លោក នីចរិយា ត្រូវបានតុលាការកោះហៅអោយចូលបំភ្លឺនៅថ្ងៃទី១៣ ខែកក្កដាក្នុងសំណុំរឿង បទបរិហារកេរ្តិ៍

ដោយៈ ប្រភពពី អង្គរថែម ខេត្តសៀមរាប ថ្ងៃទី 29 ខែ 06 ឆ្នាំ 2015 វេលាម៉ោង 11:34 នាទី ចំនួនអានៈ 2103

មន្ត្រី​តុលាការ ថ្លែងថា លោក សៀង សុខ ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពីពេល​ថ្មីៗ​នេះ បានចេញ​ដីកា​កោះហៅ​លោក នី ចរិយា ប្រធាន​ផ្នែក​ស៊ើបអង្កេត នៃ​សមាគម​សិទ្ធិមនុស្ស​អាដ​ហុក ឲ្យ​ចូល​បំភ្លឺ នៅ​ថ្ងៃទី​១៣ ខែកក្កដា​ខាងមុខនេះ តាម​បណ្តឹង​របស់លោក​មេធាវី ច័ន្ទ វិចិត្រ តំណាង​ឲ្យ​ព្រះរាជអាជ្ញារង​មួយរូប និង​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តសៀមរាប​មួយរូប ប្តឹង​ចោទ​ចំនួន​៣​បទល្មើស ដោយ​ភ្ជាប់​យក​ករណី​ធ្វើ​សន្និសីទកាសែត និង​ដាក់​ពាក្យបណ្តឹង​ទៅ​៤​ស្ថាប័ន ពាក់ព័ន្ធ​ការចាប់​ឃុំខ្លួន​ពលរដ្ឋ​ពីរ​នាក់ នៅ​ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​។ តាម​ប្រភពព័ត៌មាន​ច្បាស់​ការណ៍​ពី​មន្ត្រី​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា ពាក្យបណ្តឹង​នេះ ចុះ​ថ្ងៃទី​២៧ ខែឧសភា និង​បានដាក់​ដល់​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០១៥​។

​ប្រភព​ដដែល បាន​អះអាងថា ពាក្យបណ្តឹង​នេះ បាន​ចោទប្រកាន់​លោក នី ចរិយា ចំនួន​៣​បទល្មើស គឺ​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ បទ​ប្តឹង​បរិហារ​បង្កាច់​កេរ្តិ៍ និង​បទ​ផ្សព្វផ្សាយ​នូវ​ការអត្ថាធិប្បាយ ដើម្បី​ធ្វើ​សម្ពាធ​លើ​យុត្តាធិការ​(​តុលាការ​) តាម​មាត្រា​៣០៥ មាត្រា​៣១១ និង​មាត្រា​៥២២ នៃ​ក្រមព្រហ្មទណ្ឌ​។

​ដើមចម​ដែល​នាំ​ឲ្យ​មានការ​ដាក់ពាក្យ​បណ្តឹង​នេះ គឺ​កើតឡើង​ដោយសារ​លោក នី ចរិយា បានធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ទីស្នាក់ការ​សមាគម​នៅ​ខេត្តសៀមរាប កាលពី​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០១៥ ដោយ​ចោទ​មន្ត្រី​តុលាការខេត្ត​សៀមរាប​ថា ចាប់​ពលរដ្ឋ​ដាក់ពន្ធនាគារ​ខុស​នីតិវិធី​ច្បាប់​។

​លោក នី ចរិយា បានលើកឡើង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ថា ព្រះរាជអាជ្ញារង លោក សុក កែវ​បណ្ឌិត និង​ចៅក្រម​ស៊ើបសួរ លោក គី ឬ​ទ្ធី បាន​ឃុបឃិត​គ្នា​ប្រ​ព្រឹ​ត្ដ​អំពើពុករលួយ យក​ដី​ពលរដ្ឋ​ខ្មែរ​ប្រគល់​ឲ្យ​សហគមន៍​ជនជាតិ​វៀតណាម និង​បាន​ចាប់ខ្លួន​ពលរដ្ឋ​ពីរ​នាក់ នៅ​ភូមិ​រំដេង ស្រុក​ស្វាយ​លើ ដាក់ពន្ធនាគារ ធ្វើឡើង​ខុស​នីតិវិធី​ច្បាប់​។

​បន្ទាប់មក អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប បានចេញ​សេចក្តីប្រកាស​ព័ត៌មាន កម្រាស់​៥​ទំព័រ ចុះ​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០១៥ ដោយ​ច្រានចោល​ការចោទប្រកាន់​នេះ​ថា ការចាប់ខ្លួន​ពលរដ្ឋ​ស្រុក​ស្វាយ​លើ​ពីរ​នាក់ ដាក់ពន្ធនាគារ កាលពី​ខែមករា ឆ្នាំ​២០១៥​កន្លងមក​នោះ ធ្វើឡើង​ទៅតាម​នីតិវិធី​ច្បាប់ ដោយ​មិនមាន​ការប្រព្រឹត្ត​អំពើពុករលួយ ឃុបឃិត​គ្នាយ​កដី​ពលរដ្ឋ​ខ្មែរ ប្រគល់​ឲ្យ​ជនជាតិ​វៀតណាម​នោះឡើយ​។

​លិខិត​បាន​ចាត់ទុកថា ការលើកឡើង​របស់​ស​មា​គម​ការពារ​សិទ្ធិមនុស្ស​អាដហុក ក្នុង​សន្និសីទ​សារព័ត៌មាន កាលពី​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០១៥ របស់លោក នី ចរិយា ប្រធាន​ផ្នែក​សិទ្ធិមនុស្ស ជា​រូបភាព​មួយ​លាប​ពណ៌​គ្នា និង​មាន​ចរិត​ញុះញង់​ឲ្យ​មានការ​រើស​អើ​ស​ពូជសាសន៍ ដែល​ធ្វើ​ឲ្យ​ការផ្សព្វផ្សាយ​ព័ត៌មាន មានការ​យល់ច្រឡំ​ធ្ងន់ធ្ងរ​ទៅលើ​ស្ថាប័ន​អនុវត្ដ​ច្បាប់​។ អយ្យការ​អម សាលាដំបូង​ខេត្តសៀមរាប ស្នើ​យ៉ាងទទូច​ឲ្យ​សមាគមន៍​អាដហុក ជាពិសេស​លោក នី ចរិយា ងាក​មក​ចូលក្នុង​គន្លង​នៃ​ការ​អនុវត្ដ​ផ្លូវច្បាប់ ដើម្បី​ធានាបាន​នូវ​ការគោរព​សិទ្ធិ​បុគ្គល និង​ស្នើ​ឲ្យ​សារព័ត៌មាន​ផ្សេងៗ​ឈប់​ចុះផ្សាយ​តាម​ការលើកឡើង​របស់​សមាគម​អាដហុក​។

​ទោះជា​យ៉ាងនេះ​ក្តី នៅ​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០១៥ លោក នី ចរិយា បានដាក់​ពាក្យបណ្តឹង​ប្តឹង​លោក សុក កែវ​បណ្ឌិត លោក គី ឬ​ទ្ធី ទៅកាន់​ស្ថាប័ន​ចំនួន​៤ គឺ​ឧ​ត្ត​ម​ប្រឹក្សា​នៃ​អង្គចៅក្រម អគ្គព្រះរាជអាជ្ញា​អម​មហាអយ្យការ​សាលាឧទ្ធរណ៍ ប្រធាន​តុលាការ​កំពូល និង​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ដោយ​យក​ករណី​ដែល​លាតត្រដាង​ក្នុង​សន្និសីទកាសែត​នាពេល​កន្លងមក ជា​ដើមចម​ដាក់បន្ទុក​ដដែល​៕​

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ស្ត្រី​ខ្មែរ​នៅ​ថៃ​ ត្រូវ​គេ​​រំលោភ​រហូត​ដល់​មាន​ផ្ទៃពោះ​ និង​បាក់​ស្បាត   អាន1384ដង លោកសង្ឃយួន១អង្គដើរបិណ្ឌបាទផ្តេសផ្ទាស ត្រូវបានសមត្ថកិច្ចហៅមកធ្វើកិច្ចសន្យា   អាន1480ដង លោក​ មាស​ស៊ីណា ​ហៅ​ ឌីស៊ី​ណា​កំពង់​ធ្វើអា​ជីវក​ម្មរ៉ែមា​សខុសច្បាប់   អាន1507ដង ក្រុមនិស្សិបាតផ្សាមួយក្រុម បានប៉ះទង្គិចជាមួយក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ?   អាន1537ដង ឯកឧត្តម សោម រតនា លើកទឹកចិត្តដល់អ្នកសារព័ត៌មានក្នុងការជួយផ្សព្វផ្សាយព្រឹត្តិការណ៍អង្គរ?...    អាន1358ដង សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃសម័យប្រជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ ថ្ងៃទី១០ខែតុ...    អាន1949ដង ពលរដ្ឋរិះគន់ ការបិទផ្លូវឃោសនារកសម្លេងឆ្នោតរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិប្បតេយ្យ   អាន2935ដង ដីលក់   អាន1721ដង ពលរដ្ឋចោទថាសង្កាត់រដ្ឋបាលព្រៃឈើអង្គស្នួលជម្រិតទាប្រាក់ពីអ្នកដឹកធ្យូងអុស ហើយឆ្លើយដាក់?...    អាន1413ដង កូនប្រសារមេឃុំចំណាយលុយតែ១រយដុល្លារក្នុងការចាប់រំលោភកូនក្រមុំអ្នកភូមិ   អាន1588ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
អ្នកកាសែតភ្នំពេញប៉ុស្តិ៍ម្នាក់ បើកសាលាបង្រៀនភាសាអង់គ្លេសនិងកុំព្យូទ័រមិនយកប្រាក់ លោក ម៉ៃ ទិត្យថារ៉ា ជា​អ្នក​កាសែតពីរភាសា (ភាសាខ្មែរ និង​ភាសាអង់គ្លេស) ធ្វើ​ការ​នៅ​សារព័ត៌មាន​​ភ្នំពេញ​ប៉ុស្តិ៍​ ​បាន​បង្កើត​​សាលា​បង្រៀន​​ភាសាអង់គ្លេស និង​កុំព្យូទ័រ មិន​យក​ប្រាក់​មួយ នៅ​ស្រុក​កំណើត រប...Read more
លោក តៅសាវឿន និស្សិតគំរាមដាក់គ្រាប់បែកសម្លាប់លោក សខេង និងត្រូវដោះលែងក្នុងពេល​ឆាប់ និស្សិត​កំរិត​បរិញ្ញាប័ត្រ​ម្នាក់​ឈ្មោះ​ តៅ​សាវឿន មាន​ទីលំនៅ​បច្ចុប្បន្ន ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្ត​សៀមរាប និង​ជា​អតីត​និស្សិត​សកលវិទ្យាល័យ​សៅ​ស៍​អ៊ី​ស​ថ៍​អេ​សៀ (South East...Read more
ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការពាក់ព័ន្ធគ្រឿងញៀន ជនសង្ស័យ​២​នាក់​ត្រូវ​នគរបាល​ចាប់ខ្លួន ពាក់​ពន្ធ័​ករណី​ជួញដូរ​គ្រឿងញៀន ដកហូត បាន​ថ្នាំញៀន​មួយចំនួនធំ នៅលើ​ផ្ទះសំណាក់​ហ្គោដ​ឡាក់ ក្នុង​ភូមិ​ក្បាលស្ពាន​២ សង្កាត់​/​ក្រុង​ប៉ោយ ប៉ែត ខេត្ត​បន្ទាយមានជ័យ កាល...Read more
កងរាជអាវុធហត្ថ បង្ក្រាបបានកញ្ឆាស្រស់ និងក្រៀមមួយចំនួន និងឃាត់ខ្លួនម្ចាស់បញ្ជូនទៅតុលាការ យោង​តាម​សេច​ក្តី​រាយ​ការណ៍​បាន​អោយ​ដឹង​ថា ចំការ​កញ្ឆា​ដ៏​ធំ ដែល​ត្រូវបាន​គេ​ដឹងថា​មាន​មនុស្ស​លួច​ដាំ​ ដើម្បី​លក់​ចែកចាយ ដែល​មាន​ទីតាំងស្ថិត​នៅក្នុង​ភូមិ​និម្មិត​១ សង្កាត់​និម្មិត ក្រុង​ប៉ោយប៉ែត ខេត្ត​...Read more
ប្រទេស​កម្ពុជា​ប្រារព្វ​ខួប​២​ឆ្នាំ នៃ​ថ្ងៃ​ចូល​ទីវង្គត់​នៃ​សម្ដេច​នរោត្តម​សីហនុ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៤នេះ ព្រះរាជ​ពិធី​គោរព​និង​ឧទ្ទិស​ថ្វាយ​ព្រះ​រាជកុសល​ដល់​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ​គម្រប់​២​ឆ្នាំ​បាន​ប្រារព្ធ​ធ្វើ​​​ ដោយ​មាន​ការចូលរួម​ពី​រដ...Read more
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យ​ប្រជុំលើក​ទី៦ព្រឹទ្ធសភានីតិកាលទី៣ថ្ងៃទី២៣មីនាឆ្នាំ២០១៥ សូមចុចលើរូបភាពខាងក្រោម​ដើម្បីអាច​ព័ត៌មាន​លំអិត។...Read more
សមត្ថកិច្ចច្រកទ្វារអន្តរជាតិព្រំកំពុងជំរិតទារប្រាក់ក្រោមតុ​ពីអ្នកដឹកដំណាំកសិផល យោង​តាម​ប្រភព​ពី​ប្រ​ជាពលរដ្ឋ​អ្នក​​រកស៊ី​ដឹក​ដំណាំ​កសិផល​យកទៅលក់​នៅ​ទឹកដី​ថៃ បាន​ត្អូញ​ត្អែរ​ទាំង​​ទឹក​​ភ្នែក​​ថា មាន​មត្ថកិច្ច​ប្រចាំ​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ចំណុះ​ខេត្ត​ប៉ៃលិន​៣ទៅ​៤​ស្ថាប័ន បាន...Read more
លោក សខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចផ្ទេរតំណែង និងបង្កើតគណៈកម្មការស្រាវជ្រាវស៊ើបអង្កេតករណីបណ្ដឹងនានាពាក់ព័ន្ធជាមួយលោក ផែងវណ្ណៈ យោង​តាម​ប្រភព​ព័ត៌មាន​ពី​បណ្តាញ​សង្គម (Facebook) ​ដែល​អាច​ជឿង​ទុកចិត្ត​នៅ​ព្រឹក​ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥នេះ​បាន​អោយ​ដឹងថា លោក សខេង ​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងម​ហាផ្ទៃ​​បាន​សម្រេច​​​ប...Read more
លោក សុខប៊ុន បានត្រឡប់មកដល់កម្ពុជានៅព្រឹកថ្ងៃទី១៨នេះ ដើម្បីចូលខ្លួនបំភ្លឺរឿងប្រើអំពើហឹង្សាលើកញ្ញា សាសា យោង​តាម​ប្រ​ភពព័ត៌​មាន​ច្បាស់​ការ​បាន​អោយ​ដឹងថា លោក​សុខ​ប៊ុន​បាន​ត្រ​ឡប់​មក​ដល់​ទី​ក្រុង​ភ្នំ​ពេញ​វិញ​ហើយ​នៅ​ព្រឹក​ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ​២០១៥នេះ ដើម្បី​ចូល​បំ​ភ្លឺ​ក្នុង​សំ​ណុំ​រឿង​ប្រើ​អំ​ពើ​ហឹង្សា...Read more
ទទួលទានផ្លែឈើ៣ប្រភេទ អាចជួយកម្ចាត់ខ្លាញ់ក្បាលពោះរបស់អ្នក មនុស្ស​យើង​គ្រប់រូប​ តែង​តែ​ចង់​អោយ​មាន​សុខ​ភាពល្អ មាន​រូប​រាង​ស្អាតសង្ហា មាន​ប្រាជ្ញាវៀងវៃ មាន​ទ្រព្យ​សម្បត្តិស្តុកស្តម្ភ មាន​លុយ​កាក់​ច្រើន​ ចង់​ទទួល​ទាន​អាហារ​ឆ្ងាញៗ។ តែ​នាពេល​បច្ចុប្បន្ន មាន​ម្ហូប...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      3407នាក់
ម្សិលមិញ    6678នាក់
សប្ដាហ៍នេះ    10095នាក់
ខែនេះ    117173នាក់
ឆ្នាំនេះ   2575076នាក់
សរុប   51935002នាក់
ថ្ងៃទី 14 ខែ 05 ឆ្នាំ 2024 ម៉ោង 20:11