អ្នករកស៊ីដឹកឈើចោទមន្ត្រីអាវុធហត្ថខេត្តសៀមរាបថា ចាប់គោយន្តកន្ត្រៃរបស់ពួកគេយកលុយ១៥០០ដុល្លារជាថ្នូរនិងការដោះលែងក្រៅប្រព័ន្ធច្បាប់

ដោយៈ សហការី ខេត្តសៀមរាប ថ្ងៃទី 04 ខែ 01 ឆ្នាំ 2017 វេលាម៉ោង 05:33 នាទី ចំនួនអានៈ 1899

ប្រភពព័ត៌មាន​ច្បាស់ការណ៍មួយបានទម្លាយឲ្យដឹងថា នៅ​ព្រឹក​ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៧ ម្សិល​មិញ ស្ថិត​ក្នុងភូមិ​សាស្ត្រ ឃុំ​ចាន់​ស ស្រុកសូទ្រនិគម មានមន្ត្រីអាវុធហត្ថខេត្តសៀមរាបចំនួន២នាក់បាន​ធ្វើការស្ទាក់​ចាប់​គោយន្ត​កន្ត្រៃ​ដឹក​ឈើ​របស់​ពល​រដ្ឋ​ចំនួន​មួយ​គ្រឿង​រួច​ដោះលែង​វិញ​ជា​ថ្នូរនឹង​លុយ១៥០០ដុល្លារអា​មេ​រីកកាំង។

ប្រភពបាន​បន្តថា ការ​ដឹក​ឈើ​បន្តិច​បន្តួច​របស់​ពល​រដ្ឋ​នេះ​ គឺត្រូវ​បាន​បង់​លុយឲ្យ​សមត្ថ​កិច្ច​ជំ​នាញ​ដែល​ឈរជើង​នៅ​តាម​ដង​ផ្លូវ​គ្មាន​សល់​កន្លែង​ណាមួយនោះទេ ប៉ុន្តែ​មិនដឹងជាមូល​​ហេតុ​អ្វី បាន​ជាមាន​ប៉េអឹម​មក​ចាប់យក​លុយ​បន្ថែម​ពី​លើ​ខ្ទង់​ចំណាយ​ដែល​បាន​បង់​រួច​ទៅ​ហើយនោះ​។

ម្ចាស់គោយន្តកន្ត្រៃឈ្មោះ តេង បានប្រាប់ថា​ប៉េអឹម​ដែល​មក​ចាប់​ឈើ​របស់​គាត់​នោះ​មាន​ឈ្មោះ លី ហួតហៅ តួក និងឈ្មោះ ស៊ុយ ដែល​ត្រូវ​បាន​គេ​ស្គាល់ថាជា​ប៉េអឹម នៅ​ស្រុកប្រាសាទបាគង ខេត្តសៀមរាប។​លោក តេង បានបន្តទៀតថា នៅ​ព្រឹក​នោះពួក​គាត់​ទាំង​២នាក់ (ប៉េអឹមខាងលើ) បាន​កាក់​គោ​យន្ត​កន្ត្រៃ​រួចទាម​ទារ​លុយចំនួន ២០០០ដុល្លារអាមេរីកកាំង តែ​សម្រួល​គ្នា​ត្រឹម​១៥០០​ដុល្លារ ទើប​ពួក​គាត់​យល់​ព្រម​ដោះលែង​​គោយន្ត​ដឹក​ឈើ​ខាង​លើនេះ។ លោក តេង បាន​បន្ថែមថា តាម​ពិត​មុន​ដំ​បូង​ឈ្មោះ ស៊ុយ បាន​សុំ​ទិញឈើ​របស់​គាត់​ តែ​គាត់​មិន​ព្រម​លក់ឲ្យ ទើប​គាត់​ចេញ​មក​ចាប់​យក​លុយ​តែម្តង។

ចំណែកលោកអនុសេនីយ៍ឯក លី ហួត ហៅ តួក មិនអាចទាក់​ទង​សុំ​ការ​បំភ្លឺ​បាន​ទេ​ពាក់​ព័ន្ធ​ការ​ចោទ​ប្រ​កាន់​ខាង​លើ​នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧នេះ ដោយ​ហៅ​ទូរស័ព្ទ​ចូល​ជាច្រើន​ដង​តែគ្មាន​អ្នកលើក​ទទួល។

រីឯឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជា​ការកង​រាជ​អាវុធ​ហត្ថ​ខេត្ត​សៀម​រាប​ក៏​មិន​អាច​ទាក់​ទង​សុំ​ការ​ពន្យល់​បាន​ដែរ​នៅ​ព្រឹក​ដដែលនេះ ព្រោះ​ទូរស័ព្ទ​ចូល​គ្មាន​អ្នក​លើក​ដូច​គ្នា​ផង​ដែរ។

លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអម​សាលាដំបូង​ខេត្ត​សៀម​រាប​បាន​ប្រាប់​អោយ​ដឹង​ថា ករណីខាង​លើ​នេះលោក​នៅ​មិន​ទាន់ដឹងទេ ប៉ុន្តែ​លោកស្នើឲ្យជនរងគ្រោះមកដាក់ពាក្យបណ្តឹងនៅតុលាការ បើ​សិន​ជា​មាន​ការ​ទាប្រាក់​ដូច​ការ​ចោទ​ប្រ​កាន់​មែន។

ប្រ​ភព​ពី​ប្រ​ជា​ពល​ររដ្ឋ​នៅ​ឃុំ​កណ្តែក​ស្រុក​ប្រាសាទ​បាគង​បាន​អោយ​ដឹងថា លោក​ប៉េអឹម​ឈ្មោះ​ ស៊ុយ​​ ខាង​លើ​នេះ​រក​ស៊ី​ដឹក​តែ​ឈើ​ ដឹក​រាប់​រយ​រាប់​ពាន់​រឺម៉ក​ចូល​ក្រុង​សៀមរាប តែ​មិន​ដែល​មាន​មេព្រៃ​ ឬ​ថ្នាក់​ដឹក​នាំ​ណា​ធ្វើ​ដឹង​ធ្វើ​លឺ​នោះ​ទេ ដល់​ពួក​គាត់​លឺ​ថា ឥឡូវ​មាន​ជំ​នាញ​ថ្មី​មួយ​បន្ថែម​ទៀត​ខាង​ដើរ​គាប​យក​លុយអ្នក​រក​ស៊ី​ តែ​មិន​ធ្វើ​តាម​ផ្លូវ​ច្បាប់។

ពល​រដ្ឋ​អ្នក​ដឹង​ហេតុការណ៍ និង​ជន​រង​គ្រោះ​រង​ចាំ​មើល​ចំណាត់​ការ​របស់​លោក ប៉ោ វណ្ណនិត​ មេប៉េអឹម​ខេត្ត​សៀមរាប​ ធ្វើ​យ៉ាង​ណា​ចំពោះ​កូន​ចៅ​ក្រោម​ឱវាទ​របស់​ខ្លួន​ ដែល​ដើរ​ប្រ​ព្រឹត្តអំ​ពើពុក​រលួយ​ ដើរ​គាប​ជំរិត​ទាប្រាក់​ពី​អ្នក​រក​ស៊ី​ដឹក​ឈើ​អត់​ច្បាប់​ដូច​ខាង​លើ​នេះ៕ សហការី + រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ខេត្ត​កំពង់​ឆ្នាំនាំមុខ​ក្នុង​ការ​បង្ក្រាប​ការ​ចិញ្ចឹត្រីឆ្តោខុសច្បាប់   អាន1448ដង លោក ​គុណញឹម​ជាអគ្គនាយក​គយកំពុង​តែល្បីឈ្មោះ​ខាងប្រព្រឹត្តអំ​ពើពុករលួយ​លោក​នាយករដ្ឋមន្?...    អាន2188ដង ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​នឹង​បើក​សវនាការ​ជំនុំ​ជម្រះ​លើ​សំណុំ​រឿង​លោក សម រង្ស៊ី   អាន1320ដង លោក ហាក់ ឈ្មួញដឹកឈើប្រណិតវ័យក្មេងល្បីពេញខេត្ត តែគ្មានអ្នកបង្ក្រាបមានតែអ្នកយកលុយ   អាន1453ដង លោក យ៉ាន់ស៊ីវ៉ាត់ និង រឹមស៊ុមអុន សប្បាយកើបលុយពីឈ្មួញដឹកឈើខុសច្បាប់ទាំងយប់ទាំងថ្ងៃ   អាន1577ដង គណបក្សប្រឆាំង​បង្វែការធើ្វបាតុកម្ម​ថ្ងៃ២៣​តុលាទៅជាការគោរពវិញ្ញាណក្ខន្ធ   អាន1718ដង ឈើហ៊ុបរាប់លានដើមត្រូវបានលោក ឧកញ្ញាឌីឌុក និងក្រុមហ៊ុនសំអឿនសុវណ្ណប្រើរណាយក្ស អារជ្រៀកឥត?...    អាន1755ដង សង្ឃក្លែងក្លាយចំនួន២នាក់កំពុងដើរបិណ្ឌបាតក្នុងផ្សារត្រូវប៉ូលីសចាប់ឃាត់ខ្លួន   អាន1614ដង ព្រះមហាក្សត្រ​លើក​លែង​ទោស​ឲ្យ​លោក សម រង្ស៊ី   អាន1546ដង ក្រុមអ្នកតវ៉ាបន្តទាមទារឲ្យដោះលែងលោកម៉មសូណង់ដូ    អាន1665ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ល្បែងកន្ទុយលេខនៅក្នុងផ្សាកំពង់ស្ពឺមានមន្រ្តីខិលខូចជាសមត្ថកិច្ចកាងពីក្រោយ មេឆ្នោតឬហៅថាជាមេកន្ទុយលេខដែលកំពង់ប្រព្រឹត្តយ៉ាងសកម្មនិងដុះស្លែរក្នុងផ្សាកំពង់ស្ពឺក្បែរភ្នែកលោកប៉ូលីស៏និងប៉េអឹម ថែមទាំងក្បែរសាលា ខេត្តកំពង់ស្ពឺផងនោះ ពេល​នេះ​មេឆ្នោត​ទាំង​នេះនៅ​តែ​បន្ត​កត់​និងប្រមូលលុយព...Read more
បទវិភាគ៖ អ្នកមានលុយមកធ្វើនយោបាយ និងអ្នកមកធ្វើនយោបាយដើម្បីលុយ នៅ​ក្នុង​ប្រ​ទេស​នីមួយៗ​ មាន​មនុស្ស​រស់​នៅ​ចំរុះ​ជាតិសាសន មាន​អ្នក​ក្រ​មាន​អ្នក​មាន​ អ្នក​តូច​អ្នក​ធំ​ អ្នក​ខ្ពស់​អ្នក​ទាប មាន​អ្នក​ចេះ​មាន​អ្នក​ល្ងង់ មាន​អ្នក​ស្នេហាជាតិ​មាន​អ្នក​បំផ្លាញជាតិ មាន​អ្នក...Read more
ប៉ូលិសសេដ្ឋកិច្ច ឡុង សំអឿន ក្តោបក្តាប់បទល្មើស៣ខេត្ត ក្នុងការរកលុយជូនលោក យិនប្រសិទ្ធ? មាន​សេចក្តី​រាយ​ការ​ណ៍​មក​ថា មេ​ប៉ូលិស​សេដ្ឋកិច្ច​៣​ខេត្ត មាន​ខេត្តបន្ទាយមានជ័យ សៀមរាប ឧ​ត្ត​រ​មានជ័យ ឈ្មោះ ឡុង សំអឿន ចាប់ផ្តើម​ល្បីឈ្មោះ​ក្តោប​ក្តាប់​បទល្មើស​សេដ្ឋកិច្ច ត្រូវប៉ាន់​ស្រង់ដើម​យ៉ាង​ពេញបន...Read more
លោក ដោ ប៉ូ មេឈ្មួញរកស៊ីដឹកឈើធំជាងគេនៅខេត្តសៀមរាបគ្មានអ្នកហ៊ានបង្រ្កាប លោក ដោ ប៉ូ មេឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ដុះ​ស្លែ​ធំមួយ​រូប​ ដែល​នរណា​ៗក៏គេ​ធ្លាប់​ស្គាល់​ឈ្មោះនោះ​បន្ទាប់​ពី​ធ្លាក់​ខ្លួន​ក្រ​កាលពី​ប៉ុន្មាន​ឆ្នាំមុននេះ​ ឥឡូវ​ឡើង​មាន​បាន​ដោយ​សារ​រក​ស៊ី​ដឹក​ឈើ​លើស​ច្បាប់​កំណ...Read more
លោក អ៊ុំសំអាន រកឃើញផែនទីខ្នាត ១/១០០.០០០ នៅអង្គការសហប្រជាជាតិ (UN) កាលពីម្សិលមិញ នៅ​ព្រឹក​ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៥នេះ លោក​ អ៊ុំសំអាន​តំ​ណាង​រាស្រ្ត​មណ្ឌល​សៀមរាប មក​ពី​គណបក្ស​​សង្គ្រោះ​ជាតិ​បាន​បង្ហោះ​រូបភាព​ផែន​ទី​ដែលោក​បាន​រក​ឃើញ​នៅ​អង្គការសហប្រជាជាតិ (UN) ដែ​ល​មាន​ការ​សរសេរ​រៀប​...Read more
មន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ៥រូបត្រូវបានតុលាការដោះលែងនៅថ្ងៃនេះ មន្ត្រី​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​៥​រូប ត្រូវបាន​លោក លឹម មករ​ន្ទ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែ​មេសា ឆ្នាំ​២០១៥ ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ...Read more
សំលេងម៉ាស៊ីនភ្លើងលាន់លឺកងរំពងនៅមុខប្រាសាទអង្គរវត្ត (មានវីដេអូ) តំ​បន់​រម្យ​ណី​យ​ដ្ឋាន​វប្ប​ធម៌​ធម្ម​ជាតិ​អង្គរ​វត្ត​ ដែល​ជាកន្លែង​​គោរព​បូរ​ជា​ និង​ជា​ទីកម្សាន្ត​របស់​ភ្ញៀវ​​ទេស​ចរណ៍ជាតិ​ និង​អន្ត​រជាតិ ត្រូវ​បាន​គេ​រំ​ខាង​ដោយ​សូរ​សំ​លេង​ម៉ាស៊ីន​ភ្លើង​លាន់​លឺ​កង​...Read more
យុត្តិសាស្ត្រខ្លះៗរបស់ខ្មោច ហូជីម៉ីញ(Ho Chi Minh) និងពលរដ្ឋយួន ដើម្បីបន្តលេបយកទឹកដីខ្មែរ និងទ្បាវ យុត្តិសាស្ត្រ ទី១. "ដាក់ថ្នាំបន្ទន់ឆ្អឹង រួចលេបទាំងមូល និងពង្វក់ឲ្យខ្មែរមានគំនិតអាត្មានិយម សក់​អា​ណា​ក្បាល​អា​ហ្នឹង" អា​ជ្រឹម​កំ​ពុង​ធ្វើការ​ងារ​នេះ​រាល់​ថ្ងៃ។ យុត្តិសាស្ត្រ ទី២. "ដា...Read more
សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥ សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥។ សូមចុចលើ​រូប​ភាព​ខាង​ក្រោម ដើម្បីអានព័ត៌មាន​លំអិត...Read more
ជនជាតិវៀតណាម២៣នាក់ ត្រូវបានចាប់បញ្ជូន ទៅស្រុកកំណើតវិញ កម្មករ​ជនជាតិ​វៀតណាម​២៣​នាក់ ដែល​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​មក​កម្ពុជា ហើយ​បាន​មក​លាក់ខ្លួន និង​ធ្វើការ​នៅក្នុង​ក្រុមហ៊ុន​សំណង់​មួយ​ឈ្មោះ​ថា ហត្ថ​ពលកម្ម ក្នុង​ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ ត្រូវបាន​ក្រុម​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      23017នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    169501នាក់
ខែនេះ    552781នាក់
ឆ្នាំនេះ   1935013នាក់
សរុប   51294939នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 18:03