ខ្យល់កន្ត្រាក់មួយពព្រិចភ្នែកធ្វើអោយផ្ទះ៧៦ខ្នងរលំខ្ទិចខ្ទី និងបំផ្លាញផលដំណាំមួយចំនួន

ដោយៈ ឡុង សៅ ខេត្តរតនគីរី ថ្ងៃទី 07 ខែ 05 ឆ្នាំ 2015 វេលាម៉ោង 07:41 នាទី ចំនួនអានៈ 1979

តែមួយពព្រិចភ្នែកផ្ទះជាង៧០ខ្នង ព្រមទាំងដំណាំកៅស៊ូ ចន្ទីត្រូវរងការខូចខាត និងមនុស្សប្រុស​ស្រី​ចំ​នួ​ន​៥នាក់រងរបួសធ្ងន់ស្រាល ក្នុងករណីខ្យល់កន្ត្រាក់ដ៏ធំ ​គ្របដណ្ដប់លើ​៣ឃុំ ក្នុង​ស្រុ​ក​​​កូ​ន​មុំ ខេត្តរតនគីរី។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៥និង២០នាទី ព្រឹកព្រលឹមថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៥ ក្រោយពេលភ្លៀងមួយមេធំ បានធ្លាក់ស្ទើរទូទាំងខេត្តរតនគីរី តែរងការប៉ះពាល់ដោយសារខ្យល់កន្ត្រាក់ធ្ងន់ធ្ងរ មាន៣ឃុំ គឺ ឃុំទឺន ឃុំតាអង និងឃុំត្រពាំងជ្រេះ។

លោក ធៀន ចាន់ធៀង អភិបាលស្រុកកូនមុំ បានអោយដឹ​ងជាបឋម​ថា ផ្ទះ៧៦​ខ្នងត្រូ​វ​រងការខូចខាត​ ក្នុងនោះ១០ខ្នងត្រូវរងការខូចខាតទាំងស្រុង ក្រៅពីនោះគ្រាន់តែរបើកដំបូ​លតែប៉ុណ្ណោះ ព្រមទាំងបណ្ដាលអោយមនុស្ស​៥នាក់រងរបួស ក្នុងនោះប្រុស៣នាក់​ និងស្រី២នាក់ ហើយផលដំណាំរបស់បងប្អូនប្រជាពលរដ្ឋ រងការបំផ្លាញអស់ជាច្រើនហិតា។

ក្រោយពេលកើតហេតុ គេសង្កេតឃើញមាន កម្លាំងនគបាលស្នងការខេត្ត សហការជាមួយកម្លាំងនគរបាលអធិការស្រុកកូនមុំ ព្រមទាំងកងរា​ជអា​វុ​ធ​​​ហត្ថស្រុក និងកម្លាំងសឹករងស្រុកកូនមុំ ចុះទៅដល់កន្លែងកើតហេតុភ្លាមៗ ជួយអន្ត​រាគម​ន៍​ និងដឹកយកអ្នករងរបួសយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តផងដែរ។

នៅវេលាម៉ោង៣​រសៀលថ្ងៃដដែល សាខាកាបាទក្រហមខេត្តរតនគីរី បានយកអំណោយ ទៅចែកជូនដល់ក្រុមគ្រួសារ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់ ទាំង៧៦ គ្រួសារ នៅក្នុងឃុំទាំង៣ ក្នុងស្រុកកូនមុំ ក្នុង១គ្រួសារទទួលបាន មី១កេះ ត្រីខ១យួរ អង្ក៣០គីឡូក្រាម មុងជ្រលុកថ្នាំ១ តង់១ផ្ទាំងដែលមានប្រវែង៣ម៉ែត្រគុន៤ម៉ែត្រ និងថវិការចំនួន១០ម៉ឺនរៀល ចំពោះគ្រួសារដែលត្រូវផ្ទះរលំទាំងស្រុងទទួលបាន២០ម៉ឺនរៀល៕ដោយ៖ ឡុង សៅ

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

បញ្ជូនថៅកែផ្ទះសំណាក់ និងបក្ខពួកទៅតុលាការពាក់ព័ន្ទទទួលផលចោរកម្ម និងផ្ដល់ទីតាំងប្រើប្រា...    អាន1983ដង លោក លឹមសម្បត្តិ មេគយច្រកអន្តរជាតិព្រំខេត្តប៉ៃលិនប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើន   អាន1868ដង ព្រៃលិចទឹកតំបន់ហាមឃាត់ត្រូវបានជនមិនស្គាល់មុខឈូសឆាយរលាយហិនហោច   អាន1647ដង អាជ្ញាធរសង្កាត់បឹងទំពន់ហាមឃាត់អ្នកគាំទ្រលោកម៉មសូណង់ដូ   អាន1704ដង អធិការនគរបាលស្រុកសំពៅឡូន រងការរិះគន់ថា បង្ក្រាបបនល្បែង ចាប់មនុស្សគាបស៊ីម្នាក់៥០ម៉ឺនរៀ?...    អាន1605ដង លោក ហ៊ុនសែន ៖ ខ្ញុំមិនចំណុះបរទេស?   អាន1489ដង អ្នកគ្រូក្រមុំជិតដល់ថ្ងៃរៀបការ ត្រូវប៉េអឹមលើផ្ទៃប្រទេសបើកបុកស្លាប់   អាន1936ដង បទសម្ភាសន៍លោកស្រី ទួន ចន្រ្ទា ពាក់ព័ន្ធរឿងដីធ្លីជាមួយលោក មឿន សុន   អាន121242ដង បុរសគ្មានអត្តសញ្ញាណម្នាក់ចងកសម្លាប់ខ្លូន   អាន1543ដង បរិយាយថ្ងៃនេះ៖ អាជ្ញាធរវៀតណាមព្យាយាម បិទសិទ្ធិសេរីភាពពលរដ្ឋកម្ពុជាក្រោម មិនអោយរៀនអក្ស?...    អាន1669ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
តំណាងសហគមន៍៧ស្រុក ហែញត្តិពាក់ព័ន្ធរឿងទំនាស់ដីធ្លី ទៅដាក់ជូនអភិបាលខេត្តមិនបានសម្រេច នៅ​ព្រឹក​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ២០១៥នេះ មាន​ប្រ​ជាពល​រដ្ឋ​តំ​ណាង​សហគមន៍​ចំនួន​៧​ស្រុក​ផ្សេង​ៗគ្នា មាន​បំ​ណង​​ហែញត្តិ​ ដាក់​ជូន​អភិបាល​ខេត្ត​សៀមរាប ពាក់​ព័ន្ទ​និង​រឿង​ជម្លោះ​ដី​ធ្លី​របស់​ពួកគាត់ តែ​ត្រូ...Read more
បាត់កូនស្រីក្រមុំអាយុ១៨ឆ្នាំ ពីផ្ទះ២០ថ្ងៃ សង្ស័យគេយកទៅលក់ ស្រ្តីម្នាក់ បានមកយំស្រែកប្តឹងភ្នាក់ងារសារព័ត៌មានអគ្គស្នងការនគរបាលជាតិ ប្រចាំខេត្តកំពង់​ឆ្នាំង ឲ្យ​ជួយ​​ផ្សាយព័ត៌​មានរក​កូនស្រី ដែលបានបាត់អស់រយៈពេល២០ថ្ងៃហើយ បន្ទាប់ពីយុវជនម្នាក់ ​នៅ​ក្នុង​ភូមិ​ជាមួយគ្...Read more
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យ​ប្រជុំលើក​ទី៦ព្រឹទ្ធសភានីតិកាលទី៣ថ្ងៃទី២៣មីនាឆ្នាំ២០១៥ សូមចុចលើរូបភាពខាងក្រោម​ដើម្បីអាច​ព័ត៌មាន​លំអិត។...Read more
សេចក្ដីជូនដំណឹង ស្ដីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០១៤ វេលាម៉ោង ០៨:០០ព្រឹក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានបន្តកិច្ចប្រជុំ កោមអធិបតីភាពដ៏ខ្ពង់...Read more
មន្រ្តីជំនាញចុះត្រួតពិនិត្យទីតាំងឡ នំបុ័ងបន្ទាប់ពីរមានពលរដ្ឋពុលជាង៥០០នាក់ នគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ច នៃស្នងការនគរបាល ខេត្តសៀមរាប នៅព្រឹកថ្ងៃអា​ទិត្យ​នេះ ទី២៩មីនានេះ បានចុះត្រួតពិនិត្យ នូវទីតាំង អាជីវកម្ម ឡនំបុ័ង ១កន្លែង ក្រោយពីរមាន ប្រជាពលរដ្ឋ ជាង៥០០នាក់ បានពុលនោះ។ ...Read more
សមត្ថកិច្ចចំរុះ ចុះបង្រ្កាបទីតាំងស្កុកឈើរបស់ជនជាតិយួន២កន្លែងធំៗនៅក្រុងបានលុង កន្លែងស្កុក​ឈើ​របស់ជនជាតិយួន​២កន្លែង​ធំៗ នៅក្រុង​បានលុង​ត្រូវ​បាន​កម្លាំង​ចំរុះរបស់​ខេត្ត​ចុះ​បង្រ្កាប ដែល​ដឹក​នាំ​ដោយ លោក ជាសុភ័ក្រ្ក ព្រះរាជអាជ្ញារង​នៃ​សាលាដំ​បូង​ខេត្ត ​កាល​ពី​ថ្ងៃទី១៨​ ខែមេសា ឆ្នា...Read more
លោក ហ៊ុយសុជាតិ មេគយក្រុមងប៉ោយប៉ែត ត្រូវបានពលរដ្ឋចោទថាប្រព្រឹត្តអំពើពុករលួយលើសលោក ឈួន ហៃ មេគយចាស់ទៅទៀត ប្រ​ជា​ពល​រដ្ឋ ​មន្ត្រី​គយ និង​ឈ្មួញ​ធំតូច មួយចំនួនបាន​​​រអ៊ួរទាំ​ថា ចរិក​គយ​គឺ​ដូចៗ​តែ​គ្នា​ហ្នឹង​ឯង ! គឺគេ​ប្រើ​​ស្ទីល​គោះ​ថ្លៃ​បាយ ក្នុង​ការ​​ច​ចារ​ស្គាល់​គ្នា​ជា​ដំបូង​ តំលៃ​ថ្លៃ​បាយ​ទឹក​គឺ​ខ្ពស់​...Read more
លោក ស៊ុយសែម នៅតែបន្តបើកដៃឱ្យ ហ៊ីបាវី មេកំពង់ផែស្វយ័តភ្នំពេញធ្វើអាជីវកម្មខ្សាច់ដោយមិនដេញថ្លៃ មាន​ការ​រិះគន់​ធ្ងន់ៗថា លោក ស៊ុយ​សែម​ ថ្នាក់​ដឹក​នាំ​ក្រ​សួង​រ៉ែ និង​ថាមពល នៅតែ​​បន្ត​បើក​ដៃ​ឱ្យ ​ ​ហ៊ីបា​​វី មេ​កំ​ពង់ផែ​ស្វ​យ័ត​ភ្នំពេ​ញ ​ធ្វើ​អាជីវកម្ម​ខ្សាច់​ដោ​យ​មិ​ន​ដេញថ្លៃ ដែល​ធ្វើ​អោយ​ក្រុម​អ...Read more
ពលរដ្ឋសាទរចំពោះ ក្រុមហ៊ុនស៊ូជីង និងក្រុមហ៊ុនស៊ីផេក ត្រូវបានសម្តេចហ៊ុនសែនចេញលិខិតបញ្ជាអោយបិតការលក់សំបុត្រអោយភ្ញៀវទេសចរណ៍តាមច្រកនានានៃបឹងទន្លេសាប ប្រ​ជា​ពល​រដ្ឋ​ខេត្ត​សៀម​រាប​បាន​សាទរ​ចំ​ពោះ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានបញ្ជាឲ្យ ក្រុមហ៊ុនស៊ូជីង (Sou Ching Port Investment) និងក្រុមហ៊ុនស៊ីផេក(Sea Pac Investment) បិទ​រ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      860នាក់
ម្សិលមិញ    8156នាក់
សប្ដាហ៍នេះ    26063នាក់
ខែនេះ    133141នាក់
ឆ្នាំនេះ   2591044នាក់
សរុប   51950970នាក់
ថ្ងៃទី 17 ខែ 05 ឆ្នាំ 2024 ម៉ោង 00:41