សង្ឃក្លែងក្លាយចំនួន២នាក់កំពុងដើរបិណ្ឌបាតក្នុងផ្សារត្រូវប៉ូលីសចាប់ឃាត់ខ្លួន

ដោយៈ ខេត្តព្រៃវែង ថ្ងៃទី 24 ខែ 09 ឆ្នាំ 2012 វេលាម៉ោង 01:27 នាទី ចំនួនអានៈ 1625

លោក​សង្ឃ​ក្លែងក្លាយ​ចំនួន​២​នាក់ ត្រូវបាន​កំលាំង​អធិកា​រដ្នា​ន​នគរបាល​ក្រុង​ព្រៃវែង សហការ​ជាមួ​យ​ម​ន្ទីរ​ធម្ម​ការ​ខេត្ត​ធ្វើ​ការ​ឃាត់ខ្លួន​បាន នៅ​ខណៈពេល​កំពុង​បន្លំ​ខ្លួន​ធ្វើ​ជា​សង្ឃ​ដើរ​បិណ្ឌបាត​ពី​ប្រជាពលរ​ដ្ឋ និង​ក្រុ​ម​អាជីវករ​ដោយ​ភ្លេ​ច​គិត​ពី​ពេលវេលា និង​ទីតាំង​ដែល​សង្ឃ​មិនគួរ​ទៅ ​។ ​

ការឃាត់ខ្លួន​នេះ​បាន​ធ្វើឡើង​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃទី​២០ ខែ​កញ្ញា ២០១២ នៅក្នុង​ផ្សារ​ធំ​ខេត្ត​ព្រៃវែង បន្ទាប់​ពី​ប្រជាពលរដ្ឋ​មាន​ការសង្ស័យ ដោយ​ឃើញ​លោកសង្ឃ​ដើរ​បិណ្ឌបាត​ម៉ោង​១២​ថ្ងៃត្រង់ ហើយ​នៅក្នុង​ផ្សារ​ត្រី​ទៀត ទើប​រាយ​ការណ៌​ទៅ សមត្ថកិច្ច និង​ឈាន​ទៅដល់​ការចាប់ខ្លួន​តែម្តង​។ លោក​វរៈ​សេនីយ៌​ត្រី ចាន់ ណា​រិទ្ធ អធិការ​នគរបាល​ក្រុង​ព្រៃវែង​បាន​អោយដឹងថា សង្ឃ​ក្លែងក្លាយ​ទាំង​២​នាក់​នេះ​ទី​១​ឈ្មោះ ឡូ ធា អាយុ​២៣​ឆ្នាំ និង​ទី​២ឈ្មោះ បូ វ៉េ អាយុ​២៨​ឆ្នាំ​អ្នក​ទាំង​២​មាន​ទីលំនៅ​ក្នុង​ភូមិ​ស្រម៉ ឃុំ​ត្រពាំង ស្រុក​មេសាង ខេត្ត​ព្រៃវែង​។ បន្ទាប់ពី​ចាប់ខ្លួន​បាន នៅលើ​ខ្លួន​ជន​បោកប្រាស់​ទាំង​២​នាក់​នេះ​សមត្ថកិច្ច​ដកហូត​បាន​វត្ថុតាង ស្បង់​ចីវ​គ្រង​លើ​ខ្លួន​១​គូ បាត​១​គូ ថង់​យាម​១​គូ ឆត្រ័​១​គូ លុយ​៤​មឺ​ុ​នរៀល និង​កាត​សង្ឃ​ចំនួន​២​ប៉ុន្តែ​កាត​នោះ មិនមែន​ជា​កា​តរបស់​ជនកំហូច​ទាំង​២​នាក់​នេះ​ទេ​។

ប្រភព​ដដែល​នេះ​បាន​បន្តទៀតថា​ក្រោយពី​ឃាត់ខ្លួន​បាន​ភ្លាម សមត្ថកិច្ច​ក៏​បាន​នាំ​ជនសង្ស័យ​ទាំង​២​នាក់​នេះ ទៅ​កាន់​ទី​អារាម​វត្ត​សុវណ្ណ​រង្សី ធ្វើ​ការសួរនាំ​ដោយ​មាន​ការចូលរួម​ពី​មន្ត្រី​នៃ​មន្ទីរ​ធម្មការ​ខេត្ត​ផងដែរ​។ ហើយ​នៅ​ចំពោះមុខ​សមត្ថកិច្ច ជន​ទាំង​២​បាន​ឆ្លើយ​សារភាពថា ពួក​ខ្លួន​មិន​មែន​ជា​សង្ឃ​នោះទេ ប៉ុន្តែ​ដោយសារ​តែ​មិន​មាន​​ការងារ​ធ្វើ ហើយ​ឃើញ​ព្រះសង្ឃ​ដើរ​បិណ្ឌបាត​បាន​លុយ​ស្រួលៗ​ក៏​នឹកឃើញ​បែក​គំនិត បន្លំ​ខ្លួន​ធ្វើ​ជា​សង្ឃ​ដើរ​បិណ្ឌបាត​ពី​ប្រជាពលរដ្ឋ​នៅ​តាម​ផ្ទះ និង​តាម​ផ្សារ​បែបនេះ​តែម្តងទៅ​។ ជនសង្ស័យ​ដដែល​នេះ​បាន​បន្ត​ទៀត​ថា សំភារៈ​របស់​សង្ឃ​ទាំងអស់​រួម​ទាំង​កាត​សង្ឃ​ផង ដែល​គេ​ប្រើ​បន្លំ​ដើរ​បិណ្ឌបាត បោកប្រាស់​ប្រជាពលរដ្ឋ​នេះ​គឺ​ពួកគេ​បាន​ទិញ​ពី​ភ្នំពេញ មិន​បាន​លួច​របស់​សង្ឃ​អង្គណា​នោះទេ ហើយ​សកម្មភាព​បន្លំ​ដើរ​បិណ្ឌបាត​នេះ មុន​ដំបូង​ពួកគេ​មាន​អា​រម្ម​ណ៌​ភ័យ​ខ្លាច​គេ​ចាប់​បាន​ដែរ ប៉ុន្តែ​ពេល​ដើរ​បាន​លុយ​ស្រួលៗ​យូរៗ​ទៅ ក៏​លែង​ខ្លាច​ហើយ​ចាប់យក អាជីព​ដើរ​បោកប្រាស់​នេះ​តែម្តងទៅ ដែល​មក​ដល់​ពេល​ត្រូវ​ចាប់ខ្លួន​បាន​នេះ​គឺ​ជិត​១​ខែ​មក​ហើយ​។ 

តាមរយៈ​ការឆ្លើយ​សារភាព​របស់​ជនកំហូច​ទាំង​២​នាក់​នេះ សមត្ថកិច្ច​បាន​សំរេច​ប្រគល់​វត្ថុតាង​ទាំងអស់​ទៅ អោយ​មន្ទីរ​ធម្មការ​ខេត្ត រី​ឯ​ជន​ទាំង​២​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត ចាត់ការ​ទៅតាម​និតិ​វិធី​ច្បាប់៕ ប្រភពដើមពី KSMC

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

កងរាជអាវុធហត្ថ បង្ក្រាបបានកញ្ឆាស្រស់ និងក្រៀមមួយចំនួន និងឃាត់ខ្លួនម្ចាស់បញ្ជូនទៅតុលាក?...    អាន2184ដង ព្រះសង្ឃ វត្ត​ពោធិ៍​លង្កា គោរព​ព្រះ​វិញ្ញាណក្ខន្ធ សម្តេច​ព្រះ​​នរោត្តម សីហនុ    អាន1353ដង លោក អាំងគីហេង មេឃុំប៉ោយប៉ែតពលរដ្ឋរិះគន់ថាអត់ទៅធ្វើការ អំណាចធំជាងនាយករដ្ឋមន្រ្តី ហ៊ុនសែ?...    អាន3294ដង សំណុំរឿងលោក អ៊ាឆៃយិន ឈ្មួញរកស៊ីដឹកឈើក្រញូង ប៉ុនប៉ងបុក​សម្លាប់អ្នកកាសែត ត្រូវបានតុលាការ?...    អាន2667ដង តុលាការសំរេចឃុំខ្លួនយោធាផ្កាយពីរ មនុស្សបីនាក់ទៀត ករណីជួញដូរគ្រឿងញៀន    អាន1460ដង បារ៉ាក់អូបាម៉ា ប្រាប់​​កម្ពុជា​​ឲ្យ​​ធ្វើកំណែទម្រង់​   អាន1340ដង សមត្ថកិច្ចបានដុតកំទេចគ្រឿងញៀនទ្រង់ទ្រាយធំដែលពុំធ្លាប់មាន   អាន1354ដង អ្នកយកព័តមានវិទ្យាសាស្ត្រខ្មែរខកចិត្តចំពោះប្រាក់អត្ថបទ មានតម្លៃថោកមិនរួចថ្លៃសាំងនិងក?...    អាន308ដង នាង​ក្រ​មុំ​ជិះ​ម៉ូតូ​អាយ​ខណ​ឈប់​អោយ​ចោរ​ប្លន់​យក​ម៉ូតូ​ដោយ​ជោគជ័យ   អាន1580ដង បទសម្ភាសន៍ជនរងគ្រោះរឿងដីធ្លីនៅក្រោយផ្សារលើ   អាន1733ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក ឡាយ ម៉ារីវ៉ូ បានកំពុងដើរតាមគន្លងអគ្គនាយកចាស់ លោក​អគ្គនាយកដ្ឋាន​ទូរគមនាគមន៍​កម្ពុជា មិនទាន់​បាន​ធ្វើ​កំណែទម្រង់​ឱ្យបាន​ស៊ីជម្រៅ​ទៅតាម​ទិសដៅ របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី ៥ នៅឡើយ ។ ការគ្រប់គ្រង​នឹង​ដឹកនាំ​របស់​អគ្គនាយក​បច្ចុប្បន្ន​កំពុង​បង្កើត បក្...Read more
នៅក្បែរច្រកចូលខ្លោងទ្វារខាងកើតនៃប្រាសាទអង្គរវត្ត ក្លាយជាកន្លែងចាក់សំរាម និងព្រៃអាចម៌ មាន​សេច​ក្តី​រាយ​ការណ៍​ពី​ក្រុម​អ្នក​ដឹក​​ភ្ញៀវ​ទេស​ចរណ៍មក​ថា​ នៅ​ក្បែរ​ប៉ុស្លិ៍​យាម​ចាំ​ចែក​សំ​បុត្រ​ខាង​កើត​នៃ​ផ្លូវ​ចូល​ប្រាសាទ​អង្គរ​វត្ត​ត្រូវ​បាន​គេ​​ក​កាយ​រណ្តៅ​ដី​ថម្ងាយ​ប្រហែល​១០ម៉ែត្រ​ពី​មាត...Read more
ពិធីប្រកាសផ្ទេរមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៥នេះ ពិធីប្រកាសផ្ទេរមុខ​តំណែង​មេបញ្ជាការកង​រាជ​អាវុធហត្ថ​​ខេត្ត​សៀមរាប បាន​ធ្វើ​ឡើង​នៅ​ទីបញ្ជាការកង​រាជអាវុហត្ថ​ខេត្ត ក្រោម​អធិបតីភាពរបស់ឯកឧត្តម​ សៅ សុខា មេបញ្ជាការ​រង...Read more
សមត្ថកិច្ចច្រកទ្វារអន្តរជាតិព្រំកំពុងជំរិតទារប្រាក់ក្រោមតុ​ពីអ្នកដឹកដំណាំកសិផល យោង​តាម​ប្រភព​ពី​ប្រ​ជាពលរដ្ឋ​អ្នក​​រកស៊ី​ដឹក​ដំណាំ​កសិផល​យកទៅលក់​នៅ​ទឹកដី​ថៃ បាន​ត្អូញ​ត្អែរ​ទាំង​​ទឹក​​ភ្នែក​​ថា មាន​មត្ថកិច្ច​ប្រចាំ​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ចំណុះ​ខេត្ត​ប៉ៃលិន​៣ទៅ​៤​ស្ថាប័ន បាន...Read more
លោក ចាន់សុផល ចៅហ្វាយខេត្តបាត់ដំបងឆ្លើយថា ក្តាប់មិនជុំចំពោះអាជីវកម្មថ្មកែវលើភ្នំ១៥០ ការធ្វើ​អាជីវកម្ម​ថ្មកែវ នៅ​ចំណុច​ជួរ​ភ្នំ​១៥០ ស្ថិតនៅ​ក្បែ​វត្ត​គិរី​សិលា​កែវ ក្នុងភូមិ​អន្លង់​ស្វាយ ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្តបាត់ដំបង ដែល​ក្តោប​ក្តាប់​ដោយ​លោក​ឧកញ៉ា​ដ៏​វ័យក្មេង​ម្នាក់ ប្រចាំខេត...Read more
រថយន្តសានយ៉ុងដឹកស៊ុមទ្វារបង្កប់ឈើប្រណិតមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្ក្រាបកាលពីយប់មេញ រថយន្ត​សាន់យ៉ុងពណ៍​សគ្មាន​ស្លាកលេខ​ដឹក​ឈើ​សិប្បកម្ម​ពី​លើ​ បង្កប់​ឈើ​ប្រ​ណិត​ខាង​ក្រោម​មួយគ្រឿង​ត្រូវ​បាន​រដ្ឋ​បាល​ព្រៃឈើ​បង្ក្រាប​នៅ​ចំណុច​ផ្លូវ​ហៃវ៉េ​ក្នុង​ស្រុក​ប្រាសាទ​បាគងនៅ​វេលាម៉ោង​៩និង​៥០​នាទី...Read more
លោក នីចរិយា ត្រូវបានតុលាការកោះហៅអោយចូលបំភ្លឺនៅថ្ងៃទី១៣ ខែកក្កដាក្នុងសំណុំរឿង បទបរិហារកេរ្តិ៍ មន្ត្រី​តុលាការ ថ្លែងថា លោក សៀង សុខ ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពីពេល​ថ្មីៗ​នេះ បានចេញ​ដីកា​កោះហៅ​លោក នី ចរិយា ប្រធាន​ផ្នែក​ស៊ើបអង្កេត នៃ​សមាគម​សិទ្ធិមនុស្ស​អាដ​ហុក ឲ្យ​ចូល​បំភ្លឺ ...Read more
តើ ដួងចិត្តស្រ្តី គឺជាអ្វី? ​       ដួងចិត្តស្រ្តី ១០យ៉ាង ស្រ្តីមានចរិតចូលចិត្តធ្វើការមិនចេះស្ងៀមទេ ស្រ្តីមានការយកចិតទុកដាក់ទៅលើការងារលើសពួកបុរស ស្រ្តីមានចិត្តអត់ធ្មត់ជាងបុរស ស្រ្តីយកពេលទំនេដើម្បីធ្វើក...Read more
សូវិបុល ប៉េអឹមដឹកឈើក្រញូងខុសច្បាប់ដែលចាប់ខ្លូនកាលថ្ងៃទី៨ខែសីហាត្រូវបានតុលាការដោះលែងពីពន្ធនាគារ យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​មន្រ្តី​រាជការ​ម្នាក់​បាន​អោយ​ដឹង​ថា ជន​ល្មើស​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ខុស​ច្បាប់​ឈ្មោះ​ សូវិបុល ដែលជា​មន្រ្តីប៉េអឹម​នៅ​ខេត្ត​ឧត្តរមាន​ជ័យ​ ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​បញ្ជួ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      2287នាក់
ម្សិលមិញ    11176នាក់
សប្ដាហ៍នេះ    41329នាក់
ខែនេះ    350497នាក់
ឆ្នាំនេះ   2361036នាក់
សរុប   51720962នាក់
ថ្ងៃទី 20 ខែ 04 ឆ្នាំ 2024 ម៉ោង 04:23