​ប៉ែន​វណ្ណា​រិ​ទ្ធ​ មាន​អ្នកដើរ​ប្រមូល​លុយ​ពីបទ​ល្មើស​នេសាទ​យកទៅ​ជូន

ដោយៈ ផាន ខេត្តកំ​ពង់ធំ ថ្ងៃទី 29 ខែ 11 ឆ្នាំ 2012 វេលាម៉ោង 01:52 នាទី ចំនួនអានៈ 1554

នាយករដ្ឋមន្ដ្រី ហ៊ុន សែន បាន ចេញ​បទបញ្ជា​ឱ្យ​មន្ដ្រី និង​អាជ្ញា ធរ​គ្រប់​ជាន់ថ្នាក់​យក​ចិ​ត្ដ​ទុកដាក់ ទប់ស្កាត់​បទល្មើស​ជល​ផល​ដើម្បី អភិរក្ស​ធនធាន​មច្ឆជាតិ ដែល ក្នុងនោះ​មានការ​ប្រកា​សលុប ចោល​ដែន​ឡូត៍​នេសាទ បញ្ឈប់  ឱ្យ​ក្រុម​ឈ្មួញ​ធ្វើ​អាជីវកម្ម ប៉ុន្ដែ បទបញ្ជា​របស់លោក ហ៊ុន សែន​មិន​ត្រូវបាន​មន្ដ្រី​ថ្នាក់ក្រោម​អនុ វត្ដ​ន៍​ឱ្យមាន​ប្រសិទ្ធភាព​នោះទេ ពួកគេ​បែរជាយក​បទបញ្ជា​នេះ ទៅ​ស្វែងរក​ផលប្រយោជន៍​ច្រក ហោប៉ៅ​ផ្ទាល់ខ្លួន​ទៅវិញ ។​

​សេចក្ដីរាយការណ៍​ពី​ខេត្ដ​កំពង់ ធំ​បានឱ្យដឹងថា បច្ចុប្បន្ននេះ​បទ ល្មើស​នេសាទ​កំពុង​កើតមាន​ពេញ បន្ទុក ក្នុងភូមិ​សាស្ដ្រ​ស្រុក​ស្ទោង  ខេត្ដ​កំពង់ធំ​តាំងពី​ផ្នែក​ខាងលើ រហូតដល់​ដែន​ទន្លេ ពោលគឺ​មន្ដ្រី ជំនាញ​ជលផល​ប្រចាំ​សង្កាត់​ស្ទោង និង​ពាម​បាង កំពុង​សប្បាយ​ក្នុង ការប្រមូល​លុយ​ពីបទ​ល្មើស​នេ សាទ​ទាំងនោះ​តាមរយៈ​ការ​ជំរិត ទារប្រាក់​ពី​ប្រជាពលរដ្ឋ​ក្រីក្រ ដែល​ចេញ​ធ្វើ​នេសាទ​ជា​លក្ខណៈ គ្រួសារ​នៅតាម​ដែន​ឡូត៍ និង​ព្រៃ លិច​ទឹក​ដែល​រដ្ឋាភិបាល​បាន​ដក ហូត​ពី​ឈ្មួញ ។ មន្ដ្រី​ជំនាញ​ជល ផល​មិនដែល​ខ្វល់ខ្វាយ​ចាត់​វិធាន ការបង្ក្រាប​បទល្មើស​ជ​ល​ផល នោះទេ គឺ​ពួកគេ​សម្ងំ​យ៉ាង​ស្ងាត់ ស្ងៀម​ក្នុង​ការប្រមូល​លុយ​ពីបទ ល្មើស​យកទៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ ខ្លួន ហើយ​លោក ប៉ែន វណ្ណា​រិ​ទ្ធ ជា​នាយ​ខណ្ឌ​រដ្ឋ​បាលជ​ល​ផល កំពង់ធំ កំពុង​សើម​មាត់​សើ​មក ពីបទ​ល្មើស​នេសាទ​ទាំងនោះ ។​

​មានការ​រំលឹក​ផងដែរ​ថា ប្រ ធាន​ផ្នែក​បរិស្ថាន​ប្រចាំ​ដែន​ទន្លេ ដែលមាន​ស្នាក់ការ​នៅក្នុង​ភូមិ ដូន​ស្ដើង នៃ​ឃុំ​ពាម​បាង ស្រុក ស្ទោង ខេត្ដ​កំពង់ធំ គឺ​លោក ប៉ែន  ភា​រ៉ាត់ ដែលជា​សាច់ញាតិ​របស់ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​កំពង់ធំ គឺជា​មនុស្ស​សកម្ម​បំផុត​ក្នុងការ ប្រមូល​លុយ​ពីបទ​ល្មើស​នេសាទ យកទៅ​ជូន​បង​របស់​គាត់​ជានា​យ ខណ្ឌ ហើយ​ក្នុងនាម​ជាម​ន្ដ្រី​បរិ ស្ថាន​លោក ប៉ែន ភា​រ៉ាត់ បាន បោះ​មេ​ធ្វើជា​អ្នកចាត់ចែង​ប្រមូល លុយ​ពី​ប្រជាពលរដ្ឋ និង​ក្រុម​ឈ្មួញ ដែល​ប្រើប្រាស់​ឧបករណ៍​នេសាទ ល្មើសច្បាប់​យកទៅ​បែងចែក​តាម ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ដើម្បី​កុំឱ្យ​ចុះទៅ​បង្ក្រាប​បទល្មើស នេសាទ​នៅ​ឃុំ​ពាម​បាង​នោះ ។ ពលរដ្ឋ​បាន​រអ៊ូរទាំ​ថា មន្ដ្រី​បរិស្ថាន និង​ជលផល​បាន​ត្រូវ​ដៃ​ត្រូវ​ជើង គ្នា​ក្នុង​ការចេញ​ប្រមូល​លុយ​ពីបទ ល្មើស​នេសាទ ហើយ​សម្រាប់​ពួក គាត់​ជា​រាស្ដ្រ​ក្រីក្រ បើ​គ្មាន​ប្រា​ក់បង់ ឱ្យ​ក្រុមមន្ដ្រី និង​សមត្ថកិច្ច​ពាក់ ព័ន្ធ​ទេនោះ ច្បាស់​ណាស់​ដែលថា គេ​រារាំង​មិនឱ្យ​ចូលទៅ​ធ្វើការ​នេ សាទ​ជា​លក្ខណៈ​គ្រួសារ​នោះទេ​។​

​បើតាម​ការអះអាង​រប​ស់​ប្រ ជា​ពលរដ្ឋ​មួយចំនួន​បានឱ្យដឹងថា មាន​បទល្មើស​ឆ្នុក​រាប់រយ​កន្លែង ដែល​ឆ្នុក​នីមួយៗ​ត្រូវតែ​បង់លុយ ប្រមាណ​១,២​លាន​រៀល ឱ្យទៅ ប៉ែន ភា​រ៉ាត់ ហើយ​សម្រាប់​ឆ្នុក ធំៗ​ត្រូវ​បង់ប្រាក់​ចំនួន​១,៥​លាន រៀល​ឱ្យទៅ​លោក ប៉ែន ភា​រ៉ាត់ ដើម្បី​ចៀស​ផុតពី​ការបង្ក្រាប ហើយ​នៅមាន​សាច់​ដៃ​អួន​ក្រឡា ញឹក ត្រូវបាន​គេ​ដាក់​ពាសពេញ ព្រៃ​លិច​ទឹក និង​អតីត​តំបន់​ឡូត៍ នេសាទ​ដែល​រដ្ឋាភិបាល​បាន​រំ សាយ​ចោល គឺ​សុទ្ធតែ​មានការ បង់លុយ​ឱ្យ​ក្រុមមន្ដ្រី និង​សមត្ថ កិច្ច​ពាក់ព័ន្ធ ទើប​ក្រុម​ឈ្មួញ និង ប្រជាពលរដ្ឋ​អាចធ្វើ​ការនេសាទ  ក្នុង​រដូវ​បិទ​នេសាទ ក៏ដូចជា​ការ ប្រើប្រាស់​ឧបករណ៍​ល្មើសច្បាប់ គ្មាន​ការបង្ក្រាប​ពី​មន្ដ្រី​ជំនាញ និង សមត្ថកិច្ច​ពាក់ព័ន្ធ ។ ភាព​អ​នា​ធិ​ប តេ​យ្យ​នៃ​បទល្មើស​នេសាទ​នៅត្រង់ ចំណុច​ឃុំ​ពាម​បាង​នោះ បាន​ចាប់ ផ្ដើម​កក្រើក​ឡើងវិញ​ច​ង់​ខ្លាំង​ជាង សម័យមុន​ទៀតផង ដូចដែល ពលរដ្ឋ​មួយចំនួន​បាន​អះអាងថា ដង្ខៅ​ឡូត៍​នេសាទ​មួយចំនួន​បាន ចាប់​ត្រី​ធ្វើ​អាជីវកម្ម​ដោយ​មិន​ខ្វល់ ខ្វា​យ​អ្វី​ទាំងអស់​ឱ្យតែបាន​លុយ និង​បង់លុយ​ឱ្យ​សមត្ថកិច្ច និង​មន្ដ្រី ជំនាញ​កុំឱ្យ​ចុះមក​បង្ក្រាប ។​

​នៅពេលដែល​រដ្ឋាភិបាល​បាន ប្រកាស​រំសាយ​ចោល​ដែន​ឡូត៍ នេសាទ​តាម​យុទ្ធសាស្ដ្រ​អភិរក្ស ធនធាន​មច្ឆជាតិ គេ​សង្កេតឃើញ មន្ដ្រី​ជំនាញ​ជលផល និង​សមត្ថ កិច្ច​ពាក់ព័ន្ធ​ដទៃទៀត​បាន​យក បទបញ្ជា​របស់​រដ្ឋាភិបាល​ទៅធ្វើ ជា​អាជ្ញាប័ណ្ណ​ដើរ​ប្រមូល​លុយ​ពី បទល្មើស​យកទៅ​ច្រក​ហោប៉ៅ ផ្ទាល់ខ្លួន ពោលគឺ​ទាំង​ការរក្សា ទុក​ដែន​ឡូត៍​នេសាទ ក៏ដូចជា​ការ រំសាយ​ដែន​ឡូត៍​ទាំង​នោះគេ សង្កេតឃើញ​ជំនាញ​ជលផល​នៅ តែមាន​ឱកាស​ប្រមូល​ផល​ប្រ​-​យោជន៍​ពី​អំពើ​ល្មើសច្បាប់​ទាំង នោះ​យ៉ាង​ស្ងៀមស្ងាត់ ។ សូម្បី តែ​លោក សុជាតិ ជា​ប្រធាន​ស្នាក់ ការ​កងរាជអាវុធហត្ថ​ប្រចាំ​ដែន ទន្លេ​នៅ​តំបន់​នោះ ត្រូវគេ​ដឹងថា ជា​មនុស្ស​ដ៏​មាន​ឥទ្ធិពល​បំផុត​ក្នុង ការប្រមូល​លុយ​ពីបទ​ល្មើស​នេ សាទ​យកទៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ ខ្លួន និង​បែងចែក​មក​ថ្នាក់លើ ហើយ​បើតាម​ការប៉ាន់ប្រមាណ គឺ​សមត្ថកិច្ច និង​មន្ដ្រី​ជំនាញ​អាច ប្រមូល​លុយ​ពីបទ​ល្មើស​នេសាទ ក្នុង​មួយឆ្នាំៗ​មិនតិច​ម៉ឺន​ដុល្លារ នោះទេ ចង់​វិនាស​ហិនហោច​ធន ធាន​ធម្មជាតិ​ដោយសារ​ការប្រើ ប្រាស់​ឧបករណ៍​នេសាទ​ល្មើស ច្បាប់ ក៏​ពួកគេ​មិន​ខ្វល់ខ្វាយ ។​

​លោក ប៉ែន វណ្ណា​រិ​ទ្ធ ជា​នាយ ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ធំ​ទទួល បាន​ផលប្រយោជន៍​ក្រាស់ក្រែល ពីបទ​ល្មើស​នេសាទ​តាម​បណ្ដា ស្រុក ព្រោះ​ភូមិសាស្ដ្រ​ខេត្ដ​កំពង់ ធំ​បាន​លាតសន្ធឹង​ជាប់​មាត់បឹង ទន្លេសាប​ធំជាងគេ ពោលគឺ​ទាំង ការដឹកជញ្ជូន​ត្រី កង្កែប អន្ទង់ ក្នុងស្រុក​សុទ្ធតែ​សុំ​អាជ្ញាប័ណ្ណ​ពី លោក ប៉ែន វណ្ណា​រិ​ទ្ធ ហើយក៏​ត្រូវ ចំណាយ​ប្រាក់​ច្រើន​ក្រាស់ក្រែល ជាពិសេស​មាន​មនុស្ស​ជាច្រើន ថ្នាក់មូលដ្ឋាន​កំពុង​ចេញ​ប្រមូល លុយ​ពីបទ​ល្មើស​នេសាទ​យកទៅ ជូន​លោក ប៉ែន វណ្ណា​រិ​ទ្ធ យ៉ាង ប្រសេចប្រសាច ដែល​ទាមទារ ឱ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ពិនិត្យមើល​បញ្ហា​នេះ​ឡើងវិញ ជាបន្ទាន់ ។ លោក ប៉ែន វណ្ណា​រិ​ទ្ធ មានឱកាស​មកកាន់​តំណែង​ជា នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្ដ កំពង់ធំ ក្រោយ​ពេលដែល​រដ្ឋា​ភិ បាល​ប្រកាស​រំសាយ​ដែន​ឡូត៍​នេ សាទ ហើយ​ប្អូន​របស់គាត់ គឺ លោក ប៉ែន ភា​រ៉ាត់ ក៏​សកម្ម​បំផុត ក្នុងការ​ប្រមូល​លុយ​ពីបទ​ល្មើស ជលផល​យកទៅ​ជូនប​ង​របស់គាត់ តាមរបៀប​ពុករលួយ។

អ្នក​យក​ព័ត៌មាន​យើង​ពុំ​ទាន់​អាច​សុំ​ការ​បំភ្លឺ​ពី​ លោក ប៉ែនវណ្ណារិទ្ធ និង លោក ​ប៉ែនភារ៉ាត់ បាន​ទេនៅ​ព្រឹក​ថ្ងៃ​ទី២៩ ខែ​វិច្ឆកា ឆ្នាំ២០១២នេះ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

កុមារ​ពីរ​នាក់​បង​ប្អូន​នៅ​ខេត្ត​សៀមរាប​រង​ការ​ធ្វើ​បាប​ធ្ងន់ធ្ងរ​ពី​ឪពុក​បង្កើត   អាន1581ដង បាតុកររោងចក្រតៃយានឈានដល់ការបិទផ្លូវជាតិលេខ៤   អាន1541ដង ចោរ​ប្លន់​ហាង​លក់​ទូរ​ស័ព្ទដៃ​ក្បែរ​ផ្សាសូរិយា​ទាំង​ព្រឹក   អាន301ដង អំណាចរបស់ ប៉ុល សៀង ក្នុងការប្រមូលលុយពីការង្រាយនគរបាលសេដ្ឋកិច្ច   អាន1425ដង និស្សិតប្រកាសធ្វើបដិវត្តន៍ពណ៌ក្នុងហ្វេកប៊ុកដែលត្រូវសមត្ថកិច្ចចាប់ខ្លួនបដិសេធមិនផ្តល?...    អាន1833ដង តើអ្នកធ្លាប់មានបញ្ជាសុដន់ដែរឬទេ? ខាងក្រោមជាមូលហេតុខ្លះនៃការឈឺសុដន់ និងការការពារ   អាន2409ដង សារជូនពរ ចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន   អាន1907ដង ខ្សឹបដាក់មេក្រូ៖ ក្រុមហ៊ុន ធីកាលឡឺរី និងសារមន្ទីរជាតិអង្គរ ចាត់ទុកអ្នករត់តាក់ស៊ី និងរឺម...    អាន1771ដង លោក កែវកុសល់ ហៅប៉ូ ប៉េអឹមស្រុកស្វាយលើកាងនិងរតការឈើក្រញូងយូរឆ្នាំ តែថ្នាក់លើធ្វើមិនដឹង   អាន1480ដង កម្ម​វិធី​បុណ្យ​សព្វ​របស់​ លោករៀមវ៉ាន់រ៉ា អ្នក​សារ​ព័ត៌មានខេត្ត​សៀមរាប   អាន1533ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក អាំងគីហេង មេឃុំប៉ោយប៉ែតពលរដ្ឋរិះគន់ថាអត់ទៅធ្វើការ អំណាចធំជាងនាយករដ្ឋមន្រ្តី ហ៊ុនសែន? ប្រជាពលរដ្ឋ​ជាច្រើនរូប​រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា ពួកគាត់​ទៅធ្វើ​សំបុត្រកំណើត និង​លិខិតស្នាម​ផ្សេងៗ​ជាច្រើនលើក​ច្រើនសា​នៅតែ​ធ្វើ​មិនបាន ព្រោះ​មិនឃើញ​ចៅសង្កាត...Read more
យីហ៊ឺ ហាយប៊ី បបែល ក្លែងក្លាយជាច្រើន ត្រូវបានសម្ថកិច្ចបង្រ្កាប យីហ៊ឺ​សិប្បនិម្មិត ​រួម​ទាំង​បបែល​ ប្រមាណ​ជិត​២០០​គីឡូក្រាម​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​ធ្វើការ​ឃាត់​បាន​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃ​ទី១០ ​ខែ​កក្កដា ​ឆ្នាំ​២០១៥ ​វេលា...Read more
សូមសមត្ថ​កិច្ច​​គ្រប់លំ​ដាប់ថ្នាក់ និង​ប្រ​ជា​រាស្រ្ត​ខ្មែរ អានច្បាប់​ស្តីពី​ព្រៃ​ឈើ​ខ្លះៗផង ច្បាប់ស្តីពីព្រៃឈើ ជំពូក៨:  ការ​ហាមឃាត់ការ​ប្រ​មូល​ផល អនុផល​ព្រៃឈើ និងការ​ការពារព្រៃឈើ មាត្រា ៣២:  ព្រៃឈើ​ត្រូវ​បាន​ការ​ពារ​ប្រ​ឆាំងនឹង​រាល់​សកម្ម​ភាព​ដែល​ធ្វើ​អោយ​ខូច​ខាត បណ្តាល​មក​ពី...Read more
លោកសង្ឃយួន១អង្គដើរបិណ្ឌបាទផ្តេសផ្ទាស ត្រូវបានសមត្ថកិច្ចហៅមកធ្វើកិច្ចសន្យា នគរបាល​ការិយាល័យ​អន្តោរប្រវេសន៍​នៃស្នងការខេត្តសៀមរាប​បានធ្វើការ​ហៅសង្សជនជាតិយួន១អង្គរ មកធ្វើកិច្ច​បញ្ឈប់លែង​អោយ​ដើរបិណ្ឌបាត​បន្តទៅទៀតនេះ​បើ​យោង​តាម​ការ​អោយ​ដឹង​ពី​សមត្ថ​កិច្ច។ មន្ត្រីនគរបាល ការិយាល...Read more
ខ្សឹបដាក់ពាង៖ សមត្ថកិច្ចខេត្តបន្ទាយមានជ័យកំពុងបើកដៃអោយឈ្មួញនាំម៉ូតូគេចពន្ធចូលស្រុកខ្មែរ ក្រុម​​ឈ្មួញ​បាន​ឃុបឃិតគ្នា​​ជាមួយ​សមត្ថកិច្ច​តាម​ព្រំដែន ​​នាំ​ចូល​ម៉ូតូគេច​ពន្ធ​​​ពីប្រ​ទេស​​ថៃចូល​​មកប្រ​ទេស​​កម្ពុជា តាម​ច្រករបៀង ​​ពី​មួយ​ថ្ងៃ​ទៅ​​មួយ​ថ្ងៃ មាន​ការនាំ ចូល​ម៉ូតូ​គេច​ពន្ធ​ទាំងនោះ ម...Read more
ប៉េអឹមស័ក្ត២ម្នាក់វៃស្រីម៉ាស្សា និងបង្កអោយខូចខាតទ្រព្យសម្បត្តិ តែគ្មានសមត្ថកិច្ចណាហ៊ានឃាត់ខ្លួនឡើយ នៅ​ម៉ោង​ប្រ​ហែល​១១​យប់​ថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០១៥ មាន​ប៉េអឹម​​ស័ក្ត២ម្នាក់​​​ឈ្មោះ មិត្តសៅ អត្តលេខ ០៥១០៦៩ បាន​ប្រើ​អំ​ពើ​ហឹង្សា​ទៅ​លើ​ស្ត្រី​ម៉ាស្សា​ ដែល​ហាង​មាន​យី​ហោ ម៉ារ៉ាឌីម៉ាស្សា ស្ថិត​នៅ​ភូមិត...Read more
លោកវីរៈសេនីយទោ រស់ជុគ ល្បីឈ្មោះខាងរកស៊ីដឹកឈើយ៉ាងសកម្ម មាន​សេច​ក្តី​រាយ​ការណ៍​មក​ថាលោក រស់ជុគ មាន​ឋានៈជា​វីរៈសេនីយទោ នាយ​រង​កា​រិ​យា​ល័យ​ទី​២ ​នៃ​​កង​ពល​តូច​ស្មើ​ជើង​លេខ​៤២ បាន​កំ​ពុង​តែ​ដឹក​ជញ្ជូនឈើ​តាម​រថ​យន្ត​យី​ឌុបលើស​ចំនួន​កំណត់ និង​មិន​មែន​ជា​ឈ...Read more
ពិធីប្រកាសផ្ទេរមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៥នេះ ពិធីប្រកាសផ្ទេរមុខ​តំណែង​មេបញ្ជាការកង​រាជ​អាវុធហត្ថ​​ខេត្ត​សៀមរាប បាន​ធ្វើ​ឡើង​នៅ​ទីបញ្ជាការកង​រាជអាវុហត្ថ​ខេត្ត ក្រោម​អធិបតីភាពរបស់ឯកឧត្តម​ សៅ សុខា មេបញ្ជាការ​រង...Read more
អ្នកគ្រូក្រមុំជិតដល់ថ្ងៃរៀបការ ត្រូវប៉េអឹមលើផ្ទៃប្រទេសបើកបុកស្លាប់ អ្នកគ្រូ​បង្រៀន​វិទ្យាល័យ​អាយុ​២៤​ឆ្នាំ​ម្នាក់​ដែល​ត្រៀម​ចូល​រោងការ​បាន​ស្លាប់​ដោយសារ​រថយន្ត​មួយគ្រឿង​បាន​បុក​ពី​ក្រោយពេល​អ្នកគ្រូ​កំពុង​ជិះ​ម៉ូតូ​តែម្នាក់ឯង​នៅលើ​ផ្លូវ​មួយ​ក្នុងស្រុក​ប​វេ​ល​ខេត្តបាត់...Read more
តំបន់ទេសចរណ៍ធម្មជាតិចំបក់ត្រូវ បានអភិរក្សដោយប្រជាជន ប្រជាពលរដ្ឋរួមគ្នាស្តារព្រៃឈើឡើងវិញតាមរយៈ គម្រោងទេសចរណ៍នៅក្នុងសហគមន៍បន្ទាប់ពីព្រៃឈើនៅ មូលដ្ឋាន ខ្លួនបាន រងការបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយសារការកាប់ បំផ្លាញពីសំណាក់អ្នកភូមិខ្លួនឯងផង និងជនខិលខូច មកពីក្រៅផង។ ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      686នាក់
ម្សិលមិញ    19178នាក់
សប្ដាហ៍នេះ    45077នាក់
ខែនេះ    152155នាក់
ឆ្នាំនេះ   2610058នាក់
សរុប   51969984នាក់
ថ្ងៃទី 18 ខែ 05 ឆ្នាំ 2024 ម៉ោង 01:30