ពលរដ្ឋថា៖ ភ្នំគូលេនអាចស្រុតរលំដោយសារការដ្ឋានបូមខ្សាច់នៅក្បែរជើងភ្នំ

ដោយៈ ផ្លុងរ៉េត ខេត្តសៀមរាប ថ្ងៃទី 13 ខែ 07 ឆ្នាំ 2021 វេលាម៉ោង 05:27 នាទី ចំនួនអានៈ 1708

ភ្នំគូលេនជារម្មណីយ៍ដ្ឋានវប្បធម៌​ធម្មជាតិដ៏ល្បីល្បាញដែល​ពោពេញ​​ទៅ​ដោយ​ព្រៃព្រឹក្សាអ្នកតាវល្លិ៍ បក្សាបក្សី ម្រឹគីម្រឹគា សំលេងទឹកជ្រោះទ្រគោះលើថ្ម លាន់លឺឈូឆលម្អភ្នែកញាតិ និងជាទីសក្ការ:បូរជាសម្រាប់អ្នក​មាន​ជំនឿខាងព្រះពុទ្ធសាសនា និងព្រហ្មញសាសនា ដែលមានការគាំទ្រពី​​ភ្ញៀវទេសចរណ៍​ជាតិ និងភ្ញៀវទេស​ចរណ៍​អន្តរជាតិ ឥឡូវ​ក្លាយជា​ទីកន្លែងដែល​មានហានីភ័យខ្ពស់​ព្រោះ​តែការដ្ឋានបូមខ្សាច់ក្បែរជើងភ្នំ​ប្រវត្តិសាស្ត្រមួយនេះ។

ការដ្ឋានបូមខ្សាច់មួយកន្លែងស្ថិតក្នុង​ភូមិស្គន់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែល​អាជ្ញាធរ មន្ត្រីមន្ត្រីជំនាញ និងម្ចាស់ការដ្ឋាន ឆ្លើយផ្សេងៗពីគ្នា ចំពោះច្បាប់អនុញ្ញាត​ប្រកបអាជីវកម្មនៅទីនោះបូមខ្សាច់នៅទីនោះ។

កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១ អ្នក​យក​ពត៌មានឱ្យ កាសែត​កម្ពុជាសុវណ្ណភូមិ បានចុះទៅដល់ការដ្ឋាន​បូមខ្សាច់ខាងលើ ផ្តិតយក​រូបភាពបានបួនប្រាំសន្លឹកទាំងការភ័យខ្លាចព្រោះ​ម្ចាស់ការដ្ឋាន​​នៅទីនោះបានគំរាមកំហែងថា ហេតុអ្វីចូល​ដល់ការដ្ឋានគេដោយគ្មាន​ការអនុញ្ញាត បែបនេះ ព្រោះ​ការដ្ឋានគេ​មានច្បាប់​ត្រឹម​ត្រូវ​។ បន្ទាប់មកក្រុមអ្នក​សារពត៌មានបានត្រឡប់មក​ផ្ទះ​លោក ឃី សុខុម មេភូមិស្គន់ ពេលនោះ​លោកមេភូមិប្រាប់ថា ”ការដ្ឋានបូមខ្សាច់នេះអត់មានច្បាប់អនុញ្ញាតនោះទេ“។

ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ ម៉ោង០៤រសៀល កាសែតកម្ពុជាសុវណ្ណភូមិ បាន​ធ្វើ​បទសំភាសន៍ លោក អ៊ាប ថា មេឃុំត្បែងតាមទូរស័ព្ទ លោកមានប្រសាសន៍ថា ”ខ្ញុំបានឱ្យលោកមេភូមិ ឃី សុខុម ទៅសាកសួរខាងការដ្ឋាន​បូមខ្សាច់នេះហើយ ម្ចាស់គេឆ្លើយថា គេបានរត់ច្បាប់ហើយ តែច្បាប់​មិន​ទាន់បានមកដល់ ខ្ញុំក៏ឆ្ងល់ដែរ បើច្បាប់មិន​ទាន់បាន ហេតុអ្វីហ៊ាន​ប្រកបអាជីកម្ម​បូមខ្សាច់មុន​ច្បាប់អនុញ្ញាតអញ្ចឹង? លោកអ្នក​កាសែតស្រាវជ្រាវខ្លួនឯងចុះ ព្រោះខ្ញុំតូចតាចណាស់“។

ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ ម៉ោង១១និង៣០នាទី ចាងហ្វាងកាសែតកម្ពុជាសុវណ្ណភូមិ​បាន​ចុះ​ទៅ​ដោយផ្ទាល់ដល់ការដ្ឋានបូមខ្សាច់ខាងលើ ហើយ​មាន​បុរស់ម្នាក់បានចេញមុខ​អះអាងថា ខ្លួន​ជាម្ចាស់ការដ្ឋាន​ ហើយ​ការដ្ឋានមានច្បាប់អនុញ្ញាតត្រឹមត្រូវ តែបុរស់រូបនោះគេ​មិន​អនុញ្ញាត​ឱ្យ​អ្នក​កាសែតមើល​ច្បាប់របស់គេទេ មិន​តែប៉ុណ្ណោះសូម្បីតែឈ្មោះម្ចាស់ការដ្ឋានក៏គេ​មិន​ប្រាប់ លេខ​ទូរស័ព្ទសម្រាប់ទំនាក់ទំនងក៏គេ​មិន​ឱ្យ ដោយគេ​ប្រើពាក្យមួយឃ្លាចុងក្រោយថា ”បើលោកអ្នក​កាសែតចង់ដឹងម្ចាស់ឈ្មោះអ្វី? ការដ្ឋាននេះមានច្បាប់ឬអត់? លោក​ទៅសាកសួរមន្ត្រីជំនាញទៅដឹងហើយ ខ្ញុំមិន​ជឿថាលោកធ្វើ​ជាអ្នក​កាសែតមិន​ស្គាល់ម្ចាស់ការដ្ឋានបូមខ្សាច់នៅវាលនេះនោះទេ“។

ម៉ៅ១២និង៣០នាទីរសៀល​ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ដដែល ចាងហ្វាកាសែត កម្ពុជាសុវណ្ណភូមិ បាន​ធ្វើ​ដំណើរទៅ​ដល់សាលាស្រុកបន្ទាយស្រី ហើយ​បាន​ខលទូរស័ព្ទ​សាកសួរទៅលោក ឃឹម ហ្វីណង់ អភិបាល​ស្រុក​បន្ទាយស្រី លោកអភិបាលស្រុកវ័យក្មេងរូបនេះបានប្រាប់តាមទូរស័ព្ទថា ”ខ្ញុំអត់នៅក្នុងសាលាស្រុកទេ ជាប់រវល់ចេញមក​ធ្វើ​ការ​ខាងក្រៅ តែការដ្ឋានបូមខ្សាច់នេះ ខ្ញុំពុំដែល​ដឹងទេ ចាំខ្ញុំចុះទៅមើល​ទីនោះផ្ទាល់។ លោក ឃឹម ហ្វីណង់ បាន​ពន្យល់បន្ថែមថា ខាងសាលាស្រុក​មិន​មាន​សិទ្ធិចេញច្បាប់អនុញ្ញាតឱ្យការដ្ឋានបូមខ្សាច់ទេ នេះជាតួនាទីរបស់មន្ទីររ៉ែនិងថាមពល ខាងស្រុក​បាន​ត្រឹម​តែ​ត្រួតត្រាពីផល​ប៉ះពាល់នៅក្នុងស្រុក​តែប៉ុណ្ណោះ“។

នៅរសៀលម៉ោង៣និង១០នាទី ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១នេះលោក មាស ជូរ៉ានី ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ ខេត្តសៀមរាប បាន​ប្រាប់តាមទូរស័ព្ទថា ”កន្លែម្តុំនោះពីមុនមក​មានការដ្ឋាន​បូម​ខ្សាច់មួយ​មាន​ច្បាប់ តែម្ចាស់បានស្លាប់បាត់ទៅហើយ តែកន្លែងដែលបងអ្នកកាសែតប្រាប់ខ្ញុំ​នេះ​ ខ្ញុំដូច​ជាមិន​ស្គាល់ទេ សូមបងជួយផ្ញើរូបភាពការដ្ឋានបូមខ្សាច់ និងទីតាំងឱ្យខ្ញុំផង ខ្ញុំនឹងចុះទៅមើល​ដោយផ្ទាល់ ខ្ញុំសូមអរគុណហើយ ដែល​បងបាន​រាយការណ៍ ទីតាំង​បូមខ្សាច់ខាងលើ​ប្រាប់ខ្ញុំឱ្យ​បាន​ដឹង“។

អាជ្ញាធរដែនដី និងពលរដ្ឋ​នៅឃុំត្បែង មានការរិះគន់ថា មិន​គួរណាសមត្ថកិច្ចពាក់ព័ន្ធ បណ្តោយ​ឱ្យ​មានការ​ដ្ឋានបូមខ្សាច់នៅក្បែរ​ជើងភ្នំគូលេនយ៉ាង​អាណាធិបតេយ្យដូច្នេះនោះទេ ពួកគាត់​ព្រួយ​បារម្ភថា ខ្លាចសត្វពាហន:របស់ពួកគាត់ដើររកស៊ីធ្លាក់ក្នុងរណ្តៅបូមខ្សាច់នេះស្លាប់ ម្យ៉ាងវិញទៀត ពួកគាត់ព្រួយ​បារម្ភទៀតថា បើបូមយូរៗទៅ ខ្លាចតែរលំភ្នំគូលេនរាបដល់ដីទេក៏មិន​ដឹង។ ពួកគាត់បាន​សំនូមពរទៅអាជ្ញាធរខេត្តសៀមរាប និងមន្ត្រីជំនាញពាក់ព័ន្ធមេត្តា បញ្ឈប់ការដ្ឋានបូម​ខ្សាច់ក្បែរភ្នំគូលេននេះឱ្យអស់ទៅ ដើម្បីការពារសម្បត្តិរួម ទុក​ឱ្យកូនចៅជំនាន់ក្រោយ​បាន​មើល​ឃើញ​ផង៕ ដោយ៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក ស៊ីមសំអាត មេប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារប៉ោយប៉ែតគាបយកលុយពីពលករឆ្លងដែនខុសច្បាប់តាម...    អាន2063ដង ខ្យល់កន្ត្រាក់មួយពព្រិចភ្នែកធ្វើអោយផ្ទះ៧៦ខ្នងរលំខ្ទិចខ្ទី និងបំផ្លាញផលដំណាំមួយចំនួន   អាន1984ដង ផ្កាយបីម្នាក់ត្រូវចោទថាគំរាមនិស្សិតមិនឲវាស់ដី   អាន1614ដង បរិយាយថ្ងៃនេះ៖ ប្រទេសរបស់ខ្មែរ ចូលឆ្នាំខ្មែរ តែធ្វើខ្លោងទ្វារស្រដៀងខ្លោងទ្វាររបស់យួន   អាន2171ដង ស្ត្រីម្នាក់ត្រូវបានឃាត់ខ្លួនបន្ទាប់ពីសមត្ថកិច្ចរកឃើញប៊ីចេញក្លែងក្លាយ១៨តោន   អាន1604ដង អ្នកយកព័តមានវិទ្យាសាស្ត្រខ្មែរខកចិត្តចំពោះប្រាក់អត្ថបទ មានតម្លៃថោកមិនរួចថ្លៃសាំងនិងក?...    អាន325ដង សមត្ថកិច្ចបង្រ្កាបទីតាំងមួយកន្លែងលួចផលិតគ្រឿងញៀននៅស្រុកភ្នំស្រួច   អាន1529ដង គំន​សំរាម​ស្អុយ​រលួយ​តាម​ដង​ផ្លូវក្បែរ​ច្រ​មុះ​មន្ទី​បរិស្ថាន​មើល​មិន​ឃើញ    អាន1457ដង គយចល័តខេត្ដមណ្ឌលគិរី គាបសង្កត់ឈ្មួញរកស៊ី តូចតាចបង្ខំឱ្យបង់ប្រាក់   អាន1371ដង មន្រ្តីជំនាញចុះត្រួតពិនិត្យទីតាំងឡ នំបុ័ងបន្ទាប់ពីរមានពលរដ្ឋពុលជាង៥០០នាក់   អាន2362ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក ចេង ដារ៉ាវុធ ផ្ញើលិខិត​អយុត្តិធម៌ជូន​ចម្តេច ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា លោក ចេង ដារ៉ាវុធ អតីតប្រ​ធាន​ស្តីទី នាយកដ្ឋាន​សុខមាលភាពមនុស្ស​ចាស់​នៃ​ក្រ​សួង​សង្គម​កិច្ច បាន​ប្រាប់​កម្ពុជា​សុវណ្ណ​ភូមិ​ថា លោក​មាន​រឿង​អយុត្តិធម៌ ដែល​ធ្វើ​អោយ​លោក​មាន​ការ​ឈឺ​ចុច​ចាប់​ខ្លោច​ផ្សាជា​ទី​...Read more
តំណាងសហគមន៍៧ស្រុក ហែញត្តិពាក់ព័ន្ធរឿងទំនាស់ដីធ្លី ទៅដាក់ជូនអភិបាលខេត្តមិនបានសម្រេច នៅ​ព្រឹក​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ២០១៥នេះ មាន​ប្រ​ជាពល​រដ្ឋ​តំ​ណាង​សហគមន៍​ចំនួន​៧​ស្រុក​ផ្សេង​ៗគ្នា មាន​បំ​ណង​​ហែញត្តិ​ ដាក់​ជូន​អភិបាល​ខេត្ត​សៀមរាប ពាក់​ព័ន្ទ​និង​រឿង​ជម្លោះ​ដី​ធ្លី​របស់​ពួកគាត់ តែ​ត្រូ...Read more
អាវុធហត្ថក្រុងនិងខេត្តបង្រ្កាបបានក្រុមចោរលួចម៉ូតូ៨នាក់ដោយជោគជ័យបន្ទាប់ពីបាញ់តគ្នាមួយប្រាវ កង​រាជ​អាវុធ​ហត្ថ​ក្រុង និង​ខេត្ត​បាន​ចុះ​ប្រតិបត្តិ​ការ​បង្ក្រាប​ក្រុម​ចោរ​លួច​ម៉ូតូ​នៅ​ចំ​ណុច​ភូមិបឹង សង្កាត់​ជ្រាវ ក្រុម​សៀម​រាប​កាល​ពី​វេលាម៉ោងប្រ​​ប្រែល៦និង​៣០​នាទី​ព្រឹក​​ថ្ងៃទី២៥ ខែមករា ឆ្...Read more
ពលរដ្ឋរិះគន់ ការបិទផ្លូវឃោសនារកសម្លេងឆ្នោតរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិប្បតេយ្យ ខេត្តសៀមរាប ព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ មានប្រជាពលរដ្ឋមួយចំនួនសម្ដែង ការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះការបិទផ្លូវ ដើម្បីធ្វើការជួបជុំ និងឃោសនារកសម្លេងឆ្នោត របស់គណបក្ស សម្ព័នដើម្បីប្រជាធិប្បតេយ្យ នៅតាម...Read more
ចូរស្តាប់ ទឹកភ្នែកម៉ែខ្ញុំ ទឹកភ្នែកម៉ែខ្ញុំយំព្រោះបាត់ដី រាស្រ្ត​ខ្មែរក្រក្រីយំសោកបោកប្រាណ ព្រោះចោរចង្រៃពូជចោរតេរិច្ឆាន ចិត្តកាចសាមានរំលោភបំពាន។ ...Read more
អង្ករប្លាស្ទិកកំពុងចរាចរណ៍លើទីផ្សារអាស៊ី សូមអ្នកទទួលទានប្រុងប្រយ័ត្ន! យោង​តាម​បណ្តាញសង្គម (Face book) បានបង្ហោះតៗគ្នាថា អង្ករដែឡ​បាន​ផលិតចេញពីប្លាស្ទិក (Plastic Rice) ពេលនេះកំពុងតែ​ចរាចរណ៍​នៅ​ទី​ផ្សា​អាស៊ី​យើង​នេះ ដូច​ជា​មាន​នៅ​ក្នុង​ប្រ​ទេស​ ចិន និងកំពុងបោះជំហានចូលមកកា...Read more
ប្រជាពលរដ្ឋកម្ពុជាកំពុងជួបជុំនៅមុខស្ថានទូតអាមេរីកដើម្បីដាក់ញត្តិប្រឆាំងការទទួលយកជនភៀសខ្លួន យោង​តាម​បណ្តាញ​សង្គម (Face Book) នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤នេះបាន​អោយ​ដឹងថា  មាន​ក្រុម​ប្រជាពលរដ្ឋកម្ពុជា ជាច្រើនសន្ធឹកសន្ធាប់​ បានមកជួបជុំគ្នានៅមុខស្ថានទូតសហរដ្ឋ​អាមេរីក ក្នុង​ទីក្រុង...Read more
ប្រទេស​កម្ពុជា​ប្រារព្វ​ខួប​២​ឆ្នាំ នៃ​ថ្ងៃ​ចូល​ទីវង្គត់​នៃ​សម្ដេច​នរោត្តម​សីហនុ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៤នេះ ព្រះរាជ​ពិធី​គោរព​និង​ឧទ្ទិស​ថ្វាយ​ព្រះ​រាជកុសល​ដល់​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ​គម្រប់​២​ឆ្នាំ​បាន​ប្រារព្ធ​ធ្វើ​​​ ដោយ​មាន​ការចូលរួម​ពី​រដ...Read more
លោក នូ-ស៊ីថា ចាយលុយរាប់ម៉ឺនដុល្លារទិញតំណែងមេគយខេត្តត្បូងឃ្មុំសម្រេចដូចបំណង កន្លងមក​លោក នូ ស៊ីថា គឺជា​មន្ត្រី​មួយ​រូប ដែល​ថ្នាក់លើ​ចាត់តាំង​ឱ្យទៅ​ធ្វើ​ជា​ប្រធាន គយ​ប្រចាំ​ច្រក​ដូង ៧​ដើម នៃ​ស្រុក​មេមត់អំឡុងពេល​នោះ លោក នូ ស៊ីថា បាន​យក​តួនាទី​របស់​ខ្លួន​ទៅ​ប្រើប្រាស់ ដើម្បី​ទាញយ...Read more
សមត្ថកិច្ច និង តុលាការចុះឆែកឆេរកន្លែងកែឆ្នៃរថយន្តខុសបច្ចេកទេស តែត្រូវបានលោកផ្កាយបីនៅក្រសួងមហាផ្ទៃម្នាក់ចេញមុខអន្តរាគមន៍អោយដកថយ មាន​សេច​ក្តី​រាយ​ការណ៍​មក​ថា មាន​ប៉ូលិសផ្កាយបីម្នាក់ធ្វើ​ការ​នៅក្រសួងមហាផ្ទៃ បាន​ធ្វើការអន្តរាគមន៍ ទៅ​តុលាការ​ខេត្តកណ្តាល​អោយមានការ​ដោះលែង​មេឈ្មួញ ជាជនជាតិ យួន រកស៊ីកាត់​តរថយន្ត ដំឡើងរថយន្ត​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      4303នាក់
ម្សិលមិញ    6306នាក់
សប្ដាហ៍នេះ    10623នាក់
ខែនេះ    194214នាក់
ឆ្នាំនេះ   2652117នាក់
សរុប   52012043នាក់
ថ្ងៃទី 21 ខែ 05 ឆ្នាំ 2024 ម៉ោង 16:06