បក្ស​ប្រឆាំង​នឹង​​​ហែ​ក្បួន​មុន​ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ

ដោយៈ តារា ភ្នំពេញ ថ្ងៃទី 30 ខែ 10 ឆ្នាំ 2012 វេលាម៉ោង 12:31 នាទី ចំនួនអានៈ 1441

លោក​ សួង សុភ័ណ្ឌ​ប្រធាន​ក្រុម​ចលនា​យុវជន​គណបក្ស​សម រង្ស៊ី បាន​ឲ្យ​ដឹង​ថា អ្នក​ចូលរួម​ក្នុង​បាតុកម្ម​នេះ មាន​ក្រុម​យុវជន​គណបក្ស សកម្មជន​ការពារ​សិទ្ធិមនុស្ស តំណាង​ក្រុម​និសិត្ស និង​តំណាង​កម្មករ​សរុប​ប្រមាណ ១០០០ នាក់​ដោយ​ធ្វើ​ការ​ប្រមូល​ផ្តុំ​គ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ រួច​ធ្វើ​ការ​ដង្ហែ​ញត្តិ​ទៅ​ដាក់​ថ្វាយ​ព្រះមហាក្សត្រ​សម្ដេច​ព្រះ នរោត្តម សីហមុនី និង​បន្ទាប់​មក​ទៅ​ដាក់​ញត្ដិ ជូន លោក អង្គ វង្សវឌ្ឍានា រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌។

លោក​បាន​បញ្ជាក់​ថា ការ​ដើរ​ក្បួន​នេះ ក៏​ដើម្បី​អបអរ​សាទរ ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​៩ វិច្ឆិកា ដែល​ជា​ស្នា​ព្រះហស្ត​ដ៏​មាន​តម្លៃ​របស់​សម្តេចឪ​ព្រះវររាជបិតា​ជាតិ​ក្នុង​ការ​ទាមទារ​ឯករាជ្យ ពី​អាណានិគម​បារាំង​នា​ឆ្នាំ ១៩៥៣។ លោក​បញ្ជាក់​ថា៖«ញតិ្ត​ដែល​ដាក់​ថ្វាយ​ព្រះមហាក្សត្រ​មាន​គោលបំណង​សំខាន់ គឺ​ទូល​សុំ​ឲ្យ​ព្រះអង្គ ធ្វើ​ការ​លើកលែង​ទោស​ដល់​អ្នក​ទោស​នយោបាយ​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស និង​ពលរដ្ឋ ដែល​កំពុង​ជាប់​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ពាក់​ព័ន្ធ​ទៅ​នឹង​រឿង​ជម្លោះ​ដី​ធ្លី និង​ការ​បណ្តេញ​ចេញពី​លំនៅដ្ឋាន​ដោយ​អ្នក​មាន​អំណាច»។

លោក សុភ័ណ្ឌ​ក៏​បាន​បន្ត​ថា ញតិ្ត​ក៏​នឹង​ត្រូវ​ដាក់​ជូន​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌​ផង​ដែរ​ក្នុង​គោលបំណង ទាមទារ​មាន​ការ​កែទម្រង់​ប្រពន្ធ័​យុត្តិធម៌ ផង​ដែរ។

លោក​ខៀវ កាញារីទ្ធ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​រាយការណ៍​ព័ត៌មាន ក្រោយ​កិច្ច​ប្រជុំ​មួយ នៅ​ក្រសួង​ព័ត៌មាន កាល​ពី​ថ្ងៃ​ម្សិលមិញ​ថា បើ​ក្រុម​យុវជន របស់​គណបក្ស​ប្រឆាំង​ធ្វើ​បាតុកម្ម​នោះ វា​ជា​សិទ្ធិ​សេរីភាព​របស់​ពួក​គេ ប៉ុន្តែ​ពួក​គេ​ត្រូវ​គោរព​ទៅ​តាម​ច្បាប់​កំណត់។ លោក​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា៖ «គេ​មាន​សិទ្ធិ​ធ្វើ ប៉ុន្តែ​យើង​អាច​មើល​ឃើញ​ហើយ​ថា ក្រុម​ទាំង​នោះ គឺជា​ក្រុម​ឆ្លៀត​ឱកាស ដូច​ត្រីងៀត​ឆ្លៀត​ពង។ ពួក​គេ​ធ្វើ​អ្វី​មួយ​គឺ​ដើម្បី​ផលប្រយោជន៍​នយោបាយ​ប៉ុណ្ណោះ»។

លោក សួង សុភ័ណ្ឌ​បាន​ឲ្យ​ដឹង​ថា លោក​បាន​ដាក់​លិខិត​ជូន​ដំណឹង ទៅ​សាលា​រាជធានី​ម្តង​រួច​ហើយ​កាលពី​ថ្ងៃ​សុក្រ ប៉ុន្តែ​លិខិត​នោះ ត្រូវ​បាន​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ បញ្ជូន​ត្រឡប់​មក​វិញ ដោយ​ផ្តល់​ហេតុផល​ថា ខ្លឹម​សារ​នៅ​មិន​ទាន់​គ្រប់​ជ្រុងជ្រោយ។

លោក​បាន​បញ្ជាក់​ថា៖ «ខ្ញុំ​នឹង​ដាក់​លិខិត​ជូន​ដំណឹង​អំពី​ការ​ជួប​ជុំ និង​ការ​ដង្ហែ​ក្បួន​នេះ ទៅ​សាលា​រាជធានី​ភ្នំពេញ ជា​ថ្មី​ទៀត​នៅ​ថ្ងៃ​អង្គារ​នេះ»៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

នាយទុយ យំ​ពី​ទូតអាមេរិក​រហូតដល់​ផ្ទះ   អាន1549ដង អ្នកគ្រូក្រមុំជិតដល់ថ្ងៃរៀបការ ត្រូវប៉េអឹមលើផ្ទៃប្រទេសបើកបុកស្លាប់   អាន1938ដង អជ្ញាធរថៃពង្រឹងការទប់ស្កាត់ការរីករាលដាលជម្ងឺEV-71 លើកុមារនៅច្រកទ្វារអន្តរជាតិអារញ្ញ័   អាន1722ដង ចៅអធិការ​វត្ត​ទួល​ក្រសាំង លួចឆាន់ស្រា​ស្រ​វឹង​ ធ្លាក់ភ្នែក ​រួចបើក​រថ​យន្ត​ បុកគល់ឈើ និ...    អាន1594ដង កម្ម​វិធី​បុណ្យ​សព្វ​របស់​ លោករៀមវ៉ាន់រ៉ា អ្នក​សារ​ព័ត៌មានខេត្ត​សៀមរាប   អាន1534ដង លោក សននី ប្រាប់ថា អ្នកគ្រប់គ្រងផ្សារក្រោមធំជាងគេគឺជាអ្នកផ្សេងមិនមែនរូបលោកទេ   អាន1628ដង សារព័ត៌មាន ដែលឯករាជ្យ និងប្រកប ដោយវិជ្ជាជីវៈមានតួនាទី យ៉ាងសំខាន់ ក្នុងការជួយ សង្គមជាតិ   អាន1495ដង អង្គ​កឋិនទាន​ក្រសួង​ព័ត៌មាន​ ដង្ហែ​ទៅ​ខេត្ត​សុរិន្ទ​ ប្រទេស​ថៃ​ ប្រមូល​ប​ច្ឆ័​យ​បាន​ច?...    អាន1531ដង ដកតំណែងព្រះរាជអាជ្ញារងខេត្តព្រះវិហារម្នាក់   អាន1746ដង ដីលក់បន្ទាន់   អាន2483ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងករណីចាត់ចែងនិងសម្រួលអោយប្រើប្រាស់សារធាតុញៀន លោក វរសេនីយ៍ទោ អ៊ុំ សាអាត នាយការិ​យាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប​បានអោយដឹងថាកម្លាំងក្នុងការិយាល័យរបស់លោកដោយមានការសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ អំពិល ក្រុងសៀមរាប​...Read more
សេចក្តីជូនដំណឹង យើង​ខ្ញុំ​ចាង​ហ្វាង​សារព័ត៌មាន កម្ពុជា​សុវណ្ណភូមិ មាន​កិត្តិយស​សូម​​ជំ​រាបជូន​ដំ​ណឹង​ដល់​សា​ធា​រ​ណជន អាជ្ញាធរដែនដី និង​មន្ត្រី​រាជ​ការ​គ្រប់​ជាន់​ថ្នាក់​អោយ​បាន​ជ្រាប​ថា អង្គភាព​សារព័ត៌មាន ​កម្ពុជា​សុ...Read more
បរិយាយថ្ងៃនេះ៖ វេទិការបុណ្យអ៊ំទូកខេត្តសៀមរាបជាការរួមចំណែកបំផ្លាញព្រៃឈើ បុណ្យអ៊ំទូក​ជា​ពិធី​បុណ្យប្រ​វត្តិ​សាស្រ្ត​មួយ​ដែល​ប្រ​ជា​ជន​ខ្មែរ​តែង​តែ​ប្រា​រព្វ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំនៅ​ក្នុង​ប្រ​ទេស​កម្ពុជា​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​រហូតមក​​ទល់​​​និង​​បច្ចុប្បន្ន​ ហើយ​នៅ​ឆ្...Read more
អាវុធហត្ថក្រុងនិងខេត្តបង្រ្កាបបានក្រុមចោរលួចម៉ូតូ៨នាក់ដោយជោគជ័យបន្ទាប់ពីបាញ់តគ្នាមួយប្រាវ កង​រាជ​អាវុធ​ហត្ថ​ក្រុង និង​ខេត្ត​បាន​ចុះ​ប្រតិបត្តិ​ការ​បង្ក្រាប​ក្រុម​ចោរ​លួច​ម៉ូតូ​នៅ​ចំ​ណុច​ភូមិបឹង សង្កាត់​ជ្រាវ ក្រុម​សៀម​រាប​កាល​ពី​វេលាម៉ោងប្រ​​ប្រែល៦និង​៣០​នាទី​ព្រឹក​​ថ្ងៃទី២៥ ខែមករា ឆ្...Read more
លោក ហ៊ុយសុជាតិ មេគយក្រុមងប៉ោយប៉ែត ត្រូវបានពលរដ្ឋចោទថាប្រព្រឹត្តអំពើពុករលួយលើសលោក ឈួន ហៃ មេគយចាស់ទៅទៀត ប្រ​ជា​ពល​រដ្ឋ ​មន្ត្រី​គយ និង​ឈ្មួញ​ធំតូច មួយចំនួនបាន​​​រអ៊ួរទាំ​ថា ចរិក​គយ​គឺ​ដូចៗ​តែ​គ្នា​ហ្នឹង​ឯង ! គឺគេ​ប្រើ​​ស្ទីល​គោះ​ថ្លៃ​បាយ ក្នុង​ការ​​ច​ចារ​ស្គាល់​គ្នា​ជា​ដំបូង​ តំលៃ​ថ្លៃ​បាយ​ទឹក​គឺ​ខ្ពស់​...Read more
បុរសស្មោះស្នេហ៍គិតខ្លី សម្រេចចិត្តចងកសម្លាប់ខ្លួនទៅតាមសង្សារ ក្មេងខ្ចីខ្លីប្រាជ្ញាព្រោះតែស្នេហាធ្វើ​អោយ​យុវជន​ម្នាក់សម្រេចចិត្ត​សម្លាប់ខ្លួន ដែល​សាសពជន​រង​គ្រោះត្រូវបាន​ក្រុមគ្រួសារ​ប្រទះឃើញ​ស្លាប់ ដោយ​មាន​ចំណង​ខ្សែ​គោ​ចង​ក​នៅលើ​ដើម​ព្រីង​ខាងក្រោយ​​ផ្ទះប្រមាណ​១...Read more
ប៉ូលីសសេដ្ឋកិច្ចខេត្តចុះបង្ក្រាបរថយន្តដឹកឈើប្រណិតខុសច្បាប់ជំនួសមន្រ្តីជំនាញនៅក្នុងតំបន់បទល្មើស ក្រុម​ឈ្មួញ​កំ​ពុង​ធ្វើ​សកម្ម​ភាព​សម្រុក​ដឹក​ជញ្ជូន​ឈើ​យ៉ាង​អា​ណា​ធិប​តេយ្យ​ទៅ​លក់​នៅ​ប្រ​ទេស​វៀណាម​ តាម​ច្រក​របៀង​ព្រំ​ដែន​ស្រុក​អណ្តូង​មាស​ ហើយ​ការ​ធ្វើអា​ជីវកម្ម​ដោយ​ពុំ​ស្រប​ច្បាប់​នោះ​ម...Read more
មន្ត្រីពន្ធដាខេត្តរតនគីរីម្នាក់ ត្រូវនគរបាលឃាត់ខ្លួន ពីបទចាប់រំលោភអ្នកអនាម័យ យោង​សេចក្តីរាយការណ៍​ពី​ខេត្ត​រតនគីរី បានឲ្យដឹងថា លោក ប្រាក់ សា​វ័ន្ត មន្ត្រី​ពន្ធដា​ខេត្ត​រតន​គី​រី មាន​តួនាទី​ជា​ប្រធាន​ផ្នែក​បំណុល ត្រូវ​នគរបាល​ក្រុង​បាន​លុង​ចាប់ខ្លួន ពី​បទ​ចាប់រំលោភ​​​ស្ត្រី ជា​​អ...Read more
មេប៉ុស្តិ៍ច្រកទ្វារអន្តរជាតិកោះរកា ល្បីថារាប់ក្បាលជនជាតិយួនឆ្លងដែនយកលុយដាក់ហោប៉ៅផ្ទាល់ខ្លួន ថ្មីៗ​នេះ​មេ​ប៉ុស្តិ៍​លោក ពេ​ជ មុនី​រតន៍ នាយ​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​កោះ​រកា ដែល​ស្ថិត​នៅក្នុង​ឃុំ​កោះ​រកា ស្រុក​ពាម​ជរ ខេត្ត​ព្រៃវែង កំពុង​រង​នូវ​ការរិះគន់​យ៉ាង​ខ្លាំង​ពី​ប្រជាពលរដ្ឋ​ថា កំពុង​បាន...Read more
ដីភ្នំធំនៅខេត្តបន្ទាយមានជ័យប្រឈរមុខរលាយហិនហោចបើសិនជាអជ្ញាធរពាក់ពន្ឋ័នៅតែធូរលុង ដី​ភ្នំ​នៅ​ស្រុក​មង្គលបូរីខេត្ត​បន្ទាយមានជ័យជាច្រើន​កន្លែង​កំពុង​ប្រឈម​នឹង​ការ​ឈូសឆាយ កាយ​យក​អាច​ម៏​ដី​លក់​យ៉ាង​អណាធិបតេយ្យ បំភ្លេច​បំផ្លាញ​ភ្នំ​ធម្មជាតិ ពី​សំណាក់​ក្រុម​ជនខិលខូច ដោយ​គេ​ពុំ​ដឹង​ថា ការ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      10767នាក់
ម្សិលមិញ    19178នាក់
សប្ដាហ៍នេះ    55158នាក់
ខែនេះ    162236នាក់
ឆ្នាំនេះ   2620139នាក់
សរុប   51980065នាក់
ថ្ងៃទី 18 ខែ 05 ឆ្នាំ 2024 ម៉ោង 11:57