ការ​សម្ញែង​និង​ភាព​អាត្មានិយម​នៅ​ក្នុង​សង្គម

ដោយៈ មតិមិត្តអ្នកអាន ថ្ងៃទី 31 ខែ 03 ឆ្នាំ 2013 វេលាម៉ោង 12:27 នាទី ចំនួនអានៈ 1412

ជាទូទៅ​ក្នុង​សង្គម​កម្ពុជា​យើង​សព្វ​ថ្ងៃ​គេ​សង្កេត​ឃើញ​ថា​ ភាព​អាត្មា​និយម​តែង​តែ​កើត​ឡើង​គ្រប់​ច្រក​ល្ហក​នៃ​ជ្រុង​សង្គម​។​​អាត្មា​ និយម​ គឺ​ស្តែង​ឡើង ​តាម​រយៈ​សកម្មភាព​របស់​បុគ្គល​ម្នាក់ៗ​។ ​អាច​និយាយ​បាន​ថា​ សព្វ​ថ្ងៃ​មាន​មន្រ្តី​រដ្ឋា​ភិបាល​​ជា​ច្រើន​​បាន​ប្រើ​ឥទ្ធិពល​បស់​ខ្លួន​ ក្នុង​ស្ថាប័ន​ខ្លួន​មិន​អស់​ចិត្ត​ ពួក​គេ​ក៏​ប្រើ​ឥទ្ធិពល​នៅ​ខាង​ក្រៅ​ ធ្វើ​ឲ្យ​ម​ហា​ជន​ដឹង​ថា​ ខ្លួន​មាន​លុយ​មាន​អំណា​ចបុណ្យ​ស័ក្តិ​។ ពិសេស​មន្ត្រី​ក្នុង​ជួរ​យោធា​ នគរ​បាល ​កង​រាជ​អាវុធហត្ថ និង​គយ​ជា​ដើម។

ពួក​មន្រ្តី​ទាំង​នោះ ចូល​ចិត្ត​សម្ញែង​ឯក​សណ្ឋាន​របស់​ពួក​គេ​ពាក់​ទៅ​នឹង​កៅអី​មុខ រថយន្ត​​របស់​ខ្លួន ​ដែល​កំពុង​បើក​បរ​ឲ្យ​មហាជន​មើល​មកឡាន​​របស់​ខ្លួន​ថា​ជា​​អ្នក​អស្ចារ្យ ​ និង​មាន​អំណាច​ ពោល​គឺ​មិន​ចង់​ឲ្យ​មាន​អ្នក​ណា​ម្នាក់​ មក​រំខាន​ខ្លួន​កំពុង​បើក​បរ​ក៏​ថា​បាន ​ឬ​ក៏​ចង់​ប្រព្រឹត្ត​បទ​ល្មើស​អ្វី​មួយ​ឲ្យ​ក្រុម​សមត្ថកិច្ច​តាម​ដង ផ្លូវ​មើល​រំលង ឬក៏​ជា​សញ្ញា​ប្រាប់​ថា​ ខ្លួន​ក៏​ជា​សមត្ថកិច្ច​ដែរ​។​

បើ​សិន​ហ៊ាន​ធ្វើ​ខុស​តាម​ដង​ផ្លូវ​ ដូច​ជា​បង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍​ពួក​គេ​អាច​សម្រុះ​សម្រួល​បាន​​លឿន​ បំផុត​។ ​បើ​មិន​ដូច្នោះ​ទេ​ ពួក​គេ​អាច​ទូរស័ព្ទ​ទៅ​មេ​កើយ​របស់​ពួក​គេ​ តែ​បន្តិច​ រឿង​នោះ​ឆាប់​ចប់​បំផុត​។ ​កត្តា​ទាំង​អស់​នេះ​ ក្រុម​អ្នក​ច្បាប់​បាន​ទូន្មាន​ថា ​ទាំង​មន្រ្តី​ជាន់​ខ្ពស់​អ្នក​មាន​ អ្នក​ក្រីក្រ ត្រូវ​ឈរ​ចំពោះ​មុខ​ច្បាប់​ស្មើ​ភាព​គ្នា​ ទើប​ធ្វើ​ឲ្យ​សង្គម​​រស់​នៅ​សុខ​ដុម​រមនា​ និង​មាន​សេច​ក្តី​ថ្លៃ​ថ្នូរ​ទៅ​វិញ​ទៅ​មក​។

ក្រៅ​ពី​នេះ​ នៅ​មាន​បុគ្គល​មួយ​ចំនួន​សូម្បី​បាន​ថត​រូប​ជា​មួយ​មេ​ដឹក​នាំ​ជាន់​ខ្ពស់​ របស់​រដ្ឋាភិបាល​ ក៏​ពួក​គេ​យក​ទៅ​ដាក់​តាំង​បង្អួត ធ្វើ​អាជីវកម្ម​ ក្នុង​ហាង​ភោជនីយដ្ឋាន​របស់​គេ​ដែរ​។​ ការ​យក​រូប​ថត​ដែល​ថត​ជា​មួយ​មេ​ដឹក​នាំ​ជាន់​ខ្ពស់​ទៅ​ដាក់​តាំង អាច​​ធ្វើ​ឲ្យ​អាជីវកម្ម​របស់​គេ​មាន​ឥទ្ធិពល​បន្ថែម​ ដោយ​អាច​កម្លា​ មិន​ឲ្យ​ពួក​ក្រុម​សមត្ថកិច្ច​ ឬ​ក្រុម​ជំនាញ​មក​ធ្វើ​ការ​ត្រួត​ពិនិត្យ​ការ​ប្រកប​របរ​អាជីវកម្ម​ទៅ​ តាម​ច្បាប់​ដែរ​ឬ​យ៉ាង​ណា​?​

បើ​ក្រុម​អាជ្ញាធរ​ មាន​​សមត្ថ​កិច្ច​ ចង់​ឆែក​ឆេរ​ក៏​ពួក​​គេ​ មាន​ចិត្ត​ខ្លាច​រអា​ខ្លះ​ដែរ​។​ ចង់​មិន​ចង់​ខា្លច​អស់​បុណ្យ​ស័ក្តិ​តួនាទី​មុខ​តំណែង​ក្នុង​ស្ថាប័ន របស់​ខ្លួន។ ក្នុង​សង្គម​ខ្មែរ​យើង​ គេ​សង្កេត​ឃើញ​មាន​រឿង​រ៉ាវ​ជា​ច្រើន​​ទៀត​ដែល​យើង​ត្រូវ​ថ្លឹង​ថ្លែង​និង​ សូម​ឲ្យ​​មហាជន​ ជួយ​ពិចារណា​ លើ​សុជីវធម៌​ និង​សីល​ធម៌​ ដែល​បាន​និង​កំពុង​​ដាំ​ក្បាល​ចុះ​យ៉ាង​ខ្លាំង​ដែល​​យើង​មិន​អាច​នឹក​ស្មាន​ ដល់​។

អាត្មា​និយម​តែង​តែ​កើត​មាន​ផង​ដែរ​នៅ​​តាម​ស្ថាប័ន​សាធាណៈ​ដែល ​គ្រប់​គ្រង​ដោយ​ឯក​ជន​ និង​រដ្ឋ​។​ យើង​ឃើញ​ថា ​បុគ្គ​លិក​ខ្លះ​ បាន​ខិត​ខំ​ធ្វើ​ការ​តាម​មុខ​តំណែង​និង​ជំនាញ​រៀងៗ​ខ្លួន​។ ​ទន្ទឹម​នឹង​នោះ​ដែរ​ បុគ្គលិក​មួយ​ចំនួន​ មិន​បាន​ចូល​រួម​ចំណែក​សន្សំ​សម្ភារ​​ការិយាល័យ​ដែល​ពួក​គេ​ប្រើប្រាស់​ នោះ​ឡើយ ​ដូច​ជាប្រើ​ក្រដាស​ខ្ជះខ្ជាយ​ ភ្លើង​អគិ្គសនី​ដែល​ពួក​គេ​ប្រើ​រួច​មិន​​បិទ​វា រាប់​ទាំង​សម្ភារ​ផេ្សងៗ​ទៀត​ ដោយ​មិន​ថែទាំ​​ជូត​សម្អាត​។​

ទាំង​អស់​សុទ្ធ​តែ​អាត្មា​និយម​ដែល​មិន​គិត​គូរ​ពី​ភាព​ម្ចាស់​ការ​របស់​ ខ្លួន​ដោយ​មិន​គិត​ពី​ផល​ប្រយោជន៍​របស់​ថៅ​កែ​ខ្លួន​ ដូច​ជា​ប្រយោជន៍​របស់​ខ្លួន​ដែរ​។ នេះ​ស​បញ្ចាក់​ថា​ នៅ​កន្លែង​ធ្វើ​ការ​ ពួក​គេ​មិន​បាន​បំពេញ​កាតព្វកិច្ច​ជា​បុគ្គលិក​ល្អ​ក៏​ដូច​ជា​មិន​បាន​ បង្ហាញ​ថា​ ពួក​គេ​ជា​មនុស្ស​ល្អ​ ប្រកប​ដោយ​គុណធម៌ និង​សីលធម៌​នៅ​ក្នុង​សង្គម​​នោះ​ដែរ។

យើង​ក៏​មាន​ការ​សោក​ស្តាយ​ណាស់​ដែរ ​ ដែល​នៅ​តាម​តំបន់​រមណីយដ្ឋាន​ទេសចរណ៍​មួយ​ចំនួន អ្នក​ធ្វើ​ការ​នៅ​ទី​នោះ ពួក​គេ​គិត​តែ​សប្បាយ​កើប​លុយ​ មិន​បាន​គិត​ពី​តម្លៃ​សុវត្ថិភាព​ សេវា​កម្ម​សណ្តាប់​ធ្នាប់​អនាម័យ ដល់​ទេសចរ​ជាតិ និង​អន្តរជាតិ​ឡើយ។​ ដូច​ជា​រមណីយដ្ឋាន​កម្សាន្ត​ឆ្នេរ​សមុទ្រ​កន្លែង​ចត​ផ្ញើ​រថយន្ត​ចេញ​ ចូល​​មាន​ការ​ពិបាក​ដោយ​ម្ចាស់​ចំណត​​គិត​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​បាន​ឡាន​ចត ច្រើន​ លុយ​ក៏​បាន​ច្រើន​ដែរ។​ អាជ្ញាធរ​មូល​ដ្ឋាន​ មិន​បាន​គិត​ពី​ការ​រក​មធ្យោបាយ​ធ្វើ​យ៉ាង​ណា​គ្រប់​គ្រង​រដ្ឋបាល​ឲ្យ បាន​ល្អ​ឡើយ​ ក្រៅ​ពី​រក​លុយ​ដាក់​ហោប៉ាវ​ឲ្យ​ខាន​តែ​បាន​តែ​ប៉ុណ្ណោះ​​ដោយ​មិន​យក​ ចិត្ត​ទុក​ដាក់​ អំពី​អនាម័យ​ និង​បរិស្ថាន​ឡើយ​។ កត្តា​ទាំង​នេះ​ហើយ​ត្រូវ​បាន​មហា​ជន​ហៅ​ថា​ ការ​គ្រប់​គ្រង​រដ្ឋបាល​មិន​បាន​ល្អ​ នាំ​គ្នា​គិត​តែ​ពី​ការ​ប្រមូល​លុយ​ដាក់​ហោ​ប៉ៅ​។

មិន​តែ​ប៉ុណ្ណោះ​ យើង​ក៏​មិន​ដឹង​ថា​លោក​ចៅហ្វាយ​ក្រុង​ភ្នំពេញ​ កែប ​ជុតិមា​បាន​ជ្រាប​និង​ដឹង​ដែរ​ឬ​អត់​? ​ឬ​ដឹង​ហើយ​ធ្វើ​មិន​ដឹង​ អំពី​ការ​យក​កំណាត់​ផ្លូវ​ក្រោយ​ស្ថាន​ទូត​អាមេរិក​ ក្នុង​សង្កាត់​វត្ត​ភ្នំ​ និង​កំណាត់​ផ្លូវ​សួន​ច្បារ​ រហូត​ដល់​ផ្សារ​ចាស់​ជា​ដើម សម្រាប់​ជា​កន្លែង​ក្រុម​អ្នក​លក់​ឡាន​និង​ក្រុម​អ្នក​គួក​ជេ​ឡាន​ដាក់​ លក់​ឡាន​តាម​ដង​ផ្លូវ​ទាំង​នេះ​យ៉ាង​អនាធិបតេយ្យ​។

អ្នក​នៅ​ភ្នំពេញ អ្នក​ណា​ក៏​គេ​ដឹង​ដែរ​ថា​ ចរាចរណ៍​ជា​រឿយៗ​ កកស្ទះ​រក​ផ្លូវ​វៀង​ឬ​ចង់​ជិះ​រក​ផ្លូវ​ទូលាយ​ក៏​ពិបាក​ណាស់​ដែរ​។​ តែ​បែរ​ជា​លោក​ចៅ​ហ្វាយ​ក្រុង​ភ្នំពេញ​មិន​យក​ចិត្ត​ទុក​ដាក់​ និង​រៀបចំ​សណ្តាប់​ធ្នាប់​តាម​ដង​ផ្លូវ​ទាំង​នេះ​ និង​ទុក​ឲ្យ​ពួក​លក់​ឡាន​ យក​ដង​ផ្លូវ​ ធ្វើ​អាជីវកម្ម​បែប​នេះ​រហូត​ទៅ​ឬ​?​ ក្រៅ​ពី​នេះ​លក់​ឡាន​ហើយ​ពួក​គេ​នាំ​គ្នា​លេង​បៀ​សើច​យ៉ាង​​ក្អាក​ក្អាយ​ទៀត ផង​។ ក្នុង​ករណី​នេះ​ប្រហែល​ជា​ទទួល​​បាន​ការ​អនុញ្ញាត​ពី​សាលា ខណ្ឌ​ដូន​ពេញ​ ដែល​ទទួល​បាន​លុយ​រាប់​ពាន់​ដុល្លារ​ក្នុង​មួយ​ខែៗ​ ពីការ​យក​ដង​ផ្លូវ​ដាក់​លក់​ឡាន​នេះ​។ យើង​ចាំ​បាន​ថា​ទី​នោះ លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​ សែន​ធ្លាប់​ធ្វើ​ការ​ណែ​នាំ​ម្តង​រួច​មក​ហើយ ​ការ​ដែល​យក​ដង​ផ្លូវ​ដាក់​លក់​ឡាន ​តែ​រឿង​នេះ ​កើត​ឡើង​ដដែលៗ ដូច​ជា​ការ​វែក​ចក​កណ្តាល​ស្ទឹង​បឹង​យ៉ាង​ដូច្នោះ​ដែរ​។

មួយ​វិញ​ទៀត ​ការ​មិន​យក​ចិត្ត​ទុក​ដាក់​ពី​សំណាក់​គ្រូ​ពេទ្យ​ នៅ​មន្ទីរ​ពេទ្យ​បង្អែក​សម្តេច​ឪ ​គីឡូ​ម៉ែត្រ​ ៦​ ក្រុង​ភ្នំ​ពេញ​ ទៅ​លើ​ស្ត្រី​ជា​អ្នក​លក់​លៀស​ហាល ​ដែល​មាន​ផ្ទៃ​ពោះ​ ជិត​សម្រាល​កូន ឲ្យ​​គ្នា​ជិះ​ម៉ូតូ​ឌុប​ត្រលប់​ទៅ​ផ្ទះ​វិញ​ រហូត​ដល់​ស្ត្រី​នោះ​ទ្រាំ​ពុំ​បាន​ ក៏​សម្រាល​កូន​ នៅ​តាម​​ផ្លូវ​​សាធារណៈ ​ដោយ​មាន​ស្ត្រីចំ​ណាស់​ម្នាក់​ជា​អ្នក​ជួយ​។ ​តាម​រយៈ​ទង្វើ​របស់​គ្រូ​ពេទ្យ​គ្មាន​គុណ​ធម៌​​រូប​នេះ​ វា​បង្ហាញ​ថា សីល​ធម៌​​នៅ​ក្នុង​សង្គម​ខ្មែរ បាន​ធ្លាក់​ចុះ​យ៉ាង​​គំហុក​ ដោយ​គ្រូ​ពេទ្យ​រូប​នេះ​ មិន​គិត​ពីការ​យក​ព្រះ​នាម​សម្តេច​ឪ ​សម្តេច​តា​ដាក់​ឲ្យ​មន្ទីរ​ពេទ្យ​នេះ​ និង​ថែម​ទាំង​មិន​គិត​ពី​តម្លៃ​នៃ​អាយុ​ជីវិត​មនុស្ស​ឡើយ។

យើង​ក៏​សូម​ អំពាវនាវ និង​សុំណូម​ពរ​ដល់​ខ្មែរ​ប្រុស​ស្រី​គ្រប់​វ័យ ​គ្រប់​ជាន់​ថ្នាក់​មេត្តា​ចូល​រួម​ការ​ពារ​រក្សា​កិតិ្ត​នាម ​និង​សេច​ក្តី​ថ្លៃ​ថ្នូរ​ ក្នុង​សង្គម​ជាតិ​យើង នូវ​ទង្វើ​អ្វី​ដែល​អ្នក​គិត​ថា​ល្អ​ប្រពៃ​ និង​ចេះ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ​ក្នុង​ការ​ប្រកប​​របរ​រស់​នៅ​សុចរិត​ និង​សុខ​ដុម​រមនា​ ក្នុង​គ្រួ​សារ​ក៏ដូច​ជា​សង្គម​ជាតិ​ទាំង​មូល​៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

កម្មករដាក់សំណើរ៩ចំនុចឲក្រុមហ៊ុនក្តារបន្ទះលទ្ធផលទទួល៨សល់១ចំនុច    អាន1439ដង ព្រៃលិចទឹកតំបន់ហាមឃាត់ត្រូវបានជនមិនស្គាល់មុខឈូសឆាយរលាយហិនហោច   អាន1459ដង កង​ទ​ព័​ត្រូវ​បាន​បញ្ជា​ឲ្យ​ប្រុង​ប្រ​យ​ត្ន័​នៅ​ព្រំដែន​   អាន1453ដង លោកផ្លុងរ៉េតត្រូវបានលោក ប៊ុលបាន មេការដឹកឈើអោយក្រុមហ៊ុន ហួតម៉េងរីតាគំរាមប្តឹងតាមទូរស័ព?...    អាន1541ដង លោក​ សឹង្ហ​ សំរិទ្ធិ អនុប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) សាខាខេត្តសៀមរាប ​តំណាង លោក​...    អាន1732ដង ព្យាករណ៍កម្ពស់ទឹកជំនន់ថ្ងៃទី២៦ខែតុលាឆ្នាំ២០១២   អាន1577ដង បាត់ខ្លួនជាង១ខែនៅសល់តែគ្រោងឆ្អឹងសង្ស័យថាជាអំពើប្លន់    អាន1472ដង ពិធីសម្ភោធន៍ការិយាល័យគណៈគ្រូពេទ្យ   អាន1496ដង ក្រុមហ៊ុន​អគ្គិសនី​ CPTL​ ប្ដឹង​ទារ​១០​ ម៉ឺន​ដុល្លារ​ពី​ម្ចាស់​រថយន្ដ​បុក​បាក់​បង្គោល​ភ្?...    អាន1590ដង សេចក្តីថ្លែងការ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា   អាន1426ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ចំណុចដែលបុរស់មិនចូលចិត្តស្រ្តី -ចរិតប្ញកពារដូចប្រុស -ចាត់ចែងក្នុងគ្រប់រឿង -ប្រកែកយកឈ្នះគ្មានហេតុផល -ចូលចិត្តប្រើហិង្សា -ចូលចិត្តយកឈ្នះដោយគ្មានហេតុ -អួតអាងក្រអឺក ក្រទម -ចំណាយពេលវេលាឥតមានប្រយោជន៍ -គ្មានការងារធ្វើច្បាស់លាស់ -ម...Read more
តាអាយុ៦៧ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទទិញពេស្យាចារកុមារ សមត្ថកិច្ច​នគរបាល​ស្រុក​កោះធំ ចាប់ខ្លួន​បុរស​វ័យ​ចំណាស់​ម្នាក់ តាម​ពាក្យបណ្តឹង​របស់​ឪពុក​ម្តាយ​នារី​រងគ្រោះ ពាក់ព័ន្ធ​ករណី​ទិញ​ពេស្យាចារ​កុមារ តាំងពី​អំឡុង​ខែ​មេសា ឆ្នាំ​២០១៣ រហូត​ដល់​ថ្ងៃ​ទី​៨ ខែ​កញ្...Read more
កងរាជអាវុធហត្ថ បង្ក្រាបបានកញ្ឆាស្រស់ និងក្រៀមមួយចំនួន និងឃាត់ខ្លួនម្ចាស់បញ្ជូនទៅតុលាការ យោង​តាម​សេច​ក្តី​រាយ​ការណ៍​បាន​អោយ​ដឹង​ថា ចំការ​កញ្ឆា​ដ៏​ធំ ដែល​ត្រូវបាន​គេ​ដឹងថា​មាន​មនុស្ស​លួច​ដាំ​ ដើម្បី​លក់​ចែកចាយ ដែល​មាន​ទីតាំងស្ថិត​នៅក្នុង​ភូមិ​និម្មិត​១ សង្កាត់​និម្មិត ក្រុង​ប៉ោយប៉ែត ខេត្ត​...Read more
តើ ដួងចិត្តស្រ្តី គឺជាអ្វី? ​       ដួងចិត្តស្រ្តី ១០យ៉ាង ស្រ្តីមានចរិតចូលចិត្តធ្វើការមិនចេះស្ងៀមទេ ស្រ្តីមានការយកចិតទុកដាក់ទៅលើការងារលើសពួកបុរស ស្រ្តីមានចិត្តអត់ធ្មត់ជាងបុរស ស្រ្តីយកពេលទំនេដើម្បីធ្វើក...Read more
ឧកញ៉ា សឹង សំអុលបញ្ចាឲកូនចៅបើកឡានបុកឡានអ្នកកាសែតខូចខ្ទេចមួយចំហៀង ប្រភភពី​ស្រុក​មេមត់ ​ឲ្យ​ដឹងថារថយន្ត ​ប្រភេទ​យី​ឌុប១ ​គ្រឿងក្បាល​ពណ៌​ ក្រហម​លា​យសពាក់ ​ស្លាក​លេខ ​កំពង់ចាម 3A-3461ផ្ទុក​ឈើ​លេខ​ ១​ប្រភេទ​សុ​ក្រំដែល មាន​មុខកាត់​ធំៗ​ ពេញប្រៀបចំណុះ ​ផ្ទុក​មិន​ក្រោម​ ៤០​...Read more
ពិធីប្រកាសផ្ទេរមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៥នេះ ពិធីប្រកាសផ្ទេរមុខ​តំណែង​មេបញ្ជាការកង​រាជ​អាវុធហត្ថ​​ខេត្ត​សៀមរាប បាន​ធ្វើ​ឡើង​នៅ​ទីបញ្ជាការកង​រាជអាវុហត្ថ​ខេត្ត ក្រោម​អធិបតីភាពរបស់ឯកឧត្តម​ សៅ សុខា មេបញ្ជាការ​រង...Read more
ផ្អើលពលរដ្ឋរាប់ពាន់នាក់ទៅមើលខ្មោចស្លាប់ហើយរស់ឡើងវិញ ក្រុម​ប្រ​ជា​ពល​រដ្ឋ​រាប់​ពាន់​នាក់​បាន​ផ្អើល​ឈូឆរ​ទាំង​ប្រុស​ទាំ​ង​ស្រី ភ្លូក​ទឹក​ភ្លូកដី នាំ​គ្នា​ទៅ​មើល​សាក​​សព​ស្រ្តី​ម្នាក់ឈ្មោះ ចាន់ធាន អាយុ២៣ឆ្នាំ ដែល​បាន​​ស្លាប់នៅ​មន្ទី​ពេទ្យ​ខេត្ត​កាល​ពី​ថ្ង...Read more
ដីភ្នំធំនៅខេត្តបន្ទាយមានជ័យប្រឈរមុខរលាយហិនហោចបើសិនជាអជ្ញាធរពាក់ពន្ឋ័នៅតែធូរលុង ដី​ភ្នំ​នៅ​ស្រុក​មង្គលបូរីខេត្ត​បន្ទាយមានជ័យជាច្រើន​កន្លែង​កំពុង​ប្រឈម​នឹង​ការ​ឈូសឆាយ កាយ​យក​អាច​ម៏​ដី​លក់​យ៉ាង​អណាធិបតេយ្យ បំភ្លេច​បំផ្លាញ​ភ្នំ​ធម្មជាតិ ពី​សំណាក់​ក្រុម​ជនខិលខូច ដោយ​គេ​ពុំ​ដឹង​ថា ការ...Read more
ជល់មាន់ យូគី បៀអាប៉ោងបើកលេងជាចំហរនៅក្នុងកាស៊ីណូកំពង់សោម ស៊ីធី សេចក្ដីរាយការណ៏បាន​ឲ្យដឹងថាកាលពីថ្មីៗនេះអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានចេញសេចក្ដីប្រកាស​ជា​សាធា​រណៈដល់ម្ចាស់​កាស៊ីណូនានាដែលបានបើកឲ្យពលរដ្ឋខ្មែ​រចូលទៅលេងល្បែងស៊ី​សងនៅក្នុងកាស៊ីណូរប​ស់ខ្លួន ម្ចាស់កាស៊ីណ...Read more
ពុកខ្ញុំជាប៉ូលីសចរាចរណ៍ ការងារជាប៉ូលីសចរាចរណ៍ ឈរហាលក្តីហាលភ្លៀង ហាលខ្យល់ ដើម្បីការពារសន្តិសុខជូនប្រជារាស្ត្រ វាជាទង្វើ​មួយដ៏ល្អដែល​មិន​អាច​កាត់​ថ្លៃបាន។ ប៉ុន្តែក្នុងនោះ​ក៏មាន​ប៉ូលីស​ចរាចរណ៍មួយចំនួនតូចមិន​គោរព​ក្រម​សីលធម៌របស់...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1339នាក់
ម្សិលមិញ    25188នាក់
សប្ដាហ៍នេះ    70930នាក់
ខែនេះ    178008នាក់
ឆ្នាំនេះ   2635911នាក់
សរុប   51995837នាក់
ថ្ងៃទី 19 ខែ 05 ឆ្នាំ 2024 ម៉ោង 07:55