ក្រុម​ហ៊ុន​ សុខ​សំ​ណាង ​​កំពុងដឹកឈើលើស​ទម្ងន់បំផ្លាញផ្លូវថ្នល់

ដោយៈ ផ្លុង រ៉េត ខេត្តសៀមរាប ថ្ងៃទី 10 ខែ 11 ឆ្នាំ 2014 វេលាម៉ោង 03:54 នាទី ចំនួនអានៈ 1905

តាម​ប្រភព​ព័ត៌មានបានឲ្យដឹងថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ ក្រុមហ៊ុន សុខ សំណាង ដែល​ទទួលបាន​សិទ្ធិ រកស៊ី​ឈើ​ក្នុង​ទ្រង់ទ្រាយ​ធំ បន្ត​ពី​ក្រុមហ៊ុន ដា​តា រ៉ាប់​ប៊ើ និង​ក្រុមហ៊ុន ទំរីង រ៉ាប់​ប៊ើ បាន​និង​កំពុង​តែ​សម្រុក កាប់បំផ្លាញ​ព្រៃឈើស្ទើរ​រលាយ​សាបសូន្យ​ក្នុង​បរិវេណ​ក្រុមហ៊ុន និង​ក្រៅ​ក្រុមហ៊ុន ហើយ​ពួកគេ​តែងតែ ប្រើប្រាស់​រថយន្ត​ខ្នាតយ​ក្សធំៗ ដឹកជញ្ជូន​ឈើ​រាប់សិប​តោន លើស​ទម្ងន់​ពី​ច្បាប់​កំណត់ ដែល​ជា​ការបំផ្លិចបំផ្លាញ យ៉ាង​ធ្ងន់ធ្ងរ​បំផុត​ទៅលើ ផ្លូវជាតិ ផ្លូវថ្នល់ ឬ​ផ្លូវលំ​នានា ដែលជា​ទ្រព្យសម្បត្តិ​របស់​រដ្ឋ ។ ទង្វើ​អស់ទាំង​នេះ ត្រូវ​ប្រជាពលរដ្ឋ បាន​និយាយថា វា​ជា​ការផ្គើន ឬ​ប្រមាថមើលងាយ ចំពោះ​បទបញ្ជា របស់​សម្ដេច​តេជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល ។​

​ប្រភព​បាន​រាយការណ៍​មក​ថា កន្លងមក​ក្រុមហ៊ុន សុខ សំណាង ស្អី​គេ​នោះ មិន​មាន​អាជ្ញាប័ណ្ណ​អ្វី ដែល​រាជរដ្ឋាភិបាល បាន​ប្រគល់​ឲ្យ​ក្នុង​ការ វិនិយោគ​ផ្នែក​វិស័យ​កសិកម្ម និង​ឧស្សាហកម្ម ដំណាំ​កៅស៊ូ​នោះទេ ប៉ុន្តែ​ក្រុមហ៊ុន​នេះ បាន​ឃុបឃិត​គ្នា ជាមួយ​ក្រុមហ៊ុន ២​ទៀត គឺ​ក្រុមហ៊ុន ដា​តា រ៉ាប់​ប៊ើ និង​ក្រុមហ៊ុន ទំរីង រ៉ាប់​ប៊ើ ដែល​មាន​ទីតាំង នៅ​ស្រុក​អន្លង់វែង និង​ស្រុក ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមានជ័យ ដើម្បី​ចែក​លាភ សក្ការៈ​គ្នា​ចំណេញ កេង​លើ​រាជរដ្ឋាភិបាល​កម្ពុជា​តែម្ដង ។

​ប្រភព​បាន​បញ្ជាក់ទៀតថា ក្រោយ​ពី​ក្រុមហ៊ុន សុខ សំណាង បាន​ទទួល​សិទ្ធិ​ស្ងាត់ៗ ពី​ក្រុមហ៊ុន ដា​តា រ៉ាប់​ប៊ើ និង​ក្រុមហ៊ុនទំរីង រ៉ាប់​ប៊ើ រួចមក ក្រុមហ៊ុន សុខ សំណាង ក៏បាន​ចាប់ផ្តើម​សម្រុក កាប់បំផ្លាញ​ព្រៃឈើ និង​ប្រមូល​ទិញ​ឈើ ក្រៅ​បរិវេណ​ក្រុមហ៊ុន ដូច​ជា​ឈើ​លេខ​១,  ឈើ​លេខ​២ រួម​ទាំង​ឈើ​គ្រញូង​ផងដែរ ។ ឈើ​ទាំងឡាយ ដែល​ក្រុមហ៊ុន​នេះ កាប់​បាន និង​ប្រមូល​ទិញ​បាន គេ​តែងតែ​ដឹកជញ្ជូន​ចែកចាយ លក់​នៅ​តាម​បណ្តា​ខេត្ត​-​ក្រុង​ផ្សេងៗ ដូចជា​ខេត្ត​សៀមរាប​, បន្ទាយមានជ័យ​, បាត់ដំបង​, កំពង់ធំ​, កំពង​ចាម​, ព្រៃវែង​,  ស្វាយរៀង និង​ខេត្ត​មួយទៀត ។​

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ មាន​មជ្ឈដ្ឋាន​ជាច្រើន បាន​និយាយថា នៅក្នុង​សម័យ​តេ​ជោនេះ  គេ​មិនដឹងថា តើ​មាន​ក្រុមហ៊ុន ចំនួន​ប៉ុន្មាន​ទេ ដែល​រត់​ការ​បាន​សិទ្ធិ វិនិយោគ​លើ​ដី​សម្បទាន អភិ​វឌ្ឈន៍​ស្អីៗ​ត្រឹមត្រូវ ពី​រាជរដ្ឋាភិបាល​ហើយ ពួក​គេ​បែរជាយក​ឡៃ​សិន (License) នោះ ទៅ​គួ​កជេរ​លក់​បន្ត ទៅឲ្យ​ក្រុមហ៊ុន​ផ្សេងៗ ជា​ភាគី​ទី​២ ឬ​ទី​៣​ទៀត ដែល​មិន​មាន​លក្ខណៈ សម្បត្តិ​គ្រប់គ្រាន់​សោះ​ទៅ​វិញ​? តើ​ទង្វើ​បែបនេះ អាច​ចាត់ទុកថា ជាការ​ក្បត់​ទំនុកចិត្ត ឬ​ជា​ការរំលោភ​បំពាន ឬ​ជា​ការ​ក្បត់​កិច្ចសន្យា ជាមួយ​រាជរដ្ឋាភិបាល​ដែរឬទេ​? ឬ​មួយ​រាជរដ្ឋាភិបាល ជា​អ្នក​អនុញ្ញាតិឲ្យ​ធ្វើ​បែប​នេះ​? បើ​ធ្វើ​អញ្ចឹង​បាន​តាមចិត្ត ប្រហែល​ជា​អាណត្តិ​នេះ នឹង​មាន​អ្នក​មាន​លុយ​ច្រើន បើក​ជា​ក្រុមហ៊ុន​មួយ ក្នុង​ការបម្រើ​សេវាកម្ម​រត់ការ និង​លក់ឡៃ​សិន គ្រប់​ប្រភេទ​ហើយ ។​

ផ្ទុយទៅវិញ បើ​មិន​អីចឹង​ទេ រាជរដ្ឋាភិបាល ត្រូវតែ​ដក​យក​សិទ្ធិ ពី​ក្រុមហ៊ុន​ទាំងនោះ មក​វិញ​ទាំងអស់​… ហើយ​ក៍​ត្រូវ​ដាក់​ទោស ឲ្យ​ធ្ងន់ធ្ងរ​ទៅលើ ម្ចាស់​ក្រុហ៊ុន​តាំង​នោះដែរ ដូចជា​ក្រុមហ៊ុន ដា​តា រ៉ាប់​ប៊ើ និង​ក្រុមហ៊ុន ទំរីង រ៉ាប់​ប៊ើ ដែល​បាន​លក់​សិទ្ធិកាប់​ឈើ ប្រមូល​ទិញ​ឈើ និង​ដឹកជញ្ជូន​ឈើ ទៅឲ្យ​ក្រុមហ៊ុន សុខ សំណាង​៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាង   អាន2203ដង ស៊ើបអង្កេត៖ ពលរដ្ឋមានការសង្ស័យថា មនុស្សស្លាប់ក្នុងក្លឹបកម្សាន្ត ហ៊ីបហប់ អាចច្រើនជាង៥នា?...    អាន1897ដង លោក សុខគឹមសេង សមាជិកក្រុមប្រឹក្សាខេត្តមកពីគណបក្សសង្គ្រោះជាតិសរសេរលិខិតស្នើសុំទៅលោក ឃឹ?...    អាន1975ដង សមេ្តច ហ៊ុនសែន ​បាន​ទទួលសំបុត្រពីលោក សមរង្ស៊ី   អាន1530ដង គ.ជ.ប. បើកកញ្ចប់សុវត្ថិភាព “ក” នៅមណ្ឌលសៀមរាប   អាន1382ដង អ្នក​ភូមិ​មួយ ក្នុង​តំបន់​ក្រហម នាំ​គ្នា​តវ៉ា​សុំ​ជំនួយ​​បន្ទាន់ ដោយ​សរសេរ​ថា ​«​ភូមិ​?...    អាន1558ដង និស្សិតស្រីសាលាន័រតុនត្រូវចោរបាញ់របួសធ្ងន់ប្លន់យក ទូរស័ព្ទអាយហ្វូន    អាន1647ដង លោក ធឹម ធឿន មេប៉ុស្តិ៍ ឃុំ២ធ្នូជាអ្នកឃុបឃិតឲ្យឈ្មួញដឹកឈើខុសច្បាប់ទាំងថ្ងៃទាំងយប់ទៅលក់ស?...    អាន1897ដង ចៅហ្វាយខេត្តស្រះកែវ និងលោក សុខសុវណ្ណ ឡើងថ្លែងមតិសំណេះសំណាលថ្ងៃខួបកំណើតអ្នកកាសែត   អាន1464ដង ជំនួញឈើខុសច្បាប់របស់ សួនសំនៀង ហៅយាយព្រឿងគ្មានអ្នកហ៊ានប៉ះ   អាន1561ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះត្រួតពិនិត្យរថយន្តដឹកឈើលើសទម្ងន់ ក្រុមនគរបាល ប្រឆាំង បទល្មើស សេដ្ឋកិច្ច នៃស្នងការ នគរបាល ខេត្តសៀមរាប ដឹកនាំ ដោយ លោកវរសេនីយ៍ឯក សឿនសេន នាយការិយាល័យ ប្រឆាំង បទល្មើស សេដ្ឋកិច្ចខេត្ត ដែលដឹកនាំ បញ្ជារ ផ្ទាល់ដោយ លោកជួន សុបញ្ញា ព្រះរាជអាជ្ញា...Read more
ពលរដ្ឋសាទរចំពោះ ក្រុមហ៊ុនស៊ូជីង និងក្រុមហ៊ុនស៊ីផេក ត្រូវបានសម្តេចហ៊ុនសែនចេញលិខិតបញ្ជាអោយបិតការលក់សំបុត្រអោយភ្ញៀវទេសចរណ៍តាមច្រកនានានៃបឹងទន្លេសាប ប្រ​ជា​ពល​រដ្ឋ​ខេត្ត​សៀម​រាប​បាន​សាទរ​ចំ​ពោះ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានបញ្ជាឲ្យ ក្រុមហ៊ុនស៊ូជីង (Sou Ching Port Investment) និងក្រុមហ៊ុនស៊ីផេក(Sea Pac Investment) បិទ​រ...Read more
គេសង្ស័យថាក្រុមហ៊ុន ខូវអៀងឡាយ ចាក់ដីលុបប្រឡាយខុសច្បាប់ ដើម្បីសង់ផ្ទះល្វែងលក់ ប្រជា​ពល​រដ្ឋ​នៅ​ក្រុង​ភ្នំ​ពេញ​មាន​ការ​សង្ស័យថា ក្រុមហ៊ុន ខូវ អៀងឡាយ ស្ថិតនៅចំណុច ប្រឡាយលូប្រាំ ក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កំពុងសាងសង់​ផ្ទះ​ល្វែង​​លើ​ដី​ខុស​ច្បាប់ ខណៈក្រុម ហ៊ុន...Read more
អង្គការតម្លាភាពកម្ពុជាថា ៖ ប្រព័ន្ធសុចរិតភាពនៅប្រទេសកម្ពុជា នៅមានភាពទន់ខ្សោយនៅឡើយ កាលពី​ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៤ ម្សិលមិញ អង្គការ​តម្លាភាព​កម្ពុ​ជា បានចេញ​ផ្សាយ​នូវ​របាយការណ៍ ដែល​ខ្លួន​ខិតខំ​ស្រាវជ្រាវ​ចងក្រង​អស់​រយៈពេល២ឆ្នាំ ដោយ​វាយតម្លៃ​ទៅលើ​ស្ថាប័ន​ចំនួន១៣ រាប់ទាំង​ស្ថាប័ន​តុល...Read more
ប៉ូលីសសេដ្ឋកិច្ចខេត្តចុះបង្ក្រាបរថយន្តដឹកឈើប្រណិតខុសច្បាប់ជំនួសមន្រ្តីជំនាញនៅក្នុងតំបន់បទល្មើស ក្រុម​ឈ្មួញ​កំ​ពុង​ធ្វើ​សកម្ម​ភាព​សម្រុក​ដឹក​ជញ្ជូន​ឈើ​យ៉ាង​អា​ណា​ធិប​តេយ្យ​ទៅ​លក់​នៅ​ប្រ​ទេស​វៀណាម​ តាម​ច្រក​របៀង​ព្រំ​ដែន​ស្រុក​អណ្តូង​មាស​ ហើយ​ការ​ធ្វើអា​ជីវកម្ម​ដោយ​ពុំ​ស្រប​ច្បាប់​នោះ​ម...Read more
សមត្ថកិច្ចច្រកទ្វារអន្តរជាតិព្រំកំពុងជំរិតទារប្រាក់ក្រោមតុ​ពីអ្នកដឹកដំណាំកសិផល យោង​តាម​ប្រភព​ពី​ប្រ​ជាពលរដ្ឋ​អ្នក​​រកស៊ី​ដឹក​ដំណាំ​កសិផល​យកទៅលក់​នៅ​ទឹកដី​ថៃ បាន​ត្អូញ​ត្អែរ​ទាំង​​ទឹក​​ភ្នែក​​ថា មាន​មត្ថកិច្ច​ប្រចាំ​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ចំណុះ​ខេត្ត​ប៉ៃលិន​៣ទៅ​៤​ស្ថាប័ន បាន...Read more
និស្សិតប្រកាសធ្វើបដិវត្តន៍ពណ៌ក្នុងហ្វេកប៊ុកដែលត្រូវសមត្ថកិច្ចចាប់ខ្លួនបដិសេធមិនផ្តល់ចម្លើយ យោង​តាម​ប្រ​ភព​ព័ត៌​មាន​បាន​អោយ​ដឹងថា យុវជន​​​ក្លាហាន​ជា​និស្សិត​សកល វិទ្យា​ល័យ​ខេមរៈ ម្នាក់​កំពុង​ជាប់ពន្ធនាគារ​ព្រៃ​ស រឿង​ប្រកាស​ធ្វើ​បដិវត្តន៍​ពណ៌​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ក​ប៊ុ​ក បដិសេធ​...Read more
អង្គភាពប្រឆាំងអំពើរពុករលួយ ចេញលិខិតព្រមានប្រធានពន្ធដារក្រុងសិរីសោភ័ណ តែពន្ធដាក្រុងប៉ោយប៉ែត យកលុយ១ម៉ឺនទៅ២ម៉ឺនពីលើពន្ធអត់ព្រមានផង ក្រោយពីរកឃើញថា អង្គភាពពន្ធដានៅខេត្តបន្ទាយមានជ័យ ពិ​សេស​ពន្ធ​ដា​ក្រុង​សិរី សោភ័ណ មានភាពអសកម្មនិងអនុវត្តន៍ការងារខុសប្រកតី ដូច​ជា​ភាព​យឺត​យ៉ាវ​ក្នុង​ការ​ប្រមូល​​ពន្ធ​​ជូនរដ្ឋ ពីតាមបណ្តាក្រុមហ៊ុន សហគ្រាសត...Read more
ការរចនាថ្មីបានបង្ហាញខ្លូន បន្ទាប់ពីខ្យល់បក់ធ្វើអោយខួច ខ្លោងទ្វារអង្គរសង្គ្រាន ក្រោយពីមានការរិះគន់ខ្លាំងៗ ពីសំណាក់មហាជន​​ និងអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ពីការរចនាក្លោងទ្វារអង្គរសង្គ្រានដែលត្រូវបានគេចោទថាមិនមែនជារចនាបទរបស់ខ្មែរ ហើយជារចនាបទរបស់យួន និងចិននោះនាថ្ងៃទី ០៦ ...Read more
មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាង មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាងគឺ៖ ១- ក្រេវក្រោធ ២- រមិលគុណ ៣- ឬស្យា ៤- កំណាញ់ ៥-​ មាយា ៦- អួតក្អេងក្អាង ៧- ពោលកុហក ៨- ប្រាថ្នាអាក្រក់ ៩- យល់ឃើញខុស...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      10767នាក់
ម្សិលមិញ    19178នាក់
សប្ដាហ៍នេះ    55158នាក់
ខែនេះ    162236នាក់
ឆ្នាំនេះ   2620139នាក់
សរុប   51980065នាក់
ថ្ងៃទី 18 ខែ 05 ឆ្នាំ 2024 ម៉ោង 11:57