គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានសម្រេចបង្កើតគណៈកម្មការចម្រុះមួយដើម្បីស៊ើបអង្កេតទៅលើភាពមិនប្រក្រតីនៃការបោះឆ្នោត ដើម្បីធ្វើយ៉ាងណាឲ្យគណបក្សនយោបាយទាំងអស់អស់ចិត្តចំពោះលទ្ធផលនៃការបោះឆ្នោត។
លោកទេព នីថា បាននិយាយថា ការប្រជុំបានសម្រេចបង្កើតគណៈកម្មការចម្រុះមួយ ក្នុងនោះនឹងមានសមាសភាពមកពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត តំណាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិជាសមាជិក។ ចំណែកតំណាងមកពីសង្គមស៊ីវិល ឬសហប្រជាជាតិ អាចដើរតួនាទីជាអ្នកសង្កេតការណ៍។ លោកបាន និយាយបន្ថែមទៀតថា បន្តមកទៀតនឹងមានការពិភាក្សា អំពីអាណត្តិនិងភារកិច្ចរបស់គណៈកម្មការចម្រុះមួយនេះ។
ចំណែកលោក ព្រុំ សុខា តំណាងគណបក្សប្រជាជនកម្ពុជាវិញ បាននិយាយថា លទ្ធផល ប្រជុំថ្ងៃនេះមានន័យថា យើងកំពុងតែធ្វើដំណើរទៅមុខហើយ ។
ចំណែកលោក គួយ ប៊ុនរឿន តំណាងគណបក្សសង្រ្គោះជាតិ បាននិយាយថា ជាគោលការណ៍យើងនឹងបើកការស៊ើបអង្កេតមួយ។ គណៈកម្មការ នេះត្រូវបានបង្កើតឡើងបន្ទាប់ពីមានការតវ៉ាអំពីភាពមិនប្រក្រតីនៃការបោះឆ្នោត។
លទ្ធផលក្រៅផ្លូវការបង្ហាញថា គណបក្សប្រជាជនកម្ពុជាទទួលបាន៦៨អាសនៈ និងគណបក្សសង្គ្រោះជាតិទទួលបាន៥៥ អាសនៈ៕ ប្រភពពី CEN
ថ្ងៃនេះ | 2361 | នាក់ |
ម្សិលមិញ | 9504 | នាក់ |
សប្ដាហ៍នេះ | 30649 | នាក់ |
ខែនេះ | 2361 | នាក់ |
ឆ្នាំនេះ | 3585021 | នាក់ |
សរុប | 52944947 | នាក់ |
ថ្ងៃទី 01 ខែ 11 ឆ្នាំ 2024 ម៉ោង 06:13 |
Copyright © 2024 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net