អង្គភាពប្រឆាំងអំពើរពុករលួយ ចេញលិខិតព្រមានប្រធានពន្ធដារក្រុងសិរីសោភ័ណ តែពន្ធដាក្រុងប៉ោយប៉ែត យកលុយ១ម៉ឺនទៅ២ម៉ឺនពីលើពន្ធអត់ព្រមានផង

ដោយៈ ចាន់ មករា ខេត្តបន្ទាយ​មានជ័យ ថ្ងៃទី 02 ខែ 12 ឆ្នាំ 2014 វេលាម៉ោង 12:30 នាទី ចំនួនអានៈ 2063

ក្រោយពីរកឃើញថា អង្គភាពពន្ធដានៅខេត្តបន្ទាយមានជ័យ ពិ​សេស​ពន្ធ​ដា​ក្រុង​សិរី សោភ័ណ មានភាពអសកម្មនិងអនុវត្តន៍ការងារខុសប្រកតី ដូច​ជា​ភាព​យឺត​យ៉ាវ​ក្នុង​ការ​ប្រមូល​​ពន្ធ​​ជូនរដ្ឋ ពីតាមបណ្តាក្រុមហ៊ុន សហគ្រាសតូចធំ អង្គ​ភាព​ប្រ​ឆាំង​អំ​ពើ​ពុក​រលួយ​បាន​ចេញលិខិត ព្រ​មាន​ដល់​មន្ត្រី​ពន្ធ​ដា៤​រូប​ដើម្បី​ឲ្យ​ពួក​គេ​កែ​ប្រែ​កំ​ហុស​របស់​ខ្លួន។

លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) កាល​ពី​ថ្ងៃទី២៨ ខែ​វិច្ឆិ​កា​ ឆ្នាំ២០១៤កន្លង​ទី​នេះ បានចេញលិខិតព្រមានធ្ងន់ៗមួយ ដល់​មន្រ្តី​ពន្ធ​ដារ​ចំ​នួន​៤​រូប​ នៅក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធនឹង​ការអាក់ខាន មិន​បាន​ចុះ​បញ្ជី​ពន្ធ​ និង​ការ​ប្រ​មូល​​ពន្ធ​ពី​ស​ហគ្រាស​ មិន​គ្រប់​ចំនួន និង​មិន​ទាន់​ពេល​វេលា ។

មន្រ្តីពន្ធដារទាំង​៤រូប ដែល​រង​ការ​ព្រមាន​នោះមាន៖

ទី១. លោក តុម ផាន់នី មន្រ្តី​ទ​ទួល​បន្ទុក​ពន្ធ​​មុខ​សញ្ញា​លេខ១ នៅ​សង្កាត់​កំ​ពង់​ស្វាយ។ ទី២. លោក ផេង សុភា មន្រ្តីទទួលបន្ទុកប្រមូលពន្ធ​មុខសញ្ញាលេខ២ សង្កាត់ព្រះពន្លា។ ទី៣. លោក ធឹម សុធន មន្រ្តីទទួលបន្ទុកប្រមូលពន្ធ​មុខសញ្ញា​លេខ៣ នៅសង្កាត់អូរអំបិល-ទឹកថ្លា។

ទី៤. ឌឹម វិរោចន៍ ប្រធានស្នាក់ការពន្ធដារ​សិរីសោ​ភ័ណ​តែម្តង។

ក្នុង​លិខិតព្រមាន​ដ៏ក្តៅគគុក​នេះ​បាន​បញ្ជាក់​ថា ឱ្យ​មន្រ្តី​ពន្ធ​ដារ​ទាំង​៤​នាក់​កែ​ប្រែ​កំ​ហុស​ឆ្គង​របស់​ខ្លួន ជាបន្ទាន់​និង​បញ្ឈប់​រាល់​សកម្ម​ភាព អសកម្ម​ក្នុង​ការ​ចុះ​បញ្ជី​ពន្ធ និង​ប្រ​មូល​ពន្ធ នៅក្នុង មូលដ្ឋាន។

ជុំវិញការ​ព្រ​មាន​នេះ ប្រ​ជា​ពល​រដ្ឋ​ដែល​ជា​អ្នក​បាន​យក​រថ​យន្ត​ទៅ​បង់​ពន្ធ​នៅ​ស្នាក់​ការ​ពន្ធ​ដា ស្រុក/ក្រុង ខេត្ត​បន្ទាយមាន​ជ័យ បាន​រិះគន់​ថា ចំ​ពោះ​រថ​យន្ត​ដែល​មាន​តម្លៃ​ពន្ធ​ផ្លូវ​ចាប់​ពី​៦០ម៉ឺន ឡើង​ទៅ​ខាង​មន្ត្រី​ពន្ធ​ដា​ឲ្យ​ទៅ​បង់​នៅ​តាម​ធនា​គារ។ តែ​សម្រាប់​រថ​យន្ត​ធុន​តូច​ដែល​ត្រូវ​បង់​ពន្ធ ផ្លូវ១០​ទៅ២៥​ម៉ឺន គឺ​គេ​តម្រូវ​ឲ្យ​ទៅ​បង់​លុយ​នៅ​តាម​ស្នាក់​ការ​ស្រុក/ក្រុង​ ឬសាខាខេត្ត ដើម្បីពួក មន្ត្រី​ទាំង​នោះ​អា​ច​រក​ចំ​ណូល​ក្រោម​តុ​បន្ថែម​ពី​លើ​ពន្ធ ក្រោម​រូប​ភាព​ថ្លៃសរ​សេ​បែប​បទ​​ឬ​ថ្លៃ​​ទឹក​ប៊ិច ក្នុងម្នាក់​ចាប់​ពី​១ម៉ឺន​ទៅ២​ម៉ឺនរៀល​ ដែល​ថ​វិការ​ទាំង​នោះ​ត្រូវ​បាន​គេ​ដឹង​ថា មន្ត្រីពន្ធដា ជាអ្នក​កំ​ណត់​យក​ខ្លួន​ឯង ចែក​គ្នា​ធ្វើ​មាន​ធ្វើបាន​មិន​មែន​ជា​ចំ​ណូល​ថវិការ​ជាតិ​ឡើយ។

ចំពោះសកម្មភាព​ពុក​រលួច​នេះគឺ ភាគ​ច្រើនកើត​មាននៅ​ស្នាក់​ពន្ធដាក្រុង​សិរីសោ​ភ័ណ និង​ស្នាក់ ការ​ពន្ធ​ដាក្រុង​ប៉ោយ​ប៉ែត ដែលមាន​លោក ហាក់ សុផល​ ជា​ប្រ​ធាន ហើយ​បុគ្គ​រូប​នេះ​ក៏​ត្រូវ​បាន ពល​រដ្ឋរិះ​គន់​ចំៗផង​ដែរ ពីការ​ប្រើ​ប្រាស់​ពាក្យ​សម្តី​មិន​សូវ​មាន​ក្រម​សីល​ធម៌​ឡើយ​ជាមួយ​បង ប្អូន​ប្រជាពល​រដ្ឋពេល​ពួកគាត់​ទៅបង់​ពន្ធ៕ 

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ក្រុមប៉ូលីសរបស់​រដ្ឋា​ភិបាល​បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡានបាញ់ទឹក និង​ប្រើ​អំ​ពើ​ហឹង្ស...    អាន1578ដង មន្ត្រីរាជការក្នុងខេត្តសៀមរាបចូលរួមដង្ហែ និងគោរពវិញ្ញាណក្ខ័ន្ត សពទាហានមួកខៀវ   អាន1603ដង ជនសង្ស័យ២នាក់ត្រូវបាន កម្លាំងកងរាជអាវុធឃាត់ខ្លួនពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀនយ៉ាម៉ា១១គ?...    អាន1811ដង មន្រ្តីជលផលបើកឲ្យមានបទល្មើសនេសាទនៅសង្កាត់ចុងឃ្នាសខេត្តសៀមរាប   អាន1521ដង ដំណឹងបាត់កូនស្រី   អាន1518ដង សមត្ថកិច្ចចម្រុះចុះពិនិត្យកសិដ្ឋានចិញ្ចឹមជ្រូកដែលបង្ករផលប៉ះពាល់ដល់ពលរដ្ឋនិងបរិស្ថាន   អាន1463ដង កោះសង្សារ ឋានសួគ៌នៃ ទេសចរ​ស្នេហា​ធម្មជាតិ   អាន1618ដង ពលរដ្ឋថា៖ ភ្នំគូលេនអាចស្រុតរលំដោយសារការដ្ឋានបូមខ្សាច់នៅក្បែរជើងភ្នំ   អាន1701ដង បារ៉ាក់អូបាម៉ា ប្រាប់​​កម្ពុជា​​ឲ្យ​​ធ្វើកំណែទម្រង់​   អាន1354ដង ប៉ូលិស​ឃុំ​ខ្វាវ​ខេត្តសៀមរាប​បាញ់​យុវជន​ម្នាក់​​​ឱ្យ​រង​របួស​ដោយ​ស្មាន​ថា​ចោរ   អាន1524ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក មាសសំអឿន មេគយច្រកអូរអន្លក់បើកភ្លើងខៀវឲ្យឈ្មួញដឺកទំនិញគេចពន្ធខុសច្បាប់គ្រប់ប្រភេទឆ្លងកាត់ព្រំដែនតាមអំពើចិត្ត យោង​តាម​សេចក្តីរាយការណ៍​របស់​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​ការនាំ​ចូល​ ទំនិញគេចពន្ធ និង​ទំនិញ​​ខុសច្បាប់​តាម​ច្រករបៀង​អូរ​អន្លក់ ភាគច្រើន​មាន​ហ្គាស​ធុង​ធំៗ ផល​កសិកម្ម ជីគីមី និង​ប្រេងសាំង​ជាដើម ហើយ​ពេលខ្ល...Read more
លិខិតពលទាហ៊ានសរសេរដាក់ក្នុងហឹបឆ្នោតជូន សម្តេចហ៊ុនសែន ទាហ៊ាន​កងពលលេខ៨​បានសរសេ​លិខិត​ដាក់ក្នុង​ហឹប​ឆ្នោត ដែល​នៅ​ក្នុង​លិខិត​នោះ​គេ​បាន​លើក​យក​ចំណុច​មិន​ល្អ​៧​ចំ​ណុច​ ដែល​នាយ​ទាហ៊ាន​ធំៗ​របស់​គេ​បាន​ប្រ​ព្រឹត្តិ​កន្លង​ទៅ ក្នុង​គោល​បំ​ណង​រាយ​ការណ៍​ជូន​ថ្នាក់...Read more
ខ្សឹបដាក់ពាង៖ ពាក្យថា កេងចំណេញនយោបាយ និង ជនអគតិ កំពុងតែពេញនិយមសំរាប់អ្នកគាំទ្របក្សកាន់អំណាច អ្នក​នយោ​បាយ​នៅ​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ធ្វើ​នយោបាយ​ដើម្បី​តែ​អំ​ណាច​ផ្ទាល់​ខ្លួន អំ​ណាច​ប្រ​មូល​ផ្តុំ​ បក្ខ​ពួក​និយម ទាំង​គណបក្ស​កាន់​អំ​ណាច​ និង​គណបក្ស​ប្រ​ឆាំង​គេ​ច​មិន​ផុត​ពី​ការ​តែង​តាំង​...Read more
រថយន្តយក្សដឹកឈើរបស់ក្រុមហ៊ុន ហួតម៉េងរីតា ក្រឡាប់ផ្ងាជើងតៃកុងរបួសធ្ងន់ យោង​តាម​ប្រ​ភព​ព័ត៌មាន​បាន​រាយការណ៍បានឲ្យដឹងថា នៅម៉ោង ៣ រំ​លង​អាធ្រា​ត្រថ្ងៃទី៥ឈាន​ចូល​ថ្ងៃទី៦ ខែ​កញ្ញា ឆ្នាំ២០១៥ យប់មិញនេះ រថយន្តយីឌុប​របស់ ក្រុម​ហ៊ុន​ដី​សម្បទាន ហួតម៉េងរីតា បានក្រឡាប់​ខ្ជាក់ចេញ​សុទ្...Read more
ក្រុមក្មេងទំនើងពីរក្រុម មើលមុខឌឺដងកាប់គ្នារបួសធ្ងន់ពីរនាក់ ក្រុម​ក្មេងទំនើង​ពីរ​ក្រុម បាន​បើកឆាក​ប្រយុទ្ធ​គ្នា​យ៉ាង​ស៊ីសាច់​ហុតឈាម បន្ទាប់ពី​មាន​ការ​ឌឺដង​ដាក់គ្នា​ទៅវិញទៅមក បណ្តាល​ឲ្យ​អ្នកចាញ់​២​នាក់ របួស​ធ្ងន់ធ្ងរ ត្រូវ​បញ្ជូន​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ចំណែក...Read more
លោក សុខសុវណ្ណ ប្រធានក្រុមប្រឹក្សាសារព័ត៌មានកម្ពុជា ប្រតិកម្មចំពោះស្ថាប័នអយ្យការ និង តុលាការខេត្តកោះកុងថា មានភាពលំអៀង ក្នុងជំនួប​មួយ​ដែលមាន​ការចូលរួមរ​វាង​អ្នកសារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី​២៩ មិថុនា នេះ ឯ​ក្រុង​ខេមរភូមិន្ទ លោក សុខ សុវណ្ណ ប្រធាន​ក្រុមប្រឹក្សា​អ្នកសារព័ត៌មាន​កម្ពុជា បាន​សម្តែង​ប្រតិកម្ម​ចំពោះ​ស្ថាប័ន អយ្យ...Read more
ពិធីប្រកាសផ្ទេរមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៥នេះ ពិធីប្រកាសផ្ទេរមុខ​តំណែង​មេបញ្ជាការកង​រាជ​អាវុធហត្ថ​​ខេត្ត​សៀមរាប បាន​ធ្វើ​ឡើង​នៅ​ទីបញ្ជាការកង​រាជអាវុហត្ថ​ខេត្ត ក្រោម​អធិបតីភាពរបស់ឯកឧត្តម​ សៅ សុខា មេបញ្ជាការ​រង...Read more
ពុកខ្ញុំជាប៉ូលីសចរាចរណ៍ ការងារជាប៉ូលីសចរាចរណ៍ ឈរហាលក្តីហាលភ្លៀង ហាលខ្យល់ ដើម្បីការពារសន្តិសុខជូនប្រជារាស្ត្រ វាជាទង្វើ​មួយដ៏ល្អដែល​មិន​អាច​កាត់​ថ្លៃបាន។ ប៉ុន្តែក្នុងនោះ​ក៏មាន​ប៉ូលីស​ចរាចរណ៍មួយចំនួនតូចមិន​គោរព​ក្រម​សីលធម៌របស់...Read more
ជនជាតិវៀតណាម២៣នាក់ ត្រូវបានចាប់បញ្ជូន ទៅស្រុកកំណើតវិញ កម្មករ​ជនជាតិ​វៀតណាម​២៣​នាក់ ដែល​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​មក​កម្ពុជា ហើយ​បាន​មក​លាក់ខ្លួន និង​ធ្វើការ​នៅក្នុង​ក្រុមហ៊ុន​សំណង់​មួយ​ឈ្មោះ​ថា ហត្ថ​ពលកម្ម ក្នុង​ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ ត្រូវបាន​ក្រុម​...Read more
ផ្អើលពលរដ្ឋរាប់ពាន់នាក់ទៅមើលខ្មោចស្លាប់ហើយរស់ឡើងវិញ ក្រុម​ប្រ​ជា​ពល​រដ្ឋ​រាប់​ពាន់​នាក់​បាន​ផ្អើល​ឈូឆរ​ទាំង​ប្រុស​ទាំ​ង​ស្រី ភ្លូក​ទឹក​ភ្លូកដី នាំ​គ្នា​ទៅ​មើល​សាក​​សព​ស្រ្តី​ម្នាក់ឈ្មោះ ចាន់ធាន អាយុ២៣ឆ្នាំ ដែល​បាន​​ស្លាប់នៅ​មន្ទី​ពេទ្យ​ខេត្ត​កាល​ពី​ថ្ង...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      414នាក់
ម្សិលមិញ    4536នាក់
សប្ដាហ៍នេះ    11651នាក់
ខែនេះ    118729នាក់
ឆ្នាំនេះ   2576632នាក់
សរុប   51936558នាក់
ថ្ងៃទី 15 ខែ 05 ឆ្នាំ 2024 ម៉ោង 06:04