ព្រោះ​តែបណ្តាំ​ម៉ែ បែ​ជាមិន​ហ៊ាន​រួម​ភេទ

ដោយៈ ចរិយា ខេត្ត​កំ​ពត ថ្ងៃទី 07 ខែ 10 ឆ្នាំ 2012 វេលាម៉ោង 01:00 នាទី ចំនួនអានៈ 1613

ចាត់​ទុក​ជា​រឿង ចម្លែក​មិន​ដែល​ប្រទះ ដោយ​សារ​តែ​ប្តី​ប្រពន្ធ ក្មេងៗ​នេះ ម៉ែ​ឪ​សែន​ព្រេន​ឱ្យ​បាន​ជិត ១​ខែ តែ​ពួកគេមិនហ៊ានផ្សំដំណេក រឿងមិនហ៊ាននេះ មក​ពី​ម្តាយ​ខាង​ប្រុស​ហាម​ថា “កុំទាន់ អាល​យក​កូន ព្រោះ​ក្រ​ណាស់ ចាំ​រក​ស៊ី​ធូរធារ​សិន!” ដឹង​អី! ស្រាប់តែ ពួក​គេអត់​ហ៊ាន​រួម​រ័ក ប៉ុន្តែ ដេក​ជិត​គ្នា បាន​ត្រឹម​ឱប​ថើបខ្លះៗ​ប៉ុណ្ណោះ ធ្វើឱ្យ​បុរសៗ​ឯ​ទៀត​ហួស​ចិត្ត បន្ទោស​ថា ចំជា​ឆោត​ដូច រឿង​ “អាជ័យមីគ្រត” មែន​!។

យុវជនផុន ចេន អាយុ១៩ឆ្នាំ រស់​នៅភូមិអូរកណ្តោល ឃុំទទុង ស្រុក ដងទង់ ខេត្តកំពត បានរៀបរាប់ថា រូបគេជាកូនទោលកើតក្នុង​គ្រួសារ​កសិករ ដែល មានឪពុកឈ្មោះ​លៀង ចិន អាយុ៦៨ឆ្នាំ ម្តាយ​ឈ្មោះ​ម៉ម ម៉ង់ អាយុ៥៨ឆ្នាំ។ គេរៀនសូត្របានត្រឹមថ្នាក់ទី៣ ក៏ឈប់ទៅ ដោយងាកមកជួយឃ្វាលគោ និង ធ្វើស្រែចម្ការ រហូតដល់ដើមឆ្នាំ២០១២ នេះ គេក៏សុំម៉ែឪ​ចេញ​ទៅស៊ីឈ្នួលដឹក ដំឡូងមីឱ្យថៅកែម្នាក់នៅខេត្តមណ្ឌលគិរី ដោយសារតែអ្នកភូមិអត់ការងារធ្វើ ក៏នាំគ្នាធ្វើចំណាកស្រុក ហើយរូបគេក៏សុំរួមដំណើរ។ ទៅធ្វើការ​នៅទីនោះបាន២ខែ រូបគេក៏ចាប់ចិត្តស្រលាញ់នាងក្រមុំម្នាក់ឈ្មោះញឿន ស្រីខួច អាយុស្របាលគ្នា ស្រុកកំណើតនៅភូមិធំថ្មី ឃុំដងទង់ ស្រុក-ខេត្តជាមួយគ្នា ដោយ​សារ​នាងធ្វើចំណាកស្រុកទៅបម្រើការងារក្នុងចម្ការដំឡូងនោះដែរ។ កាលនោះ កម្មករប្រុសៗ ជាច្រើនចោមស្រលាញ់តែស្រីខួច ម្នាក់ ប៉ុន្តែ នាងជំពាក់ចិត្តតែរូបគេ។ បានជា គេដឹង ដោយសារតែកាលមួយនោះ ពេលនាំគ្នាចេញ ទៅមើលគេរាំធុងបាស់ ដោយសារតែកំលោះៗ តាមញ៉ែនាងច្រើនពេក នាងប្រាប់ល្បិចថា “បងឯង ឱប អូនទៅ! ពួកគេនឹងលែងតាមញ៉ែហើយ!”។ នៅពេលនោះ គេក៏ធ្វើតាម ដោយឱបនិងកៀកនាងយ៉ាងស្អិត ទើបកំលោះៗ អស់នោះដកថយតាមក្បួនយុទ្ធសាស្ត្រអស់​ទៅ​។

លោកផុន ចេន បន្តទៀតថា លុះដល់រដូវបុណ្យ ចូលឆ្នាំខ្មែរ កម្មករកម្មការិនីទាំងអស់ ក៏វិលមកស្រុក វិញ និងបែកទៅផ្ទះរៀងៗខ្លួន។ ទោះជាយ៉ាងនេះក្តី ក៏ គេឧស្សាហ៍​ស្កាត់​ទៅលេងផ្ទះស្រីសង្សារជារឿយៗ ក៏ដឹងថា នាងមានតែម្តាយមេម៉ាយរស់ក្នុងភាពក្រីក្រ ដោយសារឪពុកបែកចិត្តទៅមានប្រពន្ធចុង។ គេក៏ បានជម្រាបឪពុកម្តាយ​តាម​ត្រង់ពីសេចក្តីស្នេហានេះ និងសុំឱ្យពួកគាត់សែនព្រេនឱ្យ១ព្រឹក ទៅ ព្រោះគ្មានលទ្ធភាពរៀបការហ៊ឹកហ៊ាក់ដូចអ្នកឯទៀតបានឡើយ។ មុនដំបូង ម្តាយគេ​មិន​ព្រមទេ ព្រោះឃើញជីវភាពខាងស្រីដុនដាបពេក ប៉ុន្តែ ដោយសារគេអង្វរខ្លាំង ម៉ែឪក៏សែនព្រេនឱ្យទៅ ដោយនាំសង្សារមកសែនខាង ប្រុស។ បន្ទាប់ពីសែនព្រេន​រួច​រាល់ ម្តាយរបស់គេ បានហាមប្រាមប្តីប្រពន្ធគេថា “កុំទាន់អាលយកកូន! ចាំរកស៊ីធូរធារ ជួលធុងបាស់មកចាក់ឱ្យកក្រើកដីសិន ព្រោះសែនព្រេនស្ងាត់ៗ​មិនពេញភ្នែក​ញាតិ​ទេ!”។ ដោយសារតែម្តាយហាម និងមិនដឹងជាធ្វើយ៉ាងម៉េច កុំឱ្យមានកូន ទើបពួកគេឯកភាពគ្នាថា កុំទាន់អាលរួមរ័កអី ប៉ុន្តែ រឿងដេកជិតគ្នា មិនទាស់អីទេ ដោយ គ្រាន់តែឱបថើបបន្តិចបន្តួច លៃយ៉ាងណាកុំឱ្យហួស។ បើគិតតាំងពីថ្ងៃទី២៨ សីហា ២០១២ ជាថ្ងៃសែនព្រេនរហូតមកទល់ពេលនេះ ពួកគេពិតជាមិនហ៊ាន ផ្សំដំណេក​មែន បើមិនជឿ ពួកគេហ៊ានស្បថឱ្យអ្នកតា កាច់ទៅចុះ បើសិនជាហ៊ានកុហក។

ដោយឡែក នាងញឿន ស្រីខួច អាយុ១៩ ឆ្នាំ ជាប្រពន្ធ បានឱ្យដឹងថា នាងមានម្តាយឈ្មោះម៉ក់ វី អាយុ៤៨ឆ្នាំ ចំណែកឪពុករត់ចោលម្តាយនាងទៅមាន ស្រីថ្មីទៀត តាំង​ពី​នាងនៅតូចម៉្លេះ។ កាលពីពេលថ្មីៗ នេះ នាងបានចេញទៅស៊ីឈ្នួលដកដំឡូងឱ្យគេនៅ ខេត្តមណ្ឌលគិរី ជាមួយកំលោះក្រមុំឯទៀតរាប់សិប នាក់ ក៏ជាប់ជំពាក់​ចិត្ត​ជាមួយ​កំលោះផុន ចេន រហូត បានសែនព្រេនយកគ្នាជាប្តីប្រពន្ធតាមច្បាប់។ ទោះ- ជាការសែនព្រេនស្ងាត់ៗអ៊ីចឹង តែចាស់ៗបួនដប់នាក់ និងជប់លៀងបន្តិចបន្តួច គ្មានភ្លេងភ្លាត់ មីក្រូ ធុងបាស់ ក៏សន្មតថា ពួកនាងជាគូស្វាមីភរិយាមានខាន់ស្លាត្រឹមត្រូវ។ គ្រាន់តែសែនព្រេនរួចរាល់ ម្តាយក្មេកបានហាម រូបនាង និងប្តីថា កុំប្រញាប់​ដេក​ចូលគ្នាពេក ប្រយ័ត្ន មានកូន ចាំរកស៊ីសេសសល់លុយកាក់សិនទៅ ព្រោះ បើមានកូនក្នុងុពេលកំពុងក្រអ៊ីចឹង វេទនាណាស់។ ពេលម្តាយហាមបែបនេះ ប្តីនាងធ្វើ​មុខ​ស្អុយប៉ែ លុះរាត្រីផ្សំដំណេកចូលមកដល់ គេចូលដេកក្នុងមុងទន្ទឹម នាង បានត្រឹមតែលូកស្ទាបដៃជើងបន្តិចបន្តួចប៉ុណ្ណោះ អត់ហ៊ានធ្វើអ្វីឱ្យហួសពីនេះទេ។ ចំណែក រូបនាងក៏ មិនហ៊ានបង្ខំប្តីដែរ ព្រោះខ្លាចមានកូន។ នាងពិបាកចិត្តណាស់ ព្រោះសែនព្រេនរួចហើយ ចង់រស់ក្រោម ទ្រូងប្តី ដូចស្ត្រីឯទៀតដែរ ប៉ុន្តែ បម្រាមម៉ែក្មេក ធ្វើឱ្យ នាងដោះស្រាយមិនចេញសោះ ដូច្នេះមានតែខំរកស៊ីឱ្យធូរធារសិន ទើបហ៊ានផ្សំដំណេក។

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

យកកូនទាហ៊ានអោយទៅយាមក្រុមហ៊ុនឯកជន ហើយធ្វើទារុណកម្មដូចសត្វធាតុ   អាន1769ដង សមត្ថកិច្ចចំរុះបង្ក្រាបរបាំងសាច់៣៧០០ម៉ែត្រលបលូ៣២មាត់ និងឃាត់ខ្លួនមនុស្ស៥នាក់   អាន2152ដង ចោរ​គ្មានបេះដូងបាញ់យកប៉ូតូ​ពេល​កំពុង​ឌុបស្រី​ស្នេហ៍​   អាន1519ដង បែកធ្លាយរឿងអាស្រូវរបស់អធិការនគរបាលស្រុកវ៉ារិន ត្រូវបានកូនចៅផ្តិតមេដៃទំលាក់ពីតំណែង   អាន2101ដង លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជាព្រមានធ្វើបាតុកម្ម រឿងប្រាក់ខែ   អាន1376ដង តុលាការសម្រេចឃុំខ្លួនលោក សុខប៊ុន ដាក់ពន្ធនាគារបណ្តោះអាសន្នករណីប្រើអំពើហិង្សាលើកញ្ញាសា...    អាន3389ដង អុញនោះ! បង់លុយឱ្យរាល់ខែចុងក្រោយចាប់រថយន្តយកទៅគាបធើស៊ីមិនបានបញ្ជូនទៅថ្នាក់លើ   អាន2748ដង លោក ហុកចិត្រា ប៉ូលីសសេដ្ឋកិច្ច បកស្រាយថាខ្លួនមិនបានប្រព្រឹត្តិអំពើពុករលួយដូចការចោទប្រ?...    អាន2242ដង សមត្ថកិច្ចចម្រុះចុះពិនិត្យកសិដ្ឋានចិញ្ចឹមជ្រូកដែលបង្ករផលប៉ះពាល់ដល់ពលរដ្ឋនិងបរិស្ថាន   អាន1463ដង ប៉េអឹមចល័តតាមដងផ្លូវជាតិលេខ៦មិនបង្រ្កាបរថយន្តដឹក ឈើបែជាកំពុងកាងរថយន្តដឹកឈើ ទៅវិញ   អាន1678ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
មិនទាន់ទាំងបានចេញការចរនាបទថ្មីផង អាខ្លោងទ្វារចាស់ត្រូវបានឆេះគ្មានសល់ផេះ ដោយសារតែការខឹងសម្បារបស់ព្រលឹងដូនតាខ្មែរ ពីការធ្វើខ្លោងទ្វារដូចខ្លោងទ្វារយួន កាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០១៥ ក្លោងទ្វារអង្គរសង្គ្រាន ខាងលិចប្រាសាទអង្គរវត្តត្រូវបានឆេះគ្មានសល...Read more
ម្ចាស់ម៉ាស៊ីនកិនស្រូវ សង់កន្លែងជញ្ជីងថ្លឹងរថយន្តរំលោភមកលើចិញ្ចើមផ្លូវសាធារណៈ ស្នើសុំសមត្ថកិច្ច និងមន្ទីរជំនាញជួយទប់ស្កាត់ផង ចិញ្ចើមផ្លូវកៅស៊ូលេខ៥៣មួយកន្លែង ត្រូវបានម្ចាស់ម៉ាស៊ីនកិនស្រូវម្នាក់ចាក់​ដីរំលោភយកធ្វើជាផ្លូវខ្ពស់ជាងផ្លូវជាតិ ដើម្បីសាងសង់កន្លែងជញ្ជីងថ្លឹងរថយន្តដឹកស្រូវជា ផលប្រយោជន៍​របស់ខ្លួន ជាហេតុអាចធ្វើអោយស្ទះចរន...Read more
តើមនុស្សប្រភេទណាដែលគេចាត់ទុកថា ជាសត្វតិរិច្ឆាន? សត្វតិរិច្ឆាន​ គឺ​ជា​​សត្វ​មួយប្រ​ភេទ ដែល​មិន​ស្គាល់បុណ្យបាប មិន​ស្គាល់​ពូជ​ពង្សវង្សសាវតារបស់ខ្លួន មិន​មានឧត្តមគិតិ មិន​មាន​ចំ​ណេះដឹង ស៊ីតែអាហារដែល​ជា​កាក​សំ​ណល់ពីគេ រកស៊ី​ចិញ្ចឹមជីវិតតែមួយក្រពេះ មិន​...Read more
ប្រជាពលរដ្ឋកម្ពុជាកំពុងជួបជុំនៅមុខស្ថានទូតអាមេរីកដើម្បីដាក់ញត្តិប្រឆាំងការទទួលយកជនភៀសខ្លួន យោង​តាម​បណ្តាញ​សង្គម (Face Book) នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤នេះបាន​អោយ​ដឹងថា  មាន​ក្រុម​ប្រជាពលរដ្ឋកម្ពុជា ជាច្រើនសន្ធឹកសន្ធាប់​ បានមកជួបជុំគ្នានៅមុខស្ថានទូតសហរដ្ឋ​អាមេរីក ក្នុង​ទីក្រុង...Read more
បែកធ្លាយម្តាយនិងកូននិយាយទូរស័ព្ទពីរឿងប្រវត្តិសាស្រ្តសម័យប៉ុលពត កូន អាឡូ ជំរាបសួរ អ្នក​ម៉ែ​! ម៉ែ អាឡូ ចាស! កូន​សម្លាញ់ ម៉ែនឹក​កូន​ណាស់ បាត់កូន​មួយរយៈពុំ​ដែល​ឃើញ​ទូរស័ព្ទ​មក​លេង​ម៉ែសោះ តើ​កូន​រវល់​ម...Read more
ក្រុមឈ្មួញដឹកឈើខុសច្បាប់ធំៗ កំពុងក្លែងខ្លួនដឹកឈើតាមរឺម៉កចូលក្រុងសៀមរាបដូចហែកឋិន តែមេព្រៃ មិនព្រមបង្ក្រាប សកម្ម​ភាព​ក្រុម​ឈ្មួញធំៗ​​រក​ស៊ី​ដឹក​ឈើអត់​​ច្បាប់​ ដោយ​ក្លែង​រូប​ភាព​ជា​ដឹក​ជញ្ជូន​​តាម​រឺ​ម៉ក​ពី​ស្រុក​​ប្រាសាទ​បាគង ចូល​ក្រុង​សៀម​រាប​ ហាក់​មាន​ការ​កើន​ឡើង​ជារៀង​រាល់ថ្ងៃ ដោយ​សារ​អាជ្ញាធរដែន​ដី​​ ស...Read more
មន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ៥រូបត្រូវបានតុលាការដោះលែងនៅថ្ងៃនេះ មន្ត្រី​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​៥​រូប ត្រូវបាន​លោក លឹម មករ​ន្ទ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែ​មេសា ឆ្នាំ​២០១៥ ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ...Read more
ដើមរាំងទឹកនៅជុំវិញបឹងទន្លេសាបប្រឈមនឹងការលួចកាប់យកទៅលក់ក្រៅប្រទេស ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​ជំនាន់ សុទ្ធតែ​បាន​ស្គាល់​ពី​គុណប្រយោជន៍​នៃ​ដើម​រាំង​ទឹក ដែល​ភាគច្រើន​ដុះ​នៅជុំវិញ​​បឹង​ទន្លេសាប និង​ដុះ​នៅតាម​បឹង អូរ ត្រពាំង តែ​បច្ចុប្បន្ន​ដើម​រាំង គឺជា​មុន​ស្នេហ៍​ទាក់ទាញ...Read more
ជនសង្ស័យ២នាក់ត្រូវបាន កម្លាំងកងរាជអាវុធឃាត់ខ្លួនពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀនយ៉ាម៉ា១១គ្រាប់ ជនសង្ស័យ​២​នាក់​ត្រូវបាន​កំលាំង​កង​រាជ​អាវុធ​ឃាត់ខ្លួន​ករណី​ជួញដូរ​គ្រឿងញៀន​ប្រភេទ​យ៉ាម៉ា​១១​គ្រាប់​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូ​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័​យ​នា​ព្រឹក​ថ្ងៃ​ទី​១០​កញ្ញា​២០១៤​។​ លោ...Read more
លោក ឧកញ្ញា សុខប៊ុន ត្រូវតុលាការបង្គាប់អោយនាំខ្លួនពីបទប្រើហឹង្សា លើកញ្ញាសាសា រាជធានី​ភ្នំពេញ​៖ កាលពី​ល្ងាច​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០១៥ លោក ហ៊ឹង ប៊ុ​ន​ថន ព្រះរាជអាជ្ញា​រង​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​បញ្ជា​ឲ្យ​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​ក្រសួងមហាផ្ទៃ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1230នាក់
ម្សិលមិញ    6678នាក់
សប្ដាហ៍នេះ    7918នាក់
ខែនេះ    114996នាក់
ឆ្នាំនេះ   2572899នាក់
សរុប   51932825នាក់
ថ្ងៃទី 14 ខែ 05 ឆ្នាំ 2024 ម៉ោង 10:23