លោក​ មាស​ស៊ីណា ​ហៅ​ ឌីស៊ី​ណា​កំពង់​ធ្វើអា​ជីវក​ម្មរ៉ែមា​សខុសច្បាប់

ដោយៈ សៀមរាប ថ្ងៃទី 28 ខែ 05 ឆ្នាំ 2014 វេលាម៉ោង 12:58 នាទី ចំនួនអានៈ 1482

មាន​សេចក្តីរាយការណ៍ ពី​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា បច្ចុប្បន្ននេះ​មាន​ក្រុមហ៊ុន​មួយ កំពុងរ​កស៊ីធ្វើ​អាជីវកម្ម​រ៉ែ​មាស ដោយ​គ្មាន​ច្បាប់ទម្លាប់ ហើយ​គេ​មិនដែល​ស្គាល់មុខ ប្រធាន​ក្រុមហ៊ុន​នេះ​នោះទេ ឃើញតែ​មេការ ដ៏​មានអំណាច​ម្នាក់​ឈ្មោះ មាស ស៊ីណា ហៅ ឌី ស៊ីណា តឺ​នុយ​ឯកសណ្ឋាន​ប៉ា​រ៉ា ដើរ​អួត​ ល្បី​ពេញ​ខេត្តមណ្ឌលគិរី ហើយ​ការធ្វើ​អាជីវករ​រ៉ែ​មាស របស់ មាស ស៊ីណា ហៅ ឌី ស៊ីណា កំពុងដំណើរការ​យ៉ាង​រលូន​ល្អ គ្មាន​នរណា​ហ៊ាន​បង្រ្កាប ​។

ការធ្វើ​អាជីវកម្ម​រ៉ែ​មាស ដ៏​អនាធិបតេយ្យ កំពុង​កើតឡើង យ៉ាង​ពេញបន្ទុក​នៅ​ចំណុច​ស្រុក​ពេ​ជ្រា​ដា និង​ស្រុក​កោះ​ញែក លើ​ទីតាំង​ជាច្រើន​ដូចជា នៅ​ចំណុច​ភ្នំ​ង៉​ត  យ៉ាំង​ប៉ និង​អូរ​ង៉េះ ដោយ​លោក មាស ស៊ីណា ហៅ ឌី ស៊ីណា ចាត់ចែង​ឲ្យ​ឈ្មួញកណ្តាល ជាច្រើន​ក្រុម​ចុះទៅ ធ្វើ​អាជីវកម្ម​ជីក​រក​រ៉ែ​មាស ហើយ​ប្រមូល​យកទៅលក់ ឲ្យ​ឈ្មួញ​យួន​យកលុយ​ទៅ​ច្រក​ហោប៉ៅ សឹង​ក្លាយជា​មហាសេដ្ឋី​ទៅហើយ​។​

ប​ច្ចុ​ប្បន្ន​នេះ ក្រុម​​ឈ្មួញ​​មាន​​លុយ​​មាន​អំ​ណាច និង​​ក្រុម​ហ៊ុន​​មិន​​ស្រប​ច្បាប់​​ជា​ច្រើន កំ​ពុង​​ធ្វើ​​ស​កម្ម​ភាព ជីក​​រុក​រក​​រ៉ែ​​មាស និង​​លោ​ហ​ធាតុ ដ៏​មាន​ត​ម្លៃ​​ជា​ច្រើន​​ទៀត យ៉ាង​​អ​នា​ធិប​តេយ្យ នៅ​ក្នុង​​ទឹក​ដី​​ខេត្ត​មណ្ឌល​គិរីគេ ​មិនដែល​ឃើញ ប្រធាន​គណៈបញ្ជាការ​ឯកភាព​ខេត្ត ជាពិសេស​លោក សាន់ ដា​រិ​ទ្ធ ជា​ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល ខេត្តមណ្ឌលគិរី ចាត់វិធានការ​ទប់ស្កាត់ ឲ្យ​មាន​ប្រសិទ្ធភាព​ម្តងណា​ឡើយ ហើយ​ក្នុងចំណោម​ក្រុម​ឈ្មួញ រកស៊ី​ធ្វើ​អាជីវកម្ម​រ៉ែ​មាស យ៉ាង​អនាធិបតេយ្យ គេ​សង្កេតឃើញ សមត្ថកិច្ច​ប្រដាប់អាវុធ​ជាច្រើន ជា​អ្នក​ឃុបឃិត​បិទ​ភ្នែក ឲ្យ​ក្រុម​ឈ្មួញ​ទាំងនោះ ធ្វើ​អ្វីៗ​តាមតែ​អំពើ​ចិត្ត​។​

​ ​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ទៀតថា លោក មាស ស៊ីណា ហៅ ឌី ស៊ីណា បាន​ឃុបឃិត​ជាមួយ មន្ត្រី​ការពារ​ព្រំដែន​មួយចំនួន អនុញ្ញាត​ឲ្យ​គ្រឿងចក្រ របស់​ជនជាតិ​យួន រាប់សិប​គ្រឿង ចូលមក​ប្រទេស​កម្ពុជា តាម​ច្រករបៀង​ប៉ុស្តិ៍​បី និង​ស្រុក​កោះ​ញែក ដើម្បី​យកមក​ជីក​កកាយ និង​ធ្វើ​អាជីវកម្ម​រ៉ែ​មាស ដោយ​ខុសច្បាប់ ផងដែរ​។ ការ​នាំចូល​គ្រឿងចក្រ តាម​ច្រក​ប៉ុស្តិ៍​បី​នេះ មានការ​ឃុបឃិត​ពី​ឈ្មោះ ម៉ា​យ ម៉ៅ ជា​ប្រធាន​ប៉ុស្តិ៍​បី និង​ជាម​ន្ត្រី​យោធា​ព្រំដែន ក្រោម​ការគ្រប់គ្រង របស់លោក សាំង កុសល  ជា​ប្រធាន​គ​៣ ប្រចាំ​ស្រុក​កោះ​ញែក ហើយ​គេ​ជឿថា​ឈ្មោះ ម៉ា​យ ម៉ៅ និង​លោក សាំង កុសល ដែល​ប្រើ​អំណាច​តួនាទី​របស់ខ្លួន ឃុបឃិត​ឲ្យ​លោក មាស ស៊ីណា ហៅ ឌី ស៊ីណា នាំចូល​គ្រឿងចក្រ មក​ជជីក​កកាយ​រ៉ែ​មាស យ៉ាង​អនាធិបតេយ្យ​នោះ ទំនងជា​ទទួលបាន​ប្រយោជន៍ ច្រើន​ក្រាស់ក្រែល ហើយ​មើលទៅ​ទើប​លោក មាស ស៊ីណា ហៅ ឌី ស៊ីណា អាចធ្វើ​អ្វីៗ​បាន​តាមតែ អំពើ​ចិត្ត​របស់ខ្លួន​។​

​រ៉ែ​មាស រ៉ែ​ថ្ម​សម្អាង ជា​វត្ថុ​ដ៏​មានតម្លៃ​បំផុត សម្រាប់​ខេត្តមណ្ឌលគិរី កំពុង​រង​នូវ​ភាព​វិនាស​ហិនហោច ដោយសារតែ​ការធ្វើ​អាជីវកម្ម គ្មាន​ច្បាប់ទម្លាប់​ពី​សំណាក់ ឈ្មួញ​មាន​លុយ​មានអំណាច ហើយ​អ្នក​ដែល​ហ៊ាន​ចេញមុខ ចេញ​មាត់​ជាងគេ​គឺ​លោក មាស ស៊ីណា ហៅ ឌី ស៊ីណា ជា​មេការ​ក្រុមហ៊ុន​មួយ​ល្បីឈ្មោះ ជា​យូរ​មកហើយ ក្នុង​ការធ្វើ​អាជីវកម្ម​រ៉ែ​មាស ដោយ​ខុសច្បាប់ គ្មាន​អាជ្ញាប័ណ្ណ គ្មាន​ការបង់ពន្ធ​ជូន​រដ្ឋ ឲ្យ​បាន​ត្រឹមត្រូវ​នោះទេ កើតឡើង​ដោយសារតែ ការឃុបឃិត ពី​ប្រធាន​គណៈបញ្ជាការ ឯកភាព​ខេត្តមណ្ឌលគិរី​ ​៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោកគឹមឡេងទាហ៊ានសឹករងកំពុងប្រព្រឹត្តិអំពើពុករលួយផ្គើនបទបញ្ជាសម្តេចហ៊ុនសែន   អាន1403ដង មិនទាន់ទាំងបានចេញការចរនាបទថ្មីផង អាខ្លោងទ្វារចាស់ត្រូវបានឆេះគ្មានសល់ផេះ   អាន1858ដង ដឹងឆ្លើយព្រោះដង កូនឆ្គងព្រោះមេបា   អាន3247ដង លោកជំទាវ ឧកញ្ញ៉ា បណ្ឌិត លី អ៊ុំអេង អគ្គនាយិកាក្រុមហ៊ុនលីអ៊ុំអេង បានយកថវិការជាច្រើនដុល្ល?...    អាន1502ដង មេប៉េអឹមស្រុកត្រពាំងប្រាសាទឃាត់ខ្លួនអ្នកកាសែតគ្រាន់តែអ្នកកាសែថតរថយន្តរបស់ខ្លួន   អាន1532ដង អាងខ្លួនជា​ប្អូន​ម្ចាស់​ហាង​អា​ប៉ូ​ឡូ​ផ្លា​ស្សា​បើកឡាន​ដេញបុកអ្នករត់រឺម៉កសំលាប់   អាន1360ដង ពលរដ្ឋ និងយុវជនរាប់រយនាក់ ឈរឃ្លាំមើលនៅមុខតុលាការខេត្តសៀមរាប   អាន1722ដង លទ្ធផលនៃការប្រជុំរើស ប្រ​ធាន​ព្រឹទ្ធសភា និង​អនុប្រ​ធាន​ព្រឹទ្ធសភា   អាន2155ដង អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋនៅជិតទូរទស្សន៍CTN   អាន1651ដង បុរសអាយុ៦៩ឆ្នាំម្នាក់ត្រូវអធិការនគរបាលស្រុកអន្លង់វែងចាប់ខ្លួនដោយមិនដឹងមូលហេតុ   អាន1549ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក យ៉ាន់ស៊ីវ័ត នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ កំពុងបើកដៃអោយក្រុមឈ្មួញដឹកឈើតាមរថយន្តសាន់យ៉ុង គោយន្តកន្រ្តៃ និងរទេះគោ ខុសច្បាប់ឆ្លងកាត់យ៉ាងអាណាធិប្បតេយ្យ! ជា​រៀង​រាល់​ថ្ងៃ​គេ​សង្កេត​ឃើញ​ថា ក្រុម​ឈ្មួញ​រក​ស៊ី​ដឹក​​ឈើ​ខុស​ច្បាប់​​តាម​រថ​យន្ត​គ្រប់​​ប្រ​ភេទ ​​គោ​យន្ត​កន្រ្តៃ និង​​រទេះគោ បាន​ចរាចរណ៍​យ៉ាង​អាណាធិប្បតេយ្យតាម​ដង​ផ្លូវ​ពី​ចំណុច​ស្រុក​គូ​លែន​ខេត្...Read more
លិខិតពលទាហ៊ានសរសេរដាក់ក្នុងហឹបឆ្នោតជូន សម្តេចហ៊ុនសែន ទាហ៊ាន​កងពលលេខ៨​បានសរសេ​លិខិត​ដាក់ក្នុង​ហឹប​ឆ្នោត ដែល​នៅ​ក្នុង​លិខិត​នោះ​គេ​បាន​លើក​យក​ចំណុច​មិន​ល្អ​៧​ចំ​ណុច​ ដែល​នាយ​ទាហ៊ាន​ធំៗ​របស់​គេ​បាន​ប្រ​ព្រឹត្តិ​កន្លង​ទៅ ក្នុង​គោល​បំ​ណង​រាយ​ការណ៍​ជូន​ថ្នាក់...Read more
បុរសស្មោះស្នេហ៍គិតខ្លី សម្រេចចិត្តចងកសម្លាប់ខ្លួនទៅតាមសង្សារ ក្មេងខ្ចីខ្លីប្រាជ្ញាព្រោះតែស្នេហាធ្វើ​អោយ​យុវជន​ម្នាក់សម្រេចចិត្ត​សម្លាប់ខ្លួន ដែល​សាសពជន​រង​គ្រោះត្រូវបាន​ក្រុមគ្រួសារ​ប្រទះឃើញ​ស្លាប់ ដោយ​មាន​ចំណង​ខ្សែ​គោ​ចង​ក​នៅលើ​ដើម​ព្រីង​ខាងក្រោយ​​ផ្ទះប្រមាណ​១...Read more
ឈើក្រញូងជិត២តោនត្រូវបានស្ថាប័ណតុលាការបញ្ជាអោយជំនាញរឹបអូសតាមផ្លូវច្បាប់ ឈើ​ក្រ​ញូង​ខុស​ច្បាប់​ជិត​២តោន ត្រូវ​បាន​លោក សំរិទ្ធសុខុន ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំ​បូង​តំ​ណាង​អយ្យ​ការ បញ្ជា​អោយ​កម្លាំង​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប​រឹប​អូស​ទៅ​តាម​ផ្លូវ​ច្បាប់​ នៅ​រសៀល​ថ្ងៃទី...Read more
ខ្យល់កន្ត្រាក់មួយពព្រិចភ្នែកធ្វើអោយផ្ទះ៧៦ខ្នងរលំខ្ទិចខ្ទី និងបំផ្លាញផលដំណាំមួយចំនួន តែមួយពព្រិចភ្នែកផ្ទះជាង៧០ខ្នង ព្រមទាំងដំណាំកៅស៊ូ ចន្ទីត្រូវរងការខូចខាត និងមនុស្សប្រុស​ស្រី​ចំ​នួ​ន​៥នាក់រងរបួសធ្ងន់ស្រាល ក្នុងករណីខ្យល់កន្ត្រាក់ដ៏ធំ ​គ្របដណ្ដប់លើ​៣ឃុំ ក្...Read more
ចម្រៀងបទ ជួយថែព្រៃឈើខ្មែរ Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
លោក សខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចផ្ទេរតំណែង និងបង្កើតគណៈកម្មការស្រាវជ្រាវស៊ើបអង្កេតករណីបណ្ដឹងនានាពាក់ព័ន្ធជាមួយលោក ផែងវណ្ណៈ យោង​តាម​ប្រភព​ព័ត៌មាន​ពី​បណ្តាញ​សង្គម (Facebook) ​ដែល​អាច​ជឿង​ទុកចិត្ត​នៅ​ព្រឹក​ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥នេះ​បាន​អោយ​ដឹងថា លោក សខេង ​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងម​ហាផ្ទៃ​​បាន​សម្រេច​​​ប...Read more
លោក មាសសំអឿន មេគយច្រកអូរអន្លក់បើកភ្លើងខៀវឲ្យឈ្មួញដឺកទំនិញគេចពន្ធខុសច្បាប់គ្រប់ប្រភេទឆ្លងកាត់ព្រំដែនតាមអំពើចិត្ត យោង​តាម​សេចក្តីរាយការណ៍​របស់​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​ការនាំ​ចូល​ ទំនិញគេចពន្ធ និង​ទំនិញ​​ខុសច្បាប់​តាម​ច្រករបៀង​អូរ​អន្លក់ ភាគច្រើន​មាន​ហ្គាស​ធុង​ធំៗ ផល​កសិកម្ម ជីគីមី និង​ប្រេងសាំង​ជាដើម ហើយ​ពេលខ្ល...Read more
iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ ដែលមានតម្លៃ ជាង ១០០០ដុល្លា។ iPhone 6 isn’t simply bigger — it’s better in every way. Larger, yet dramatically thinner. More power...Read more
លោក ធឹម ធឿន មេប៉ុស្តិ៍ ឃុំ២ធ្នូជាអ្នកឃុបឃិតឲ្យឈ្មួញដឹកឈើខុសច្បាប់ទាំងថ្ងៃទាំងយប់ទៅលក់ស្រុកយួនដោយសេរី ប្រភពព័ត៌មាន​​បានអោយដឹងថា មន្ត្រី​ពាក់​ព័ន្ធ​មួយ​ចំ​នួន​កំពុងតែ​ធ្វើ​ព្យុះភ្លៀង នៅ​ម្ដុំ​ផ្សារ ការ​បី  ដែលមាន​ទីតាំង ស្ថិតក្នុង​ឃុំ​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ ដែល​សកម្មភាព​ទាំងនេះ បានធ្វើឱ្យ​ប្...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      39648នាក់
ម្សិលមិញ    35750នាក់
សប្ដាហ៍នេះ    142819នាក់
ខែនេះ    526099នាក់
ឆ្នាំនេះ   1908331នាក់
សរុប   51268257នាក់
ថ្ងៃទី 28 ខែ 03 ឆ្នាំ 2024 ម៉ោង 21:17