តំបន់ទេសចរណ៍ធម្មជាតិចំបក់ត្រូវ បានអភិរក្សដោយប្រជាជន

ដោយៈ ផ្លុង រ៉េត សៀមរាប ថ្ងៃទី 21 ខែ 05 ឆ្នាំ 2014 វេលាម៉ោង 07:48 នាទី ចំនួនអានៈ 3179

ប្រជាពលរដ្ឋរួមគ្នាស្តារព្រៃឈើឡើងវិញតាមរយៈ គម្រោងទេសចរណ៍នៅក្នុងសហគមន៍បន្ទាប់ពីព្រៃឈើនៅ មូលដ្ឋាន ខ្លួនបាន រងការបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយសារការកាប់ បំផ្លាញពីសំណាក់អ្នកភូមិខ្លួនឯងផង និងជនខិលខូច មកពីក្រៅផង។

តំបន់ទេសចរណ៍ធម្មជាតិ«ចំបក់» ដែលមានទីតាំងនៅតាមដងផ្លូវទៅគិរីរម្យស្ថិតនៅស្រុកភ្នំស្រួច បានរៀបចំទៅជាកន្លែងទាក់ទាញទេសចរចាប់តាំងពីឆ្នាំ២០០៣ ដោយសារទីនោះមានទឹកធ្លាក់គួរឲ្យទាក់ទាញ។ ក្រៅពីសេវាកម្មទេសចរណ៍ ការងារសំខាន់មួយសម្រាប់សហគមន៍នេះគឺស្តារព្រៃឈើចាប់តាំងពីទីតាំងនោះត្រូវបានអភិរក្ស ព្រៃសហគមន៍ហាក់ ត្រូវបានស្តារឡើងវិញ បន្ទាប់ពីបានកាប់បំផ្លាញយ៉ាងហិនហោចមក។

លោក ទូច ម៉នប្រធានសហគមន៍ទេសចរណ៍ធម្មជាតិចំបក់ បានបញ្ជាក់ថា លោកមិនមានការវាស់ស្ទង់ដោយប្រើបច្ចេកវិទ្យាទេ តែសហគមន៍អាចមើលដោយភ្នែកទទេបាន។

ប្រជាសហគមន៏បាននិយាយថា៖ មុនឆ្នាំ ២០០៣ ដីតំបន់នេះមួយចំនួនបានរេចរឹលអស់ទៅហើយ។ មុនរដ្ឋកាត់ដីឲ្យសហគមន៍ ដីមួយចំនួនត្រូវបានដាក់គ្រឿងចក្រឈូសឆាយ។ ពួកគាត់បានបន្តថា៖ មុនការបង្កើតសហគមន៍ប្រជាជននៅទីនេះហាក់ដូចជាស្ថិតនៅចំណុចសូន្យតែម្តង ពោលគឺគា្មននរណាមា្នក់គិតសង្វែកអំពីការបាត់បង់ធនធានធម្មជាតិ ទេ។

លោកតាហុងអាយុ៦៧ ឆ្នាំជាសមាជិកម្នាក់ ក្នុងសហគមន៍ទេសចរណ៍ចំបក់បាននិយាយថា ចាប់តំាងពីបង្កើតឡើងនៅឆ្នាំ២០០៣ តំបន់នេះជាកន្លែងកាប់ឈើយ៉ាងអនាធិបតេយ្យ ហើយសហគមន៍ដែលបង្កើតឡើងពិតជាបានជួយស្តារ និងទប់ស្កាត់ការកាប់ឈើបាន។ លោកតាហុងបាននិយាយថា៖ កុំតែមានកើតសហគមន៍អីហ្នឹងកុំអីអស់យូរហើយព្រៃឈើហ្នឹង។ យើងមានអារម្មណ៍ទៅមុខទៅយើងបានគង់វង្សព្រៃឈើ។ លោកតាហុងថ្លែងទៀតថា៖ យើងមានអារម្មណ៍សប្បាយចិត្តនឹងធ្វើការងារនេះសូម្បីអត់ប្រាក់ខែក៏ខ្ញុំនៅតែមកធ្វើការព្រោះខ្ញុំស្រឡាញ់ព្រៃឈើ។

ចំបក់ជារម្មណីយដ្ឋានធម្មជាតិដ៏ស្រស់បំព្រងហើយកំពង់ពេញនិយមពីសំណាក់ភ្ញៀវទេសចរជាតិនិងបរទេស ទីនោះមានទឹកធ្លាក់ដ៏ស្រស់ត្រកាល មានដងអូរដ៏វែងអន្លាយទឹកហូរបត់បែនកាត់ផ្ទាំងថ្មដោយមានម្លប់ឈើពិសេសប្លប់ឬស្សីនៅអមសងខាងផ្លូវធ្វើដំណើរ មានខ្យល់ត្រជាក់ចិត្ត ចាប់អារម្មណ៍ក្រៃលែង។ ចំបក់មានចម្ងាយជាង១គឺឡូម៉ែត្រ ខាងជើងគីរីរម្យ ស្ថិតនៅក្នុង ឃុំចំបក់ ស្រួកភ្នំស្រូច ។អ្នកធ្វើដំណើរចេញពីស្នាក់ការទេសចរសហគមន៏ប្រមាណ៤គឺឡូម៉ែត្រ ដោយជិះរទេះគោឬដោយ កង់ឬក៏ដោយថ្មើជើងក៏បានតាមចំណង់ចំណូលចិត្តរៀងៗខ្លួន ហើយចំងាយផ្លូវ១គឺឡូម៉ែត្រ ទៅដល់ទឹកធ្លាក់គឺត្រូដើរដោយថ្មើជើងទើបបានទៅដល់៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

រដ្ឋាភិបាលបដិសេធសំណើលោកសម រង្ស៊ី ត្រឡប់មកកាន់កម្ពុជាវិញ   អាន1522ដង សាកលវិទ្យាល័យ១បើក​វគ្គបណ្តុះបណ្តាល ស្តីពីបញ្ហាប្រឈម នឹងដំណោះស្រាយទប់ទល់នឹង បំរែបំរួលអ?...    អាន1601ដង អ្នកកាសែតម្នាក់ត្រូវបានអធិការស្រុកអន្លង់វែងចាប់ខ្លួនបញ្ជួនទៅតុលាការ   អាន1371ដង រថយន្តដឹឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្រ្កាប   អាន2081ដង ពលរដ្ឋជាង៤០គ្រួសារស្នើសុំអាជ្ញាធរខេត្តសៀមរាបអោយបើកផ្លូវ១ខ្សែរ   អាន1513ដង លោក ហ៊ុនសែន ៖ ខ្ញុំមិនចំណុះបរទេស?   អាន1489ដង អ្នកកាសែតរងគ្រោះ៣រូបចោទថា អ្នកកាសែត៣នាក់សរសេរបរិហាពួកគាត់គ្មានការពិត   អាន1392ដង មន្រ្តីរដ្ឋបាលព្រៃឈើថាជិតបោះឆ្នោតគេបន្ទូបន្ថយ ដល់អ្នករកស៊ីដឹកឈើខុសច្បាប់   អាន1366ដង ពលរដ្ឋបុរីកីឡា​ដែល​​មាន​ជំ​លោះ​ដីធ្លីដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការនៅ​ព្រឹកនេះ​   អាន1463ដង មាសសុខរតនៈ បដិសេធរឿង​ មាស​សុសោភា ទៅ​កាណាដា   អាន1658ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ឆេះក្លឹបកម្សាន្តហីបហបស្លាប់មនុ្ស៥នាក់គ្រាន់ជាព័ត៌មានបឋម អគ្គីភ័យមួយបានលេប​ត្រ​បាក់​ក្លឹប​កម្សាន្ត​ហីបហប​នៅ​រំលង​អាធ្រាត្រ​ថ្ងៃទី១៧​ឈានចូល​ថ្ងៃទី១៨​ខែ​វិច្ឆកា​ឆ្នាំ២០១៤ ​​ស្ថិត​ក្នុង​ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលាកំរើក ​ក្រុង​សៀម​រាប​ ដែល​បណ្តាល​អោយ​មនុស្ស​ប...Read more
ពីថ្ងៃទី ២-៥ ខែធ្នូ ឆ្នាំ២០១៤នេះ ប្រទេសកម្ពុជានិងចុះត្រជាក់ខ្លាំង បើយោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមបានអោយដឹងថា ខ្យល់មូសុងឦសាន ជ្រលងសម្ពាធខ្ពស់ស៊ីបេរី នឹងបង្កើនឥទ្ធិពលខ្លាំងមកលើតំបន់ភាគខាងជើងប្រទេសកម្ពុជា ដែលស្ថានភាពនេះ វានឹងធ្វើឲ្យអាកាសធាតុនៅប្រទេសកម្...Read more
បុរសស្មោះស្នេហ៍គិតខ្លី សម្រេចចិត្តចងកសម្លាប់ខ្លួនទៅតាមសង្សារ ក្មេងខ្ចីខ្លីប្រាជ្ញាព្រោះតែស្នេហាធ្វើ​អោយ​យុវជន​ម្នាក់សម្រេចចិត្ត​សម្លាប់ខ្លួន ដែល​សាសពជន​រង​គ្រោះត្រូវបាន​ក្រុមគ្រួសារ​ប្រទះឃើញ​ស្លាប់ ដោយ​មាន​ចំណង​ខ្សែ​គោ​ចង​ក​នៅលើ​ដើម​ព្រីង​ខាងក្រោយ​​ផ្ទះប្រមាណ​១...Read more
ករណីវាយទូរ ATMនៅក្នុង ផ្សារទំនើបឡាក់គីម៉ល យកលុយរាប់ម៉ឺនដុល្លាប៉ូលិសឃាត់ខ្លួនសន្តិសុខ២នាក់ សួរនាំ ខេត្តសៀមរាប៖ ទូរដកលុយរបស់ធនាគារចំនួន២របស់ធនាគារកាណាឌីយ៉ានិងធនាគារANZ Royal ដែលដាក់នៅក្នុងផ្សារទំនើបឡាក់គីម៉លត្រូវបានគេវាយកំទេចយកលុយអស់រាប់ម៉ឺនដុល្លា បច្ចុប្បន្នសមត្ថកិច្ចធ្វើការឃាត់ខ្លួនសន្តិសុខចំនួន២...Read more
ជនសង្ស័យ២នាក់ត្រូវបាន កម្លាំងកងរាជអាវុធឃាត់ខ្លួនពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀនយ៉ាម៉ា១១គ្រាប់ ជនសង្ស័យ​២​នាក់​ត្រូវបាន​កំលាំង​កង​រាជ​អាវុធ​ឃាត់ខ្លួន​ករណី​ជួញដូរ​គ្រឿងញៀន​ប្រភេទ​យ៉ាម៉ា​១១​គ្រាប់​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូ​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័​យ​នា​ព្រឹក​ថ្ងៃ​ទី​១០​កញ្ញា​២០១៤​។​ លោ...Read more
គេសង្ស័យថាក្រុមហ៊ុន ខូវអៀងឡាយ ចាក់ដីលុបប្រឡាយខុសច្បាប់ ដើម្បីសង់ផ្ទះល្វែងលក់ ប្រជា​ពល​រដ្ឋ​នៅ​ក្រុង​ភ្នំ​ពេញ​មាន​ការ​សង្ស័យថា ក្រុមហ៊ុន ខូវ អៀងឡាយ ស្ថិតនៅចំណុច ប្រឡាយលូប្រាំ ក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កំពុងសាងសង់​ផ្ទះ​ល្វែង​​លើ​ដី​ខុស​ច្បាប់ ខណៈក្រុម ហ៊ុន...Read more
សម្តេច ជា ស៊ីម ទទួលមរណៈភាពនៅរសៀលថ្ងៃទី៨នេះ សម្តេច ជា ស៊ីម បានទទួលមរណៈភាព នៅម៉ោង៣និង៤៥នាទី ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៥នេះ ក្នុងជន្មាយុ ៨៣ ឆ្នាំ ដោយរោគាពាធនៅគេហដ្ឋាន ឯរាជធានីភ្នំពេញ។...Read more
ប៉ូលិសសេដ្ឋកិច្ច ឡុង សំអឿន ក្តោបក្តាប់បទល្មើស៣ខេត្ត ក្នុងការរកលុយជូនលោក យិនប្រសិទ្ធ? មាន​សេចក្តី​រាយ​ការ​ណ៍​មក​ថា មេ​ប៉ូលិស​សេដ្ឋកិច្ច​៣​ខេត្ត មាន​ខេត្តបន្ទាយមានជ័យ សៀមរាប ឧ​ត្ត​រ​មានជ័យ ឈ្មោះ ឡុង សំអឿន ចាប់ផ្តើម​ល្បីឈ្មោះ​ក្តោប​ក្តាប់​បទល្មើស​សេដ្ឋកិច្ច ត្រូវប៉ាន់​ស្រង់ដើម​យ៉ាង​ពេញបន...Read more
ក្រុមហ៊ុន ម៉េងឌីលែន ត្រាវកុដ្ធិ បើកលក់ហើយ ប្រមូសិនពិសេស ក្រុមហ៊ុន ម៉េងឌីលែន ត្រាវកុដ្ធិ បើកលក់ហើយ! ១-គម្រោងដីឡូតិ៍ ២-ផ្ទះល្វែងអាជីវកម្ម ៣-ផ្ទះវីឡាលំហែបែបថៃ សូមអានព័ត៌មានលម្អិតដែលមាននៅក្នុងខិតប័ណផ្សព្វផ្សាយខាងក្រោម និងទំនាក់ទំនងសាកសួរព័ត៌មានលម្អ...Read more
លោក ខាំលឿ មេឃុំកណ្តែកត្រូវបានពលរដ្ឋចោទថា បានកាប់រានដើមរាំងទឹកដំបន់ហាមឃាត់យកដីធ្វើស្រែ ប្រជា​ពលរដ្ឋ​នៅ​ឃុំ​កណ្តែក​មួយក្រុម​បាន​លួច​បង្ហើប​អោយ​ដឹងថា លោកខាំលឿមេ​ឃុំ​កណ្តែក​កំពុង​តែ​កាប់​រាន​ដើម​រាំង​ទឹក​ ព្រម​ទាំង​ចាក់​ថ្នាំសំ​លាប់ដើម​រាំង​​មិន​អោយ​ដុះ​ឡើង​វិញ ដើម្បី​យក​ដី​ធ្វើ​ស្រែ​ប្រាំ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      2397នាក់
ម្សិលមិញ    5789នាក់
សប្ដាហ៍នេះ    19435នាក់
ខែនេះ    126513នាក់
ឆ្នាំនេះ   2584416នាក់
សរុប   51944342នាក់
ថ្ងៃទី 16 ខែ 05 ឆ្នាំ 2024 ម៉ោង 10:38