ពលរដ្ឋក្រីក្រមួយគ្រួសារកំពុងយំស្រែកដង្ហើយហៅសម្តេច ហ៊ុនសែន អោយជួយ

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 09 ខែ 10 ឆ្នាំ 2019 វេលាម៉ោង 06:32 នាទី ចំនួនអានៈ 1624

លោក ប៉ែន យ៉ែម កំពុង​ស្រែកយំដង្ហើយហៅ​សម្តេច ហ៊ុន សែន នាយក​រដ្ឋ​​ មន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា អោយ​ជួយ​គ្រួសារដ៏កម្សត់របស់​គាត់​ផង ព្រោះ​អាជ្ញាធរខេត្ត​សៀម​រាប បាន​ចេញ​សេចក្តីជូន​ដំ​ណឹង(ស.ជ.ណ) អោយ​គាត់​រុះ​រើផ្ទះចេញ​ពីដី​មួយ​កន្លែង​​ដែល​គាត់​បាន​រស់​នៅ​ជិត​១០​​ឆ្នាំហើយ ស្ថិត​នៅ​ក្នុង​ភូមិ​ចុងកៅ​ស៊ូ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប។

លោក ប៉ែន យ៉ែម មានវ័យ​ ៦០ឆ្នាំ មានមុខ​របរជាជាងជួសជុល​ម៉ូតូ ជាងប៉ះកង់ មាន​ភរិយា​ម្នាក់អាយុស្របាគ្នា និង​កូន​ស្រីតូចៗចំនួន ០៣នាក់ ដែល​កំពុង​រស់​ក្នុង​បន្ទុកគ្រួរសារ​ហាមាត់​ដូច​ចាប​រងចាំចំណី ហើយ​បច្ចុប្បន្ន ខ្ទម​ប្រក់​ស័ង្កសីដ៏តូច​ចង្អៀត​របស់គាត់ ​ស្ថិត​នៅ​លើ​ដងផ្លូវ​៦០ម៉ែត្រ ខាងលិចថ្នល់ ខាងជើងតារ៉ាង​បាល់​ទាត់​ប្រហែល២០០ម៉ែត្រ មាន​ក្បាល​ដី​ប្រ​វែង ០៦ម៉ែត្រ និង​ បណ្តោយ ៣៥ម៉ែត្រ ក្នុង​ភូមិ​ឃុំ​ខាងលើ។

លោក ប៉ែន យ៉ែម និង ភរិយា ព្រមជាមួយកូនៗតូចៗ​ បាន​លើក​ម្រាម​ដៃ១០ សំពះ លាយ​ឡំ​ជា​​មួយទឹក​ភ្នែក​ហូររហាម ប្រាប់​អ្នក​កាសែតកម្ពុជាសុវណ្ណភូម​ថា លោកបាន​មក​រស់​លើដីនេះ អស់​រយះពេល​០៩ឆ្នាំហើយ កាលដើម​ឡើយ​ដី​ដែល​គាត់​រស់​នៅនេះ ជា​ដី​ព្រៃ​ក្រឡិច​ក្រ​ឡុក គ្មាន​អ្នក​ណាគេ​ចាប់​អារម្មណ៍ទេ ឃើញ​ដូច្នេះ ស្រប​គ្នា​ជាមួយ​ជី​ភាព​ក្រី​ក្រ​ គ្មាន​ផ្ទះសំបែង គ្មាន​ដី​ធ្លី លោក​ក៏បាន​សម្រេច​ចិត្តមក​ធ្វើ​ខ្ទម​នៅ​ទីនេះ ហើយ​ប្រកប​របរជាជាងប៉ះកង់ ជាង​ជួស​ជុល​ម៉ូតូ​រហូត​ដល់សពថ្ងៃ។ លោកប៉ែនយ៉ែមបាន​បន្តថា កាលពីពីរឆ្នាំមុន លោក​ធ្លាប់​បាន​ដាក់​សំ​ណើរ​​ទៅ​មេភូមិ​ចុង​កៅស៊ូ និង​ចៅសង្កាត់​ស្លក្រាម សុំ​ធ្វើ​កម្ម​សិទ្ធិកាន់​កាប់​ដី​នេះដោយ​ស្រប​ច្បាប់ តែ​មេភូមិ​មិន​ធ្វើ​អោយ ចំណែក​ចៅ​សង្កាត់​វិញ​ថា នៅ​សិន​ទៅវាមិន​អី​ទេ និយាយ​ ដដែលៗ​ជាច្រើន​ដង។ លុះ​ដល់​ថ្ងៃ​ទី១៥ ខែកក្កដា ឆ្នាំ២០១៩ លោក​ ប៉ែន យ៉ែម​ បាន​ធ្វើ​លិខិត​មួយ​​ច្បាប់​ដាក់​ទៅ​រដ្ឋ​បាល​​ខេត្ត​សៀម​​រាប តាម​រយះ​​លោកមេ​ភូមិ​ចុងកៅស៊ូ លោក​ចៅ​សង្កាត់​​ស្លក្រាម និង​លោក​​អភិបាលក្រុង ដើម្បី​​ស្នើសុំ​​ធ្វើ​កម្ម​សិទ្ធិកាន់កាប់​សាជាថ្មី​ម្តងទៀត តែ​ជាអកុសល្យ ត្រូវ​បាន​ឯកឧត្តម​ លី សំរិទ្ធ អភិបាល​រង​ខេត្តសៀមរាប បាន​ចេញ​លិខិត​ជូន​ដំណឹង ដ៏រន្ធត់​មួយ ដែល​មាន​ខ្លឹម​សារក្នុង​កម្ម​វត្ថុថា ត្រូវ​ធ្វើ​ការ​រុះ​រើ​សំណង់​របស់​លោក​ស្ថិត​លើ​ក្បាល​ដី​លេខ ៣៨៩៧ ដែល​ជាក្បាល​ដី​របស់​រដ្ឋ ស្ថិត​ក្នុង​ភូមិ​ចុង​កៅ​ស៊ូ សង្កាត់​ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ក្នុង​រយះ​ពេល​​១៥ថ្ងៃ​គិត​ចាប់​ពី​ថ្ងៃ​ទទួល​ដំណឹង​នេះ។

​ស.ជ.ណ របស់​រដ្ឋបាល​ខេត្តសៀមរាប លេខ ១២០៤/១៩ ចុះ​ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ ចុះ​ហត្ថលេខាដោយ ឯកឧត្តម​ លី សំរិទ្ធ បាន​ប្រគល់​អោយ​លោក​ ប៉ែន យ៉ែម នៅ​ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩។

កាល​ពី​រសៀល​ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ លោក ខៀវ សត ចៅ​សង្កាត់​ស្លក្រាម បាន​ប្រាប់​ចាងហ្វាងកាសែត កម្ពុជា​សុវណ្ណភូមិ​ថា ដី​ដែល​លោក​ ប៉ែន យ៉ែម រស់​នៅ​នេះ បាន​ដោះ​ស្រាយ​​គោល​នយោបាយជាមួយអាជ្ញាធរ​អប្សរារួចហើយ ដូច​នេះដី​នេះ ក្លាយ​ជាដី​របស់​រដ្ឋ ពុំ​អាច​ប្រគល់​អោយ​លោក ប៉ែម យ៉ែម បាន​ទេ ព្រោះ​លោក​ប៉ែនយ៉ែម​រស់​នៅលើ​ដី​រដ្ឋ ហើយ​ក៏​គ្មាន​គោល​នយោបាយ​ដោះ​ដូរអ្វីដែរ។

លោក ប៉ែន យ៉ែម និង ភរិយា ព្រម​ទាំង​កូន​តូចៗ បាន​ស្នើសុំ​ទៅ​ សម្តេច​ ហ៊ុន សែន មេត្តា​ជួយ​ដោះ​ស្រាយ​ជូន​គាត់​ផង បើ​អាជ្ញាធរ​ដេញ​ពួកគាត់​ តើ​អោយ​ពួកគាត់​ទៅរស់​នៅឯណា ព្រោះ​មិន​មាន​ផ្ទះសំបែង ដី​ធ្លី​ផ្សេងទៀតទេ។

សូម​រំលឹងផងដែរថា សម្តេច​ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជាធ្លាប់​មាន​ប្រសាសន៍ថា បើ​ពលរដ្ឋគាត់​រស់នៅអាស្រ័យ​ផងយូរ​ឆ្នាំហើយ អោយ​ពួកគាត់​ទៅ ព្រោះ​ដី​នោះ​ជាដី​របស់​រដ្ឋ មិន​ដី…លោកឯងឯណា៕ ដោយ: ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

បង្គោលភ្លើង១២ដើមរលំដោយគ្រោះថ្នាក់ចរាចរណ៍ បណ្តាល​អោយសៀមរាបគ្មាអគ្គីសនីប្រើ   អាន1584ដង លោក ឡុងស៊ីថា ព្រះរាជអាជ្ញារងខេត្តព្រះវិហារចាប់អ្នកកាសែត២នាក់ដាក់គុគ គេសង្ស័យថាព្រោះតែ?...    អាន1951ដង កម្មវិធី និងកាលអាកាស ព្រឹត្តិការណ៍អង្គរសង្គ្រាន ២០១៥   អាន1719ដង នាង Ling Chi Ling តារាល្បី​បានបឺតមាត់ Huang Bo ផ្អើលពេញលើឆាក   អាន1568ដង ខ្សែភ្លើងឆក់ស្លាប់ជាងឈើម្នាក់ម្ចាស់សណ្ឋាគារPARK HYATTម្ចាស់ហាមឃាត់    អាន1427ដង លោក ហ៊ុយសុជាតិ មេគយក្រុមងប៉ោយប៉ែត ត្រូវបានពលរដ្ឋចោទថាប្រព្រឹត្តអំពើពុករលួយលើសលោក ឈួន ហៃ...    អាន2394ដង គណបក្សនយោបានធំៗ២បានបញ្ចប់ការជួបចរចានៅព្រឹកថ្ងៃទី១៨នេះ   អាន1314ដង កម្ម​វិធី​បុណ្យ​សព្វ​របស់​ លោករៀមវ៉ាន់រ៉ា អ្នក​សារ​ព័ត៌មានខេត្ត​សៀមរាប   អាន1531ដង ព្រៃឈើកោះរុង រងការកាប់បំផ្លាញជិតរលាយអស់ហើយ   អាន1521ដង មន្រ្តីក្រសួងការងារ ចាប់រំលោភកូនក្រមុំអ្នកភូមិទាំងថ្ងៃមិនត្រូវបានឃាត់ខ្លួន   អាន1352ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ពលរដ្ឋសាទរចំពោះ ក្រុមហ៊ុនស៊ូជីង និងក្រុមហ៊ុនស៊ីផេក ត្រូវបានសម្តេចហ៊ុនសែនចេញលិខិតបញ្ជាអោយបិតការលក់សំបុត្រអោយភ្ញៀវទេសចរណ៍តាមច្រកនានានៃបឹងទន្លេសាប ប្រ​ជា​ពល​រដ្ឋ​ខេត្ត​សៀម​រាប​បាន​សាទរ​ចំ​ពោះ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានបញ្ជាឲ្យ ក្រុមហ៊ុនស៊ូជីង (Sou Ching Port Investment) និងក្រុមហ៊ុនស៊ីផេក(Sea Pac Investment) បិទ​រ...Read more
អ្នកកាសែតម្នាក់ត្រូវបានឃាត្តករបាញ់សម្លាប់កាលពីយប់មិញ អ្នក​សារ​ព័ត៌មាន​ម្នាក់​ប្រចាំ​គោល​ដៅ​ខេត្ត​ក្រចេះ ​ត្រូវ​ឃាតក​បាញ់​មួយ​គ្រាប់​ចំ​ក្បាល​ស្លាប់​ភ្លាមៗ ​នៅ​កន្លែង​កើត​ហេតុ​ ខណៈ​ដែល​អ្នក​កាសែត​រូប​នោះ​ព្យាយាម​តាម​ប្រមាញ់​ការ​ជួញ​ដូរ​ឈើ​ខុស​ច្បាប់​។​ ...Read more
បរិយាយថ្ងៃនេះ៖ វេទិការបុណ្យអ៊ំទូកខេត្តសៀមរាបជាការរួមចំណែកបំផ្លាញព្រៃឈើ បុណ្យអ៊ំទូក​ជា​ពិធី​បុណ្យប្រ​វត្តិ​សាស្រ្ត​មួយ​ដែល​ប្រ​ជា​ជន​ខ្មែរ​តែង​តែ​ប្រា​រព្វ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំនៅ​ក្នុង​ប្រ​ទេស​កម្ពុជា​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​រហូតមក​​ទល់​​​និង​​បច្ចុប្បន្ន​ ហើយ​នៅ​ឆ្...Read more
ជីវប្រវត្តិរូបសង្ខេប បទពិសោធការងារ និងសញ្ញាប័ត្ររបស់លោកឈាងវុន (ចុចអានបានដឹងច្បាស់) នៅវេលាម៉ោង១១និង១០នាទី ព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦នេះលោក ឈាងវុន បានទូរស័ព្ទមក​លោក ផ្លុងរ៉េត ចាងហ្វាង​សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ សាជាថ្មីម្តងទៀតសុំអោយដកស្រង់ឯកសារពីគណនីបណ្តាញសង្គមរបស់លោក ដែល​លោក​បា...Read more
អ្នកគ្រូក្រមុំជិតដល់ថ្ងៃរៀបការ ត្រូវប៉េអឹមលើផ្ទៃប្រទេសបើកបុកស្លាប់ អ្នកគ្រូ​បង្រៀន​វិទ្យាល័យ​អាយុ​២៤​ឆ្នាំ​ម្នាក់​ដែល​ត្រៀម​ចូល​រោងការ​បាន​ស្លាប់​ដោយសារ​រថយន្ត​មួយគ្រឿង​បាន​បុក​ពី​ក្រោយពេល​អ្នកគ្រូ​កំពុង​ជិះ​ម៉ូតូ​តែម្នាក់ឯង​នៅលើ​ផ្លូវ​មួយ​ក្នុងស្រុក​ប​វេ​ល​ខេត្តបាត់...Read more
លោក ធឹម ធឿន មេប៉ុស្តិ៍ ឃុំ២ធ្នូជាអ្នកឃុបឃិតឲ្យឈ្មួញដឹកឈើខុសច្បាប់ទាំងថ្ងៃទាំងយប់ទៅលក់ស្រុកយួនដោយសេរី ប្រភពព័ត៌មាន​​បានអោយដឹងថា មន្ត្រី​ពាក់​ព័ន្ធ​មួយ​ចំ​នួន​កំពុងតែ​ធ្វើ​ព្យុះភ្លៀង នៅ​ម្ដុំ​ផ្សារ ការ​បី  ដែលមាន​ទីតាំង ស្ថិតក្នុង​ឃុំ​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ ដែល​សកម្មភាព​ទាំងនេះ បានធ្វើឱ្យ​ប្...Read more
រឿងប្រ​វត្ត​កម្ពុជាក្រោម ជាស្នាដៃនិពន្ធ​របស់​សម្តេចតា ថត​នៅ​ប្រ​ទេស​កូរ៉េ សូមចុចមើល​ វីដេអូ ដែល​ជាស្នាដៃ​និពន្ធ​របស់​សម្តេច​តា ថតនៅ​ប្រ​ទេសកូរ៉េ ...Read more
ម៉ូតូបុកម៉ូតូខ្ទាតទៅកណ្តាលផ្លូវត្រូវយីឌុបកិនពីលើបន្ត បណ្តាលឲ្យស្លាប់ម្នាក់ របួសម្នាក់ មនុស្សម្នាក់ត្រូវបានស្លាប់ និងម្នាក់ទៀតបានរង របួសធ្ងន់ត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យទាំងយប់ ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកជាមួយម៉ូតូ ហើយត្រូវរថយន្តយីឌុបកិនពីលើបន្ថែមទៀត កាលពីវេលាម៉ោង៦...Read more
រដ្ឋសភាសម្រេចដកលោក កឹមសុខា ពីអនុប្រធានទី១នៃរដ្ឋសភានៅព្រឹកនេះ យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​រដ្ឋ​សភាបាន​អោយ​ដឹង​ថា លោក កឹម​សុខា អនុ​ប្រ​ធានទី១​នៃ​​រដ្ឋ​សភាត្រូវ​បាន​សមា​ជិក​៨៦​សំ​លេងលើ​៨៦​សំលេង នៃ​សមាជិក​រដ្ឋ​សភាមក​ពី​គណបក្ស​កាន់​អំ​ណាចបាន​​បោះឆ្នោត​ទំលាក់ជា​ផ្លូវ​ក...Read more
ល្បែងកន្ទុយលេខនៅក្នុងផ្សាកំពង់ស្ពឺមានមន្រ្តីខិលខូចជាសមត្ថកិច្ចកាងពីក្រោយ មេឆ្នោតឬហៅថាជាមេកន្ទុយលេខដែលកំពង់ប្រព្រឹត្តយ៉ាងសកម្មនិងដុះស្លែរក្នុងផ្សាកំពង់ស្ពឺក្បែរភ្នែកលោកប៉ូលីស៏និងប៉េអឹម ថែមទាំងក្បែរសាលា ខេត្តកំពង់ស្ពឺផងនោះ ពេល​នេះ​មេឆ្នោត​ទាំង​នេះនៅ​តែ​បន្ត​កត់​និងប្រមូលលុយព...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1នាក់
ម្សិលមិញ    4536នាក់
សប្ដាហ៍នេះ    11238នាក់
ខែនេះ    118316នាក់
ឆ្នាំនេះ   2576219នាក់
សរុប   51936145នាក់
ថ្ងៃទី 15 ខែ 05 ឆ្នាំ 2024 ម៉ោង 00:14