កោះសង្សារ ឋានសួគ៌នៃ ទេសចរ​ស្នេហា​ធម្មជាតិ

ដោយៈ ជខ ក្រុង​ព្រសីហនុ ថ្ងៃទី 06 ខែ 10 ឆ្នាំ 2012 វេលាម៉ោង 07:12 នាទី ចំនួនអានៈ 1603

ស្ថិតនៅ​ប្រជុំកោះរុង ភាគនិរតី​នៃ​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា ទេសភាព​ខ្សាច់ស​ក្បុស​ហ៊ុមព័ទ្ធ​ផ្ទះឈើ​ប្រក់​ស្បូវ​ប្រណីត បាន​ក្លាយជា​ឋានសួគ៌​ពិត​របស់​ភ្ញៀវ​ទេសចរ នោះគឺជា​រមណីយដ្ឋាន កោះសង្សារ ដែល​ផ្សារភ្ជាប់​នឹង​គម្រោង​អភិរក្ស​ធម្មជាតិ ជីវៈ​ចម្រុះ និង​សត្វព្រៃ​។

ខុសពី​ឆ្នេរ​សមុទ្រ​ដែល​មាន​មនុស្សម្នា​កកកុញ នៅទីនេះ ហ្វូង​មច្ឆជាតិ​ហែល​ឆ្វែលឆ្វាត់ លោត​ផុត​ពី​ទឹក​សមុទ្រ​ពណ៌​ខៀវ​ថ្លា​ឆ្វង់​ ខណៈ​បក្សា​បក្សី​សំចត​កាយ​នៅ​លើ​មែក​ដើម​កោងកាង​យ៉ាង​ក្លាហាន។

ទិដ្ឋភាព​ទាំងនោះ​គឺជា​លទ្ធផល​នៃ​គម្រោង​អភិរក្ស​របស់​កោះ​សង្សារ ដែល​ធ្វើ​ឲ្យ​រមណីយដ្ឋាន​នេះ​មាន​ស្ដង់ដារ​ខុស​ពី​កន្លែង​កម្សាន្ត​ទូទៅ។

ស្ថិតនៅ​ចម្ងាយ​២៩​គីឡូម៉ែត្រ​ពី​កំពង់ផែ​ខេត្ត​ព្រះសីហនុ រមណីយដ្ឋាន​កោះទាំង​២​នេះ​មាន​បុគ្គលិក​ផ្ទះបាយ អ្នក​ច្នៃម៉ូដ​អគារ និង​មគ្គុទ្ទេស​ក៍សុទ្ធតែ​លំដាប់​ផ្កាយ។ ភ្ញៀវ​ដែល​ប្រាថ្នា​មក​កម្សាន្ត​នៅ​ទីនេះ​អាច​ធ្វើ​ដំណើរ​តាមទូក ឬ​ក៏​ឧទ្ធម្ភាគចក្រ​ក៏បាន។

នាយក​គ្រប់គ្រង​ផ្នែក​អភិរក្ស​នៃ​កោះសង្សារ បណ្ឌិត វ៉េន ម៉ាក់ខាលាម បាន​ឲ្យដឹង​ថា៖ «កោះនេះ​ស្ថាបនា​ឡើង​ដោយ​ផ្ដោតលើ​គោល​គំនិត​កែច្នៃ​ជាកោះ​ឯកជន។ អ្នក​មក​ស្រុកខ្មែរ​ហើយ អ្នកត្រូវតែ​ធ្វើ​អ្វី​ដែល​អ្នកប្រាថ្នា​ចង់ធ្វើ​»។

លោក​បន្ត​ថា៖ «ភ្ញៀវ​ដែល​ស្រឡាញ់​បរិស្ថាន និង​ចង់ចូលរួម​ជាមួយ​សហគមន៍​អាច​អញ្ជើញ​មក​ស្នាក់នៅ​ទីនេះហើយ​រីករាយ​នឹង​សកម្មភាព​ជា​ច្រើន»។

កោះសង្សារ​ទាំងគូ​ស្ថិត​នៅ​គម្លាត​ពីគ្នា​មិន​ដល់​១​គីឡូម៉ែត្រ​ផង ហើយ​ភ្ញៀវ​អាចឆ្លង​ទៅវិញ​ទៅមក​តាមរយៈ​ស្ពានឈើ​លើទឹក។ ផ្ទះ​វីឡា​ឈើ​ដ៏ប្រណីត​ចំនួន​២៧​ខ្នង​បាន​បំផុស​ខ្លួន​ចេញ​ពី​ព្រៃ​ព្រឹក្សា តំបន់​ឆ្នេរ និង​ខ្លះ​ទៀតស្ថាបនា​លេច​ចេញ​ពី​ផ្ទៃ​សាគរ។

នៅជុំវិញកោះ​ពោរពេញ​ទៅដោយ​ជីវិត​ក្រោម​បាតសមុទ្រ ឯ​នៅ​ផ្ទៃ​គោក​វិញ​ក៏​សម្បូរ​ទី​កម្សាន្ត​ផង​ដែរ​រួមមាន កន្លែង​ហាត់​ប្រាណ ភោជនីយដ្ឋាន​ចំនួន​២ មជ្ឈមណ្ឌល​សម្រាប់​កក់​ដំណើរ​កម្សាន្ត ជួល​យានជំនិះ​ផ្សេងៗ ក៏ដូច​ជា​លេង​កីឡា​ក្នុង និង​លើទឹក។

ក្នុង​ចំណោម​កោះទាំង​២ កោះបង គឺ​ជាកោះ​ដែល​មាន​ទិដ្ឋភាព​ស្រស់​បំព្រង និង​គ្របដណ្ដប់​ទៅ​ដោយ​រុក្ខជាតិ​ធំៗដូច​ក្នុង​ព្រៃភ្នំ។ នៅទីនោះ​មិនមាន​ស្លាក​សញ្ញា​ប្រាប់​ផ្លូវ​អ្វីច្រើនទេ ពោល​គឺ​ភ្ញៀវ​អាច​ដើរលេង ទស្សនា​បក្សាបក្សី និង​តំបន់​ឆ្នេរ​មាន​ដុំ​សិលា​ដ៏ស្ងប់ស្ងាត់ និង​លន្លង់​លន្លោច។ ទេសភាព​បែបនេះ​បានក្លាយជា​ចំណី​ចក្ខុ​មួយ​ដ៏​កម្រ​នៅ​ប្រទេស​កម្ពុជា។

សំណង់​ផ្ទះវីឡា​ឈើ​នៅកោះ​សង្សារ​នេះ​ត្រូវ​បាន​រចនា​ដោយ​ស្នាដៃ​ របស់​អ្នកស្រី មើលីតា ហាន់ធ័រ ដែល​មាន​ភាគហ៊ុន​ជា​ម្ចាស់​កោះ​នេះ​ផង​ដែរ។

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោកសមរង្ស៊ី បន្ទន់ឥរិយាបទព្រោះចង់​ចូលស្រុកខ្មែរវិញ   អាន1756ដង លោក ស្វាងសីហា និងម្តាយបង្កើត សង្ឃឹមថាតុលាការនឹងផ្តល់ភាពយុត្តិធម៌រឿងជម្លោះដីធ្លីក្នុងគ?...    អាន1455ដង មន្ត្រីប៉ុស្ដិ៍នគរបាលរដ្ឋស្វាយដង្គុំនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប សហការជាមួយមន្ត្រី?...    អាន1565ដង រឿងរ៉ាវ ទង់ជាតិខ្មែរនៅលើទ្រនាប់ជើង និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ   អាន2247ដង សេ្រង-ម៉េង ជើងខ្លាំងខាងរកស៊ីឈើខុសច្បាប់ក្នុងខេត្តព្រះវិហារ   អាន1489ដង តុលាការផ្តន្ទាទោស ម៉ម សូណង់ដូ ចំនួន ២០ ឆ្នាំ   អាន1375ដង រថយន្តធួរីសដឹកឈើប្រណិតរបស់ប្រពន្ធអធិការស្រុកប្រាសាទបាគងត្រូវ អ្នកកាសែតហៅមេព្រៃអោយចាប?...    អាន1329ដង រាជរដ្ឋាភិបាលកម្ពុជា ប្រកាសផ្អាកពិធី បុណ្យអុំទូកឆ្នាំនេះ   អាន1545ដង បង្ក្រាបទីតាំងបើកលែងល្បែងសីុសងខុសច្បាប់   អាន1507ដង ព្រះរាជអាជ្ញា​ និង​នគរបាល​ចាប់ផ្តើម​វែកមុខ​ក្រុម​ឃាតក ​ដែល​រៀប​គម្រោង​សម្លាប់​លោក ហង្?...    អាន1527ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
រឿងទុំទាវ (មានវីដេអូ) ខ្សែភាពយន្តរឿងទុំទាវគឺជាកម្រងរឿងប្រវត្តិសាស្រ្តដែលដក់ជាប់ក្នុងក្រអៅបេះដូងកូនខ្មែរមិនអាចបំភ្លេចបានគ្រប់ៗជំនាន់ ធ្វើអោយអ្នកអាន អ្នកទស្សនា ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ហើយថែមទាំងមានការកោដសរសើរតៗគ្នាមិនដាច...Read more
លោក អ៊ុំសំអាន រកឃើញផែនទីខ្នាត ១/១០០.០០០ នៅអង្គការសហប្រជាជាតិ (UN) កាលពីម្សិលមិញ នៅ​ព្រឹក​ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៥នេះ លោក​ អ៊ុំសំអាន​តំ​ណាង​រាស្រ្ត​មណ្ឌល​សៀមរាប មក​ពី​គណបក្ស​​សង្គ្រោះ​ជាតិ​បាន​បង្ហោះ​រូបភាព​ផែន​ទី​ដែលោក​បាន​រក​ឃើញ​នៅ​អង្គការសហប្រជាជាតិ (UN) ដែ​ល​មាន​ការ​សរសេរ​រៀប​...Read more
ឧកញ៉ា អ៊ូ ឆាយ ជាមេកន្ទុយលេខដ៏ធំជាងគេក្នុងរាជធានីភ្នំពេញគ្មានសមត្ថកិច្ចណាហ៊ានចេញមុខបង្ក្រាបទល់តែសោះ បន​ល្បែងស៊ីសង​បាន​ក្លាយ​ជា​សត្រូវ​របស់​ប្រជាពលរដ្ឋ​និង​បំពាន​ទៅ​នឹង​គោលនយោបាយ​ភូមិ​-​សង្កាត់ មាន​សុវត្ថិភាព​ហើយ​ក៏​ត្រូវមាន​វិធាន​ករ​លុបបំបាត់​ជា​បន្ទាន់​ផង​ដែរ​ប្រយោជន៍ ​ដើម្បី​ការពារ​សន្ដិសុខ សណ្ដាប...Read more
អ្នករត់រឺម៉ក និងរត់តាក់ស៊ីដឹកភ្ញៀវទេសចរណ៍សុំអោយលោកភិបាលខេត្តបញ្ចុះតម្លៃសេវាកម្មត្រឹម៤ម៉ឺនរៀល រត់តុតុមិនស្គាល់យប់ថ្ងៃដើម្បីតែមួយរស់ តែពេលខ្លះសុំតែមួយរស់ តែរដ្ឋមិនចង់ឲ្យរស់ទៀត។ ទន្ទឹមនិងលោកអភិបាលខេត្តទៀ សីហា ឡើងថ្មីចំណងដៃថ្មីរបស់លោកអភិបាលជូនចំពោះបងប្អូនដែលមានមុខរបរដឹកភ្ញៀវនៅក្នុងខេត្តសៀម រាប យើ...Read more
លោក មង្គលទីណា តារាចម្រៀងផលិតកម្មថោន បើករថយន្តបុករនាំងដែកដាច់កង់១គ្រាប់ហើយ នៅខំបើករថយន្តរតគេចបន្តទៀត លោក មង្គល​ទីណា តារាចម្រៀង​ផលិតកម្ម​ថោ​នបាន​ បើករថយន្ត​ស៊េរី​ទំនើប​ជ្រុល​បុក​រនាំងដែក​ពុះ​ចែក​ទ្រូវ​បាក់អស់​១០​ផ្ទាំង ដែល​ស្ថិត​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ទល់មុខ​ព្រលានយន្តហោះ​ពោធិ៍ចិនតុង ស្ថិតក្ន...Read more
លោក រ័ត្នចាន់ណា មេបញ្ជាការរងប៉េអឹមខេត្តត្បូងឃ្មុំ ជាឈ្មួញជួញដូរឈើប្រណិតយ៉ាងសកម្ម មានសេក្តីរាយ​ករាណ៍មកថា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ​ឈ្មោះ រ័ត្ន​ចាន់ណា មិនបាន​​អនុវត្តន៍​ឱ្យបាន​ត្រឹមត្រូវ តាម​តួនាទី​និង​ភារកិច្ច​របស់​ខ្លួន​នោះទេ​ តែ​ផ្ទុយ​ទៅ​វិញ​លោក រ័ត្នចាន់ណា កំព...Read more
ទាហានសឹករងរារាំងមិនអោយប៉ូលីសសាងសង់ប៉ុស្តិ៍ព្រំដែន កម្លាំងនគរបាល​វិរៈ​សេនា​តូច​ការពារ​ព្រំដែន​គោក​៨០៧​ បានសង់ប៉ុស្តិ៍នគរបាល ការពារ​ព្រំ​ដែនថ្មី នៅ​ចំណុច​បង្គោល​សីមា​លេខ​២៧ ឬ​ផ្លូវ​ព្រំដែន​លេខបូក ក្នុងភូមិ​ធ្លក ឃុំ​បន្ទាយឆ្មារ ស្រុក​​ថ្មពួក​ខេត្តបន្ទាយ...Read more
ស៊ើបអង្កេត៖ មន្ទីរសំរាកព្យាបាលរស្មីអង្គរ ខេត្តសៀមរាបប្រើតែថ្នាំហួសដឺឡេ និងសេរ៉ូមគេចពន្ធដែលអាចបណ្តាលអោយមនុស្សស្លាប់ រយៈពេល​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះគេ​សង្កេត​ឃើញ​ថា មាន​មន្ទីរពេទ្យ​ឯក​ជន​ជា​ច្រើន​បាន​បើ​ក​ព្យា​បាល​អ្នក​ជំ​ងឺ​នៅ​ក្នុង​ខេត្ត​សៀមរាប ក្នុង​នោះ​មាន​មន្ទី​រ​ពេទ្យ​មួយ​ដែល​មាន​យី​ហោ មន្ទីរ​សំ​រាក​ព្យា​បា...Read more
ពីថ្ងៃទី ២-៥ ខែធ្នូ ឆ្នាំ២០១៤នេះ ប្រទេសកម្ពុជានិងចុះត្រជាក់ខ្លាំង បើយោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមបានអោយដឹងថា ខ្យល់មូសុងឦសាន ជ្រលងសម្ពាធខ្ពស់ស៊ីបេរី នឹងបង្កើនឥទ្ធិពលខ្លាំងមកលើតំបន់ភាគខាងជើងប្រទេសកម្ពុជា ដែលស្ថានភាពនេះ វានឹងធ្វើឲ្យអាកាសធាតុនៅប្រទេសកម្...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      4871នាក់
ម្សិលមិញ    11176នាក់
សប្ដាហ៍នេះ    43913នាក់
ខែនេះ    353081នាក់
ឆ្នាំនេះ   2363620នាក់
សរុប   51723546នាក់
ថ្ងៃទី 20 ខែ 04 ឆ្នាំ 2024 ម៉ោង 08:24