មេប៉ុស្តិ៍ច្រកទ្វារអន្តរជាតិកោះរកា ល្បីថារាប់ក្បាលជនជាតិយួនឆ្លងដែនយកលុយដាក់ហោប៉ៅផ្ទាល់ខ្លួន

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 19 ខែ 11 ឆ្នាំ 2015 វេលាម៉ោង 11:03 នាទី ចំនួនអានៈ 3131

ថ្មីៗ​នេះ​មេ​ប៉ុស្តិ៍​លោក ពេ​ជ មុនី​រតន៍ នាយ​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​កោះ​រកា ដែល​ស្ថិត​នៅក្នុង​ឃុំ​កោះ​រកា ស្រុក​ពាម​ជរ ខេត្ត​ព្រៃវែង កំពុង​រង​នូវ​ការរិះគន់​យ៉ាង​ខ្លាំង​ពី​ប្រជាពលរដ្ឋ​ថា កំពុង​បាន​ឃុបឃិត​គាប​ជម្រិត​អ្នកជំងឺ​ឆ្លងដែន ប្រជាពលរដ្ឋ ឈ្មួញ​ឱ្យ​បង់​លុយ​តាម​អំពើ​ចិត្ត និង​ជាពិសេស​គឺ​ករណី​ឃុបឃិត​ឱ្យ​ជនជាតិ​យួន ឆ្លងដែន​ចូល​ស្រុក​យកលុយ​តាម តែ​ទំនើងចិត្ត​ប្រឆាំង​នឹង​នយោបាយ​របស់​ក្រសួង​មហាផ្ទៃ​យ៉ាង​ចេញមុខ​បំផុត  ។​

​តាម​មន្ត្រី និង​ឈ្មួញ​ទម្លាយ​ទៀតថា ករណី​ប្រជាពលរដ្ឋ​ឆ្លងកាត់ ខណៈ​នាយប៉ុស្តិ៍​រូបនេះ ធូររលុង​អនុញ្ញាតឱ្យ​ជនជាតិ យួន​ឆ្លងកាត់​តាម​អំពើ​ចិត្ត​ដោយ​មិន​ចាំបាច់​ពិនិត្យ​ទៅលើ​ឯកសារ លិខិតឆ្លងដែន​នោះ ។ គឺជា​ការបំពាន​ប្រឆាំង​ទាំងស្រុង​ទៅ និង​គោលការណ៍​របស់​ក្រសួង​មហាផ្ទៃ​ទាំងស្រុង ដែល​មិន​គួរ​លើកលែង​នោះទេ ។​

​តាម​សង្កេត​យ៉ាងតិច​ក្នុង​១​ថ្ងៃ មាន​ជនជាតិ​យួន​ឆ្លងដែន​ខុស​ច្បាប់​មក​ចូល​លេង​កាស៊ីណូ​ពី ២០០​នាក់ ទៅ ៣០០​នាក់ ឆ្លងកាត់​ទាំង​ផ្លូវគោក និង​ផ្លូវទឹក ដោយ​គ្រាន់តែ​នាយ​ប៉ុស្តិ៍​រូប​នេះ ចាត់ចែង​ឱ្យ​មន្ត្រី​របស់​ខ្លួន​ចាំ​ប្រមូលប្រាក់​ក្នុង​ម្នាក់ៗ ៣​ម៉ឺន​ដុង ស្មើ ៦០០០​រៀល ទៅ ៧០០០​រៀល យ៉ាង​មមាញឹក​បំផុត ។

​ដោយឡែក តាម​ការបញ្ជាក់​របស់​ប្រភព​ឱ្យដឹងទៀតថា ចំពោះ​ជនជាតិ​យួន​ដែល​ឆ្លងកាត់​ដោយ​គ្មាន​លិខិតស្នាម តាម ផ្លូវទឹក គឺ​លោក ពេ​ជ មុនី​រតន៍ តម្រូវឱ្យ​យកលុយ​ក្នុង​១​ថ្ងៃ ១​លាន​ដុង ស្មើនឹង​ជិត ២០​ម៉ឺន​រៀល ហើយ​ការ​យក​លុយ​នេះ ចង់ ១​ថ្ងៃ​មាន​ជនជាតិ​យួន​ចូល​ប៉ុន្មាន​ក៏​មិន​ខ្វល់​ដែរ ឱ្យតែ​បង់លុយ​ឱ្យ​គាត់ ។

​ជាងនេះទៅទៀត មន្ត្រី​បាន​ទម្លាយ​ទៀតថា លោក ពេ​ជ មុនី​រតន៍ បាន​ចាត់ចែង​លោក សោម ជា ដែល​ជា​នាយ​ប៉ុស្តិ៍ ស្តីទី និង​លោក ប្រា​ជ ជួរ ជា​នាយ​រង​ជា​អ្នក​ចាំ​ប្រមូល​លុយ​ពី​ជនជាតិ​យួន​ឆ្លងដែន​ខុសច្បាប់ ។ ហើយ​អំពើពុករលួយ ការអនុវត្ត​ការ ងារ ភារកិច្ច​តួនាទី ខុស​ពី​គោលការណ៍​អគ្គនាយកដ្ឋាន​នគរបាល​អន្តោប្រវេសន៍​នេះ បាន​ធ្វើឱ្យ​លោក ពេ​ជ មុនី​រតន៍ រក​ចំណូល បាន​យ៉ាងច្រើន​ក្នុង​១​ថ្ងៃៗ រាប់​សិប​លាន​រៀល ជាមួយ​បក្ខពួក​របស់​ខ្លួន ។​

​លើសពីនេះទៅទៀត សកម្មភាព​ដ៏​គឃ្លើន នឹង​ផ្លូវ​ច្បាប់​បំពាន​បទ​បញ្ជា​ថ្នាក់លើ​អនុវត្ត​ផ្ទុយ​ពី​គោលការណ៍​ អគ្គស្នងការ ការ​នគរបាលជាតិ និង​ក្រសួង​មហាផ្ទៃ​នេះ គឺ​ពួកគេ​មិន​ត្រឹមតែ​រង​នូវ​ការរិះគន់ ពី​សមត្ថកិច្ច ប្រជាពលរដ្ឋ ក្នុង​ទឹកដី​កម្ពុជា ប៉ុណ្ណោះ​ទេ ក្នុងនោះ​លោក ពេ​ជ មុនី​រតន៍ ក៏​កំពុងតែ​ធ្វើឱ្យប៉ះពាល់​ដល់​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​របស់​មន្ត្រី​នគរបាលជាតិ យ៉ាង​ធ្ងន់ធ្ងរ​បំផុត ហើយ​ដែល​គួរតែ​ក្រសួងមហាផ្ទៃ​មាន​វិធានការ​ពិនិត្យ​ជា​បន្ទាន់​ផង ។​

​ករណី​ប្រភព​ចំណូល​មិន​ស្រប​ច្បាប់​នេះ គ្រាន់​តែ​គិត​ពី​ការ​ឆ្លងដែន​របស់ ជនជាតិ​យួន​ក្នុង​១​ថ្ងៃ​រាប់លាន​រៀល នេះ​មិន បាន​គិត​ពី​ចំណូល​ទំនិញ​ឆ្លងកាត់​នោះ​ផង ។ ហើយ​ដែល​បញ្ហា​នេះ​ក៏​មាន​សំណូមពរ​ឱ្យ​រដ្ឋមន្ត្រី​ឱ្យ​មហាផ្ទៃ​គួរតែ​ ពិនិត្យ​ពី​ទង្វើ របស់​គាត់​ផង៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

លោ​ក​ស្រី ​ថោង​គឹម​ឡេ​ង អា​ងជា​ប្អូន​ស្រី​មេគ​យ​នំា​ទំនិ​ញចូល​មិន​បង់ពន្ធ   អាន1404ដង លោក អ៊ំសំអាន សរសេរលិខិតសុំទោសលោក ហេងសំរិត ប្រធានរដ្ឋសភា   អាន2338ដង ប៉ូលីសចរាចរណ៍វាយអ្នករត់ម៉ូតូឌុបបែកមុខខ្ទេចផ្អើលពេញផ្លូវ៦០ម៉ែត្រ   អាន2267ដង ពលរដ្ឋក្រីក្រមួយគ្រួសារកំពុងយំស្រែកដង្ហើយហៅសម្តេច ហ៊ុនសែន អោយជួយ   អាន1623ដង សេចក្ដីជូនដំណឹង ស្ដីអំពី ការបើកកិច្ចប្រជុំគណកម្មាធិការអចិន្ត្រៃព្រឹទ្ធសភា   អាន2054ដង កម្មករ​រោងចក្រ​អ៊ឹមវ៉េ​ខេត្ត​កំពង់ឆ្នាំង​ចោទ​ថៅកែ​ថា​មិន​ឲ្យ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត    អាន1428ដង លោកអេងឆៃអៀង៖ សមត្ថកិច្ច​បានសំរុកចូលស្នាកការកណ្តាលរបស់គណបក្សសង្គ្រោះជាតិហើយ   អាន1546ដង ឯកឧត្តម សោម រតនា លើកទឹកចិត្តដល់អ្នកសារព័ត៌មានក្នុងការជួយផ្សព្វផ្សាយព្រឹត្តិការណ៍អង្គរ?...    អាន1355ដង អ្នកគ្រូក្រមុំជិតដល់ថ្ងៃរៀបការ ត្រូវប៉េអឹមលើផ្ទៃប្រទេសបើកបុកស្លាប់   អាន1935ដង លោក ដោ ប៉ូ មេឈ្មួញរកស៊ីដឹកឈើធំជាងគេនៅខេត្តសៀមរាបគ្មានអ្នកហ៊ានបង្រ្កាប   អាន1920ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ផ្អើលពលរដ្ឋរាប់ពាន់នាក់ទៅមើលខ្មោចស្លាប់ហើយរស់ឡើងវិញ ក្រុម​ប្រ​ជា​ពល​រដ្ឋ​រាប់​ពាន់​នាក់​បាន​ផ្អើល​ឈូឆរ​ទាំង​ប្រុស​ទាំ​ង​ស្រី ភ្លូក​ទឹក​ភ្លូកដី នាំ​គ្នា​ទៅ​មើល​សាក​​សព​ស្រ្តី​ម្នាក់ឈ្មោះ ចាន់ធាន អាយុ២៣ឆ្នាំ ដែល​បាន​​ស្លាប់នៅ​មន្ទី​ពេទ្យ​ខេត្ត​កាល​ពី​ថ្ង...Read more
សេចក្ដីជូនដំណឹង ស្ដីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០១៤ វេលាម៉ោង ០៨:០០ព្រឹក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានបន្តកិច្ចប្រជុំ កោមអធិបតីភាពដ៏ខ្ពង់...Read more
ស៊ើបអង្កេត៖ ពលរដ្ឋមានការសង្ស័យថា មនុស្សស្លាប់ក្នុងក្លឹបកម្សាន្ត ហ៊ីបហប់ អាចច្រើនជាង៥នាក់ តាំង​ពី​យម់​ថ្ងៃ១៧ឈានចូល​ទី១៨ ខែវិច្ឆការ ឆ្នាំ២០១៤ ដែល​អគ្គីភ័យ​បាន​ឆាប​​ឆេះ​ក្លឹប​កម្សាន្ត​ ហ៊ីបហប់ រហូត​មក​ដល់​ព្រឹក​ថ្ងៃទី​១៩នេះ ក្រុម​ប្រ​ជា​ពល​រដ្ឋ​នៅ​ខេត្តសៀមរាប​ នៅ​តែ​មាន​ការ​មន្ទិល​សង្ស័យថា ម...Read more
អភិបាល​ខេត្ត​បន្ទាយមានជ័យ​ ព្រមាន​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ពី​ភាពមិនច្បាស់លាស់​ការងា​រ មិន​ដែល​មក​ធ្វើការ​រវល់​នៅតែ​ភ្នំពេញ​ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បន្ទាយមានជ័យ លោក ជុង ឡឹម បាន​រង​ការ​អា​មាស​យ៉ាងខ្លាំង ក្នុង កិច្ចប្រជុំ​មួយ ត្រូវបាន​លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​ព្រមាន​ពី​រឿង​អសកម្ម​មួយចំនួន​នៅក្នុង​មន្ទីរ ក្រៅពីនេះ​ក...Read more
ក្រុមក្មេងទំនើងពីរក្រុម មើលមុខឌឺដងកាប់គ្នារបួសធ្ងន់ពីរនាក់ ក្រុម​ក្មេងទំនើង​ពីរ​ក្រុម បាន​បើកឆាក​ប្រយុទ្ធ​គ្នា​យ៉ាង​ស៊ីសាច់​ហុតឈាម បន្ទាប់ពី​មាន​ការ​ឌឺដង​ដាក់គ្នា​ទៅវិញទៅមក បណ្តាល​ឲ្យ​អ្នកចាញ់​២​នាក់ របួស​ធ្ងន់ធ្ងរ ត្រូវ​បញ្ជូន​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ចំណែក...Read more
សេចក្តីជូនដំណឹងរបស់ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រទី១០ ខែតុលាឆ្នាំ២០១៤ វេលាម៉ោង៨ព្រឹកព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងបើកសម័យ​ប្រ​ជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ (​ស...Read more
ករណីវាយទូរ ATMនៅក្នុង ផ្សារទំនើបឡាក់គីម៉ល យកលុយរាប់ម៉ឺនដុល្លាប៉ូលិសឃាត់ខ្លួនសន្តិសុខ២នាក់ សួរនាំ ខេត្តសៀមរាប៖ ទូរដកលុយរបស់ធនាគារចំនួន២របស់ធនាគារកាណាឌីយ៉ានិងធនាគារANZ Royal ដែលដាក់នៅក្នុងផ្សារទំនើបឡាក់គីម៉លត្រូវបានគេវាយកំទេចយកលុយអស់រាប់ម៉ឺនដុល្លា បច្ចុប្បន្នសមត្ថកិច្ចធ្វើការឃាត់ខ្លួនសន្តិសុខចំនួន២...Read more
ផ្កាយ៤ សៅ សុខា ស្រវឹងស្រាដកកាំភ្លើងដាក់លើតុអុកឡុកកិច្ចប្រជុំអូឡាំពិក និងប្រមាថឯកឧត្តម នុត សាអាន យ៉ាងចាស់ដៃ ប្រភព​ព័ត៌មាន​ពី​មន្ត្រី​ស្និទ្ធ​នឹង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ និង​មន្ត្រី​ស្និទ្ធ​នឹង​ឯកឧត្តម​ នុ​ត​ សា​អាន​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ បាន​ឲ្យ​ដឹង​ថា​ កាលពី​វេលា​ម៉ោង​១៥​រសៀល​ នា​ថ្ង...Read more
ប្រជាពលរដ្ឋបានរិះគន់គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តថា ប្រព្រឹត្តិអំពើពុករលួយ បើ​ទោះ​ជា​រដ្ឋា​ភិបាល​កម្ពុជា និង​ក្រសួងសុខា​ភិបាល​បាន​ប្រ​កាស​​​អោយ​ក្រុម​គ្រូពេទ្យ​នៅ​តាម​មន្ទីរ​ពេទ្យ​នានា​មិន​អោយ​ប្រ​ព្រឹត្តិ​អំ​ពើ​ពុក​រលួយ​ក្តែងៗ​យ៉ា​ង​ណា​ក៏ដោយ ក៏​ទង្វើ​របស់​ក្រុម​​គ្រូ​ពេទ្យ​...Read more
អាវុធហត្ថក្រុងនិងខេត្តបង្រ្កាបបានក្រុមចោរលួចម៉ូតូ៨នាក់ដោយជោគជ័យបន្ទាប់ពីបាញ់តគ្នាមួយប្រាវ កង​រាជ​អាវុធ​ហត្ថ​ក្រុង និង​ខេត្ត​បាន​ចុះ​ប្រតិបត្តិ​ការ​បង្ក្រាប​ក្រុម​ចោរ​លួច​ម៉ូតូ​នៅ​ចំ​ណុច​ភូមិបឹង សង្កាត់​ជ្រាវ ក្រុម​សៀម​រាប​កាល​ពី​វេលាម៉ោងប្រ​​ប្រែល៦និង​៣០​នាទី​ព្រឹក​​ថ្ងៃទី២៥ ខែមករា ឆ្...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      6082នាក់
ម្សិលមិញ    6395នាក់
សប្ដាហ៍នេះ    6082នាក់
ខែនេះ    113160នាក់
ឆ្នាំនេះ   2571063នាក់
សរុប   51930989នាក់
ថ្ងៃទី 13 ខែ 05 ឆ្នាំ 2024 ម៉ោង 21:25