មន្ត្រីរាជការក្នុងខេត្តសៀមរាបចូលរួមដង្ហែ និងគោរពវិញ្ញាណក្ខ័ន្ត សពទាហានមួកខៀវ

ដោយៈ កូកា ខេត្តសៀមរាប ថ្ងៃទី 22 ខែ 05 ឆ្នាំ 2017 វេលាម៉ោង 08:40 នាទី ចំនួនអានៈ 1555

សពរបស់លោក អនុសេនីយ៍ទោ អ៊ឹម សំ ទាហានមួកខៀវកម្ពុជា ដែលបានពលីជីវិត ក្នុង​ពេល​បំ​ពេញ បេសកកម្មមនុស្សធម៌ ក្រោមឆ័ត្រអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋអាហ្រ្វិកកណ្តាល ត្រូវ​បានធ្វើមាតុភូមិ​និវត្តមកដល់គេហដ្ឋាននៃសពវិញ កាលពីវេលាម៉ោង ២និង៤៥នាទីរំលងអាធ្រាត ឈាន​ចូលថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ២០១៧ ដោយមានការរងចាំទទួល ពីសំណាក់ញាតិមិត្ត ជិតឆ្ងាយនៃសព និង អាជ្ញាធរ កម្លាំងសមត្ថកិច្ចមូលដ្ឋាន នៅភូមិកំពង់ក្តី ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប ។

នៅព្រឹកថ្ងៃទី២២ ឧសភានោះ លោក ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាល ខេត្តសៀមរាប និង លោក នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញចូលរួម រំលែកនូវ មរណៈទុក្ខ ជាមួយគ្រួសារសព និង គោរពវិញ្ញាណក្ខ័ន្ធ លោកអនុសេនីយ៍ទោ អ៊ឹម សំ ទាហានមួកខៀវ កម្ពុជា ដែលបានពលីជីវិត បន្ទាប់ពីមានការ វាយប្រហារ ដោយក្រុមឧទ្ទាម ទៅលើក្បួន យុទ្ធដំណើរ របស់កម្លាំង Minusca របស់អង្គការសហប្រជាជាតិ កាលពីយប់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧ នៅអាហ្វ្រិកកណ្តាល ។

ក្នុងនោះដែរលោក ឃឹម ប៊ុនសុង និង គណៈប្រតិភូក៏បានធ្វើការបូជាទៀនធូក និង ស្នឹងស្នាត ដើមី្បឧទ្ទិសជូនដល់ វិញ្ញាណក្ខ័ន្តរបស់លោក អនុសេនីយ៍ទោ អ៊ឹម សំ ដែលជាវីរៈយុទ្ធជន ដែលបានបូជាជីវិត ក្នុងបុព្វហេតុ រក្សាសន្តិភាពជូនដល់ ប្រជាជាតិលើពិភពលោក ។ លោក ឃឹម ប៊ុនសុង និង ប្រតិភូទាំងអស់ បានសម្តែងនូវការសោកស្តាយ ចំពោះពីវីរៈភាព របស់លោក អនុសេនីយ៍ទោ អ៊ឹម សំ ដែលបានឃ្លាតទៅឆ្ងាយពីក្រុមគ្រួសារ ប្រពន្ធ កូន ឳពុម្តាយ និង មាតុប្រទេស ក្នុងបុព្វហេតុរក្សាសន្តិភាព ជូនប្រជាជាតិលើកពិភពលោក និង បានរំលែកទុក្ខជាមួយក្រុមគ្រួសារ នៃសព ក្នុងការបាត់បង់អាយុជីវិតប្តី កូន ឳពុក ដែលជាទាហានមួកខៀវកម្ពុជា ក្រោយមានការ វាយហារលើក្បួន កម្លាំងរបស់អង្គការ សហប្រជាជាតិ នៅសាធារណរដ្ឋអាហ្វិ្រកកណ្តាល ។ លោក ឃឹម ប៊ុនសុង បានបញ្ជាក់ថា ការពលីជីវិតរបស់កងកម្លាំង មួកខៀខកម្ពុជាទាំង៤រូបនេះ គឺជាកិត្តិយស នៃជាកុលបុត្រខ្មែរដ៏ឆ្នើម ដើម្បីបុព្វហេតុការពារថែរក្សាសន្តិសុខ សុវត្ថិភាព សន្តិភាព និងមនុស្សធម៌ សម្រាប់ប្រជាជាតិ លើកពិភពលោក គឺ ជាគំរូ វីរៈភាពដ៏ថ្លៃថ្លាសម្រាប់ កងកម្លាំងប្រដាប់អាវុធកម្ពុជា និង ប្រជាជនកម្ពុជានៅទូទាំងប្រទេស ។

នៅយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទៅទទួលសពទាហានមួកខៀវកម្ពុជាចំនួន៤ រូប ដែលត្រូវ បានធ្វើមាតុភូមិនិវត្តន៍ពីប្រទេសអាហ្រ្វិកកណ្តាលនៅថ្ងៃនេះ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ ពិធីទទួលសពជាផ្លូវការដោយប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ហើយ សពវីរៈទាហានមួកខៀវកម្ពុជាទាំង៤រូប ត្រូវបានរៀបចំដឹកទៅកាន់លំនៅឋានរបស់សពរៀងៗ ខ្លួន ដែលស្ថិត នៅ រាជធានីភ្នំពេញ (១) ខេត្តពោធិ៍សាត់(១) ខេត្តសៀមរាប (១) និងខេត្តស្វាយរៀង (១)។ ពិធីដង្ហែរសព នេះគឺអមដោយកម្លាំងអាវុធហត្ថជាច្រើននាក់ និងកម្លាំងនគរបាលឈរយាម តាមផ្លូវបណ្ដាក់គ្នាផងដែរ។

នៅក្នុងពិធីទទួលសពយប់នេះ គឺមានការរៀបចំជាក្បូនត្រែទ័ព ដោយក្រសួងការពារជាតិ ដើម្បីផ្តល់ កិត្តិយសទទួលអោយសក្តិសមទៅនឹងការលះបង់ដ៏អង់អាចក្លាហានរបស់កងទ័ពយើងក្នុងបុព្វហេតុជាតិមាតុភូមិ និងបុព្វហេតុថែរក្សាសន្តិភាពជាមួយអង្គការសហប្រជាជាតិនៅក្នុងប្រទេសដែលកំពុងមាន សង្រ្គាម។

សូមបញ្ជាក់ថា ទាហានមួកខៀវកម្ពុជា៤រូបគឺបានពលីជីវិតនៅប្រទេសអាហ្រិ្វកកណ្តាល ក្នុងពេល បំពេញបេសកជាមួយអង្គការសហប្រជាជាតិ (UN) កាលពីយប់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧ ក្នុងនោះរួមមាន: ១)ពលបាលឯក (ឋានន្តរស័ក្តពិតប្រាកដ អនុសេនីយ៍ទោ) អ៊ឹម សំ បុគ្គលិកបើកបរ ប៊ុលដូស៊ែរ, ២)អនុសេនីយ៍ត្រី ស៊ាន នរិន្ទ (ព្រិន្ទបាលទោ) ជំនួយការត្រួតពិនិត្យគុណភាព, ៣) ពលបាលឯក មុំ តុលា (ព្រិន្ទបាលទោ) ជំនួយការបើកបរអេស្ការវ៉ាទ័រ និង ៤) អនុសេនីយ៍ត្រី ម៉ៅ អេង (អនុសេនីយ៍ឯក) បុគ្គលិកពេទ្យ។

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ព្រៃលិចទឹកតំបន់ហាមឃាត់ត្រូវបានជនមិនស្គាល់មុខឈូសឆាយរលាយហិនហោច   អាន1620ដង ពលរដ្ឋជិតកើតល្បេងទាំងចាស់ទាំងក្មេងដោយសាផ្លូវក្រោយ តេលាធ្វើមិនរួចដីហុយងងឹតមេឃ   អាន1606ដង សម្តេច ជា ស៊ីម ទទួលមរណៈភាពនៅរសៀលថ្ងៃទី៨នេះ   អាន2759ដង លោក សូផ្លាតុង អភិបាលក្រុង បានចេញលិខិតបដិសេធចំពោះការចោទប្រកាន់តាមគេហទំព័រ   អាន2380ដង លោកឈាងវុន ខលទូរស័ព្ទមកចាងហ្វាងកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងប្រវត្តិថា ជាចោរលួចឡាន...    អាន2813ដង ប្រកាស តំណែងស្នងការភ្នំពេញ និងស្វាយរៀង   អាន1532ដង អ៊ិនវរលក្ខណ៍ទេពីទៅ​អូស្ត្រា​លី​ស្ងាត់ៗ​លេច​មន្ទិល​ស្នេហា​ថ្មី   អាន1324ដង ទោះជាសម្តេច ហ៊ុនសែន និងលោក យឹមឆៃលី ប្រកាសយ៉ាងណាក៏គ្មានអ្នកបង្ក្រាបការចិញ្ចឹមត្រីឆ្តោនៅ?...    អាន1406ដង រថយន្តទាហ៊ានដឹក​ឈើ​បើក​បុក​មនុស្ស​ស្លាប់​៣​នាក់​គួរ​អោយ​រន្ធត់   អាន1529ដង ក្រុមប៉ូលីសរបស់​រដ្ឋា​ភិបាល​បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡានបាញ់ទឹក និង​ប្រើ​អំ​ពើ​ហឹង្ស...    អាន1550ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
វិបត្តិរដ្ឋអ៊ីស្លាម: លោកអូបាម៉ាបាននិយាយថាការគំរាមកំហែងរបស់សហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយ លោកប្រធានាធិបតីបារ៉ាក់អូបាម៉ាបានទទួលស្គាល់ថាទីភ្នាក់ងារសហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយពីការគំរាមកំហែងដែលបានចោទដោយក្រុមបះបោរអ៊ីស្លាមក្នុងប្រទេសស៊ីរីនោះទេ។ នៅក្នុងបទសម្ភាសទូរទស្សន៍ស្មោះត្រង់គាត់បានន...Read more
រថយន្តពណ៍ត្រេអ៊ីពាក់ស្លាកលេខខេមរភូមិន្ទ ដឹកឈើខុសច្បាប់ចូលក្រុងសៀមរាបដូចហែកឋិន សកម្ម​ភាព​រថយន្តពណ៍​ត្រេ​អ៊ីពាក់​ស្លាក​លេខ​ខេមរភូមិន្ទ ​ដឹក​ឈើ​ខុស​ច្បាប់​ពី​ស្រុក​វ៉ារិន​មក​ក្រុង​សៀមរាប​រាប់​សិប​គ្រឿង​នៅ​ពេល​យប់​ ​តែ​មិន​មាន​មន្រ្តី​ជំ​នាញ​ ឬ​ក្រុម​សមត្ថ​កិច្ច​ណា​ធ្វើ​ដឹង​ធ្វើ​លឺ...Read more
មេប៉ុស្តិ៍ច្រកទ្វារអន្តរជាតិកោះរកា ល្បីថារាប់ក្បាលជនជាតិយួនឆ្លងដែនយកលុយដាក់ហោប៉ៅផ្ទាល់ខ្លួន ថ្មីៗ​នេះ​មេ​ប៉ុស្តិ៍​លោក ពេ​ជ មុនី​រតន៍ នាយ​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​កោះ​រកា ដែល​ស្ថិត​នៅក្នុង​ឃុំ​កោះ​រកា ស្រុក​ពាម​ជរ ខេត្ត​ព្រៃវែង កំពុង​រង​នូវ​ការរិះគន់​យ៉ាង​ខ្លាំង​ពី​ប្រជាពលរដ្ឋ​ថា កំពុង​បាន...Read more
វីឌីអូ ឆុតឆាក ប្រយុទ្ធក៏សាហាវ របស់យុវជនឈាមរាវ ក្នុងកម្មវិធីរាំលេងក្នុងអារាម ក្រុមយុវជនប្រមាណ ៤០នាក់បានវាយតប់គ្នាយ៉ាងសាហាវ ពេញទីអារាមក្រោយពេលប៉ះទង្គិចគ្នាក្នុងកម្មវីធីរាំលេង។ នេះជាទង្វើរមួយដែលបានបង្ហាញអោយឃើញថា យុវជនខ្មែរមួយចំនួន ស្ថិតក្នុងការអប់រំទាប និងយកអរិយធម៌មិនល្អពីបរទេសម...Read more
សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃសម័យប្រជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ ថ្ងៃទី១០ខែតុលាឆ្នាំ២០១៤ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រ​ទី១០​ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពអត្ថ​បទ​ខាងក្រោម ដើម្បីអានបន្ត)...Read more
លោក កែវវ័យ ប្រធានមន្ទីរធនធានទឹកខេត្តពោធិ៍សាត់ព្យាយាមបិទបាំងអំពើពុករលួយរបស់ខ្លួនបើទោះជាមន្រ្តីថ្នាក់ក្រោមចោទប្រកាន់ក៏ដោយ ការ​ប្រ​ព្រឹត្តិអំពើពុករលួយ​របស់​លោក កែវ វ័យ ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តពោធិ៍សាត់​ត្រូវបាន​មន្ត្រីក្រោមឱវាទ​លាតត្រដាង​ជា​សាធារណៈ ហើយ​ជំរុញ​ឲ្យ​ក្រសួង​ធនធានទឹក ​និង​អង្គភាព​ប្រឆាំង​អំពើពុក...Read more
ផ្អើលពលរដ្ឋរាប់ពាន់នាក់ទៅមើលខ្មោចស្លាប់ហើយរស់ឡើងវិញ ក្រុម​ប្រ​ជា​ពល​រដ្ឋ​រាប់​ពាន់​នាក់​បាន​ផ្អើល​ឈូឆរ​ទាំង​ប្រុស​ទាំ​ង​ស្រី ភ្លូក​ទឹក​ភ្លូកដី នាំ​គ្នា​ទៅ​មើល​សាក​​សព​ស្រ្តី​ម្នាក់ឈ្មោះ ចាន់ធាន អាយុ២៣ឆ្នាំ ដែល​បាន​​ស្លាប់នៅ​មន្ទី​ពេទ្យ​ខេត្ត​កាល​ពី​ថ្ង...Read more
មនុស្សមិនត្រូវលក្ខណះ ៣២ចំណុច មនុស្សកំបុតដៃ កំបុតជើង កំបុតទាំងដៃកំបុតទាំងជើង   មនុស្សកំបុតត្រចៀក  មនុសកំបុតច្រមុះ មនុស្សកំបុតទាំងត្រចៀកនិងច្រមុះ   មនុស្សកំបុតម្រាមដៃ មនុស្សកំបុតម្រាមដៃម្រា...Read more
សមត្ថកិច្ចបង្ហើបប្រាប់ពីមូលហេតុ ក្រុមគ្រួសារនាយរងប៉ុស្តិ៍សង្កាត់សៀមរាបត្រូវថ្នាំពុល ក្រុម​គ្រួសារ​នាយ​រង​ប៉ុស្តិ៍​សង្កាត់​សៀមរាប ប្រាំ​នាក់​ពុល​ទាំង​អស់នៅ​យប់​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥​​ បន្ទាប់​ពី​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯក​ជន ប្តី​​បាន​ស្លាប់​បាត់​បង់ជីវិត ឯកូន​បីនាក់ ​និង...Read more
ពលរដ្ឋរិះគន់ ការបិទផ្លូវឃោសនារកសម្លេងឆ្នោតរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិប្បតេយ្យ ខេត្តសៀមរាប ព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ មានប្រជាពលរដ្ឋមួយចំនួនសម្ដែង ការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះការបិទផ្លូវ ដើម្បីធ្វើការជួបជុំ និងឃោសនារកសម្លេងឆ្នោត របស់គណបក្ស សម្ព័នដើម្បីប្រជាធិប្បតេយ្យ នៅតាម...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      23836នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    170320នាក់
ខែនេះ    553600នាក់
ឆ្នាំនេះ   1935832នាក់
សរុប   51295758នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 18:51