អ្នកកាសែតម្នាក់ត្រូវបានចាប់ខ្លួនក្នុងករណីឆបោក

ដោយៈ សៀមរាប ថ្ងៃទី 24 ខែ 05 ឆ្នាំ 2013 វេលាម៉ោង 12:43 នាទី ចំនួនអានៈ 1353

អ្នកកាសែត នៅក្នុងអង្គភាព ដំណឹងកម្ពុជា ម្នាក់បានត្រូវតុលាការ ឃុំខ្លួនដាក់ពន្ធនាគារ នាព្រឹកថ្ងៃទី ២៣ខែឧសភា ឆ្នាំ២០១៣ បន្ទាប់ពីអ្នកកាសែតរូបនោះ ចូលខ្លួនទៅបំភ្លឺករណីឆបោកប្រាក់។

            អ្នកកាសែត អង្គភាពដំណឹងកម្ពុជា រូបនោះមានឈ្មោះ ទៀ ចំរើន អាយុ៥២ឆ្នាំ ទីលំនៅ ភូមិកំពង់ឃ្លាំង ឃុំ កំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប។

            ទាក់ទងនឹងការចាប់ខ្លួនអ្នកកាសែតខាងលើនេះ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប លោកទី សុវិនថាល់ បានឲ្យដឹងថា លោកហេង ផេង តំណាងអាយ្យកា សម្រេចឃាត់ខ្លួននៅនឹងតុលាការ ហើយបញ្ជូនទៅ ចៅក្រមស៊ើបសួរភ្លាមៗតែម្តង ពេលរូបគាត់ចូលបំភ្លឺករណីឆបោកប្រាក់។ ការឃាត់ខ្លួននេះ គឺមានបណ្តឹងពីជន រងគ្រោះ។ លោកបន្តថា អ្នកកាសែតរូបនេះ បានប្រព្រឹត្តិនូវអំពើឆបោក ជាច្រើនករណីមកហើយ ដោយប្រើ រូបភាពយកឈ្មោះចៅក្រម ឈ្មោះតំណាងអាយ្យកា ធ្វើជាដើមទុន បើទោះបីជាស្ថាប័នតុលាការ ផ្តល់ឪកាស ឲ្យកែប្រែ​គំនិតក៏ដោយ។

            លោកទី សុវិនថាល់ ឲ្យដឹងទៀតថា ជននេះបានដើរបោកប្រាស់យកលុយពី ក្រុមគ្រួសារអ្នកនេសាទ ខុសច្បាប់ដែលជាប់ពន្ធនាគារ  ដោយអះអាង ថា រូបគេអាចជួយដោះស្រាយបាន តាមរយៈចាយលុយជាមួយ ចៅក្រមឬតំណាងអាយ្យកា។ ក្រៅពីជនរងគ្រោះជាច្រើនគ្រួសារ រូបគេថែមទាំងបោក កូនខ្លួនឯងទៀត។នេះជា ទង្វើដែលមិនអាចអនុគ្រោះបានឡើយ។ ប៉ុន្តែលោកពុំបានបញ្ជាក់ពីអត្តសញ្ញាណ ម្ចាស់ដើមបណ្តឹងទេ។

            ក្រោយពេលឃាត់ខ្លួនអ្នកកាសែតរូបនោះ ព័ត៏មានធ្លាយថារូបគាត់ (អ្នកកាសែត) តែងតែនៅប្រចាំមុខ តុលាការ ចាំរត់ការរឿង(គួរជេរឿង) ហើយមានជនរងគ្រោះច្រើនណាស់ ដែលបានចំណាយប្រាក់លើគាត់ តែ លទ្ធផលគ្មាន។

            លោកឆោម ស៊ីថា ចាងហ្វាងការផ្សាយ កាសែតដំណឹងកម្ពុជា បានថ្លែងតាមទូរសព្ទ័ថា លោកទើបតែដឹង រឿងនេះទេ។ តែលោកនឹងសាកសួរសិនថា បើរូបគាត់ត្រូវចាប់ខ្លួន ក្នុងពេលបំពេញភារកិច្ច តាមវិជ្ជាជីវៈ លោក អាចរកវិធីដោះស្រាយ តែបើប្រព្រឹត្តិប្រាសចាក ពីតួនាទី លោកមិនអាចដោះស្រាយទេ។ លោកបន្តថា កូនចៅ លោករូបនេះ កន្លងមកតែងដើរបោកប្រាស់ពួកនេសាទ អះអាងថាខ្លួនមានខ្សែអ្នកនេះអ្នកនោះ លុះពេលលោក ដឹងលោកបានព្រមានជាច្រើនដងឲ្យបញ្ឈប់រាល់សកម្មភាពទាំងនោះ។ តែលើកនេះមិនដឹងថាគេធ្វើអ្វីទៀតទេ តែ បើការចាប់ខ្លួននេះ ពិតជាករណីនោះមែន លោកមិនអាចដោះស្រាយឡើយ។

            លោកចាងហ្វាងបញ្ជាក់ថា តាមពិតតាការ​សម្គាល់ខ្លួនរបស់គាត់ បានផុតកំណត់ទៅហើយ ហើយរូប លោកក៏មិនបានចេញថ្មីឲ្យទៀតដែរ ពីព្រោះមួយរយៈនេះ គាត់ធ្វើអ្វីមិនបានឆ្លងកាត់ចាងហ្វាងទេ ចឹងទេបើគ្មាន កាត ពីអង្គភាពទុកថាមិនមែនកូនចៅលោកទៀតឡើយ។

            ជាការកត់សម្គាល់ ខេត្តសៀមរាបនាពេលបច្ចុប្បន្ន គេសង្កេតឃើញមានការប្រើប្រាស់ កាតកាសែត ជាច្រើន ក្នុងនោះត្រឹមតែឈ្មួញរកស៊ីឈើខុសច្បាប់ ក៏ប្រើប្រាស់កាតកាសែតដែរ មិនដឹងថាលោកចាងហ្វាង បានគិតពីផលប៉ះពាល់ដល់របបសារព័ត៏មានដែរឬយ៉ាងណា?។

            គួររំលឹកថា កាលពីថ្ងៃទី១៩ឧសភាថ្មីៗនេះ អ្នកកាសែតជាតិសច្ចៈមួយរូបឈ្មោះហ៊ុន គឹមហេង ត្រូវបាន ចាប់ខ្លួន បញ្ជូនទៅដាក់ពន្ធនាគារ ពីបទជួញដូរគ្រឿងញៀន ៕អង្គរតូច

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ខ្សែរភ្លើងឆក់សន្តិសុខកាស៊ីណូGrand Diamon Cityស្លាប់ ក្រុមហ៊ុនបិទបាំងព័ត៌មាន    អាន1394ដង ខេត្ត​កំពង់​ឆ្នាំនាំមុខ​ក្នុង​ការ​បង្ក្រាប​ការ​ចិញ្ចឹត្រីឆ្តោខុសច្បាប់   អាន1476ដង សមត្ថកិច្ចចោទប្រកាន់មនុស្សពីរនាក់ថាបំប៉ោងព័ត៌មាន   អាន1442ដង ដីពុះឡូដ៍លក់ ក្នុងតំលៃធូថ្លៃ   អាន1487ដង ប៊ុនណារី ហៅចែញ៉ច អាងប្តីជាអធិការនគរបាលស្រុករកស៊ីដឹកឈើ គ្មានខ្លាចអ្នកណាទាំងអស់   អាន1592ដង ព្រឹត្តិបត្រព័ត៌មាន និង​ព្យា​ករណ៍​កម្ពស់​ទឹក​ជំ​នន់ថ្ងៃទី​០២ ខែតុលា   អាន1388ដង ស៊ើបអង្កេត៖ ពលរដ្ឋមានការសង្ស័យថា មនុស្សស្លាប់ក្នុងក្លឹបកម្សាន្ត ហ៊ីបហប់ អាចច្រើនជាង៥នា?...    អាន1899ដង ប្អូនស្រី​នាយិការ​ទូរទស្សន៍​ខ្សែ​កា​ប្លិ៍​រស្មី​ស្តារ​ចុះ​ចេញពីផ្ទះទៅ​តាម​ប្រុស​ស្ន?...    អាន1624ដង ជំនួញឈើខុសច្បាប់របស់ សួនសំនៀង ហៅយាយព្រឿងគ្មានអ្នកហ៊ានប៉ះ   អាន1562ដង បំភ្លឺ: ពាក្យថាអ្នកជាប់គុគឬចេញពីគុគមិនធ្វើលិខិតបញ្ជាក់កិរិយាមាយាទគឺជាការយល់ច្រឡំ   អាន1776ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
បែក​ធ្លាយ​ ម្តាយ​សរសេរ​សំ​បុត្រ​តប​មក​កូន​វិញ​ រឿង​កូន​ចង់លែង​ប្រ​ពន្ធ ពុទ្ធោ! កូនប្រុស​មាសម្តាយ កូន​ប្រុស​មាស​ម្តាយ ម្តាយ​នឹក​កូនណាស់ ម្តាយ​ស្មាន​តែ​កូន​បាន​ទទួល​សេចក្តី​សុខ​សាន្ត​ក្នុង​សង្គម​គ្រួសារ​របស់​កូន​ហើយ តែ​បន្ទាប់​ពី​ម្តាយ​បាន​អាន​សំ​បុត្រ​របស់​កូន​ទើប​ម្តា...Read more
លោក លឹមប៊ុនណ្ណា ត្រូវបានពលរដ្ឋចោទថា បានកាប់បំផ្លាញព្រៃឈើក្រៅផ្ទៃអាងវារីអគ្គិសនីសេសាន២យូឆ្នាំហើយ តែគ្មានអ្នកបង្ក្រាប ក្រុម​ប្រ​ជា​ពលរដ្ឋ​រស់នៅ ​ឃុំ​ស្រែគរ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង បាន​សម្ដែង​នូវ​ការ​ហួស​ចិត្ត ស្រប​ពេលដែល​សកម្មភាព​ដឹកជញ្ជូន​ឈើ​មក​ស្តុក​ក្នុង​ផ្ទៃ​អាង​កើតមានឡើង​ជាច្រើន​ឆ្នាំកន្លងមក​រហូតដល់​ពេលបច្ច...Read more
លោក ចាបសុផារិទ្ធិ មេប៉ូលីសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យកំពុងតែផ្គើនបទបញ្ជារាជរដ្ឋាភិបាល លោក​ ​ ចាបសុ​ផារិទ្ធ មេប៉ូលីស​សេដ្ឋ​កិច្ច​ខេត្ត​បន្ទាយ​មាន​ជ័យ កំពុងតែ​សប្បាយ ក្នុង​ការប្រមូល​​លុយក្រោម​តុ​​ពី​​ក្រុម​ឈ្មួញរក​ស៊ី​នាំទំនិញខុស​ច្បាប់​​ចូល​ពី​ប្រ​ទេស​ថៃ​ មក​​កម្ពុជា​តាម​ច្រក​មួយ​ចំ​នួន...Read more
លោក ព្រីនសាលី ប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យ ត្រូវអង្គភាពប្រឆាំងអំពើពុករលួយ ព្រមានជាលើកទី២រឿងប្រព្រឹត្តអំពើពុករលួយ បែកធ្លាយរឿងអាស្រូវស្អុយបញ្ច្រាស់ខ្សល់មួយ ពីមន្ត្រីសាលាខេត្តថា អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែលមានលោក ឱម យិនទៀង ជាប្រធាន បានចេញលិខិតព្រមាន​ប្រធាន​សាខា​ពន្ធដារ​នៅ​ខេត្ត​បន្ទាយមានជ័យជាលើកទី២ ឲ្យ​បញ្ឈប់​កា...Read more
សេចក្ដីជូនដំណឹង ស្ដីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០១៤ វេលាម៉ោង ០៨:០០ព្រឹក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានបន្តកិច្ចប្រជុំ កោមអធិបតីភាពដ៏ខ្ពង់...Read more
ប៉េអឹមស័ក្ត២ម្នាក់វៃស្រីម៉ាស្សា និងបង្កអោយខូចខាតទ្រព្យសម្បត្តិ តែគ្មានសមត្ថកិច្ចណាហ៊ានឃាត់ខ្លួនឡើយ នៅ​ម៉ោង​ប្រ​ហែល​១១​យប់​ថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០១៥ មាន​ប៉េអឹម​​ស័ក្ត២ម្នាក់​​​ឈ្មោះ មិត្តសៅ អត្តលេខ ០៥១០៦៩ បាន​ប្រើ​អំ​ពើ​ហឹង្សា​ទៅ​លើ​ស្ត្រី​ម៉ាស្សា​ ដែល​ហាង​មាន​យី​ហោ ម៉ារ៉ាឌីម៉ាស្សា ស្ថិត​នៅ​ភូមិត...Read more
គេសង្ស័យថាក្រុមហ៊ុន ខូវអៀងឡាយ ចាក់ដីលុបប្រឡាយខុសច្បាប់ ដើម្បីសង់ផ្ទះល្វែងលក់ ប្រជា​ពល​រដ្ឋ​នៅ​ក្រុង​ភ្នំ​ពេញ​មាន​ការ​សង្ស័យថា ក្រុមហ៊ុន ខូវ អៀងឡាយ ស្ថិតនៅចំណុច ប្រឡាយលូប្រាំ ក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កំពុងសាងសង់​ផ្ទះ​ល្វែង​​លើ​ដី​ខុស​ច្បាប់ ខណៈក្រុម ហ៊ុន...Read more
លោក ចាន់សុផល ចៅហ្វាយខេត្តបាត់ដំបងឆ្លើយថា ក្តាប់មិនជុំចំពោះអាជីវកម្មថ្មកែវលើភ្នំ១៥០ ការធ្វើ​អាជីវកម្ម​ថ្មកែវ នៅ​ចំណុច​ជួរ​ភ្នំ​១៥០ ស្ថិតនៅ​ក្បែ​វត្ត​គិរី​សិលា​កែវ ក្នុងភូមិ​អន្លង់​ស្វាយ ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្តបាត់ដំបង ដែល​ក្តោប​ក្តាប់​ដោយ​លោក​ឧកញ៉ា​ដ៏​វ័យក្មេង​ម្នាក់ ប្រចាំខេត...Read more
លោក ហុកចិត្រា ប៉ូលីសសេដ្ឋកិច្ច បកស្រាយថាខ្លួនមិនបានប្រព្រឹត្តិអំពើពុករលួយដូចការចោទប្រកាន់នោះទេ ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ចុះ​ផ្សាយ​ខាង​ក្រោម នៅ​រសៀល​ថ្ងៃទី២២ ខែ​តុលា ឆ្នាំ២០១៤​នេះ លោកហុកចិត្រា ប៉ូលីស​សេដ្ឋ​កិច្ច​ប្រ​ចាំខេត្ត​បន្ទាយ​មាន​ជ័យ​បាន​​ទូរស័ព្ទ​មក​អង្គភាព​សារ​ព័ត៌មាន ​កម្ពុជា​សុវណ្ណភូមិ​ថា...Read more
តំបន់ទេសចរណ៍ធម្មជាតិចំបក់ត្រូវ បានអភិរក្សដោយប្រជាជន ប្រជាពលរដ្ឋរួមគ្នាស្តារព្រៃឈើឡើងវិញតាមរយៈ គម្រោងទេសចរណ៍នៅក្នុងសហគមន៍បន្ទាប់ពីព្រៃឈើនៅ មូលដ្ឋាន ខ្លួនបាន រងការបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយសារការកាប់ បំផ្លាញពីសំណាក់អ្នកភូមិខ្លួនឯងផង និងជនខិលខូច មកពីក្រៅផង។ ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1652នាក់
ម្សិលមិញ    25188នាក់
សប្ដាហ៍នេះ    71243នាក់
ខែនេះ    178321នាក់
ឆ្នាំនេះ   2636224នាក់
សរុប   51996150នាក់
ថ្ងៃទី 19 ខែ 05 ឆ្នាំ 2024 ម៉ោង 09:31