ក្រុមហ៊ុន​អគ្គិសនី​ CPTL​ ប្ដឹង​ទារ​១០​ ម៉ឺន​ដុល្លារ​ពី​ម្ចាស់​រថយន្ដ​បុក​បាក់​បង្គោល​ភ្លើង​

ដោយៈ លីហ៊ាង បន្ទាយមានជ័យ ថ្ងៃទី 04 ខែ 03 ឆ្នាំ 2013 វេលាម៉ោង 12:55 នាទី ចំនួនអានៈ 1588

លោក​កែវ​ ប៊ុ​ន​យឿ​ង​ អធិការ​ស្រុក​ព្រះនេត្រព្រះ​បាន​ ឱ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃ​ទី​៤​ ខែមីនា​ ឆ្នាំ​២០១៣​ ថា​ ក្រុមហ៊ុន​អគ្គិសនី​CPTL​ បាន​ដាក់​ ពាក្យបណ្ដឹង​ទាមទារ​សំណង​១០​ម៉ឺន​ ដុល្លារ​ពី​ម្ចាស់​រថយន្ដ​កាម​រី​ដឹក​ប្រហុក​ និង​រថយន្ដ​បែន​ដឹក​ថ្ម​ដែល​បាន​បុក​បង្គោល​ ភ្លើង​បាក់​ជា​ច្រើន​ដើម​បណ្ដាល​ឱ្យ​ដាច់​ ចរន្ដអគ្គិសនី​ទាំង​ខេត្ដបន្ទាយមានជ័យ​ និង​ខេត្ដសៀមរាប​ ។​

​លោក​អធិការ​បាន​បន្ដ​ថា​ ដើមបណ្ដឹង​ បាន​ដាក់​ពាក្យបណ្ដឹង​ចូល​សមត្ថកិច្ច​កាលពី​ថ្ងៃ​ទី​១​ ខែមីនា​ ឆ្នាំ​២០១៣​ ហើយ​សំណុំ​ រឿង​ដែល​ក្រុមហ៊ុន​អគ្គិសនី​ CPTL​ ប្ដឹង​ នោះ​ សមត្ថកិច្ច​បាន​បញ្ជូន​ដល់​ដៃ​តុលា​ ការ​ហើយ​ដែរ​ តែ​ការ​ចាត់ការ​បែប​ណា​  នោះ​ជា​ឆន្ទានុសិទ្ធិ​របស់​តុលាការ​ ។​

​លោក​អធិការ​ កែវ​ ប៊ុ​ន​យឿ​ន​ បាន​បន្ថែម​ថា​ អគ្គិសនី​បាន​ត​ភ្ជាប់​ឡើង​វិញ​ហើយ​ដែរ​ បន្ទាប់​ពី​កម្មករ​ និង​កម្លាំង​ សមត្ថកិច្ច​របស់​លោក​បាន​ប្រឹងប្រែង​ អស់​រយៈពេល​៤​ថ្ងៃ​ ៤​យប់​ ប៉ុន្ដែ​នៅ​ក្នុង​ បណ្ដឹង​ ក្រុមហ៊ុន​ពុំ​បាន​បញ្ជាក់​និង​ទាម​ ទារ​កម្រៃ​ពលកម្ម​នោះ​ទេ​ ។​

​លោក​អធិការ​បាន​បន្ដ​ឱ្យ​ដឹង​ដែរ​ថា​ អំឡុង​ពេល​រថយន្ដ​បង្ក​ដែល​សមត្ថកិច្ច​ បាន​ឃាត់​គឺ​តំណាង​ខាង​រថយន្ដ​បែន​ដឹក​ ថ្ម​បាន​ចូលខ្លួន​មក​ដោះស្រាយ​ ប៉ុន្ដែ​បើ​ យើង​មើលទៅ​រថយន្ដ​បង្ក​មិនមែន​ជា​ រថយន្ដ​ដឹក​ថ្ម​ទេ​ វា​ជា​រថយន្ដ​ដឹក​ប្រហុក​ ហើយ​តាម​ការ​ស្រាវជ្រាវ​ម្ចាស់​រថយន្ដ​ ដឹក​ប្រហុក​មាន​ទីលំនៅ​ឯ​ខេត្ដ​សៀម​ រាប​ ខណៈ​សមត្ថកិច្ច​ចុះ​ទៅ​ដល់​ផ្ទះ​គឺ​ផ្ទះ​ របស់​គេ​បិទទ្វារ​ជិត​ ។​

​គួរ​បញ្ជាក់​ថា​ CPTL​ ជា​ក្រុមហ៊ុន​ មួយ​យក​បណ្ដាញ​ភ្លើង​ពី​ប្រទេស​ថៃ​មក​ ចែកចាយ​បន្ដ​នៅ​ខេត្ដ​ចំនួន​៣​គឺ​ខេត្ដ​បាត់​ ដំបង​ សៀមរាប​ និង​បន្ទាយ​មាន​ជ័យ​ ។​

​គួរ​រំលឹក​ថា​ កាលពី​ថ្ងៃ​ទី​២៨​ ខែកុម្ភៈ​ ឆ្នាំ​២០១៣​ មាន​រថយន្ដ​២​គ្រឿង​ មួយ​ គ្រឿង​ដឹក​ថ្ម​ និង​មួយ​គ្រឿង​ទៀត​ដឹក​ ប្រហុក​បាន​បុក​បង្គោល​ភ្លើង​បាក់​អស់​ជា​ ច្រើន​ដើម​នៅ​ខាងលិច​ស្ពាន​ត្បែង​ ស្ថិត​ ក្នុងភូមិ​រំដួល​ ឃុំ​ភ្នំ​លាភ​ ស្រុក​ព្រះ​នេត្រ​ ព្រះ​ ខេត្ដបន្ទាយមានជ័យ​ ។​ ក្រោយ​កើត​ ហេតុ​ អ្នកបើកបរ​ទាំង​រថយន្ដ​ដឹក​ថ្ម​ និង​ រថយន្ដ​ដឹក​ប្រហុក​បាន​គេចខ្លួន​បន្សល់​ ទុក​រថយន្ដ​នៅ​កន្លែង​កើតហេតុ​ និង​ធ្វើ​ ឱ្យ​ចរន្ដអគ្គិសនី​ខេត្ដ​៣​ខាងលើ​ប៉ះពាល់​ ពិសេស​ខេត្ដសៀមរាប​ដែល​មាន​ភ្ញៀវ​ ទេសចរ​ស្នាក់​នៅ​តាម​សណ្ឋាគារ​ ក៏​ដូច​ ជា​ភោជនីយដ្ឋាន​នានា​ក្នុង​ខេត្ដ​ ។​

​រថយន្ដ​បង្ក​១​គ្រឿង​ម៉ាក​កាម​រី​ ចង្កូត​ ស្ដាំ​ពណ៌​ទឹកប្រាក់​ ពាក់​ស្លាក​លេខ​ សៀម​ រាប​ 2A-2344​ (​ដឹក​ប្រហុក​)​ រីឯ​រថយន្ដ​ ១​គ្រឿង​ទៀត​ជា​រថយន្ដ​បែន​ដឹក​ថ្ម​ពាក់​ ស្លាក​លេខ​ បន្ទាយ​មាន​ជ័យ​ 3A-0383​ ហើយ​ពេល​នេះ​រថយន្ដ​ទាំង​ពីរ​គ្រឿង​កំពុង​ រក្សា​ទុក​នៅ​ក្នុង​អធិការដ្ឋាន​នគរបាល​ ស្រុក​ព្រះនេត្រព្រះ​ ៕ ប្រភពពី នគរវត្ត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក​ សៀង​ ស៊ី​វន ​មេប​ញ្ជា​ការ​នគ​របា​លវរៈ​ការ​ពារ​​ព្រំ​ដែន​លេ​ខ៣​០៣ ​បង្កើ​តច្រក​របៀ?...    អាន1353ដង ព្រៃឈើកោះរុង រងការកាប់បំផ្លាញជិតរលាយអស់ហើយ   អាន1521ដង លោកឈាងវុន ខលទូរស័ព្ទមកចាងហ្វាងកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងប្រវត្តិថា ជាចោរលួចឡាន...    អាន2990ដង រថយន្តដឹកម្នាង​សិលា​បង្កប់ឈើក្រញូងលោតមិនផុតពីភ្នែកសមត្ថកិច្ច   អាន1376ដង ប្រជាពលរដ្ឋរាប់ម៉ឺននាក់នៅទីលានប្រជាធិបតេយ្យនៅម៉ោង៧:១៥នាទីព្រឹកនេះ   អាន1623ដង អ្នក​រត់​រ៉ឺម៉ក​ម៉ូតូ​និង​សហគមន៍​ដីធ្លី​ហែ​ក្បួន​បាតុកម្ម​នៅ​សៀមរាប   អាន1390ដង ល្បែងស៊ីសងគ្រប់ប្រភេទ នៅក្រុងសិរីសោភ័ណ រីកដូចផ្សិត គ្មានសមត្ថកិច្ចដេកចាំយកលុយ   អាន1820ដង បក្ស​ប្រឆាំង​នឹង​​​ហែ​ក្បួន​មុន​ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ   អាន1439ដង លោក សខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចផ្ទេរតំណែង និងបង្កើតគ...    អាន2340ដង ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​នឹង​បើក​សវនាការ​ជំនុំ​ជម្រះ​លើ​សំណុំ​រឿង​លោក សម រង្ស៊ី   អាន1349ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
អ្នករត់រឺម៉ក និងរត់តាក់ស៊ីដឹកភ្ញៀវទេសចរណ៍សុំអោយលោកភិបាលខេត្តបញ្ចុះតម្លៃសេវាកម្មត្រឹម៤ម៉ឺនរៀល រត់តុតុមិនស្គាល់យប់ថ្ងៃដើម្បីតែមួយរស់ តែពេលខ្លះសុំតែមួយរស់ តែរដ្ឋមិនចង់ឲ្យរស់ទៀត។ ទន្ទឹមនិងលោកអភិបាលខេត្តទៀ សីហា ឡើងថ្មីចំណងដៃថ្មីរបស់លោកអភិបាលជូនចំពោះបងប្អូនដែលមានមុខរបរដឹកភ្ញៀវនៅក្នុងខេត្តសៀម រាប យើ...Read more
នៅក្បែរច្រកចូលខ្លោងទ្វារខាងកើតនៃប្រាសាទអង្គរវត្ត ក្លាយជាកន្លែងចាក់សំរាម និងព្រៃអាចម៌ មាន​សេច​ក្តី​រាយ​ការណ៍​ពី​ក្រុម​អ្នក​ដឹក​​ភ្ញៀវ​ទេស​ចរណ៍មក​ថា​ នៅ​ក្បែរ​ប៉ុស្លិ៍​យាម​ចាំ​ចែក​សំ​បុត្រ​ខាង​កើត​នៃ​ផ្លូវ​ចូល​ប្រាសាទ​អង្គរ​វត្ត​ត្រូវ​បាន​គេ​​ក​កាយ​រណ្តៅ​ដី​ថម្ងាយ​ប្រហែល​១០ម៉ែត្រ​ពី​មាត...Read more
យុវជនគួរយកពេលទំនេរពីការសិក្សារ មកលែងកីឡាប្រសើរជាងការដើរលេងនាំឲ្យធ្លាក់ក្នុងអំពើរអបាយមុខ លោក ឱ បូរិន មេបញ្ជាការ អ ហ ខេត្ត​បន្ទាយមានជ័យ បាន​ថ្លែងថា កីឡា​នាំមក​នូវ​សុភាព​ល្អ មិត្តភាព និង​ការអភិវឌ្ឍន៍ យុវជន​គ្រប់រូប​គួរ​យក​ពេលវេលា​ទំនេរ​ក្រៅពី​ការសិក្សា​មក​លែង​កីឡា ប្រសើ ជាង​ការដើរ​លែង នាំ​ឲ...Read more
រទេះដឹកឈើខុសច្បាប់ចំនួន១៥ត្រូវរដ្ឋបាលព្រៃឈើចាប់ទាំងបង្ខំចិត្ត រទេះគោដឹក​ឈើ​ខុស​ច្បាប់​ចំនួន១៥​គ្រឿងត្រូវ​បាន​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ឃុំ​ស្រែ​ណូយ​រឹបអូស​ទាំង​តឹង​ដើម​ទ្រូង​បន្ទាប់​ពី​មាន​ជំ​នាញ​មួយ​ចំ​នួន​បាន​ទៅ​យក​លុយអស់​ជាង​២លាន​រៀល​រួចមក។ មន្ត្រីរដ្ឋបាលព្រៃ...Read more
ជំងឺល្មោភស្រា គេ​សង្គេត​ឃើញ​ថា នៅ​ប្រ​ទេស​កម្ពុជានាពេល​បច្ចុប្បន្ន ប្រជា​ពល​រដ្ឋ​ភាគ​ច្រើន​កំពុង​តែ​ពុលវីវគ់ ឈ្លគ់វង្វេង​ជាមួយគ្រឿង​ស្រវឹង ដោយ​រួម​បញ្ចូល​ទាំង​យុវវ័យ សិស្សសាលា ទាំងស្រី​ទាំង​ប្រុស។ ស្រាបៀរ ស្រាដប​ ប...Read more
តុលាការកោះហៅ សួន សេរីរដ្ឋា ចូលរួមសវនាការ ថ្ងៃ១៨ កញ្ញា ករណីញុះញង់ដើម្បីផ្តួលរំលំរដ្ឋាភិបាល លោក សួន សេរី​រដ្ឋា ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ត្រូវបាន​តំណាង​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​កោះហៅ​ឲ្យចូល​រួម​សវនាការ នៅ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៤​ខាងមុខនេះ ក្រោម​ការចោទប្រកាន់​...Read more
ក្រុម​ហ៊ុន​ សុខ​សំ​ណាង ​​កំពុងដឹកឈើលើស​ទម្ងន់បំផ្លាញផ្លូវថ្នល់ តាម​ប្រភព​ព័ត៌មានបានឲ្យដឹងថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ ក្រុមហ៊ុន សុខ សំណាង ដែល​ទទួលបាន​សិទ្ធិ រកស៊ី​ឈើ​ក្នុង​ទ្រង់ទ្រាយ​ធំ បន្ត​ពី​ក្រុមហ៊ុន ដា​តា រ៉ាប់​ប៊ើ និង​ក្រុមហ៊ុន ...Read more
សមត្ថកិច្ចច្រកទ្វារអន្តរជាតិព្រំកំពុងជំរិតទារប្រាក់ក្រោមតុ​ពីអ្នកដឹកដំណាំកសិផល យោង​តាម​ប្រភព​ពី​ប្រ​ជាពលរដ្ឋ​អ្នក​​រកស៊ី​ដឹក​ដំណាំ​កសិផល​យកទៅលក់​នៅ​ទឹកដី​ថៃ បាន​ត្អូញ​ត្អែរ​ទាំង​​ទឹក​​ភ្នែក​​ថា មាន​មត្ថកិច្ច​ប្រចាំ​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ចំណុះ​ខេត្ត​ប៉ៃលិន​៣ទៅ​៤​ស្ថាប័ន បាន...Read more
ឆ្លងដែនទៅឆក់ខ្សែកនៅស្រុកថៃ ត្រូវតម្រួតថៃចាប់បញ្ជួនទៅអោយដេកគុគ ស្រ្តីជនជាតិថៃម្នាក់ត្រូវ​បាន​បុរស់ជនជាតិខ្មែរ​ ឆ្លងដែនទៅឆក់​ខ្សែក​ នៅវេលា​ម៉ោង​៨:២៥​នាទី ព្រឹក​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្សារ​ថៃ ស្ថិតនៅ​ភូមិ​សូន្យ​សាន ឃុំ​តាប់​ថៃ ស្រុក​តាប់​ប្រា​យ៉...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      4582នាក់
ម្សិលមិញ    5789នាក់
សប្ដាហ៍នេះ    21620នាក់
ខែនេះ    128698នាក់
ឆ្នាំនេះ   2586601នាក់
សរុប   51946527នាក់
ថ្ងៃទី 16 ខែ 05 ឆ្នាំ 2024 ម៉ោង 15:51