អ្នក​រត់​រ៉ឺម៉ក​ម៉ូតូ​និង​សហគមន៍​ដីធ្លី​ហែ​ក្បួន​បាតុកម្ម​នៅ​សៀមរាប

ដោយៈ ហង្ស សាវយុត សៀមរាប ថ្ងៃទី 01 ខែ 01 ឆ្នាំ 2014 វេលាម៉ោង 11:35 នាទី ចំនួនអានៈ 1366

ក្រុម​អ្នក​រត់​រ៉ឺម៉ក ម៉ូត​ឌុប និង​សហគមន៍​មាន​ទំនាស់​ដីធ្លី​ប្រមាណ​ជិត ១.០០០​នាក់ បាន​នាំ​​គ្នា​ដើរ​​ដង្ហែ​ក្បួន​​បាតុកម្ម​តាម​ដង​ផ្លូវ​សំខាន់ៗ​ខ្លះ ក្នុង​ទីក្រុង​សៀមរាប កាល​ពី​ព្រឹក​ថ្ងៃ​ពុធ ទី​១ ខែ​មករា។

ក្រុម​បាតុករ​​​បាន​ចាត់​ទុក​​ថា ការ​ដង្ហែ​ក្បួន​ចំ​ថ្ងៃ​ទី​១ នៃ​ ឆ្នាំ​​២០១៤ គឺ​ជា​កាដូ​ឆ្នាំ​ថ្មី​សម្រាប់​ជូន​អភិបាល​ខេត្ត​សៀមរាប ឱ្យ​ជួយ​ដោះស្រាយ​ ​បញ្ហា​ជា​ច្រើន​ដែល​ក្រុម​សហគមន៍​ទំនាស់​ដីធ្លី និង​អ្នក​រត់​រ៉ឺម៉ក​ម៉ូតូ​ ​​​មាន​កង្វល់​ជា​យូរ​មក​ហើយ។

លោក វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA) ជា​អ្នក​ដឹក​នាំ​ក្បួន​​បាតុកម្ម​នោះ។ លោក​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ក្រុម​អ្នក​រត់​រ៉ឺម៉ក ម៉ូតូឌុប នាំ​គ្នា​​ក្រោក​​ឈរ​ធ្វើការ​តវ៉ា ដើម្បី​បាន​ផល​ប្រយោជន៍​ពី​វិស័យ​ទេសចរណ៍​នៃ​ប្រាសាទ​អង្គរ​​ដ៏​សំបូរ​បែប​នៅ​ក្នុង​ខេត្ត​នេះ។

លោក វន់ ពៅ​ បាន​មាន​ប្រសាសន៍​ថា ប្រាសាទ​អង្គរ​គឺ​ជា​មត៌ក​របស់​ដូនតា​ខ្មែរ​ដែល​បន្សល់​ទុក​ឱ្យ​កូន​ចៅ​ជំនាន់​ក្រោយ​ទទួល​បាន​ផល​ប្រយោជន៍ ក៏​ប៉ុន្តែ​បច្ចុប្បន្ន​ចំណូល​ដែល​បាន​ពី​វិស័យ​ទេសចរណ៍​ជា​ច្រើន​កំពុង​ធ្លាក់​ទៅ​លើ​ដៃ​ឈ្មួញ​ធំៗ និង​អ្នក​វិនិយោគទុន​បរទេស។ ឯ​ប្រជាពលរដ្ឋ​​ខ្មែរ​ដែល​ជា​អ្នក​រត់​រ៉ឺម៉ក និង​ម៉ូតូឌុប គឺ​បាន​ទទួល​កម្រៃ​បន្តិចបន្តួច​ប៉ុណ្ណោះ។

​លោក ផឹង សាមេធ ប្រធាន​សាខា​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ខេត្ត​សៀមរាប បាន​ថ្លែង​ថា បាតុកម្ម​ថ្ងៃ​នេះ ទាមទារ​លើ​បញ្ហា​ចំនួន ១០​ចំណុច ​ដូច​ជា​ឱ្យ​មាន​ការ​ដំឡើង​ប្រាក់​ខែ​ជូន​កម្មករ ១៦០​ដុល្លារ​​ក្នុង​១​ខែ ដំឡើង​ប្រាក់​បៀវត្ស​ជូន​មន្ត្រី​រាជការ​យ៉ាង​តិច ១​លាន​រៀល​ក្នុង​១​ខែ ឱ្យ​រដ្ឋាភិបាល​ដំឡើង​ថ្លៃ​ស្រូវ​ជូន​កសិករ​ឱ្យ​បាន ១.៥០០​រៀល​ក្នុង​១​គីឡូក្រាម និង​ឱ្យ​កន្លែង​ការងារ​ទាំង​អស់ លុប​ចោល​កិច្ចសន្យា​​ខ្លី​សម្រាប់​កម្មករ​នៅ​ទូទាំង​ប្រទេស​ជាដើម។

លោក ផឹង សាមេធ៖ «គឺ​យើង​ទាម​ទារ​លុប​បំបាត់​ទាំង​ស្រុង​នូវ​ក្រុមហ៊ុន​រថយន្ត​អគ្គិសនី​ក្នុង​ខេត្ត​សៀមរាប។ ទី​២ សហគមន៍​ត្បែង​ខាង​កើត​ទាមទារ​កម្មសិទ្ធិ​ដី ៥៣​ហិកតារ​សម្រាប់ ១១៨​គ្រួសារ សហគមន៍​ត្បែង​ខាង​លិច ទាមទារ​ដី ៤២៧​ហិកតារ សម្រាប់ ១០៥​គ្រួសារ។ សហគមន៍​ស្គន់ ទាមទារ​កម្ម​សិទ្ធិ​ដីធ្លី​ចំនួន ១៣៧​ហិកតារ​សម្រាប់ ១១៧​គ្រួសារ។ សហគមន៍​តាពេន ទាមទារ​កម្មសិទ្ធិ​ដីធ្លី ១៨៣​ហិកតារ​សម្រាប់ ៩០​គ្រួសារ»

បន្ទាប់​ពី​ហែ​ក្បួន​នៅ​តាម​ដង​ផ្លូវ និង​នៅ​មុន​ពេល​រំសាយ​បន្តិច ក្រុម​បាតុករ​​បាន​យក​ញត្តិ​ទាម​ទារ របស់​ពួកគេ​ដាក់​ជូន​ទៅ​សាលា​ខេត្ត​សៀមរាប ដើម្បី​ឱ្យ​ជួយ​ដោះស្រាយ។ នៅ​​ឯ​សាលា​ខេត្ត​ សៀមរាប កាល​ពី​ព្រឹក​ថ្ងៃ​ទី​១ ខែ​មករា អនុ​ប្រធាន​ផ្នែក​​រដ្ឋបាល​ម្នាក់​បាន​ទទួល​យក​ញត្តិ​​​ទាំង​នោះ ព្រម​ទាំង​សន្យា​ថា នឹង​ដាក់​ជូន​អភិបាល​ខេត្ត​នៅ​ក្នុង​ថ្ងៃ​ដែល​មន្ត្រី​រាជការ​​ចូល​ធ្វើ​ការងារ​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។ ប្រភពដើមពី អាស៊ីសេរី

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

គេសង្ស័យថាក្រុមហ៊ុន ខូវអៀងឡាយ ចាក់ដីលុបប្រឡាយខុសច្បាប់ ដើម្បីសង់ផ្ទះល្វែងលក់   អាន2020ដង ក្មេងស្រីអាយុ១៤ឆ្នាំត្រូវបានឃាតករំ​លោភ​រួច​សំ​លាប់    អាន1746ដង មេព្រៃស្រុកត្រពាំងប្រាសាទ បើកភ្លើងខៀវឱ្យមេឈ្មួញឈើឈ្មោះ ឆាយ ដឹកឈើដោយរលូន   អាន1841ដង ជីវប្រវត្តិ​តស៊ូ និង​ការ​ចូល​រួម​ក្នុង​ផ្នែក​នយោបាយ​របស់​លោក បារ៉ាក់ អូបាម៉ា   អាន1509ដង សាលាក្តីខ្មែរក្រហម៖ជីវប្រវត្តិសង្ខេបរបស់លោកអៀងសារី   អាន1494ដង សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា   អាន2223ដង ឃាត់រថយន្ត២គ្រឿងរបស់ក្រុមហ៊ុនហួតម៉េងរីតាដឹកឈើលើសទម្ងន់ប៉ះខ្សែអ្នកធំថ្លឹងពីកន្លែងទើប?...    អាន1380ដង ប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ4 ស្រុកអង្គស្នួលប្រែក្លាយពីជញ្ជីងថ្លឹងរថយន្...    អាន778ដង ស្រះចិញ្ចឹមត្រីឆ្តោរបស់ជនជាតិវៀតណាម១កន្លែងត្រូវបានកំលាំងសមត្ថកិច្ចបង្កាប   អាន1543ដង លោករស់សេរី និងលោកស្រីឃ្លាំងយួនរងការចោទថា មិនអោយនិស្សិតវាស់ដីអោយពលរដ្ឋ   អាន1347ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
រឿងប្រ​វត្ត​កម្ពុជាក្រោម ជាស្នាដៃនិពន្ធ​របស់​សម្តេចតា ថត​នៅ​ប្រ​ទេស​កូរ៉េ សូមចុចមើល​ វីដេអូ ដែល​ជាស្នាដៃ​និពន្ធ​របស់​សម្តេច​តា ថតនៅ​ប្រ​ទេសកូរ៉េ ...Read more
សមត្ថកិច្ចចំរុះចុះបង្ក្រាបសិប្បកម្មកែឆ្នៃបង្កប់ឈើក្រញូងបីកន្លែងទល់មុខគ្នាដូចមុំចង្ក្រានក្នុងពេលតែមួយ នៅ​ព្រឹក​ថ្ងៃ​ទី១៨ ខែកញ្ញា ឆ្នាំ២០១៥នេះស្ថិត​នៅ​ក្នុង​ភូមិ​តាវៀន សង្កាត់​សាលាកំ​រើក ក្រុង​+ខេត្តសៀមរាប​ កម្លាំង​សមត្ថ​កិច្ច​ចំរុះ​ចុះ​បង្ក្រាប​សិប្ប​កម្ម​កែ​ឆ្នៃ​​២​កន្លែង ​និង​ផ្ទះ​ពល​រដ្ឋ​មួយ​កន្លែង...Read more
ក្រុមហ៊ុនដឹកអ្នកដំណើរចំនួន០៨ ផ្ដិតមេដៃប្ដឹងទៅចៅហ្វាយខេត្តសៀមរាប ឲ្យលុបបំបាត់កុងត្រូលជជុះចាំយកលុយនៅមុខបុរីសៀងណាំ តំណាង ក្រុមហ៊ុន ដឹកជញ្ជូនអ្នក ដំណើរចំនួន ៨ក្រុមហ៊ុន បាននាំគ្នា ផ្តិតមេដៃប្តឹង ទៅ​លោក​ ឃឹម​ ប៊ុន​សុង​ អភិបាល ខេត្តសៀមរាប អំពីបញ្ហា មានកុងត្រូល ជជុះ​មួយ​កន្លែង​ស្ថិត​នៅ​មុខ​បុ​រ...Read more
ពលរដ្ឋ៖ រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ គួរតែបញ្ឈប់អាជីវកម្មជួលកង់ជួលម៉ូតូអោយភ្ញៀវទេសចរណ៍បរទេស បើចង់អោយពលរដ្ឋខ្មែរមានជីវភាពធូធា កម្ពុជាជាប្រទេសដែល​កំពុងអភិវឌ្ឈន៍​បែបជំហ៊ាន​គីញគគ់ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក​នាយក​យក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន ហើយ​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​កម្ពុជា​ជាច្រើន​សែន​នាក់​អត់​ការ​ងារ​ធ្វើ​បានធ...Read more
ឆេះក្លឹបកម្សាន្តហីបហបស្លាប់មនុ្ស៥នាក់គ្រាន់ជាព័ត៌មានបឋម អគ្គីភ័យមួយបានលេប​ត្រ​បាក់​ក្លឹប​កម្សាន្ត​ហីបហប​នៅ​រំលង​អាធ្រាត្រ​ថ្ងៃទី១៧​ឈានចូល​ថ្ងៃទី១៨​ខែ​វិច្ឆកា​ឆ្នាំ២០១៤ ​​ស្ថិត​ក្នុង​ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលាកំរើក ​ក្រុង​សៀម​រាប​ ដែល​បណ្តាល​អោយ​មនុស្ស​ប...Read more
បុរសស្មោះស្នេហ៍គិតខ្លី សម្រេចចិត្តចងកសម្លាប់ខ្លួនទៅតាមសង្សារ ក្មេងខ្ចីខ្លីប្រាជ្ញាព្រោះតែស្នេហាធ្វើ​អោយ​យុវជន​ម្នាក់សម្រេចចិត្ត​សម្លាប់ខ្លួន ដែល​សាសពជន​រង​គ្រោះត្រូវបាន​ក្រុមគ្រួសារ​ប្រទះឃើញ​ស្លាប់ ដោយ​មាន​ចំណង​ខ្សែ​គោ​ចង​ក​នៅលើ​ដើម​ព្រីង​ខាងក្រោយ​​ផ្ទះប្រមាណ​១...Read more
ម្តាយបង្កើតរបស់តារាចម្រៀងល្បីឈ្មោះ សុគន្ឋនីសា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីបទឆបោក ស្ត្រី​ម្នាក់វ័យ​ចំណាស់​ម្នាក់​​ដែល​គេ​អះអាងថា​ជា​ម្តាយបង្កើតរបស់​​តារាចម្រៀង​ល្បីឈ្មោះ សុគ​ន្ឋ នីសា ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​យោងតាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់លោក អ៊ុំ សុភ​ក្តិ ព្រះរាជអាជ្ញារង​...Read more
ឆ្លងដែនទៅឆក់ខ្សែកនៅស្រុកថៃ ត្រូវតម្រួតថៃចាប់បញ្ជួនទៅអោយដេកគុគ ស្រ្តីជនជាតិថៃម្នាក់ត្រូវ​បាន​បុរស់ជនជាតិខ្មែរ​ ឆ្លងដែនទៅឆក់​ខ្សែក​ នៅវេលា​ម៉ោង​៨:២៥​នាទី ព្រឹក​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្សារ​ថៃ ស្ថិតនៅ​ភូមិ​សូន្យ​សាន ឃុំ​តាប់​ថៃ ស្រុក​តាប់​ប្រា​យ៉...Read more
មើលវីដេអូ៖ កាហ្វេផ្សំពីមេសាប៊ូ ប្រេងបាទ និងមេខាប់ យោងតាម​បណ្តាញ​សង្គម Facebook មួយបានអោយដឹង​តាម​រយៈវីដេអូគ្លីបថា មាន​កាហ្វេ​មួយចំនួនដែល​ចរាចរណ៍​នៅ​លើ​ទីផ្សាបច្ចុប្បន្ន​មិន​មែន​ជាកាហ្វេ​ដែល​មាន​គុណភាពល្អទេ គឺដើម្បី​កេងចំណេញច្រើន ក្រុម​អ្នក​ផលិតកា​ហ្វេ...Read more
iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ ដែលមានតម្លៃ ជាង ១០០០ដុល្លា។ iPhone 6 isn’t simply bigger — it’s better in every way. Larger, yet dramatically thinner. More power...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      31064នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    177548នាក់
ខែនេះ    560828នាក់
ឆ្នាំនេះ   1943060នាក់
សរុប   51302986នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 22:36