ និងមេខាប់ យោងតាម​បណ្តាញ​សង្គម Facebook មួយបានអោយដឹង​តាម​រយៈវីដេអូគ្លីបថា មាន​កាហ្វេ​មួយចំនួនដែល​ចរាចរណ៍​នៅ​លើ​ទីផ្សាបច្ចុប្បន្ន​មិន​មែន​ជាកាហ្វេ​ដែល​មាន​គុណភាពល្អទេ គឺដើម្បី​កេងចំណេញច្រើន ក្រុម​អ្នក​ផលិតកា​ហ្វេ...Read more
អភិបាល​ខេត្ត​បន្ទាយមានជ័យ​ ព្រមាន​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ពី​ភាពមិនច្បាស់លាស់​ការងា​រ មិន​ដែល​មក​ធ្វើការ​រវល់​នៅតែ​ភ្នំពេញ​ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បន្ទាយមានជ័យ លោក ជុង ឡឹម បាន​រង​ការ​អា​មាស​យ៉ាងខ្លាំង ក្នុង កិច្ចប្រជុំ​មួយ ត្រូវបាន​លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​ព្រមាន​ពី​រឿង​អសកម្ម​មួយចំនួន​នៅក្នុង​មន្ទីរ ក្រៅពីនេះ​ក...Read more
លោកតឿ មន្ត្រីយោធាកងពលធំអន្តរាគមន៍លេខ២ ដឹកឈើក្រញូងយ៉ាងសកម្មជាប់អន្ទាក់សមត្ថកិច្ច ជាយូរ​ណាស់​មកហើយ​ដែល​ឈ្មួញឈើ​ក្រញូងដ៏ល្បី​​ល្បាញ​​ម្នាក់​ឈ្មោះ តឿ បានធ្វើ​​សកម្ម​ភាព​​ដឹក​ជញ្ជូន​ឈើ​ក្រញូង​ចេញពី​ស្រុក​អន្លង់​វែង ឆ្លងកាត់​ខេត្តសៀមរាបយក​ទៅលក់​នៅ​ព្រំ​ដែន​ប្រទេស​វៀត​ណាម​យ៉ាង​សកម្ម​បំផ...Read more
លោក លឹមសម្បត្តិ មេគយច្រកអន្តរជាតិព្រំខេត្តប៉ៃលិនប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើន មាន​សេចក្តី​រាយ​ការ​ពី​រឿងអាស្រូវ​របស់លោក លឹម សម្បត្តិ ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ច្រក​អន្តរជាតិ​ព្រំ​ក្នុង​ខេត្ត​ប៉ៃលិន​បានធ្វើ​ឲ្យ​មន្ត្រី​គយ​ទូទាំងប្រទេស​មានការ​ចាប់​អារម្មណ៍​យ៉ាងខ្លាំង​ ដោយហេត...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      2612នាក់
ម្សិលមិញ    5789នាក់
សប្ដាហ៍នេះ    19650នាក់
ខែនេះ    126728នាក់
ឆ្នាំនេះ   2584631នាក់
សរុប   51944557នាក់
ថ្ងៃទី 16 ខែ 05 ឆ្នាំ 2024 ម៉ោង 10:57