បទល្មើសព្រៃឈើកើតឡើងពេញបន្ទុកក្នុងដែនគ្រប់ គ្រងរបស់ខណ្ឌរដ្ឋបាលព្រៃឈើកោះកុង

ដោយៈ ខេត្តកោះកុង ថ្ងៃទី 28 ខែ 05 ឆ្នាំ 2013 វេលាម៉ោង 12:54 នាទី ចំនួនអានៈ 1450

បទ​ល្មើស​ព្រៃឈើ​កើត​មាន​ឡើង​យ៉ាង​អាណា​ធិប​តេយ្យ​ ក្រោម​រូប​ភាព​ការ​ដឹក​ជញ្ជូន​ និង​សិប្ប​កម្ម​គ្មាន​ច្បាប់​ក្នុង​ដែន​គ្រប់​គ្រង​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​កោះ​កុង​ គ្មាន​សមត្ថ​កិច្ច​ និង​មន្រ្តី​ជំ​នាញ​ណា​មួយ​ចេញ​មុខ​បង្រ្កាប។

សេចក្តីរាយការណ៍​ពីខេត្តកោះ​កុងបាន​ឲ្យដឹង​ថាមាន​កន្លែង​កែ​ឆ្នៃ​ឈើ​ប្រ​ណិត​៦កន្លែង​ក្នុង​សង្កាត់​ស្មាច់​មាន​ជ័យ​ និង​៤កន្លែង​ក្នុង​សង្កាត់​ដង​ទុង​ រួម​ទាំង​ដេប៉ូ​ឈើ​ជា​ច្រើន​កន្លែង​ដែល​គេ​ដឹង​ថា​ដេប៉ូ​ដ៍​ធំ​មួយ​ជា​របស់​មេ​ឈ្មួញ​ដែល​សកម្ម​រក​ស៊ី​បទ​ល្មើស​ម្នាក់​ឈ្មោះ ឆេលី​ ហៅ(ងី)​ផង​ដែរ។

ប្រភពព័ត៌មាន​បានឲ្យដឹង​ថាឈើទាំង​នោះគឺក្រុម​ឈ្មួញបាន​ដឹកជញ្ជូន​ចេញពី​ព្រំប្រ​ទស់​ខេត្ត​ពោធិ​សាត់​ និង​កោះកុង​ តាម​ច្រក​ឬស្សី​ជ្រំ ​ចូលមក​ចែក​ចាយ​តាម​បណ្តា​ដេប៉ូ​ និង​រោង​ម៉ាស៊ីន​ក្នុង​ខេត្ត​កោះ​កុង ក្រោម​ក្រ​សែ​ភ្នែក​សមត្ថ​កិច្ច ​និង​មន្រ្តី​ជំ​នាញ​ព្រៃ​ឈើ​ជា​ច្រើន​នាក់​ដោយ​គ្មាន​ការ​បង្រ្គាប​ ដែល​ទំ​នង​ជា​អស់​លោក​ទាំងនោះ​បាន​ទទួល​លាភ​សក្ករៈ​ពី​ក្រុម​ឈ្មួញ​ទាំង​នោះ ។

ប្រភពព័ត៌​មានពី​ក្រុមអ្នក​ស៊ីឈើទាំង​នោះ​បាន​ខ្សឹប​ខ្សៀវ​ឲ្យដឹង​ថា​ពួក​គេ​មិន​ចំណេញ​ប៉ុន្មាន​នោះ​ទេ​ក្នុងការ​ស៊ីនេះ​ព្រោះតែ​ដឹកឈើ​ចេញ​ពី​តំបន់​ខាង​លើមក​គឺ​បាន​បង់​លុយ​ឲ្យ​មន្រ្តី ​និង​សមត្ថ​កិច្ច​ជាច្រើន​ស្កេក​ស្គះ​នៅ​តាម​ដង​ផ្លូវ​ឡើង​ល្វីង​មុខ។

ព័ត៌មានពី​ក្រុមអ្នក​ឃ្លាំមើល​បទ​ល្មើស​ព្រៃឈើ​ក៍​បាន​ឲ្យ​ដឹង​ផង​ដែរ​ថារាល់​ការ​រាយ​ការជូន​ទៅ​មន្រ្តី​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​កោះ​កុង លោក​ឪម មាក់​រី គឺមិន​មន្រ្តី​រូប​នោះ​មិន​ដែល​បង្រ្កាប​នោះ​ទេ​បាន​ត្រឹម​តែ​ហៃ​អើ​ប៉ុណ្ណោះ។

​ជុំវិញ​បញ្ហាខាង​លើនេះ​លោក ​ឪម មាក់រី​ បាន​ឲ្យដឹង​ថា លោក​ពុំបាន​ដឹង​អំពី​បទ​ល្មើស​ព្រៃ​ឈើ​នេះទេ​ ព្រោះ​អី​ឈើទាំង​នោះ​ជាឈើ​របស់​ក្រុម​ហ៊ុន ដោយ​លោក​បាន​បង្វែ​សំ​នួរ​នេះ​ឲ្យ​អ្នក​យក​ព័ត៌​មាន​ទៅ​សួក្រុម​ហ៊ុន​វិញ​ហើយ​លោក​បញ្ជាក់​យ៉ាង​ខ្លី​ថា​ករណី​បទ​ល្មើស​នេះ​លោក​ចាំ​ឲ្យ​គេ​ទៅ​មើល​ហើយ​ក៍បិទ​ទូរ​សព្ទ​ស្ងាត់​ឈឹង​តាំង​ពី​ថ្ងៃទី​២៩​ ខែមិនា​ រហូតមក​ដល់​ពេលនេះ​ហើយបទ​ល្មើសព្រៃឈើ​នៅតែកើត​មាន​ដដែល៕​​ ដោយ៖សុភា + បុត្រ

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក ​គុណញឹម​ជាអគ្គនាយក​គយកំពុង​តែល្បីឈ្មោះ​ខាងប្រព្រឹត្តអំ​ពើពុករលួយ​លោក​នាយករដ្ឋមន្?...    អាន2254ដង ទ្បានបុកម៉ូតូរឺម៉កដឹកបនែ្លពលរដ្ឋចាប់បានតៃកុង តែប៉ូលីសដោះលែងស្ងាត់ៗ   អាន1701ដង លោក ឌឿន សុវណ្ណ សមត្ថកិច្ចនាំខ្លួនក្រោយដកហូត តំណែង   អាន1606ដង ជីវប្រវត្តិ​តស៊ូ និង​ការ​ចូល​រួម​ក្នុង​ផ្នែក​នយោបាយ​របស់​លោក បារ៉ាក់ អូបាម៉ា   អាន1534ដង មេឈ្មួនបំផ្លាញព្រៃឈើឈ្មោះ លួនស៊ុយ និងឈ្មោះ ប៉ូ ដឹកឈើគ្មានអ្នកបង្ក្រាប   អាន1314ដង ឃាតករសម្លាប់បងស្រីបងបង្កើតរបស់ខ្លួន នៅស្រុកចំការលើ ត្រូវនគរបាលចាប់ខ្លួនបានហើយ   អាន2205ដង លោក ឡាយ ម៉ារីវ៉ូ បានកំពុងដើរតាមគន្លងអគ្គនាយកចាស់   អាន1890ដង ម៉ក់ជីតូ ស្នើ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​បំភ្លឺ​ចំពោះ ​ការ​ភ្ជាប់​រូប​លោក​ទៅ​នឹង​ឧក្រិដ្ឋ...    អាន1501ដង លោកម៉ៅពៅស្នងការខេត្តព្រះវិហារត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានបុគ្គលិក   អាន1561ដង គណបក្សហ្វ៊ុនស៊ិនប៉ិច ប្តឹងរណឫទ្ធិលួចឧទ្ធម្ភាគចក្រលក់   អាន1638ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោកមេគយ ឈួន ហៃប្រធានស្តីទីស្នាក់ការគយ និង លោក យិន ផល្លី កំពុងប្រព្រឺត្តអំពើពុករលូយពេញទំហឹង ក្រោយ​ពី​មា​នការ​រិះគន់​និង​កាសែ​ត​ ក្នុង​ស្រុក​មួយ​ចំនួនចុះ​ផ្សាយ​ពី​ភា​ពពុករ​លួយ ​របស់​ម​ន្ត្រីគ​យ​នៅ​ច្រក​ទ្វារ​អ​ន្តរជាតិ​​ប៉ោយប៉ែ​តខេត្ត​បន្ទាយមាន​ជ័យ ​ ដែល​បាន​​បើក​ដៃ​ឲ្យ​ឈ្មួញ​តូ​ចធំនាំចូ​ល​ទំ...Read more
ក្រុមហ៊ុនដឹកដីរបស់លោក ចាំង តេងភាវ កំពុងបង្កភាពក្តៅក្រហាយដល់ប្រជាពលរដ្ឋ អាជ្ញាធរគ្មានវិធានការទប់ស្កាត់ ប្រជាពលរដ្ឋជាច្រើនរស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានត្អូញត្អែថា រាល់ថ្ងៃនេះ នៅតាមផ្លូវក្នុងក្រុង និងផ្លូវក្រវ៉ាត់ក្រុងជាច្រើនខ្សែបានរងការខូចខាតបណ្តើរៗ ពិសេសផ្លូវ ស្តង់តាងួន ផ្លូវនៅដីថ្មី និងផ្លូ...Read more
យីហ៊ឺ ហាយប៊ី បបែល ក្លែងក្លាយជាច្រើន ត្រូវបានសម្ថកិច្ចបង្រ្កាប យីហ៊ឺ​សិប្បនិម្មិត ​រួម​ទាំង​បបែល​ ប្រមាណ​ជិត​២០០​គីឡូក្រាម​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​ធ្វើការ​ឃាត់​បាន​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃ​ទី១០ ​ខែ​កក្កដា ​ឆ្នាំ​២០១៥ ​វេលា...Read more
ទិដ្ឋភាពគណបក្សសង្គ្រោះជាតិ​ធ្វើ​បាតុកម្ម​អហឹង្សាថ្ងៃទី១៥ សូមមើល​ រូបភាព និង​វីដេអូ សកម្មភាព​គណបក្ស​សង្គ្រោះ​ជាតិ​ដង្ហែ​ក្បួន​បាតុកម្ម​អហឹង្សា ថ្ងៃទី​១៥​នៅ​រាជ​ធានី​ភ្នំពេញ។ ...Read more
សមត្ថកិច្ចចំរុះបង្ក្រាបរបាំងសាច់៣៧០០ម៉ែត្រលបលូ៣២មាត់ និងឃាត់ខ្លួនមនុស្ស៥នាក់ លបលូសាច់អួនទំនើប៣២មាត់ និងរបាំងសាច់អួន៧កន្លែង ប្រវែង៣៧០០ម៉ែត្រ ឡុកមួយចំនួន​ទៀត ត្រូវបានលោក ឯក ស៊ុនរស្មី ដឹកនាំសមត្ថកិច្ចចម្រុះ និងប្រជាពលរដ្ឋស្ម័គ្រចិត្តនៅក្នុងសហគមន៍​នេសាទ​ចុះ​បង្រាបបទ​ល្មើសដាក់របាំង...Read more
ខេត្តឧត្តរមានជ័យក្លាយជាកន្លែងលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទគ្មានអ្នកបង្ក្រាប ល្បែង​កន្ទុយលេខ​ខុសច្បាប់ កំពុងបើក​លេង​យ៉ាង​គគ្រឹកគគ្រេង និង​យ៉ាង​អនាធិបតេយ្យ រីក​ដូច​ផ្សិត តែ​សមត្ថកិច្ច​ប៉ូលិស សមត្ថកិច្ច​អាវុធហត្ថ មិនដែល​បង្ក្រាប ដោយសារតែ​បានទទួល​សំណែន​ពី​ពួក​មេ​ឆ្នោត​ធំៗ​ទាំងនោះ...Read more
លោក មង្គលទីណា តារាចម្រៀងផលិតកម្មថោន បើករថយន្តបុករនាំងដែកដាច់កង់១គ្រាប់ហើយ នៅខំបើករថយន្តរតគេចបន្តទៀត លោក មង្គល​ទីណា តារាចម្រៀង​ផលិតកម្ម​ថោ​នបាន​ បើករថយន្ត​ស៊េរី​ទំនើប​ជ្រុល​បុក​រនាំងដែក​ពុះ​ចែក​ទ្រូវ​បាក់អស់​១០​ផ្ទាំង ដែល​ស្ថិត​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ទល់មុខ​ព្រលានយន្តហោះ​ពោធិ៍ចិនតុង ស្ថិតក្ន...Read more
បទវិភាគ៖ អ្នកមានលុយមកធ្វើនយោបាយ និងអ្នកមកធ្វើនយោបាយដើម្បីលុយ នៅ​ក្នុង​ប្រ​ទេស​នីមួយៗ​ មាន​មនុស្ស​រស់​នៅ​ចំរុះ​ជាតិសាសន មាន​អ្នក​ក្រ​មាន​អ្នក​មាន​ អ្នក​តូច​អ្នក​ធំ​ អ្នក​ខ្ពស់​អ្នក​ទាប មាន​អ្នក​ចេះ​មាន​អ្នក​ល្ងង់ មាន​អ្នក​ស្នេហាជាតិ​មាន​អ្នក​បំផ្លាញជាតិ មាន​អ្នក...Read more
មន្ត្រីពន្ធដាខេត្តរតនគីរីម្នាក់ ត្រូវនគរបាលឃាត់ខ្លួន ពីបទចាប់រំលោភអ្នកអនាម័យ យោង​សេចក្តីរាយការណ៍​ពី​ខេត្ត​រតនគីរី បានឲ្យដឹងថា លោក ប្រាក់ សា​វ័ន្ត មន្ត្រី​ពន្ធដា​ខេត្ត​រតន​គី​រី មាន​តួនាទី​ជា​ប្រធាន​ផ្នែក​បំណុល ត្រូវ​នគរបាល​ក្រុង​បាន​លុង​ចាប់ខ្លួន ពី​បទ​ចាប់រំលោភ​​​ស្ត្រី ជា​​អ...Read more
លោក ឧកញ្ញា សុខប៊ុន ត្រូវតុលាការបង្គាប់អោយនាំខ្លួនពីបទប្រើហឹង្សា លើកញ្ញាសាសា រាជធានី​ភ្នំពេញ​៖ កាលពី​ល្ងាច​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០១៥ លោក ហ៊ឹង ប៊ុ​ន​ថន ព្រះរាជអាជ្ញា​រង​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​បញ្ជា​ឲ្យ​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​ក្រសួងមហាផ្ទៃ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      340នាក់
ម្សិលមិញ    6678នាក់
សប្ដាហ៍នេះ    7028នាក់
ខែនេះ    114106នាក់
ឆ្នាំនេះ   2572009នាក់
សរុប   51931935នាក់
ថ្ងៃទី 14 ខែ 05 ឆ្នាំ 2024 ម៉ោង 03:39