លោកកែវ ប៊ុនយឿង អធិការស្រុកព្រះនេត្រព្រះបាន ឱ្យដឹងនៅល្ងាចថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៣ ថា ក្រុមហ៊ុនអគ្គិសនីCPTL បានដាក់ ពាក្យបណ្ដឹងទាមទារសំណង១០ម៉ឺន ដុល្លារពីម្ចាស់រថយន្ដកាមរីដឹកប្រហុក និងរថយន្ដបែនដឹកថ្មដែលបានបុកបង្គោល ភ្លើងបាក់ជាច្រើនដើមបណ្ដាលឱ្យដាច់ ចរន្ដអគ្គិសនីទាំងខេត្ដបន្ទាយមានជ័យ និងខេត្ដសៀមរាប ។
លោកអធិការបានបន្ដថា ដើមបណ្ដឹង បានដាក់ពាក្យបណ្ដឹងចូលសមត្ថកិច្ចកាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០១៣ ហើយសំណុំ រឿងដែលក្រុមហ៊ុនអគ្គិសនី CPTL ប្ដឹង នោះ សមត្ថកិច្ចបានបញ្ជូនដល់ដៃតុលា ការហើយដែរ តែការចាត់ការបែបណា នោះជាឆន្ទានុសិទ្ធិរបស់តុលាការ ។
លោកអធិការ កែវ ប៊ុនយឿន បានបន្ថែមថា អគ្គិសនីបានតភ្ជាប់ឡើងវិញហើយដែរ បន្ទាប់ពីកម្មករ និងកម្លាំង សមត្ថកិច្ចរបស់លោកបានប្រឹងប្រែង អស់រយៈពេល៤ថ្ងៃ ៤យប់ ប៉ុន្ដែនៅក្នុង បណ្ដឹង ក្រុមហ៊ុនពុំបានបញ្ជាក់និងទាម ទារកម្រៃពលកម្មនោះទេ ។
លោកអធិការបានបន្ដឱ្យដឹងដែរថា អំឡុងពេលរថយន្ដបង្កដែលសមត្ថកិច្ច បានឃាត់គឺតំណាងខាងរថយន្ដបែនដឹក ថ្មបានចូលខ្លួនមកដោះស្រាយ ប៉ុន្ដែបើ យើងមើលទៅរថយន្ដបង្កមិនមែនជា រថយន្ដដឹកថ្មទេ វាជារថយន្ដដឹកប្រហុក ហើយតាមការស្រាវជ្រាវម្ចាស់រថយន្ដ ដឹកប្រហុកមានទីលំនៅឯខេត្ដសៀម រាប ខណៈសមត្ថកិច្ចចុះទៅដល់ផ្ទះគឺផ្ទះ របស់គេបិទទ្វារជិត ។
គួរបញ្ជាក់ថា CPTL ជាក្រុមហ៊ុន មួយយកបណ្ដាញភ្លើងពីប្រទេសថៃមក ចែកចាយបន្ដនៅខេត្ដចំនួន៣គឺខេត្ដបាត់ ដំបង សៀមរាប និងបន្ទាយមានជ័យ ។
គួររំលឹកថា កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៣ មានរថយន្ដ២គ្រឿង មួយ គ្រឿងដឹកថ្ម និងមួយគ្រឿងទៀតដឹក ប្រហុកបានបុកបង្គោលភ្លើងបាក់អស់ជា ច្រើនដើមនៅខាងលិចស្ពានត្បែង ស្ថិត ក្នុងភូមិរំដួល ឃុំភ្នំលាភ ស្រុកព្រះនេត្រ ព្រះ ខេត្ដបន្ទាយមានជ័យ ។ ក្រោយកើត ហេតុ អ្នកបើកបរទាំងរថយន្ដដឹកថ្ម និង រថយន្ដដឹកប្រហុកបានគេចខ្លួនបន្សល់ ទុករថយន្ដនៅកន្លែងកើតហេតុ និងធ្វើ ឱ្យចរន្ដអគ្គិសនីខេត្ដ៣ខាងលើប៉ះពាល់ ពិសេសខេត្ដសៀមរាបដែលមានភ្ញៀវ ទេសចរស្នាក់នៅតាមសណ្ឋាគារ ក៏ដូច ជាភោជនីយដ្ឋាននានាក្នុងខេត្ដ ។
រថយន្ដបង្ក១គ្រឿងម៉ាកកាមរី ចង្កូត ស្ដាំពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ សៀម រាប 2A-2344 (ដឹកប្រហុក) រីឯរថយន្ដ ១គ្រឿងទៀតជារថយន្ដបែនដឹកថ្មពាក់ ស្លាកលេខ បន្ទាយមានជ័យ 3A-0383 ហើយពេលនេះរថយន្ដទាំងពីរគ្រឿងកំពុង រក្សាទុកនៅក្នុងអធិការដ្ឋាននគរបាល ស្រុកព្រះនេត្រព្រះ ៕ ប្រភពពី នគរវត្ត
ថ្ងៃនេះ | 2534 | នាក់ |
ម្សិលមិញ | 9504 | នាក់ |
សប្ដាហ៍នេះ | 30822 | នាក់ |
ខែនេះ | 2534 | នាក់ |
ឆ្នាំនេះ | 3585194 | នាក់ |
សរុប | 52945120 | នាក់ |
ថ្ងៃទី 01 ខែ 11 ឆ្នាំ 2024 ម៉ោង 06:27 |
Copyright © 2024 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net