សំលេងម៉ាស៊ីនភ្លើងលាន់លឺកងរំពងនៅមុខប្រាសាទអង្គរវត្ត (មានវីដេអូ)

ដោយៈ ផ្លុង-រ៉េត ខេត្តសៀមរាប ថ្ងៃទី 29 ខែ 10 ឆ្នាំ 2014 វេលាម៉ោង 08:01 នាទី ចំនួនអានៈ 2133

តំ​បន់​រម្យ​ណី​យ​ដ្ឋាន​វប្ប​ធម៌​ធម្ម​ជាតិ​អង្គរ​វត្ត​ ដែល​ជាកន្លែង​​គោរព​បូរ​ជា​ និង​ជា​ទីកម្សាន្ត​របស់​ភ្ញៀវ​​ទេស​ចរណ៍ជាតិ​ និង​អន្ត​រជាតិ ត្រូវ​បាន​គេ​រំ​ខាង​ដោយ​សូរ​សំ​លេង​ម៉ាស៊ីន​ភ្លើង​លាន់​លឺ​កង​រំ​ពង​ ដែល​បណ្តាល​អោយមាន​ការ​​រំ​ខាន​ដល់​ការ​ទស្ស​នា​ប្រាសាទ​របសល់​ភ្លៀវ​ទេស​ចរណ៍​តាំង​ពី​​ម៉ោង​៤ទាប​ភ្លឺ ដោយ​មិន​មាន​ការ​រំ​ខាង​ពី​សំ​ណាក់​អាជ្ញាធរ​ ឬ​ក្រុម​សមត្ថ​កិច្ច​ណា​នោះ​ទេ។

មាន​សេចក្តី​រាយ​ការណ៍​ពី​ប្រ​ជា​ពល​រដ្ឋ មគ្គុទេស​ទេសចរណ៍ តៃ​កុង​ឡាន​ តៃ​កុង​រឺម៉ក មក​ថា ជា​រៀង​រាល់​ព្រឹក​ចាប់​ពី​ម៉ោង​៤និង​៣០​នាទី រហូត​ដល់​ថ្ងៃកម្ពស់​កំពូល​ប្រាសាទ​អង្គរ​វត្ត មាន​ឡាន​ម៉ាក់​កូរ៉េ​កែ​ឆ្នៃ​ដាក់​លក់​កាហ្វេ​មួយ​គ្រឿង​បាន​មក​ចត​ទល់​ពី​មុខ​ជណ្តើរ​ខាង​លិច​នៃ​ប្រា​សាទ​អង្គរវត្ត​​ ដោយ​ដាក់​តំ​រៀប​តុកៅអី​លក់​កា​ហ្វេ ហើយ​បាន​ប្រើ​ម៉ា​ស៊ីន​ភ្លើង​ម៉ាក​ឆៃណាខ្នាត​ធំបញ្ឆេះ​អូស​ឌីណា​ម៉ូភ្លើង​ចាប់​អំ​ពូល​ភ្លើង​ និង​ប្រើ​ប្រាស​គ្រឿង​អេឡិច​ទ្រូនិក​ដូច​ជា​ម៉ាស៊ីន​ឆុង​កាហ្វេ ទូរ​ទឹក​កក​​ជាដើម​​ ដើម្បី​លក់​កាហ្វេ​អោយ​ភ្ញៀវ​ទេសចរណ៍ ដែល​បាន​ធ្វើ​ដំ​ណើរ​ទៅ​ទស្សនា​ថ្ងៃរះនៅ​ប្រាសាទ​អង្គរ​វត្ត។

ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹង​ទៀត​ថា រថ​យន្ត​កែ​ច្នៃ​ដាក់​លក់​ភេសជ្ជៈ​ដែល​បាន​ប្រើ​ម៉ា​ស៊ីន​ភ្លើង​រំ​ខាន​សូរ​សំ​លេង​ខាង​លើមាន​ស្លាក​យី​ហោឈ្មោះ “បងស៍ កាហ្វេ ធូ ហ្គោ = Bong’s Coffee 2 go”។ ប្រ​ភព​បន្តថា ដី​ចំ​ណី​ថ្នល់​នៅ​មុខ​ប្រា​សាទ​អង្គរ​វត្តខាង​លិចប៉ូ​លីស​សណ្តាប់​ធ្នាប់​បាន​ដាក់​ស្លាក​ ”ហាមចត“ ប៉ុន្តែ​រថ​យន្ត​កែច្នៃ​លក់​កាហ្វេ​ខាង​លើ មិន​ត្រឹម​តែ​ចត​ធម្ម​តា​នោះ​ទេ ថែម​ទាំង​ដាក់​តំ​រៀប​តុ​លក់​កាហ្វេត្រៀប​ត្រា​ ហើយ​បញ្ឆេះ​ម៉ាស៊ីន​ភ្លើង​លាន់​លឺ​សូ​រ​ដូច​ផ្គររន្ទះ ដែល​ជា​ការ​រំ​ខាន​ដោយ​សូរ​សំ​លេងដល់​ភ្ញៀវ​ទេស​ចរណ៍យ៉ាង​ខ្លាំង តែ​គេ​មិន​ឃើញ​មាន​អាជ្ញា​ធរ​ ​សមត្ថ​កិច្ច​ ឬ​អាជ្ញា​ធរ​អប្ស​រា មក​នែនាំ​សកម្ម​ភាព​ខាង​លើ​នេះទេ ដែល​សកម្ម​ភាព​ខាង​​លើ​នេះ​ធ្វើ​អោយ​មជ្ឈដ្ឋាន​ប្រ​ជា​ពល​រដ្ឋ​ទូទៅ​សង្ស័យ​ថា ក្រុម​ហ៊ុន​រថ​យន្ត​កែ​ច្នៃលក់​កាហ្វេ​ខាង​លើ​នេះ ប្រ​ហែល​ជា​បាន​បង់​លុយ​ប្រ​ចាំ​ខែ​អោយ​គ្រប់​ជំ​នាញ​អស់​ហើយ​មើល​ទៅ​ ទើប​អាច​រក​ស៊ី​ដោយ​រលូន​បែប​នេះ ដោយ​គ្មាន​ការ​រំ​ខាន។

នៅថ្ងៃទី២៤​ខែតុលា​ឆ្នាំ២០១៤​នេះ យើង​ពុំអាច​សុំ​ការ​បក​ស្រាយ​បំ​ភ្លឺ​ពី​លោក ពៅ ម្ចាស់​រថ​យន្ត​កូរ៉េកែ​ច្នៃដាក់​លក់​កា​ហ្វេ​ខាង​លើ​បាន​ទេ ព្រោះ​ទូរ​ស័ព្ទ​មិន​ចូល តែ​បើ​យោង​តាម​សម្តី​បុគ្គលិក​ម្នាក់​បាន​ប្រាប់​បណ្តាញ​អ្នក​យក​ព័ត៌​មាន​យើង​កាល​ពី​ថ្ងៃទី​០៩ ខែកញ្ញា ឆ្នាំ២០១៤​ ​ថា ម្ចាស់​របស់​គេ​ទៅ​ស្រុក​ក្រៅ​ពុំទាន់មកវិញទេ។

នៅ​រសៀល​ដដែល​នេះ​ លោក​ឈុំ​សំ​បាន មេប៉ុស្តិ៍​នគរបាល​សង្កាត់​គោគចក បាន​ប្រាប់​តាម​ទូរ​ស័ព្ទថា ខាង​សណ្តាប់​ធ្នាប់​នៅ​មុខ​ប្រាសាទ​អង្គរ​វត្ត​ជា​ទួនាទី​របស់​ ស្នង​ការ​បិតិគភណ្ឌ​មិន​ពាក់​ព័ន្ទ​និង​នគរបាល​ប៉ុស្តិ៍ទេ តែ​បើ​មាន​បទ​ល្មើ​ស​នោះ​ទើប​ជា​ទួនាទី​របស់​នគរបាល​ប៉ុស្តិ៍។

អ្នក​យក​ព័ត៌មាន​យើង​ពុំ​ទាន់​អាច​សុំ​ការ​បំ​ភ្លឺ​ពី​ ស្នង​ការ​បិតិ​កភណ្ឌ​បាន​ទេ​នៅ​រសៀលថ្ងៃ​​ដដែល​នេះ ព្រោះ​មិន​មាន​លេខ​ទូរ​ស័ព្ទ​សំរាប់​ធ្វើ​ការ​ទំ​នាក់​ទំ​នង៕ដោយ៖ ផ្លុង-រ៉េត,

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ក្រុមហ៊ុនចិនវិនិយោគ ផ្លូវដែក និងរោងចក្រស្លដែក នៅព្រះវិហារ លើទឹកប្រាក់ជាង ៩៦០០ លានដុល្លា?...    អាន1442ដង ប្រជាពលរដ្ឋប្រតិកម្មបិតផ្លូវឡានដឹកដីដែលបណ្តាលអោយខូចផ្លូវក្នុងភូមិរបស់ពួកគាត់   អាន839ដង បុគ្គលិកហាងឌឹប៊្លូផាំឃីនកំពុងធ្វើកូដកម្មនៅមុខហាងនាព្រឹកនេះ   អាន1626ដង ក្រុមចោរលួចមាសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនភ្លាមក្រោយពីធ្វើសកម្មភាព    អាន1581ដង អ្នក​រត់​រ៉ឺម៉ក​ម៉ូតូ​និង​សហគមន៍​ដីធ្លី​ហែ​ក្បួន​បាតុកម្ម​នៅ​សៀមរាប   អាន1390ដង ឱសថនិងសេរ៉ូមក្លែងក្លាយខូចគុណភាពត្រូវបានមន្រ្តីជំនាញដុតចោល    អាន1570ដង លោក ទូសាភឿត រៀបគម្រោងវាសដីធ្វើប្លង់បើទោះជាបង់លុយអោយម្ចាស់ដីមិនគ្រប់ក៏ដោយ   អាន1424ដង តម្រួតថៃបាញ់ខ្មែរម្នាក់ទៀតហើយរបួសធ្ងន់ច្រកអានសេះខេត្តព្រះវិហារ    អាន1456ដង បុរី ប្រីលាន ស៊ីតធី ក្រោយផ្សារលើខេត្តសៀមរាប ចាប់ផ្តើមរង្គោះរង្គើហើយ   អាន1687ដង ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការពាក់ព័ន្ធគ្រឿងញៀន   អាន1878ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
វីដេអូឯកសារស្តី​ពី​ រឿង​រាវ​របស់​លោក​ឈុត​វុទ្ធី វីរបុរស់អ្នក​ការពារ​ព្រៃ​ឈើ​លោក ឈុត-វុទ្ធី បាន​លាចាក​លោក​យើង​នេះ​ទៅ​ហើយ​ក្តី តែ​កិត្តិ​នាមដ៏ឧត្តុងឧត្តមល្បីសុះ​សាយ​គ្រប់​ទិស​ទី​ អំ​ពី​ស្នា​ដៃ​របស់​លោក​ នៅ​តែ​ដក់​ជាប់​ក្នុង​ក្រ​អៅ​ហេះ​ដូង​ជន​ជាតិ​ខ្ម...Read more
១៤គុម្ភៈទិវានៃក្តីស្រលាញ់ឆ្នាំនេះមាននារីប៉ុន្មាននាក់ យកព្រហ្មចារីទៅប្តូរជាមួយផ្កា១ទង? កាភ្លើត​ភ្លើន​ ការ​ជ្រុល​និយម ការ​គាំទ្រតែ​វប្បធម៌បរទេស ការ​ត្រេក​ត្រអាលនិង​កាម​តណ្ហា​ស្នេហា​ដូរ​ផ្កា​១ទងនៅ​ថ្ងៃ​ទិវ​នៃ​ក្តី​ស្រ​លាញ់​ ឬហៅ​ថា Valentine’s Day របស់​​យុវជន​យុវតី នា​សម័យ​កាល​បច្ចុប្បន្ន​...Read more
គ្លីនិកសុខភាព បានព្យួរសេរ៉ូមឲ្យអ្នកជម្ងឺម្នាក់ស្លាប់សាច់ញាតិប្តឹងទារសំណង១ម៉ឺនដុល្លារ បុរស់ម្នាក់ឈ្មោះ យន់សុធា អាយុ៣៣ឆ្នាំ រស់នៅ​ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង​សៀមរាប ត្រូវបានគ្លីនិកឯកជនមួយដែលមានយីហោ គ្លីនិកសុខភាព ស្ថិតនៅភូមិគ្រួស តាម​​ផ្លូវជាតិលេខ៦ ខាង​កើតភ្លើង​ស្តុបទន្លេសាប បាន​ព្...Read more
លោក ស៊ីមសំអាត មេប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារប៉ោយប៉ែតគាបយកលុយពីពលករឆ្លងដែនខុសច្បាប់តាមអំពើចិត្ត ក្រុម​ប្រជាពលរដ្ឋ​បាន​និយាយ​រិះគន់ខ្លាំងៗថាបន្ទាប់ពី​លោក ស៊ឹមសំអាត ត្រូវបានតែងតាំង ជា​មេ​ប៉ូលិសអន្តោប្រវេសន៍ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ  ប៉ោយ​ប៉ែតជំនួស​លោក សៅ ប៊ុន​រិទ្ធ ដែល​ត្រូវ...Read more
សមត្ថកិច្ចចំរុះបង្ក្រាបរបាំងសាច់៣៧០០ម៉ែត្រលបលូ៣២មាត់ និងឃាត់ខ្លួនមនុស្ស៥នាក់ លបលូសាច់អួនទំនើប៣២មាត់ និងរបាំងសាច់អួន៧កន្លែង ប្រវែង៣៧០០ម៉ែត្រ ឡុកមួយចំនួន​ទៀត ត្រូវបានលោក ឯក ស៊ុនរស្មី ដឹកនាំសមត្ថកិច្ចចម្រុះ និងប្រជាពលរដ្ឋស្ម័គ្រចិត្តនៅក្នុងសហគមន៍​នេសាទ​ចុះ​បង្រាបបទ​ល្មើសដាក់របាំង...Read more
លោក ឡុងសំអឿន នគរបាលសេដ្ឋកិច្ចក្រសួង ដាក់ប៉ុស្តិ៍ជជុះប្រមូលលុយពីឈ្មួញដឹកឈើនិងទំនិញ ផ្អើលប៉ែកឧត្តរ លោក​ប៉ូលីស​សក្តិ​៤ ឡុងសំអឿន ជា​ប្រធាន​ផ្នែក​ភស្ដុភារ ការិយាល័យ​រដ្ឋបាល​សរុប​នាយកដ្ឋាន​ន​គរ​បាល​​ប្រ​ឆាំង​​បទ​ល្មើ​ស​សេដ្ឋ​កិច្ច​​ក្រ​សួង​​មហាផ្ទៃ និង​​លោក យិនប្រសិទ្ធ ប្រ​ធាន​​ក្រុម​​ប្រ​តិបត្តិ​​ការណ...Read more
ឆេះក្លឹបកម្សាន្តហីបហបស្លាប់មនុ្ស៥នាក់គ្រាន់ជាព័ត៌មានបឋម អគ្គីភ័យមួយបានលេប​ត្រ​បាក់​ក្លឹប​កម្សាន្ត​ហីបហប​នៅ​រំលង​អាធ្រាត្រ​ថ្ងៃទី១៧​ឈានចូល​ថ្ងៃទី១៨​ខែ​វិច្ឆកា​ឆ្នាំ២០១៤ ​​ស្ថិត​ក្នុង​ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលាកំរើក ​ក្រុង​សៀម​រាប​ ដែល​បណ្តាល​អោយ​មនុស្ស​ប...Read more
លោក លឹមប៊ុនណ្ណា ត្រូវបានពលរដ្ឋចោទថា បានកាប់បំផ្លាញព្រៃឈើក្រៅផ្ទៃអាងវារីអគ្គិសនីសេសាន២យូឆ្នាំហើយ តែគ្មានអ្នកបង្ក្រាប ក្រុម​ប្រ​ជា​ពលរដ្ឋ​រស់នៅ ​ឃុំ​ស្រែគរ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង បាន​សម្ដែង​នូវ​ការ​ហួស​ចិត្ត ស្រប​ពេលដែល​សកម្មភាព​ដឹកជញ្ជូន​ឈើ​មក​ស្តុក​ក្នុង​ផ្ទៃ​អាង​កើតមានឡើង​ជាច្រើន​ឆ្នាំកន្លងមក​រហូតដល់​ពេលបច្ច...Read more
រឿងទុំទាវ (មានវីដេអូ) ខ្សែភាពយន្តរឿងទុំទាវគឺជាកម្រងរឿងប្រវត្តិសាស្រ្តដែលដក់ជាប់ក្នុងក្រអៅបេះដូងកូនខ្មែរមិនអាចបំភ្លេចបានគ្រប់ៗជំនាន់ ធ្វើអោយអ្នកអាន អ្នកទស្សនា ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ហើយថែមទាំងមានការកោដសរសើរតៗគ្នាមិនដាច...Read more
ឃាតករសម្លាប់បងស្រីបងបង្កើតរបស់ខ្លួន នៅស្រុកចំការលើ ត្រូវនគរបាលចាប់ខ្លួនបានហើយ ឃាតករដែជាជនដៃដល់​ដែល​បាន​វាយ​សម្លាប់​ស្ត្រី​មេម៉ាយ​ម្នាក់​នៅ​ស្រុក​ចំការលើ​បាន​ត្រូវ​សមត្ថកិច្ច ចាប់ខ្លួនបាន​ហើយ​នៅ​ម៉ោង​២​រសៀល ​ថ្ងៃទី​០៥​ ខែធ្នូ ​ឆ្នាំ​២០១៤​នេះ ក្រោយ​ពី​រត់​គេច​ខ្លួន​​បាន​មួយ​រយះ។ ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      2521នាក់
ម្សិលមិញ    6678នាក់
សប្ដាហ៍នេះ    9209នាក់
ខែនេះ    116287នាក់
ឆ្នាំនេះ   2574190នាក់
សរុប   51934116នាក់
ថ្ងៃទី 14 ខែ 05 ឆ្នាំ 2024 ម៉ោង 14:55