បង្គោលភ្លើង១២ដើមរលំដោយគ្រោះថ្នាក់ចរាចរណ៍ បណ្តាល​អោយសៀមរាបគ្មាអគ្គីសនីប្រើ

ដោយៈ សៀមរាប ថ្ងៃទី 01 ខែ 03 ឆ្នាំ 2013 វេលាម៉ោង 04:08 នាទី ចំនួនអានៈ 1586

​គ្រោះ​ថ្នាក់​ចរាចរ​រវាង​រថយន្ត​ដឹក​ថ្ម បុក​ជាមួយ​រថយន្ត​ដឹក​ប្រហុក នៅ​ត្រង់​ចំណុច​ផ្លូវ​ជាតិ​លេខ៦ ក្នុង​ភូមិ​រំដួល ឃុំ​ភ្នំលៀប ស្រុក​ព្រះនេត្រ​ព្រះ ខេត្ត​បន្ទាយមានជ័យ កាល​ពី​វេលា​ម៉ោង​៥ទៀប​ភ្លឺ​ថ្ងៃទី២៨ ខែ​កុម្ភៈ បាន​បណ្តាល​ឲ្យ​ខេត្ត​សៀមរាប​ដែល​ជា​ខេត្ត​ទេសចរណ៍​ទាំង​មូល​គ្មាន​អគ្គិសនី​ប្រើប្រាស់​ឡើង គិត​ចាប់​តាំង​ពី​ព្រលឹម​ព្រឹក​ថ្ងៃម្សិលមិញ រហូត​មក​ដល់​ពេល​នេះ។ នោះ​ក៏​ដោយ​សារ​តែ​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ បាន​ធ្វើ​ឲ្យ​បាក់​បង្គោល​តភ្ជាប់​បណ្តាញ​អគ្គិសនី​ពី​ប្រទេស​ថៃ​មក​កាន់​ខេត្ត​សៀមរាប​អស់​ចំនួន​១២​ដើម។

ចំពោះ​ការ​ដាច់​ចរន្ត​អគ្គិសនី​នៅ​ខេត្ត​សៀមរាប​នេះ លោក ចៀម កោសេន ប្រធាន​អគ្គិសនី​ខេត្ត​សៀមរាប​បាន​និយាយ​ប្រាប់​បណ្តាញ​ព័ត៌មាន​ក្នុង​ស្រុក​ថា ពេល​នេះ​ខាង​អគ្គិសនី​ខេត្ត​កំពុង​តែ​ធ្វើ​ការ​ទាំង​យប់​ទាំង​ថ្ងៃ​នៅ​កន្លែង​កើត​ហេតុ ដើម្បី​តភ្ជាប់​អគ្គិសនី​ឡើង​វិញ។ លោក​បាន​បញ្ជាក់​ថា ប្រសិន​បើ​ដំណើរ​ការ​តភ្ជាប់​មាន​ភាព​រលូន និង​គ្មាន​ឧបសគ្គ​ទេ យ៉ាង​យូរ​នៅ​ថ្ងៃ​សៅរ៍ ខេត្ត​សៀមរាប​នឹង​មាន​ចរន្ត​អគ្គិសនី​ប្រើប្រាស់​ឡើង​វិញ​ហើយ។

ចំពោះ​ការ​ប្រើ​រយៈ​ពេល​តភ្ជាប់​អគ្គិសនី​ឡើង​វិញ​រហូត​ដល់​ចុង​សប្តាហ៍​នេះ ត្រូវ​បាន​លោក ចៀម កោសេន ឲ្យ​ដឹង​ថា នោះ​ក៏​ព្រោះ​តែ​បង្គោល​ភ្លើង​ដែល​នឹង​យក​មក​ជំនួស​បង្គោល​ភ្លើង​ដែល​បាក់​ចំនួន​១២ដើម គឺ​ត្រូវ​ដឹក​មក​ពី​ប្រទេស​ថៃ ដោយ​មាន​ក្រុមហ៊ុន EM ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​ការ​តបណ្តាញ​នេះ ហើយ​បង្គោល​ភ្លើង​ដែល​ត្រូវ​ជួស​ជុល​ឡើង​វិញ​នោះ​គឺ​ត្រូវ​គាស់​គ្រឹះ​ចាស់​ចេញ ហើយ​ត្រូវ​ដាំ​គ្រឹះ​ថ្មី​ឡើង​វិញ។

ដោយ​សារ​តែ​បញ្ហា​នេះ លោក ចៀម កោសេន បាន​ធ្វើ​ការ​អំពាវនាវ​ដល់​ម្ចាស់​សណ្ឋាគារ ផ្ទះ​សំណាក់ ភោជនីយដ្ឋាន និង​កន្លែង​កំសាន្ត​នានា សូម​ជួយ​បញ្ឆេះ​ម៉ាស៊ីន​ភ្លើង​ជា​បណ្តោះ​អាសន្ន​សិន ទំរាំ​បណ្តាញ​អគ្គិសនី​ត្រូវ​បាន​តភ្ជាប់​ឡើង​វិញ។

ងាក​មក​មើល​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​ដែល​ធ្វើ​ឲ្យ​បង្គោល​តបណ្តាញ​អគ្គិសនី​​ចំនួន១២​ដើម​ត្រូវ​បាក់​ទាំង​ស្រុង និង៣៥ដើម​ទៀត​ទ្រេត​នោះ មិន​ទាន់​មាន​ការ​បញ្ជាក់​នៅ​ឡើយ​ទេ​ថា តើ​ត្រូវ​ខាត​បង់​ប្រាក់​អស់​ចំនួន​ប៉ុន្មាន និង​ភាគី​ណា​ជា​សង​ថ្លៃ​ខូចខាត​ទាំង​នោះ​ឡើយ៕ ដោយ សំណាង ប្រភពពី ខ្មែរ៧មករា

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីជិត១ពាន់នាក់បន្ថែមទៀត ខណៈអ្នកជំងឺខ្លះមិនមានកន្លែងស?...    អាន1841ដង តំណាង​ជនជាតិដើម​ភាគតិច នៅ​កម្ពុជា ជួប​អ្នកកាសែត បង្ហាញ​ពី​ប្រវត្តិ​ជនជាតិដើម​   អាន1372ដង សមយុទ្ធ​រួម​គ្នា​រវាង​សហរដ្ឋ​អាមេរិក និង​កម្ពុជា​ចាប់​ផ្តើម​នៅ​ថ្ងៃ​នេះ   អាន1569ដង ប្រុសស្រីវ័យក្មេង១គូជាប់ជុងប៉ូលីសពីបទប្រើស្រាសគ្រឿងញៀន   អាន1742ដង ក្រុមអ្នកតវ៉ាបន្តទាមទារឲ្យដោះលែងលោកម៉មសូណង់ដូ    អាន1690ដង យកតួនាទីជាប៉ូលីសប្រើរថយន្តពាក់ស្លាកលេខ ខេមរភូមិនន្ទ និង ស្លាកលេខ ខគរបាល រកស៊ីដឹកឈើខុសច្...    អាន1530ដង លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជាព្រមានធ្វើបាតុកម្ម រឿងប្រាក់ខែ   អាន1377ដង អ្នកភូមិបឹងកក់ និងអ្នកបុរីកីឡាដាក់ញត្តិសុំឲ្យ ស្ថានទូតអាមេរិច ជប៉ុន សហភាពអឺរ៉ុបជួយ    អាន1551ដង អ្នក​រត់​រ៉ឺម៉ក​ម៉ូតូ​និង​សហគមន៍​ដីធ្លី​ហែ​ក្បួន​បាតុកម្ម​នៅ​សៀមរាប   អាន1390ដង លោក ឡុងសំអឿន នគរបាលសេដ្ឋកិច្ចក្រសួង ដាក់ប៉ុស្តិ៍ជជុះប្រមូលលុយពីឈ្មួញដឹកឈើនិងទំនិញ ផ្អើ?...    អាន1875ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
គ្រួសារស្មៀនឃុំមានគ្នាបីនាក់ត្រូវគេសម្លាប់ដុតទាំងមនុស្សដុតទាំងផ្ទះដើម្បីបំផ្លាញភស្តុតាង មនុស្ស​មួយគ្រួសារ​មាន​គ្នា​បីនាក់​ ត្រូវ​បាន​ឃាត្តករ​សម្លាប់ចង​ផ្អោប​គ្នា ​និង​ដុតទាំង​​ផ្ទះទាំង​មនុស្ស​​បំផ្លាញ​ភស្តុតាង នៅ​យប់រំ​លង​អា​ធ្រាត្យ ​ថ្ងៃទី២០​ឈានចូល​ទី២១​ ខែវិច្ឆកា​ ឆ្នាំ២០១៤នេះ ដែល​គ្រួ...Read more
១៤គុម្ភៈទិវានៃក្តីស្រលាញ់ឆ្នាំនេះមាននារីប៉ុន្មាននាក់ យកព្រហ្មចារីទៅប្តូរជាមួយផ្កា១ទង? កាភ្លើត​ភ្លើន​ ការ​ជ្រុល​និយម ការ​គាំទ្រតែ​វប្បធម៌បរទេស ការ​ត្រេក​ត្រអាលនិង​កាម​តណ្ហា​ស្នេហា​ដូរ​ផ្កា​១ទងនៅ​ថ្ងៃ​ទិវ​នៃ​ក្តី​ស្រ​លាញ់​ ឬហៅ​ថា Valentine’s Day របស់​​យុវជន​យុវតី នា​សម័យ​កាល​បច្ចុប្បន្ន​...Read more
លោកស័ក្តិ៥ ឃុន ជឿន រងការរិះគន់ពីពលករឆ្លងដែនខុសច្បាប់ និងបន្រ្តីក្រោមឱវាត ប្រភពបាននិយាយ​ថា លោក ឃុន ជឿន  បាន​បញ្ជាឲ្យ​កូនទាហានទារប្រាក់ពី​ពលករ​ខ្មែរ ដែល​ចេញ​និង​ចូល​ប្រទេស​ថៃ ម្នាក់​ចំនួន ២០​បាត តាម​ច្រក​របៀង​នានា ចាប់ពី​ភូមិ​សិលា​ខ្មែរ ទំនប់​ដាច់ រហូតដល់​ភូមិ​ចំការ​គរ ...Read more
តំបន់ទេសចរណ៍ធម្មជាតិចំបក់ត្រូវ បានអភិរក្សដោយប្រជាជន ប្រជាពលរដ្ឋរួមគ្នាស្តារព្រៃឈើឡើងវិញតាមរយៈ គម្រោងទេសចរណ៍នៅក្នុងសហគមន៍បន្ទាប់ពីព្រៃឈើនៅ មូលដ្ឋាន ខ្លួនបាន រងការបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយសារការកាប់ បំផ្លាញពីសំណាក់អ្នកភូមិខ្លួនឯងផង និងជនខិលខូច មកពីក្រៅផង។ ...Read more
លោក ហ៊ុយសុជាតិ មេគយក្រុមងប៉ោយប៉ែត ត្រូវបានពលរដ្ឋចោទថាប្រព្រឹត្តអំពើពុករលួយលើសលោក ឈួន ហៃ មេគយចាស់ទៅទៀត ប្រ​ជា​ពល​រដ្ឋ ​មន្ត្រី​គយ និង​ឈ្មួញ​ធំតូច មួយចំនួនបាន​​​រអ៊ួរទាំ​ថា ចរិក​គយ​គឺ​ដូចៗ​តែ​គ្នា​ហ្នឹង​ឯង ! គឺគេ​ប្រើ​​ស្ទីល​គោះ​ថ្លៃ​បាយ ក្នុង​ការ​​ច​ចារ​ស្គាល់​គ្នា​ជា​ដំបូង​ តំលៃ​ថ្លៃ​បាយ​ទឹក​គឺ​ខ្ពស់​...Read more
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យ​ប្រជុំលើក​ទី៦ព្រឹទ្ធសភានីតិកាលទី៣ថ្ងៃទី២៣មីនាឆ្នាំ២០១៥ សូមចុចលើរូបភាពខាងក្រោម​ដើម្បីអាច​ព័ត៌មាន​លំអិត។...Read more
ក្រុមហ៊ុនដឹកអ្នកដំណើរចំនួន០៨ ផ្ដិតមេដៃប្ដឹងទៅចៅហ្វាយខេត្តសៀមរាប ឲ្យលុបបំបាត់កុងត្រូលជជុះចាំយកលុយនៅមុខបុរីសៀងណាំ តំណាង ក្រុមហ៊ុន ដឹកជញ្ជូនអ្នក ដំណើរចំនួន ៨ក្រុមហ៊ុន បាននាំគ្នា ផ្តិតមេដៃប្តឹង ទៅ​លោក​ ឃឹម​ ប៊ុន​សុង​ អភិបាល ខេត្តសៀមរាប អំពីបញ្ហា មានកុងត្រូល ជជុះ​មួយ​កន្លែង​ស្ថិត​នៅ​មុខ​បុ​រ...Read more
កុមារជាង ១៣០០០ នាក់ កើតមានជំងឺ​ទឹកនោមផ្អែមនៅអាមេរីក អ្នក​មិន​ឯកោ​ទេប្រសិន​បើ​លោក​អ្នក​មាន​បុត្រ​ធីតា​ធ្វើ​រោគវិនិច្ឆ័យ​ទៅ​កើត​មាន​នូវ​ជំងឺ ទឹកនោម​ផ្អែម​។ ជា​រៀងរាល់ឆ្នាំ នៅ​សហរដ្ឋអាមេរិក មាន​កុមារ​ប្រមាណ​ជាង ១៣០០០ នាក់ កើត​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​...Read more
ម្តាយបង្កើតរបស់តារាចម្រៀងល្បីឈ្មោះ សុគន្ឋនីសា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីបទឆបោក ស្ត្រី​ម្នាក់វ័យ​ចំណាស់​ម្នាក់​​ដែល​គេ​អះអាងថា​ជា​ម្តាយបង្កើតរបស់​​តារាចម្រៀង​ល្បីឈ្មោះ សុគ​ន្ឋ នីសា ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​យោងតាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់លោក អ៊ុំ សុភ​ក្តិ ព្រះរាជអាជ្ញារង​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      6929នាក់
ម្សិលមិញ    8156នាក់
សប្ដាហ៍នេះ    32132នាក់
ខែនេះ    139210នាក់
ឆ្នាំនេះ   2597113នាក់
សរុប   51957039នាក់
ថ្ងៃទី 17 ខែ 05 ឆ្នាំ 2024 ម៉ោង 07:00