ពលរដ្ឋចោទថាសង្កាត់រដ្ឋបាលព្រៃឈើអង្គស្នួលជម្រិតទាប្រាក់ពីអ្នកដឹកធ្យូងអុស ហើយឆ្លើយដាក់គ្នាយករួចខ្លួន

ដោយៈ សុភា អង្គស្នួល ថ្ងៃទី 15 ខែ 08 ឆ្នាំ 2012 វេលាម៉ោង 09:39 នាទី ចំនួនអានៈ 1414

ជារៀងរាល់ថ្ងៃយប់តាមផ្លូវមុខសង្កាត់រដ្ឋបាល ព្រៃឈើអង្គស្នួលនិងសង្កាត់រដ្ឋបាលព្រៃឈើពញាឮកំពុងតែធ្វើឲ្យពល រដ្ឋដែលខំប្រឹងប្រែងរកស៊ីចញ្ចឹមក្រពះដោយភាពតស៊ូដឹកធ្យូងអុស លក់ រអ៊ូរទាំថាក្រុមមន្រ្តីរដ្ឋបាលព្រៃឈើទាំងនោះដាក់វេនគ្នាដេក យោល អង្រឹងចាំយកលុយពីពួកគាត់ដែលដឹកអុសធ្យូងយកទៅលក់គ្រាន់បាន ប្រាក់ចំណេញ បន្តិចបន្ទួយផ្គត់ផ្គង់ជីវភាពគ្រួសារ។

ប្រភពពីព័តិមានពីក្រុមពលរដ្ឋរកស៊ីដឹកអុសធ្យូងបានអោយដឹងថាពួក គាត់សព្វថ្ងៃមានការលំបាក់ចំពោះមុខរបរកស៊ីរបស់ក្រុមពួកគាត់ដែលត្រូវ បានមន្រ្តីជំនាញព្រៃឈើទាំងនោះដេកចាំតែយកលុយដែលពួកគាត់ខំប្រឹប្រែង រកស៊ីដើម្បីរស់ មានពេលខ្លះក៍ត្រូវខាតដើមប្រសិនបើរមកម៉ូតូខូច តែអស់លោក មេព្រៃទាំងនោះវិញបែជាដេកស្រួលចាំយកលាភសក្ការះពីពួកគាត់ទៅវិញ។ពួកគាត់ បានបន្តថាក្រុមមន្រ្តីដែលដេកចាំយកលុយទាំងថ្ងៃទាំងយប់មាន២កន្លែង ខាងលើនោះស្ថិតនៅក្នុងស្រុកអង្គស្នួលតាមបណ្តោយផ្លូវជាតិលេខ៤និងមួយ កន្លែងទៀតស្ថិតនៅស្រុកពញាឭ  ពួកគាត់បានបន្តរទៀតថាសព្វ ថ្ងៃមិនមែនជាស្នាក់ការសំរាប់មន្រ្តីជំនាញព្រៃឈើធ្វើការនោះទេបើនិយាយ ថា ជាកុងត្រូលជជុះត្រូវជាងព្រោះគ្រប់ឡាន ម៉ូតូដឹកឈើ អុស ធ្យូង ត្រូវ តែឈប់បង់លុយអោយគ្រប់កន្លែងនិមួយៗបើពុំបង់លុយអោយទៅមន្រ្តីទាំង នោះទេ គឺមិនអាចទៅមុខរួចឡើយ។

ជុំវិញបញ្ហាខាងលើលោក ហែម តារា នាយរងសង្កាត់រដ្ឋបាលព្រៃឈើ អង្គស្នួលនិងជាអ្នកគ្រប់គ្រងមើលការខុសត្រូវនៅទីនោះបានប្រាប  អ្នកយកព័ត៌មានយើងដឹងថាលោកមិនបានដឹងថាអ្នកណាមួយជាអ្នកយក លុយនោះទេប្រហែលជាខាងផ្នែករដ្ឋបាលព្រៃឈើទេដឹង ព្រោះនៅ ស្នាក់ការសង្កាត់លោក មានមន្ត្រីជំនាញនៅច្រើននាក់មានទាំង មន្ត្រីសង្កាត់ មន្ត្រីផ្នែក មន្ត្រីអធិការ។ពេលដែល អ្នកយកព័ត៌មានសួរថា បងច្បាស់អត់ថាមន្ត្រីផ្នែកជាអ្នកយកលុយ លោកហែម តារា ថាពេល នេះលោករវល់សរសេរឯកសារចាំនិយាយគ្នាពេលក្រោយហើយក៏បិទ ទូរស័ព្ទបាតទៅ។

លោក វាទ ជាមន្ត្រីអធិការរដ្ឋបាលព្រៃឈើតំបន់ខាងលិចបឹងទន្លេ សាបបានអោយដឹងថាលោកមិនបានដឹងពីការយកលុយពីពលរដ្ឋដឹកឈើ  ធ្យូង អុស នោះទេ។ មន្ត្រីរូបនោះបានបន្តទៀតថា នៅសង្កាត់រដ្ឋបាលព្រៃឈើអង្គស្នួល នោះគឺលោក ហែម តារា ជាអ្នកមើលការខុសត្រូវ។ ដោយឡែករហូតមក ដល់ពេលនេះយើងមិនទាន់បានទទួលការបំភ្លឺបន្ថែមពីលោក ហែម  តារា នៅឡើយទេ។

ព័តិមានពីប្រជាពលរដ្ឋនិងអ្នកឃ្លាំមើលបទល្មើសព្រៃឈើបាន អោយ ដឹងថាទោះជាមានការប្តូមន្ត្រីនាយផ្នែកនិងនាយរងផ្នែកមួយ ចំនួនក្តី ក៍បទល្មើសព្រៃឈើនៅតែមានឯការយកលុយពីអ្នកដឹកអុសធ្យូងនៅតែបន្ត  ទោះជាមានពេល ខ្លះមានការបង្រាបបទល្មើសក៍ពិតមែនប៉ុន្តែនេះគ្រាន់តែជ្រុងតូច១នៃបទ ល្មើសដែលកំពង់តែកើតមានឡើងក្នុងស្រុកតែប៉ុណ្ណោះ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

មន្ទីរសាធារណការណ៍ ចុះបិទចំណាំផ្លាតជូនពលរដ្ឋនៅសង្កាត់ជ្រាវជាងបីពាន់សន្លឹក   អាន1541ដង ព្រោះ​តែបណ្តាំ​ម៉ែ បែ​ជាមិន​ហ៊ាន​រួម​ភេទ   អាន1613ដង ដីពុះឡូដ៍លក់ ក្នុងតំលៃធូថ្លៃ   អាន1484ដង រថយន្តសាំងយ៉ុងដឹកឈើពីខេត្តក្រចេះទៅស្រុកយួនរាប់រយគ្រឿងក្នុង១ថ្ងៃៗ តែគ្មានអ្នកបង្ក្រាប?...    អាន1394ដង អ្នកកាសែតរងគ្រោះដែលជនដៃដល់មួយក្រុមប៉ុនប៉ងវៃសម្លាប់មិនទាន់ទទួលបានយុត្តិធម៌ទេ   អាន1973ដង អ្នកគ្រូក្រមុំជិតដល់ថ្ងៃរៀបការ ត្រូវប៉េអឹមលើផ្ទៃប្រទេសបើកបុកស្លាប់   អាន1935ដង ឃាតករសម្លាប់បងស្រីបងបង្កើតរបស់ខ្លួន នៅស្រុកចំការលើ ត្រូវនគរបាលចាប់ខ្លួនបានហើយ   អាន2208ដង សេចក្តីជូនដំណឹង   អាន2169ដង ថ្ងៃនេះ​ជនបរទេស១០នាក់​ត្រូវ​បាន​បញ្ជូនខ្លួនមកតុលាការ បន្ទាប់​ពីសមត្ថកិច្ចឃាត់​ខ្លួនក?...    អាន1484ដង ពល​រដ្ឋ​​ខេត្ត​សៀមរាបក្លាយ​ជា​អ្នក​អត់ការងារ​ធ្វើ​​នាំ​គ្នា​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថ?...    អាន1409ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
រថយន្តយក្សដឹកឈើរបស់ក្រុមហ៊ុន ហួតម៉េងរីតា ក្រឡាប់ផ្ងាជើងតៃកុងរបួសធ្ងន់ យោង​តាម​ប្រ​ភព​ព័ត៌មាន​បាន​រាយការណ៍បានឲ្យដឹងថា នៅម៉ោង ៣ រំ​លង​អាធ្រា​ត្រថ្ងៃទី៥ឈាន​ចូល​ថ្ងៃទី៦ ខែ​កញ្ញា ឆ្នាំ២០១៥ យប់មិញនេះ រថយន្តយីឌុប​របស់ ក្រុម​ហ៊ុន​ដី​សម្បទាន ហួតម៉េងរីតា បានក្រឡាប់​ខ្ជាក់ចេញ​សុទ្...Read more
តើ ដួងចិត្តស្រ្តី គឺជាអ្វី? ​       ដួងចិត្តស្រ្តី ១០យ៉ាង ស្រ្តីមានចរិតចូលចិត្តធ្វើការមិនចេះស្ងៀមទេ ស្រ្តីមានការយកចិតទុកដាក់ទៅលើការងារលើសពួកបុរស ស្រ្តីមានចិត្តអត់ធ្មត់ជាងបុរស ស្រ្តីយកពេលទំនេដើម្បីធ្វើក...Read more
លោកព្រះរាជអាជ្ញារង លី សុផាណា ពុំទាន់សម្រេចចោទ ឬ មិនចោទប្រកាន់ លោក កឹម សុខា នៅ ឡើយទេ តុលាការ​បាន​ចំណាយពេល​ជាង​៥​ម៉ោង ពោល​គឺ​ចាប់ពី​ម៉ោង​៨​និង​៣០​នាទី ក្នុង​ការសាកសួ​រលោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​សំណុំរឿង ញុះញង់​ឱ្យ ប្រព្រឹត្ត​បទ​ឧក្រឹដ្ឋ ឬ ប្រព្រឹត្ត​អំពើ​បង្កឱ្យម...Read more
ឧកញ៉ា សឹង សំអុលបញ្ចាឲកូនចៅបើកឡានបុកឡានអ្នកកាសែតខូចខ្ទេចមួយចំហៀង ប្រភភពី​ស្រុក​មេមត់ ​ឲ្យ​ដឹងថារថយន្ត ​ប្រភេទ​យី​ឌុប១ ​គ្រឿងក្បាល​ពណ៌​ ក្រហម​លា​យសពាក់ ​ស្លាក​លេខ ​កំពង់ចាម 3A-3461ផ្ទុក​ឈើ​លេខ​ ១​ប្រភេទ​សុ​ក្រំដែល មាន​មុខកាត់​ធំៗ​ ពេញប្រៀបចំណុះ ​ផ្ទុក​មិន​ក្រោម​ ៤០​...Read more
ឧញ្ញាសេះហោះម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លូនបញ្ជូនទៅតុលាការ ចៅ​ក្រមសាលាដំបូងខេត្តរតនគិរី លោក ស្រីជ័យ មាលា បានចេញដីការ​ឃាត់ខ្លួន​បុរស​ម្នាក់​ដែល​តាំង​ខ្លួន​ជា​ឧកញ៉ា។​ ការឃាត់ខ្លួនជន​សង្ស័យនេះដោយកម្លាំងកងរាជ​អាវុធហត្ថមូល​ដ្ឋាន​ក្រុង​បាន​លុង នៅ​...Read more
ក្មេងស្រីម្នាក់ស្លាប់ ក្រោយពីហូបនំកញ្ចប់«Vong Na Tra» របស់យួន ក្មេងស្រីអាយុ៦ឆ្នាំម្នាក់ បានស្លាប់បាត់បង់ជីវិត ក្រោយពីហូបនំកញ្ចប់ យីហោ «Vong Na Ta» ដែលជាផលិតផលប្រទេសយួន បង្កឲ្យមានការភ្ញាក់ ដល់ប្រជាពលរដ្ឋ ។ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី១៥...Read more
ទទួលទានផ្លែឈើ៣ប្រភេទ អាចជួយកម្ចាត់ខ្លាញ់ក្បាលពោះរបស់អ្នក មនុស្ស​យើង​គ្រប់រូប​ តែង​តែ​ចង់​អោយ​មាន​សុខ​ភាពល្អ មាន​រូប​រាង​ស្អាតសង្ហា មាន​ប្រាជ្ញាវៀងវៃ មាន​ទ្រព្យ​សម្បត្តិស្តុកស្តម្ភ មាន​លុយ​កាក់​ច្រើន​ ចង់​ទទួល​ទាន​អាហារ​ឆ្ងាញៗ។ តែ​នាពេល​បច្ចុប្បន្ន មាន​ម្ហូប...Read more
មានជនមិនស្គាល់មុខបានខលទូរស័ព្ទជេរប្រមាត គំរាមកំហែង ចាងហ្វាងកាសែតកម្ពុជាសុវណ្ណភូមិ (មានសំលេង) នៅ​រសៀល​ម៉ោង​១២និង​២៧​នាទី ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ២០១៣នេះ មាន​បុរស់​ម្នាក់​ខល​ទូរស័ព្ទ​ជេរ​ប្រមាត និង​គំរាម​កំ​ហែង​ដល់​លោក ផ្លុង-រ៉េត ចាងហ្វាង​សារ​ព័ត៌មាន​កម្ពុជា​សុវណ្ណភូមិ ​នេះ​បើ​តាម​ការ​អោយ​ដឹង​ព...Read more
លោក នាយករដ្ឋមន្ត្រី ហ៊ុនសែន ប្រកាសដកការលក់សំបុត្រអង្គរពីក្រុមហ៊ុនលោក សុខគង់ មកជាសម្បត្តិរដ្ឋវិញ យោងតាមប្រ​ភព​ព័ត៌មាន​ពី​ក្រុង​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី០៦ ខែវិច្ឆកា ឆ្នាំ២០១៥​នេះ ​បាន​អោយ​ដឹងថា លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន បាន​ប្រកាសក្នុង​អង្គប្រ​ជុំប្រចាំ​សបា្ដហ៍​របស់​ខ្លួន​នៅ​ទីស្ដីការគណ​រដ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      319នាក់
ម្សិលមិញ    4536នាក់
សប្ដាហ៍នេះ    11556នាក់
ខែនេះ    118634នាក់
ឆ្នាំនេះ   2576537នាក់
សរុប   51936463នាក់
ថ្ងៃទី 15 ខែ 05 ឆ្នាំ 2024 ម៉ោង 05:18