ប្រជាពលរដ្ឋបានរិះគន់គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តថា ប្រព្រឹត្តិអំពើពុករលួយ

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 01 ខែ 10 ឆ្នាំ 2015 វេលាម៉ោង 10:06 នាទី ចំនួនអានៈ 1989

បើ​ទោះ​ជា​រដ្ឋា​ភិបាល​កម្ពុជា និង​ក្រសួងសុខា​ភិបាល​បាន​ប្រ​កាស​​​អោយ​ក្រុម​គ្រូពេទ្យ​នៅ​តាម​មន្ទីរ​ពេទ្យ​នានា​មិន​អោយ​ប្រ​ព្រឹត្តិ​អំ​ពើ​ពុក​រលួយ​ក្តែងៗ​យ៉ា​ង​ណា​ក៏ដោយ ក៏​ទង្វើ​របស់​ក្រុម​​គ្រូ​ពេទ្យ​មួយ​ចំ​នួន​នៅ​តែ​មិន​មាន​ការ​កោដ​ក្រែង​អ្វី​ទាំង​អស់​ នៅ​តែ​លួច​ឆ្លៀត​ឱកាស​ លួច​ស៊ី​លុយ​ក្រោម​តុ​ជា​ថ្នូរ​​និង​សេវា​កម្ម​ឆាប់​រហ័ស ឬសេវាកម្ម​ល្អ ហើយ​ទង្វើ​ទាំង​នេះ​អង្គភាព​ប្រ​ឆាំង​អំ​ពើ​ពុក​រលួយ​គួរ​តែ​រឹត​បន្តឹង​អោយ​បាន​ឆាប់​រហ័យ ជាស​វៀង​ខូច​កិត្តិ​យស​ដល់​ថ្នាក់​ដឹក​នាំ​កំពូល។

យោង​តាម​បណ្តាញ​សង្គម​មួយ​ដែល​មាន​ឈ្មោះថា ˝Sovitou Vy” និង​មាន​ការ​ចែក​រំ​លែក​បន្ត​ពី​បណ្តាញ​សង្គម​ ˝ Sok Kimseng˝ បាន​ធ្វើ​ការ​រិះ​គន់​ក្រុម​គ្រូ​ពេទ្យ​មួយ​ចំ​នួន​នៅ​បម្ទី​ពេទ្យ​បង្អែកខេត្ត​សៀមរាប កាល​ពី​ថ្ងៃទី២៩ ខែ​កញ្ញា ឆ្នាំ២០១៥ដូច​ខាងក្រោម៖

˝ពត៌មាន មួយជ្រុងពីមន្ទីពេទ្យបង្អែកខេត្ត៖ សៀមរាបថ្ងៃទី២៩ / ០៩/ ១៥ ខ្ញុំបាននាំកូនទៅមន្ទីពេទ្យខេត្ត ដើម្បីពិនិត្យជម្ងឺ ( ពកទន់ៗនៅត្រចៀកផ្នែកខាងក្រោយ )ដំ​បូង​ខ្ញុំត្រូវបង់​សេវា ១៥០០០៛​ សំ​រាប់​ផ្នែក​ពិគ្រោះយោ​បល់​ក្រោយមក ត្រូវបង់ ១២០០០៛ទៀតផ្នែក អេកូសាស្ត្រ បន្ទាប់ពីធ្វើអេកូ រួចគ្រូពេទ្យថាកូនខ្ញុំកើត គីស ត្រូវវះពេលត្រឡប់មកដល់បន្ទប់ពិនិត្យវិញ( បន្ទប់ពិនិត្យជំងឺទី ១ )
ពេលនោះមានអ្នកគ្រូពេទ្យរាងចំណាស់បន្តិច ពាក់ម៉ាស់ បានយកក្រដាស លទ្ធផលអេកូពីកូនខ្ញុំចូលបន្ទប់ ហើយអោនខ្សិបដាក់ត្រចៀកអ្នកគ្រូពេទ្យដែលអង្គុយក្នុងបន្ទប់ រួចក៏ហៅខ្ញុំចូល រួចនិយាយថា គេយក ៥០$ ( អ្នកវះកាត់ )វះអោយភ្លាមមិនចាំបាច់រងចាំ បើធ្វើតាមលំដាប់លំដោយ ត្រូវបង់សេវា បន្ទប់សំរាក និងត្រូវរងចាំយូរថ្ងៃទើបបានវះព្រោះអ្នកជំងឺច្រើនណាស់ ខ្ញុំគិតមួយសន្ទុះក៏សំរេចចិត្ត អោយពេទ្យវះកាត់ ព្រោះតែខ្ញុំរវល់ពេកមិនមានពេល ដេកកំដរ ។ ក្រោយប្រគល់លុយខ្ញុំទាមទាវិក័យបត្រ័ គាត់ថាអត់មានទេ ( ពេទ្យលួចវះអោយទេ ) គាត់ថាបើអញ្ចឹងធ្វើតាមធម្មតាទៅ

បញ្ជាក់: នៅមុនពេលកូនខ្ញុំចូលវះ ក៏មានប្អូនម្នាក់មានជម្ងឺដូចគ្នាដែរ ដែលត្រូវក្រុមគ្រូពេទ្យ ទាលុយ ថ្លៃមុខកាំបិត មួយសន្ទុះក្រោយមក ក្មួយខ្ញុំបានសួរអ្នកដែលវះមុន គាត់ថាពេទ្យយក ១០០០០០៛ = ២៥$
ពេលនោះខ្ញុំបានទៅអង្គុយក្បែរប្អូនម្នាក់នោះដើម្បីសួរនាំ ស្រា់ប់តែពេទ្យហៅចូលបន្ទប់យ៉ាងលឿនពេចេញ​មក​ក្រៅខ្ញុំសួរម្តងទៀតគាត់ឆ្លើយថា ថ្លៃមុខកាំបិត ៥០$ខ្ញុំគិតថា​ពេទ្យអោយ​គាត់និយាយ​អញ្ចឹងព្រោះ​ខ្លាច​ខ្ញុំតវ៉ា។
សំនួរ : តើនេះជាអំពើពុករលួយដែរទេ? តើទង្វើនេះកើតឡើងទូទៅ រឺ ចំពោះតែពួកខ្ញុំពីនាក់? តើទង្វើរនេះធ្ងន់ធ្ងរយ៉ាងណាចំពោះអ្នកជម្ងឺផ្សេងទៀត? សូមមិត្តភ័ក្រ និងបងប្អូនមេត្តាផ្តល់យោបល់!˝

អ្នក​យក​ព័ត៌មាន​យើង​ពុំ​អាច​សុំ​ការ​បក​ស្រាយ​ពី​លោក ប៉ែន ​ផលគុណ​ ប្រ​ធាន​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​សៀមរាប​បាន​ទេនៅ​ម៉ោង​៩និង​៥៤​នាទី​ព្រឹក​ថ្ងៃទី០១​ ខែ​តុលា ឆ្នាំ​២០១៥​នេះ ព្រោះ​ទូរស័ព្ទ​ចូល​គ្មាន​អ្នក​លើក​ទទួល​។

ប្រ​ជា​ពល​រដ្ឋ​កម្ពុជា សូម​អង្វ​យ៉ាង​ទទួច​ទៅ​លោកគ្រូវ​ពេទ្យ អ្នក​គ្រូ​ពេទ្យ​ សូម​មេត្តា​ធ្វើ​ការ​ទៅ​តាម​វិជ្ជា​ជីវៈ កុំ​មាន​ការ​រើស​អើង​ ប្រ​កាន់​អ្នក​ក្រអ្នក​មាន​ ឬអ្នក​តូច​អ្នក​ធំ ព្រោះ​សុទ្ធ​តែ​ជា​មនុស្ស​ដូច​តែគ្នាទេ និង​សូម​មេត្តា​បញ្ឈប់​រាល់​អំ​ពើ​ពុក​រលួស​ដែល​ជា​ទំ​លាប់​ចាស់​នោះ​ចោល​ទៅជាស​វាង​មាន​ការ​រិះ​គន់​ដូច​ខាងលើ ហើយ​អាច​និង​ប្រ​ឈរ​មុខ​ចំ​ពោះ​មុខ​ច្បាប់​ទៀតផង៕ ដោយ៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

លោក ឧកញ្ញា សុខប៊ុន ត្រូវតុលាការបង្គាប់អោយនាំខ្លួនពីបទប្រើហឹង្សា លើកញ្ញាសាសា   អាន2153ដង អ្នកកាសែតម្នាក់ត្រូវបានចាប់ខ្លួនក្នុងករណីឆបោក   អាន1348ដង លោកផ្កាយ២ចាន់រិទ្ធឌីត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ពន្ធគ្រឿងញៀន    អាន1579ដង សហភាពអឺរ៉ុបព្រមានថា បន្លែពីវៀតណាម មានបាក់តេរីអាចបង្កគ្រោះថ្នាក់ដល់សុខភាព   អាន2400ដង ប្រជាពលរដ្ឋកម្ពុជាកំពុងជួបជុំនៅមុខស្ថានទូតអាមេរីកដើម្បីដាក់ញត្តិប្រឆាំងការទទួលយកជនភ?...    អាន1850ដង សាលាក្រុង​ភ្នំ​ពេញ​គួរ​តែ​បិតក្រុម​ហ៊ុនរថ​យន្ត​ក្រុងឡើង​ថ្លៃពេល​បុណ្យទាន   អាន1575ដង លោកអធិការនគរបាលក្រុងសៀមរាប បញ្ជាអោយធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណី ...    អាន1612ដង ក្រុម​យោធា​បាញ់​រះ​បណ្តាល​ឲ្យ​ពលរដ្ឋ​ម្នាក់​រង​របួស​ធ្ងន់ ​ក្នុង​ទំនាស់​ដីធ្លី​នៅ​ខេ?...    អាន1631ដង អុញនោះ! បង់លុយឱ្យរាល់ខែចុងក្រោយចាប់រថយន្តយកទៅគាបធើស៊ីមិនបានបញ្ជូនទៅថ្នាក់លើ   អាន2753ដង រថយន្តដឹកឈើរបស់ឧកញ៉ាដ៏ល្បីម្នាក់ក្រឡាប់បណ្តាលអោយមនុស្ស២នាក់ស្លាប់   អាន1722ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ព្រះរាជអាជ្ញារ ព្រមានចាត់វិធានការលើអាជីវកម្ម ព្យាបាលមាត់ធ្មេញ ក្រោយរកឃើញថាអាជីវកម្មនេះ ភាគច្រើនគ្មានច្បាប់ លោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​រតនគីរី បាន​ដឹកនាំ​កម្លាំង​គណៈកម្មការ​សុខាភិបាល​ថ្នាក់​ខេត្ត ចុះ​ត្រួតពិនិត្យ​ច្បាប់​កន្លែង​ធ្វើ​អាជីវកម្ម ព្យាបាល​ដាក់​ធ្មេញ និង​ធ្វើ​ការផ្អាក ធ្វើ​អ...Read more
មន្ត្រីពន្ធដាខេត្តរតនគីរីម្នាក់ ត្រូវនគរបាលឃាត់ខ្លួន ពីបទចាប់រំលោភអ្នកអនាម័យ យោង​សេចក្តីរាយការណ៍​ពី​ខេត្ត​រតនគីរី បានឲ្យដឹងថា លោក ប្រាក់ សា​វ័ន្ត មន្ត្រី​ពន្ធដា​ខេត្ត​រតន​គី​រី មាន​តួនាទី​ជា​ប្រធាន​ផ្នែក​បំណុល ត្រូវ​នគរបាល​ក្រុង​បាន​លុង​ចាប់ខ្លួន ពី​បទ​ចាប់រំលោភ​​​ស្ត្រី ជា​​អ...Read more
សមត្ថកិច្ចនៅតែអះអាងថា នាយរងប៉ុស្តិ៍សង្កាត់សៀមរាប​ពុលផ្សែងម៉ាស៊ីនភ្លើង តែខាងមន្ទីរពេទ្យសង្ស័យថា ពុលថ្នាំសត្វល្អិត បន្ទាប់ពី​ធ្វើ​ការ​ស្រាវ​ជ្រាវ​អស់​រយៈពេល​ជាច្រើន​ថ្ងៃក្នុង​ករណី​គ្រួសារ​ប៉ូលីស​ប៉ុស្តិ៍ពុល​ទាំង​គ្រួសារកាល​ពី​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥ ក្រុង​សមត្ថកិច្ច ជំនាញបានឲ្យដឹងថា នាយ​រង​ប៉ុស្ដិ៍​នគរបាល សង្កាត...Read more
តុលាការកោះហៅ សួន សេរីរដ្ឋា ចូលរួមសវនាការ ថ្ងៃ១៨ កញ្ញា ករណីញុះញង់ដើម្បីផ្តួលរំលំរដ្ឋាភិបាល លោក សួន សេរី​រដ្ឋា ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ត្រូវបាន​តំណាង​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​កោះហៅ​ឲ្យចូល​រួម​សវនាការ នៅ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៤​ខាងមុខនេះ ក្រោម​ការចោទប្រកាន់​...Read more
បែកធ្លាយម្តាយនិងកូននិយាយទូរស័ព្ទពីរឿងប្រវត្តិសាស្រ្តសម័យប៉ុលពត កូន អាឡូ ជំរាបសួរ អ្នក​ម៉ែ​! ម៉ែ អាឡូ ចាស! កូន​សម្លាញ់ ម៉ែនឹក​កូន​ណាស់ បាត់កូន​មួយរយៈពុំ​ដែល​ឃើញ​ទូរស័ព្ទ​មក​លេង​ម៉ែសោះ តើ​កូន​រវល់​ម...Read more
ទទួលទានផ្លែឈើ៣ប្រភេទ អាចជួយកម្ចាត់ខ្លាញ់ក្បាលពោះរបស់អ្នក មនុស្ស​យើង​គ្រប់រូប​ តែង​តែ​ចង់​អោយ​មាន​សុខ​ភាពល្អ មាន​រូប​រាង​ស្អាតសង្ហា មាន​ប្រាជ្ញាវៀងវៃ មាន​ទ្រព្យ​សម្បត្តិស្តុកស្តម្ភ មាន​លុយ​កាក់​ច្រើន​ ចង់​ទទួល​ទាន​អាហារ​ឆ្ងាញៗ។ តែ​នាពេល​បច្ចុប្បន្ន មាន​ម្ហូប...Read more
លោកមេគយ ឈួន ហៃប្រធានស្តីទីស្នាក់ការគយ និង លោក យិន ផល្លី កំពុងប្រព្រឺត្តអំពើពុករលូយពេញទំហឹង ក្រោយ​ពី​មា​នការ​រិះគន់​និង​កាសែ​ត​ ក្នុង​ស្រុក​មួយ​ចំនួនចុះ​ផ្សាយ​ពី​ភា​ពពុករ​លួយ ​របស់​ម​ន្ត្រីគ​យ​នៅ​ច្រក​ទ្វារ​អ​ន្តរជាតិ​​ប៉ោយប៉ែ​តខេត្ត​បន្ទាយមាន​ជ័យ ​ ដែល​បាន​​បើក​ដៃ​ឲ្យ​ឈ្មួញ​តូ​ចធំនាំចូ​ល​ទំ...Read more
ក្រុមហ៊ុន ម៉េងឌីលែន ត្រាវកុដ្ធិ បើកលក់ហើយ ប្រមូសិនពិសេស ក្រុមហ៊ុន ម៉េងឌីលែន ត្រាវកុដ្ធិ បើកលក់ហើយ! ១-គម្រោងដីឡូតិ៍ ២-ផ្ទះល្វែងអាជីវកម្ម ៣-ផ្ទះវីឡាលំហែបែបថៃ សូមអានព័ត៌មានលម្អិតដែលមាននៅក្នុងខិតប័ណផ្សព្វផ្សាយខាងក្រោម និងទំនាក់ទំនងសាកសួរព័ត៌មានលម្អ...Read more
អ្នកកាសែតម្នាក់ត្រូវបានឃាត្តករបាញ់សម្លាប់កាលពីយប់មិញ អ្នក​សារ​ព័ត៌មាន​ម្នាក់​ប្រចាំ​គោល​ដៅ​ខេត្ត​ក្រចេះ ​ត្រូវ​ឃាតក​បាញ់​មួយ​គ្រាប់​ចំ​ក្បាល​ស្លាប់​ភ្លាមៗ ​នៅ​កន្លែង​កើត​ហេតុ​ ខណៈ​ដែល​អ្នក​កាសែត​រូប​នោះ​ព្យាយាម​តាម​ប្រមាញ់​ការ​ជួញ​ដូរ​ឈើ​ខុស​ច្បាប់​។​ ...Read more
រឿងប្រ​វត្ត​កម្ពុជាក្រោម ជាស្នាដៃនិពន្ធ​របស់​សម្តេចតា ថត​នៅ​ប្រ​ទេស​កូរ៉េ សូមចុចមើល​ វីដេអូ ដែល​ជាស្នាដៃ​និពន្ធ​របស់​សម្តេច​តា ថតនៅ​ប្រ​ទេសកូរ៉េ ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      3087នាក់
ម្សិលមិញ    5789នាក់
សប្ដាហ៍នេះ    20125នាក់
ខែនេះ    127203នាក់
ឆ្នាំនេះ   2585106នាក់
សរុប   51945032នាក់
ថ្ងៃទី 16 ខែ 05 ឆ្នាំ 2024 ម៉ោង 12:44