ប្រជាពលរដ្ឋកម្ពុជាបាននិយាយយ៉ាងទទួចគ្រប់ទិសទីនៅប្រទេសកម្ពុជាមុនថ្ងៃបោះឆ្នោតជាសកលនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ថា ពួកគាត់ចង់អោយថ្នាក់ដឹកនាំ ដែលជាប់ឆ្នោតនៅអាណត្តិទី០៥នៅពេលថ្មីៗខាងមុខនេះ ដេញយួនដែលរស់នៅខុសច្បាប់ក្នុងប្រទេសកម្ពុជា ចេញអោយអស់ពីប្រទេសកម្ពុជា។
ប្រជាពលរដ្ឋខ្មែរយល់ឃើញថា នៅប្រទេសណាក៏មានជនអន្តោប្រវេសដែរ តែពួកគេទាំងនោះទៅរស់នៅដោយស្របច្បាប់ មានលិខិតស្នាមត្រឹមត្រូវ វាខុសប្លែកតែប្រទេសកម្ពុជា បែជាបណ្តោយអោយជនជាតិយួនចូលមករស់នៅដោយខុសច្បាប់រាប់លាននាក់ទៅវិញ។
ពលរដ្ឋខ្មែរមួយចំនួនមិនបានប្រកាន់ថា អាណត្តិទី០៥នេះ គណបក្សសង្គ្រោះជាតិជាប់ឆ្នោត ឬគណបក្សប្រជាជនកម្ពុជា ជាប់ឆ្នោតទៀតនោះទេ តែពួកគាត់សំនូមពរយ៉ាងទទួតថា ចង់អោយរដ្ឋាភិបាលថ្មី បន្ទាប់ពីជាប់ឆ្នោតថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣នេះ ដេញយួនអោយអស់ពីប្រទេសកម្ពុជា ហើយបើយួនចង់មករស់នៅប្រទេសកម្ពុជាវិញ សុំអោយមកតាមផ្លូវច្បាប់ត្រឹមត្រូវ កុំមកដោយខុសច្បាប់ដោយសេរីមិនទើសក្បាលអ្នកណាដូចសព្វថ្ងៃនេះ។
ប្រជាជនខ្មែរដឹងថា រដ្ឋាភិបាលវៀតណាមធ្លាប់បានបញ្ជូនទាហ៊ានមកជួយរំដោះប្រទេសកម្ពុជាពីរបប៣ឆ្នាំ៨ខែ២០ថ្ងៃ ដែលជាគុណសម្បត្តិដ៏ធំធេងមិនអាចបំភ្លេចបាន តែយើងជាប្រជានកម្ពុជាមិនចង់ឃើញ ជនជាតិយួនចូលមករស់នៅក្នុងទឹកដីខ្មែរដោយខុសច្បាប់នោះទេ។ ដើម្បីរក្សាភាពថ្ងៃថ្នូរ រក្សាចំណងមិត្តភាពរវៀងញាតិជិតខាង ភូមិផងរបងជាមួយ យើងគួរតែគោរពគ្នាទៅវិញទៅមក ប្រកាន់ច្បាប់ជាចំបង ទើបអាចចាត់ទុកបានថា ជាមនុស្សមានឧត្តមគតិ ជាប្រទេសជាតិមួយចេះទទួលខុសត្រូវ។
យើងជាប្រជាជនខ្មែរមិនមានគំនិតប្រកាន់ពូជសាស្រ្ត ពណ៍សម្បុរនោះទេ តែយើងសុំអោយជនជាតិយួនដែលរស់នៅកម្ពុជាមិនស្របច្បាប់ទាំងអស់វិលទៅស្រុកទេសរបស់ខ្លួនវិញ។ យើងដឹងទៀតថា យួនដែលរស់នៅស្រុកខ្មែរមួយចំនួនតូចបានភ្ជាប់សាច់ភា្ជប់ឈាមជាមួយខ្មែរ តែនេះមិនមែនយើងមានបំណងបំបែកបំបាក់អ្នកទេ តែសុំអោយរៀបចំលិខិតស្នាមអោយបានស្របច្បាប់ក្នុការចូលមករស់នៅក្នុងស្រុកខ្មែរ។
យើងជាពលរដ្ឋខ្មែរសង្ឃឹមថា រដ្ឋាភិបាលអាណត្តិទី០៥ថ្មីនេះ និងដេញយួនដែលរស់នៅខុសច្បាប់ពីប្រទេសកម្ពុជាជាក់ជាមិនខាន។ ហើយយើងក៏សង្ឃឹមដែរថា ជនជាតិយួនខ្លួនឯងក៏គួរតែដឹងខ្លួន នាំគ្នាវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញជាបន្ទាន់ មុនគេដេញចេញ ជៀសវៀងខ្មាសគេ។
ពាក្យស្លោកមួយបានពោលថា ”ចិនមិនចោលក្បួន យួនមិនចោលពុត“ ពាក្យស្លោកបុរាណនេះហាក់ដះទឿនសតិកូនខ្មែរអោយចងចាំ កុំភ្លេចខ្លួន កុំលង់លិចវិលវល់ និងពុតត្បុតដ៏អាក្រក់របស់យួន។ យួនគឺជាមនុស្សដែលមានពុតត្បុត មានល្បិចអាក្រក់រាប់មិនអស់ ដែលសូម្បីតែ សម្តេចព្រះរាជបិតា សីហនុ ដែលមានប្រាជ្ញាឈ្លៀសវៃក៏ចាញ់ល្បិចយួនហូជីមីញដែរ។ សូមកូនខ្មែរគ្រប់រូបរួបរួមសាមគ្គីគ្នាជាថ្លុងមួយ ដើម្បីការពារប្រទេសជាតិ ការពារទឹកដី កុំអោយជនបរទេសឈ្លានពានតទៅទៀត ស៊ូស្លាប់ដើម្បីទឹកដី ដើម្បីប្រទេសជាតិ អោយប្រវត្តិសាស្រ្តចារទុកក្នុងសៀវភៅ កុំស្លាប់ដោយភ្លេចភ្លាំពីគោលនយោបាយដើមឬស្សីរបស់យួនអោសសោះ៕ ដោយ៖ ផ្លុង-រ៉េត
ថ្ងៃនេះ | 3228 | នាក់ |
ម្សិលមិញ | 9504 | នាក់ |
សប្ដាហ៍នេះ | 31516 | នាក់ |
ខែនេះ | 3228 | នាក់ |
ឆ្នាំនេះ | 3585888 | នាក់ |
សរុប | 52945814 | នាក់ |
ថ្ងៃទី 01 ខែ 11 ឆ្នាំ 2024 ម៉ោង 07:13 |
Copyright © 2024 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net