គ្លីនិកសុខភាព បានព្យួរសេរ៉ូមឲ្យអ្នកជម្ងឺម្នាក់ស្លាប់សាច់ញាតិប្តឹងទារសំណង១ម៉ឺនដុល្លារ

ដោយៈ សៀវិនិច្ឆ័យ ខេត្តសៀមរាប ថ្ងៃទី 29 ខែ 04 ឆ្នាំ 2015 វេលាម៉ោង 01:32 នាទី ចំនួនអានៈ 2406

បុរស់ម្នាក់ឈ្មោះ យន់សុធា អាយុ៣៣ឆ្នាំ រស់នៅ​ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង​សៀមរាប ត្រូវបានគ្លីនិកឯកជនមួយដែលមានយីហោ គ្លីនិកសុខភាព ស្ថិតនៅភូមិគ្រួស តាម​​ផ្លូវជាតិលេខ៦ ខាង​កើតភ្លើង​ស្តុបទន្លេសាប បាន​ព្យួរសេរ៉ូមខុសបច្ចេក​​ទេស បណ្តាល​អោយ​​ស្លាប់បាត់បង់ជីវិត កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៥នេះ។

ប្រ​ភព​ពីសាច់ញាតិជនរងគ្រោះជាមន្ត្រីនគរបាលខេត្តសៀមរាប បានប្រាប់ឲ្យដឹងថា ប្អូន​ថ្លៃ​របស់​គាត់​ដំបូងឡើយគ្រាន់តែឈឺក្បាល និងវិលមុខតិចតួចប៉ុណ្ណោះ  លុះ​ពេល​ចូល​ទៅ​ពិ​និត្យ​នៅ​គ្លីនិកសុខភាព គ្រូពេទ្យបានឲ្យសម្រាកនៅទីនោះ បន្ទាប់មកក៏ទាមទារឲ្យព្យួរសេរ៉ូម។ ប្រភពបន្តថា បន្ទាប់ពីព្យួរសេរ៉ូម បានប៉ុន្មាននាទី ប្អូនរបស់គាត់ក៏បានដាច់ខ្យល់ស្លាប់។ ភ្លាមៗ ហើយ​​ក្រុមគ្រូពេទ្យនៅទៅនោះ ក៏ប្រញ៉ាប់ឲ្យសាច់​ញាតិជន​រង​គ្រោះ​ដឹក​សាក​សព​យក​ទៅ​ផ្ទះ​ភ្លាម​ៗ ដោយមិនចាំបាច់ឲ្យខាងជំនាញបច្ចេកទេសទៅពិនិត្យដល់គ្លីនិកឡើយ។ ប្រភព​បានឲ្យ​ដឹង​ទៀត​ថា ក្រោយខាងជំនាញចុះពិនិត្យសាកសពហើយ ពួកគាត់បានសម្រេចប្តឹងទៅន​គរ​បាល​ការិយា​​ល័យព្រហ្មទណ្ឌកំរិត​ធ្ងន់ ទាមទារសំណងជាទឹកប្រាក់ចំនួន ១ម៉ឺន​ដុល្លារ​អាមេ​រិក។ ប៉ុន្តែរហូតមកទល់រសៀលថ្ងៃទី២៤ខែមេសានេះ ខាងគ្លីនិកនៅមិនទាន់ផ្តល់ចម្លើយទេ គឺកំពុងពិចារណានៅឡើយ។ ប្រភពបន្ថែមថា ប្រសិនបើខាងគ្លីនិកមិនព្រមសង ឬសងមិន​សម​តាម​បំណង​ដែលមិនអាចទទួលយកបាន គឺសាច់ញាតិជន​រង​គ្រោះ​និង​បន្តប្តឹង​ទៅ​តុ​លា​ការ​ជាបន្តទៀត។

នៅរសៀលថ្ងៃទី២៤ខែមេសានេះ អ្នក​យក​ព័ត៌មានយើង​មិនអាច​សុំការ​បំភ្លឺពី​អ្នក​គ្រប់​គ្រង​គ្លីនិក​បានទេ ដោយបុគ្គលិកនៅទីនោះថាមិនស្គាល់លេខទូរសព្ទ័របស់ថៅកែរបស់ខ្លួន។

នៅថ្ងៃដដែលនេះ លោកប៉ែន ផល្គុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានបដិសេធថា លោកមិនបានដឹងអំពីករណីមនុស្សស្លាប់ នៅក្នុងគ្លីនិកសុខភាពនោះទេ។

លោកវរសេនីយ៏ត្រី ស្វាង ពូល នាយរងការិយាល័យនគរបាលបច្ចេកទេសខេត្តសៀមរា បានបញ្ជាក់ប្រាប់ង្នកយកព័ត៌មានយើងថា ឆ្លងកាត់ការពិនិត្យ សាកសព គឺជន​រង​គ្រោះ​ ស្ទះ​ខ្យល់​បេះដូងបណ្តាលឲ្យប្រតិកម្មរហូតដល់ស្លាប់។ តែត្រង់​ថាវា​អាច​ខុស​បច្ចេក​ទេស​ពី​សំ​ណាក់​ក្រុមគ្រូពេទ្យនៅក្នុងគ្លីនិកសុខភាព ឬយ៉ាងណានោះ លោក​មិន​អាច​បរិយាយ​បាន​ឡើយ។

ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប លោកកើត វណ្ណរ៉េត បាន​មាន​ប្រ​សាសន៏​ប្រាប់​អ្នក​យក​ព័ត៌មានថា គ្រប់បទល្មើសព្រហ្មទណ្ឌ គឺមិនអាចបញ្ចប់ក្រៅប្រពន្ធ័តុលាការបានឡើយ ហើយ​ការប្តឹងទាមទា​សំណង​នោះ​គឺគ្រាន់តែជាការសម្របសម្រួលរវាងខាងជន​រងគ្រោះ និងភាគីម្ខាង ដែលហៅថាសំណងរដ្ឋបវេណីប៉ុណ្ណោះ។ លោកបន្តថា ប្រសិនបើអ្នក​ជម្ងឺនោះ​មាន​​អាការៈធ្ងន់ធ្ងររួចទៅហើយ ៗគ្រូវពេទ្យជួយលែងបាន វាជារឿងរបស់អ្នកជម្ងឺ  ប៉ុន្តែ​ប្រ​សិន​បើ​រកឃើញថា ការស្លាប់មនុស្សដោយសាតែកំហុសរបស់គ្រូ​ពេទ្យ គឺចាំបាច់ត្រូវតែប្រឈមមុខ​តាមផ្លូវតុលាការដោយ​មិន​អាច​ជៀសបានទេ។

សូម​បញ្ជាក់ផង​ដែរ​ថា គ្លីនិកឯកជនភាគច្រើន និងឱសថស្ថានឯកជនជាច្រើន រាល់​ពេល​សមត្ថ​កិច្ចចុះឆែកឆេ ម្តងៗបាន​រក​ឃើញថា វេជ្ជបណ្ឌិតដែលជាអ្នកឈរឈ្មោះអោយ​បើក​គ្លីនិក​ ពុំដែលឃើញនៅគ្រប់គ្រង និងព្យាបាលអ្នកជម្ងឺដោយផ្ទាល់នោះទេ ភាគច្រើន​ឲ្យតែ​ឈរ​ឈ្មោះ​ធ្វើ​អាជ្ញាប័ណ​ហើយវេជ្ជបណ្ឌិតនោះមិនដឹងនៅឯណាទេ គឺមាន​តែ​បុគ្គ​លិក​គ្មាន​បច្ចេក​ទេស​តែប៉ុណ្ណោះដែលនៅចាំព្យាបាលអ្នកជម្ងឺ  ដោយឡែកកន្លែងលក់ឱសថ មានពេល​ខ្លះ​គេឃើញ​ក្មេងមិន​ទាន់គ្រប់អាយុផង មកលក់ ឬផ្សំថ្នាំឲ្យអ្នកជម្ងឺ មិនដឹងថាខាងមន្ទីរ ឬ​ក្រ​សួង​សុ​ខាភិ​បាល​អនុញ្ញាតិឲ្យធ្វើ​ដូច្នេះ​ឬ​យ៉ាងណានោះទេ?

គេ​សង្កេត​ឃើញថា រយៈពេល​ប៉ុន្មាន​ឆ្នាំចុងក្រោយនេះ គ្លីនិកឯកជន​នៅក្រុង​សៀមរាប​រីក​ដុះ​ដាល​​ដូច​​ផ្សិត ហើយក៏បានព្យាបាលបណ្តាលអោយ​អ្នក​ជុំ​ងឺស្លាប់បាត់បង់ជីវិតជាបន្ត​បន្ទាប់ផងដែរ តែខាងមន្ទីរ និង​ក្រសួង​សុខាភិបាល​ ហាក់​មិន​បាន​យក​ចិត្តទុកដាក់​ចំ​ពោះ​ករណី​ទាំង​នេះ​នោះទេ ដូច្នេះសូមពលរដ្ឋ​ខ្មែរទាំងអស់និយាយថា ទេ ចំពោះ​គ្លីនិកឯកជន៕ ដោយ៖ សៀ-វិនិច្ឆ័យ

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

មេប៉េអឹមស្រុកត្រពាំងប្រាសាទឃាត់ខ្លួនអ្នកកាសែតគ្រាន់តែអ្នកកាសែថតរថយន្តរបស់ខ្លួន   អាន1559ដង បរិយាយថ្ងៃនេះ៖ រដ្ឋាភិបាលគួរតែបិតក្រុមហ៊ុនរថយន្តក្រុងដែលយកថ្លៃហួសហែតពេលបុណ្យទាន   អាន1571ដង លោក ហ៊ុន សែន ព្រមាន​ថា​នឹង​មិន​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ទាក់​ទិន​រឿង​នយោបាយ   អាន1712ដង គណបក្ស​ទាំង​ពីរ​ព្រម​ព្រៀង​គ្នា​ ៣​ចំណុច   អាន1359ដង ហាង​អ៊ីនធឺណេត​កាហ្វេ​ត្រូវ​បាន​ហាម​មិន​ ឲ្យ​នៅ​ក្បែរ​សាលា​រៀន និង​មិនអោយ​លេង​ហ្គេមទេ   អាន1527ដង ព្យាករណ៍កម្ពស់ទឹកជំនន់ សំរាប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១២   អាន1519ដង ពលរដ្ឋក្រីក្រមួយគ្រួសារកំពុងយំស្រែកដង្ហើយហៅសម្តេច ហ៊ុនសែន អោយជួយ   អាន1624ដង អង្គការលីកាដូ បន្ទោសអាជ្ញាធរថាប្រើកងទ័ពដែលមិនមានជំនាញទៅបង្ក្រាបករណីវិវាទដីធ្លី និងស្ន...    អាន1957ដង លោក ម៉ឹងកំសត់ ចាងហ្វាងកាសែតសម្លេងចៅកម្សត់ បានជួបគ្រោះថ្នាក់ចរាចរណ៍ ដែលត្រូវបានគេសង្ស័យ?...    អាន1761ដង ព្រះភក្ខុ សុខ តុញផុតពីគ្រោះថ្នាក់ហើយបន្ទាប់ពីបានវះកាត់ ដុំសាច់ចេញពីក្នុងពោះ   អាន1570ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក ខាំលឿ មេឃុំកណ្តែកត្រូវបានពលរដ្ឋចោទថា បានកាប់រានដើមរាំងទឹកដំបន់ហាមឃាត់យកដីធ្វើស្រែ ប្រជា​ពលរដ្ឋ​នៅ​ឃុំ​កណ្តែក​មួយក្រុម​បាន​លួច​បង្ហើប​អោយ​ដឹងថា លោកខាំលឿមេ​ឃុំ​កណ្តែក​កំពុង​តែ​កាប់​រាន​ដើម​រាំង​ទឹក​ ព្រម​ទាំង​ចាក់​ថ្នាំសំ​លាប់ដើម​រាំង​​មិន​អោយ​ដុះ​ឡើង​វិញ ដើម្បី​យក​ដី​ធ្វើ​ស្រែ​ប្រាំ...Read more
សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខា​ធិការ​ដ្ឋាន​ព្រឹទ្ធ​សភា មាន​កិត្តិ​យស​សូម​ជម្រាប​ជូន​សាធារ​ជន​ជ្រាប​ថា នាថ្ងៃ​ច័ន្ទ​ទី​០៨ ខែ​ធ្នូ ឆ្នាំ២០១៤​ វេលា​ម៉ោង​០៨:០០​ព្រឹក ព្រឹទ្ធ​សភា...Read more
ដីភ្នំធំនៅខេត្តបន្ទាយមានជ័យប្រឈរមុខរលាយហិនហោចបើសិនជាអជ្ញាធរពាក់ពន្ឋ័នៅតែធូរលុង ដី​ភ្នំ​នៅ​ស្រុក​មង្គលបូរីខេត្ត​បន្ទាយមានជ័យជាច្រើន​កន្លែង​កំពុង​ប្រឈម​នឹង​ការ​ឈូសឆាយ កាយ​យក​អាច​ម៏​ដី​លក់​យ៉ាង​អណាធិបតេយ្យ បំភ្លេច​បំផ្លាញ​ភ្នំ​ធម្មជាតិ ពី​សំណាក់​ក្រុម​ជនខិលខូច ដោយ​គេ​ពុំ​ដឹង​ថា ការ...Read more
វីដេអូឯកសារស្តី​ពី​ រឿង​រាវ​របស់​លោក​ឈុត​វុទ្ធី វីរបុរស់អ្នក​ការពារ​ព្រៃ​ឈើ​លោក ឈុត-វុទ្ធី បាន​លាចាក​លោក​យើង​នេះ​ទៅ​ហើយ​ក្តី តែ​កិត្តិ​នាមដ៏ឧត្តុងឧត្តមល្បីសុះ​សាយ​គ្រប់​ទិស​ទី​ អំ​ពី​ស្នា​ដៃ​របស់​លោក​ នៅ​តែ​ដក់​ជាប់​ក្នុង​ក្រ​អៅ​ហេះ​ដូង​ជន​ជាតិ​ខ្ម...Read more
ដើមរាំងទឹកនៅជុំវិញបឹងទន្លេសាបប្រឈមនឹងការលួចកាប់យកទៅលក់ក្រៅប្រទេស ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​ជំនាន់ សុទ្ធតែ​បាន​ស្គាល់​ពី​គុណប្រយោជន៍​នៃ​ដើម​រាំង​ទឹក ដែល​ភាគច្រើន​ដុះ​នៅជុំវិញ​​បឹង​ទន្លេសាប និង​ដុះ​នៅតាម​បឹង អូរ ត្រពាំង តែ​បច្ចុប្បន្ន​ដើម​រាំង គឺជា​មុន​ស្នេហ៍​ទាក់ទាញ...Read more
ចំណុចដែលបុរស់មិនចូលចិត្តស្រ្តី -ចរិតប្ញកពារដូចប្រុស -ចាត់ចែងក្នុងគ្រប់រឿង -ប្រកែកយកឈ្នះគ្មានហេតុផល -ចូលចិត្តប្រើហិង្សា -ចូលចិត្តយកឈ្នះដោយគ្មានហេតុ -អួតអាងក្រអឺក ក្រទម -ចំណាយពេលវេលាឥតមានប្រយោជន៍ -គ្មានការងារធ្វើច្បាស់លាស់ -ម...Read more
ស៊ើបអង្កេត៖ ពលរដ្ឋមានការសង្ស័យថា មនុស្សស្លាប់ក្នុងក្លឹបកម្សាន្ត ហ៊ីបហប់ អាចច្រើនជាង៥នាក់ តាំង​ពី​យម់​ថ្ងៃ១៧ឈានចូល​ទី១៨ ខែវិច្ឆការ ឆ្នាំ២០១៤ ដែល​អគ្គីភ័យ​បាន​ឆាប​​ឆេះ​ក្លឹប​កម្សាន្ត​ ហ៊ីបហប់ រហូត​មក​ដល់​ព្រឹក​ថ្ងៃទី​១៩នេះ ក្រុម​ប្រ​ជា​ពល​រដ្ឋ​នៅ​ខេត្តសៀមរាប​ នៅ​តែ​មាន​ការ​មន្ទិល​សង្ស័យថា ម...Read more
រថយន្តពណ៍ត្រេអ៊ីពាក់ស្លាកលេខខេមរភូមិន្ទ ដឹកឈើខុសច្បាប់ចូលក្រុងសៀមរាបដូចហែកឋិន សកម្ម​ភាព​រថយន្តពណ៍​ត្រេ​អ៊ីពាក់​ស្លាក​លេខ​ខេមរភូមិន្ទ ​ដឹក​ឈើ​ខុស​ច្បាប់​ពី​ស្រុក​វ៉ារិន​មក​ក្រុង​សៀមរាប​រាប់​សិប​គ្រឿង​នៅ​ពេល​យប់​ ​តែ​មិន​មាន​មន្រ្តី​ជំ​នាញ​ ឬ​ក្រុម​សមត្ថ​កិច្ច​ណា​ធ្វើ​ដឹង​ធ្វើ​លឺ...Read more
ទឹកស៊ុបមកពីយួនកំពុងពេញនិយមនៅខេត្តសៀមរាបមន្រ្តីជំនាញមើលមិនឃើញ (មានវីដេអូ) បើ​យើង​សង្កេត​តាម​ដាន​មើល​អោយ​បាន​ដិត​ដល់​អំ​ពីជីវភាព​ និង​ជីវិត​របស់​ប្រ​ជា​ជន​ខ្មែរ​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​ រហូត​មក​ទល់​កំលុង​ប្រហែល​ជាង​១០​ឆ្នាំមុននោះ គេ​ឃើញ​ថា ប្រ​ជាជន​ខ្មែរ​មាន​សុខ​ភាព​ល្អ​...Read more
លោក សុខប៊ុន បានត្រឡប់មកដល់កម្ពុជានៅព្រឹកថ្ងៃទី១៨នេះ ដើម្បីចូលខ្លួនបំភ្លឺរឿងប្រើអំពើហឹង្សាលើកញ្ញា សាសា យោង​តាម​ប្រ​ភពព័ត៌​មាន​ច្បាស់​ការ​បាន​អោយ​ដឹងថា លោក​សុខ​ប៊ុន​បាន​ត្រ​ឡប់​មក​ដល់​ទី​ក្រុង​ភ្នំ​ពេញ​វិញ​ហើយ​នៅ​ព្រឹក​ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ​២០១៥នេះ ដើម្បី​ចូល​បំ​ភ្លឺ​ក្នុង​សំ​ណុំ​រឿង​ប្រើ​អំ​ពើ​ហឹង្សា...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      4568នាក់
ម្សិលមិញ    5789នាក់
សប្ដាហ៍នេះ    21606នាក់
ខែនេះ    128684នាក់
ឆ្នាំនេះ   2586587នាក់
សរុប   51946513នាក់
ថ្ងៃទី 16 ខែ 05 ឆ្នាំ 2024 ម៉ោង 15:45