លោក វុន វ៉ាន់ នាយរងផ្នែករដ្ឋបាលព្រៃឈើ ស្រុកអន្លង់វែង ដោះលែងឈ្មួញក្រៅផ្លូវច្បាប់

ដោយៈ ម៉េង ឈិនចិន ខេត្តឧត្ដរមានជ័យ ថ្ងៃទី 26 ខែ 09 ឆ្នាំ 2018 វេលាម៉ោង 12:00 នាទី ចំនួនអានៈ 1611

បែកធ្លាយរឿង លោក វុន វ៉ាន់ នាយរងផ្នែករដ្ឋបាលព្រៃឈើ ស្រុកអន្លង់វែង ចាប់បានរថយន្ដដឹកឈើប្រណិត និយាយត្រូវរូវគ្នាជាមួយឈ្មួញ ធ្វើការដោះលែងវិញក្រៅផ្លូវច្បាប់

ខេត្តឧត្ដរមានជ័យ៖ រថយន្ដម៉ាកកាមរីឆ្លាមមួយគ្រឿង ពណ៍សំបកឳឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2R-5850 ដឹកឈើប្រណិតប្រភេទឈើធ្នង់ជាច្រើនសន្លឹក ត្រូវបានលោក វុន វ៉ាន់ នាយរងផ្នែករដ្ឋបាលព្រៃឈើស្រុកអន្លង់វែង ចាប់បាន ហើយក៏បានដោះលែងវិញភ្លាមៗ បន្ទាប់ពីនិយាយត្រូវរូវគ្នា ជាមួយនិងមេឈ្មួញដែលជាម្ចាស់រថយន្ដដឹកឈើខាងលើនេះ កាលពីថ្ងៃ អង្គារ ទី២៥ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង ០១ និង ៣០ នាទីរសៀល។

សូមបញ្ជាក់ផងដែរថា រថយន្ដដែលដឹកឈើប្រណិត ប្រភេទឈើធ្នង់សន្លឹកនេះ បានធ្វើសកម្មភាពដឹកជញ្ជូនឈើចេញពីចំណុចភូមិ ដងទុង នៅតាមបណ្ដោយជើងភ្នំ ផ្លូវយុទ្ធសាស្ដ្រ ក្រវាត់ព្រំដែនខ្មែរនិងថៃ លុះចូលមកដល់ចំណុចក្នុងភូមិ ស្លែងពណ៌ ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ ក៏ត្រូវបានលោក វុន វ៉ាន់ នាយរងផ្នែករដ្ឋបាលព្រៃឈើស្រុកអន្លង់វែង ធ្វើការស្ទាក់ចាប់បាន និងឆែកឃើញមានវត្ថុតាងបទល្មើស ឈើប្រណិតប្រភេទឈើធ្នង់សន្លឹក ចំនួន ១១ សន្លឹក មុខទទឹងចាប់ពី ០៥ តឹក ទៅដល់ ០៧ តឹក កម្រាស់ពី ០៦ ហ៊ុន ដល់ ០៨ ហ៊ុន ប្រវែងចាប់ពី ១ ម៉ែត្រ ដល់ ១,២ ម៉ែត្រ (មួយម៉ែត្រពីរតឹក) និងបានធ្វើការដោះលែងវិញភ្លាមៗ បន្ទាប់ពីបាននិយាយត្រូវរូវគ្នាក្រៅផ្លូវច្បាប់ ជាមួយនិងមេឈ្មួញម្ចាស់រថយន្ដដឹកឈើរួចមក។

អ្នកតាមដានហេតុការណ៍ខាងលើនេះបានដាក់ការសង្ស័យថា ប្រហែលជាលោក វុន វ៉ាន់ ទទួលសំណូកសូកប៉ាន់ ពីម្ចាស់រថយន្ដដឹកឈើខុសច្បាប់ច្រើនហើយមើលទៅ បានជាថ្លើមធំហ៊ានប្រព្រឹត្តផ្ទុយពីច្បាប់ក្បត់តួនាទីខ្លួនយ៉ាងនេះ។

នៅក្នុងករណីនេះផងដែរ តើអស់លោកមន្ត្រីជំនាញថ្នាក់លើ យល់ឃើញយ៉ាងម៉េចដែរ បើមន្ត្រីរូបនេះចាប់បានបទល្មើសជាក់ស្ដែងហើយ បែជាដោះលែងទៅវិញយ៉ាងដូច្នេះ? ព្រោះតែផលប្រយោជន៍ផ្ទាល់ខ្លួន មិនគិតពីផលប្រយោជន៍ជាតិ តើគួរមានចំណាត់ការបែបណាចំពោះរឿងហ្នឹង?

ជាចុងក្រោយខ្ញុំសូមអំពាវនាវទៅដល់លោកនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត និងឯកឧត្ដម ស ថាវី អភិបាលនៃគណៈអភិបាល ខេត្តឧត្ដរមានជ័យ មេត្តាមានចំណាត់ការចំពោះមេព្រៃឈ្មោះ វុន វ៉ាន់ ម្នាក់នេះផងទាន ព្រោះមន្ត្រីជំនាញរូបនេះ ចាប់បានបទល្មើសរថយន្ដដឹកឈើប្រណិត ជាក់ស្ដែងហើយ មិនអនុវត្ដទៅតាមផ្លូវច្បាប់ឬតាមតួនាទីរបស់ខ្លួននោះទេ បែជាដោះលែងទៅវិញ ដោយមិនគិត មិនខ្វល់ពីអនុសាសន៍ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលចេញបទបញ្ជាក្ដែងៗរាល់ថ្ងៃ និងមិនគិតពីការវិនាសហិនហោចព្រៃឈើ ធនធានធម្មជាតិដែលជាសម្បត្តិរួមឡើយ។ ដោយ÷ ម៉េង ឈិនចិន

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ប្រទះ​ឃើញ​សព​បុរស​អណ្តែត​ក្នុង​ស្ទឹង​សង្កែ​   អាន1549ដង ឪពុកម្ដាយក្មេងពស់ចឹកព្រមទទួលប្រាក់ជំងឺចិត្ត ១៧លានរៀលតែគ្រូពេទ្យនៅជាប់បណ្តឹងអាជ្ញា   អាន1531ដង ព្រោះ​តែបណ្តាំ​ម៉ែ បែ​ជាមិន​ហ៊ាន​រួម​ភេទ   អាន1618ដង រថយន្តដឹកឈើក្រញូងឡើងកក្រើកផ្លូវលេខ៦៧តែគ្មានអ្នកបង្ក្រាប   អាន1567ដង អ្នក​រត់​រ៉ឺម៉ក​ម៉ូតូ​និង​សហគមន៍​ដីធ្លី​ហែ​ក្បួន​បាតុកម្ម​នៅ​សៀមរាប   អាន1394ដង កម្មកររោងចក្រតៃយ៉ាងគ្រោងយកញត្តិដាក់ជូនលោកនាយករដ្ឋមន្រ្តី   អាន1784ដង លោក សុខប៊ុន បានត្រឡប់មកដល់កម្ពុជានៅព្រឹកថ្ងៃទី១៨នេះ ដើម្បីចូលខ្លួនបំភ្លឺរឿងប្រើអំពើហឹ?...    អាន3692ដង ទូច ហៀង ថៅកែសិប្បកម្មអត់ច្បាប់ បើករកស៊ីរាប់ឆ្នាំ មិនដែលឃើញសមត្ថកិច្ចចុះពិនិត្យ ឬបង្ក្រា...    អាន1852ដង ខ្សឹបដាក់ត្រចៀក៖ រថយន្តបិទកញ្ចក់ពណ៍ខ្មៅ ជិះធ្វើចរាចរណ៍ពេញខេត្តប៉ូលីសចរាចរណ៍ធ្វើមិនដឹង...    អាន1744ដង លោក យឹម សារីន ត្រូវបានពលរដ្ឋចោទថាឈូសផ្ទះ និងឈូសផលដំណាំរបស់ពួកគាត់   អាន1882ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ចំណុចដែលបុរស់មិនចូលចិត្តស្រ្តី -ចរិតប្ញកពារដូចប្រុស -ចាត់ចែងក្នុងគ្រប់រឿង -ប្រកែកយកឈ្នះគ្មានហេតុផល -ចូលចិត្តប្រើហិង្សា -ចូលចិត្តយកឈ្នះដោយគ្មានហេតុ -អួតអាងក្រអឺក ក្រទម -ចំណាយពេលវេលាឥតមានប្រយោជន៍ -គ្មានការងារធ្វើច្បាស់លាស់ -ម...Read more
ចាប់រំលោភមិនបានសម្រេចវៃសន្លប់រួចអូសទន្លាក់ទឹកស្ទឹង សមត្ថកិច្ច​កំពុងសួរចម្លើយជនល្មើស យោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
គេវាយ​ស្តូបអដ្ឋិធាតុអ្នកស្នេហាជាតិក្នុងស្រុកថ្មពួក​យកដីលក់ ​ពលរដ្ឋសុំអោយរដ្ឋាភិបាល​ជួយ​ចាត់វិធានការផង ក្នុង​វេទិកាសេរី​កាលពី​ថ្ងៃ​ទី​១៨​ខែវិច្ឆិកា ឆ្នាំ​២០១៤​កន្លងទៅ នៅក្នុង​ស្រុក​ថ្មពួក​លោក​គោ​សុំ​សារឿ​ត អភិបាល​ខេត្ត​បន្ទាយមានជ័យ​បាន​លើកឡើង​ថា ​អាជ្ញាធរ​ចាំតែ​សម្រួល​តាម​ក្រោយ​ទេ​ចំពោះ​ដី​ស្តូប​ដែល​ដា...Read more
ឧញ្ញាសេះហោះម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លូនបញ្ជូនទៅតុលាការ ចៅ​ក្រមសាលាដំបូងខេត្តរតនគិរី លោក ស្រីជ័យ មាលា បានចេញដីការ​ឃាត់ខ្លួន​បុរស​ម្នាក់​ដែល​តាំង​ខ្លួន​ជា​ឧកញ៉ា។​ ការឃាត់ខ្លួនជន​សង្ស័យនេះដោយកម្លាំងកងរាជ​អាវុធហត្ថមូល​ដ្ឋាន​ក្រុង​បាន​លុង នៅ​...Read more
លោក ហ៊ុយសុជាតិ មេគយក្រុមងប៉ោយប៉ែត ត្រូវបានពលរដ្ឋចោទថាប្រព្រឹត្តអំពើពុករលួយលើសលោក ឈួន ហៃ មេគយចាស់ទៅទៀត ប្រ​ជា​ពល​រដ្ឋ ​មន្ត្រី​គយ និង​ឈ្មួញ​ធំតូច មួយចំនួនបាន​​​រអ៊ួរទាំ​ថា ចរិក​គយ​គឺ​ដូចៗ​តែ​គ្នា​ហ្នឹង​ឯង ! គឺគេ​ប្រើ​​ស្ទីល​គោះ​ថ្លៃ​បាយ ក្នុង​ការ​​ច​ចារ​ស្គាល់​គ្នា​ជា​ដំបូង​ តំលៃ​ថ្លៃ​បាយ​ទឹក​គឺ​ខ្ពស់​...Read more
ពលរដ្ឋរិះគន់ថា ពហុកីឡាដ្ឋានថ្មីរបស់ខេត្តកំពង់ធំធ្វើទុកសំរាប់អោយខ្មោចលេងកីឡា និងសំរាប់អោយគោជាអ្នកទស្សនា ពាក់ព័ន្ធ​និងករណីឃុបឃិតគ្នាលក់ដីពហុកីឡាដ្ឋានចាស់ដែលមានទីតាំងស្ថិតនៅក្នុងភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែននេះដែលមានផ្ទៃដីសរុបជិត៤ហិតា!ក៏មានមតិមហាជននាំគ្នានិយាយរិះគន់ដល់អាជ្ញាធរខេត្តកំពង់ធំជំនាន់ម...Read more
លោក ចាបសុផារិទ្ធិ មេប៉ូលីសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យកំពុងតែផ្គើនបទបញ្ជារាជរដ្ឋាភិបាល លោក​ ​ ចាបសុ​ផារិទ្ធ មេប៉ូលីស​សេដ្ឋ​កិច្ច​ខេត្ត​បន្ទាយ​មាន​ជ័យ កំពុងតែ​សប្បាយ ក្នុង​ការប្រមូល​​លុយក្រោម​តុ​​ពី​​ក្រុម​ឈ្មួញរក​ស៊ី​នាំទំនិញខុស​ច្បាប់​​ចូល​ពី​ប្រ​ទេស​ថៃ​ មក​​កម្ពុជា​តាម​ច្រក​មួយ​ចំ​នួន...Read more
ដីភ្នំធំនៅខេត្តបន្ទាយមានជ័យប្រឈរមុខរលាយហិនហោចបើសិនជាអជ្ញាធរពាក់ពន្ឋ័នៅតែធូរលុង ដី​ភ្នំ​នៅ​ស្រុក​មង្គលបូរីខេត្ត​បន្ទាយមានជ័យជាច្រើន​កន្លែង​កំពុង​ប្រឈម​នឹង​ការ​ឈូសឆាយ កាយ​យក​អាច​ម៏​ដី​លក់​យ៉ាង​អណាធិបតេយ្យ បំភ្លេច​បំផ្លាញ​ភ្នំ​ធម្មជាតិ ពី​សំណាក់​ក្រុម​ជនខិលខូច ដោយ​គេ​ពុំ​ដឹង​ថា ការ...Read more
លោក ដោ ប៉ូ មេឈ្មួញរកស៊ីដឹកឈើធំជាងគេនៅខេត្តសៀមរាបគ្មានអ្នកហ៊ានបង្រ្កាប លោក ដោ ប៉ូ មេឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ដុះ​ស្លែ​ធំមួយ​រូប​ ដែល​នរណា​ៗក៏គេ​ធ្លាប់​ស្គាល់​ឈ្មោះនោះ​បន្ទាប់​ពី​ធ្លាក់​ខ្លួន​ក្រ​កាលពី​ប៉ុន្មាន​ឆ្នាំមុននេះ​ ឥឡូវ​ឡើង​មាន​បាន​ដោយ​សារ​រក​ស៊ី​ដឹក​ឈើ​លើស​ច្បាប់​កំណ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1464នាក់
ម្សិលមិញ    6306នាក់
សប្ដាហ៍នេះ    7784នាក់
ខែនេះ    191375នាក់
ឆ្នាំនេះ   2649278នាក់
សរុប   52009204នាក់
ថ្ងៃទី 21 ខែ 05 ឆ្នាំ 2024 ម៉ោង 09:38