ប្រធានមន្ទីរបរិស្ថានខេត្តដឹកនាំកម្លាំងចុះដាំដើមឈើនៅតំបន់បឹងពារាំង

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 04 ខែ 07 ឆ្នាំ 2016 វេលាម៉ោង 11:41 នាទី ចំនួនអានៈ 1669

សកម្មភាព​ចុះ​ដាំដើម​ឈើ​នៅ​តំបន់​បឹង​ពារាំងដែល​ដឹក​នាំដោយ​លោក ភួង​លីណា ប្រធាន​មន្ទីរ​បរិស្ថានខេត្តសៀមរាប​ លោក​ស៊ីម​ឈីវ​ឈាន​ពិសិដ្ឋ​ អនុប្រធាន​មន្ទីរបរិស្ថាន និង​ចូល​រួម​ដោយ សហគមនេសាទ​ចុង​ឃ្នៀស សហគមប្រើ​ប្រាស​ទឹក​សង្កាត់​ជ្រាវ​​ជ្រាវ ចៅ​សង្កាត់​ចុង​ឃ្នៀស មន្ត្រី​រាជការ និង​ប្រជាពល​រដ្ឋ​នៅ​ក្នុង​សហគម ​សរុប​មាន​ចំ​នួន​ជាង​១រយនាក់ ក្រោម​ជំនួយ​ឧបត្ថមរបស់​អង្គការហ្វេក (FACT) កាល​ពី​ថ្ងៃអាទិត្យទី០៣ ខែមិថុនា ឆ្នាំ២០១៦ម្សិល​មិញនេះ។

លោក ភូងលីណា ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប​បាន​ប្រាប់​អ្នក​សារព័ត៌មានថា ការបង្កើត​តំបន់បឹងពារាំងទៅ​ជាតំបន់អភិរក្សគឺ​ដើម្បីការពារអភិរក្ស​ជីវចំរុះ ដូចជាព្រៃលិចទឹក​ ពពួកមច្ឆា និង​សត្វ​ស្លាប​ទឹក ហើយការ​ដាំដើម​ឈើ​ថ្ងៃនេះវា​ជាសារមួយដល់​​​ប្រជា​ពល​រដ្ឋ​នៅ​តំ​បន់​ព្រៃលិច​ទឹកនេះ អោយ​​ចេះ​ថែរក្សាធនធាន​ធម្មជាតិ ចេះ​ចូល​រួម​អភិរក្សព្រៃលិច​ទឹក នាំគ្នា​ដាំព្រៃលិច​ទឹក​ឡើង​វិញទាំងអស់​គ្នា។ ព្រៃលិចទឹកគឺជាសំបុកត្រី​ពង​កូន ជាចំណី​ត្រី​ ជាជំរក​សត្វ​ស្លាប​ទឹក ក៏ជារនាំបាំងខ្យល់​ដ៏សំខាន់​បំផុតដែល​យើង​មិន​អាច​អត់​ព្រៃលិចទឹក​បាន​ទេ។ លោកភូង​លីណាបាន​បន្តថា យើង​មាន​គំរោង​ដាំដើមឈើ​៨០០ដើម​នៅ​ឆ្នាំងនេះ តែថ្ងៃនេះនៅ​តំបន់នេះ​គឺ​ដាំង​ជាត​២០០ដើមសិន​  ហើយកូន​ឈើ​ដែល​នៅ​សល់​ទុក​ដាំនៅ​តំ​បន់​ផ្សេងៗទៀត ក្នុង​សង្កាត់​ចុង​ឃ្នៀស​ សង្កាត់​ជ្រាវ និង​សង្កាត់​សៀមរាប ដែល​មាន​ផ្ទៃដីចំនួន៣០៩៨​ហិកតា ចំ​ណែក​ឯតំបន់អភិរក្សអូរាំងស្រោង​នៅ​ខាង​ស្រុក​ពួកមាន​ផ្ទៃដីជាង៤ពាន់ហិកតាផងដែរ។ លោកភួងលីណាបន្ថែមថា ឆ្នាំ២០១៥-២០១៦នេះ​អាកាស​ធាតុ​ប្រែប្រួល​ រាំងស្ងួត​ បណ្តាល​អោយ​ខ្វះ​ទឹក​ប្រើប្រាស ក្តៅ​ហួតហែង បណ្តាល​អោយ​​ភ្លើង​ឆេះ​ព្រៃរហូត​ដល់ជិត​១សប្តាហ៍ក៏មាន ​ដែលតំបន់​ខ្លះ​យើង​​មិន​មាន​លទ្ធភាព​អាច​ពន្លត់​បាន ដូច​ជានៅ​ខាង​ប្រេក​ទាល់ ​ខាង​កំពុងភ្លុងនិង​កែវពណ៍ជាដើម​ តែ​តំ​បន់​ពារាំងយើង​មាន​ឡាន​ទឹក​អាច​ចូល​ពន្លត់​បានហើយភ្លើង​ឆេះព្រៃ​​នៅ​តំ​បន់​ខាង​ចុងឃ្នៀស បាន​ប្រើប្រាស​ឡានទឹក​របស់​ស្នងការ​ ឡានទឹក​របស់​អាវុធហត្ថ និង​ឡានទឹក​របស់​មន្ទីរបរិស្ថាន។ លោកបានបន្ថែមថា នៅ​ខេត្តសៀមរាប​ភ្លើង​ឆេះ​ព្រៃកាល​ពី​រដូវ​ប្រាំង​កន្លងទៅថ្មីៗ​​នេះ​ គឺ​ឆេះអស់​ជិត​១ពាន់​ហិកតា។ លោកភួងលីណាបន្តថា ទន្ទឹម​និងការ​អភិរក្ស យើង​ក៏មាន​ការ​ភិរឌ្ឍន៍ផងដែល ហើយ​តំ​បន់​បឹង​ពារាំងនេះគឺ​យើង​អភិវឌ្ឍន៍តាម​បែប​ទេសចរណ៍​ធម្មជាតិ តែមុន​អភិវឌ្ឍន៍យើង​ត្រូវ​អភិរក្សមុន​សិន ដើម្បី​អោយ​វាសំបូរបែបខាង​ធនធានធម្មជាតិ និងមាន​សោភ័ណ្ឌភាពល្អ សំរាប់​បង្អួតភ្ញៀវ​ទេសចរណ៍ជាតិ និង​អន្តរជាតិ។ លោក ភួងលីណា បាន​បន្ថែមថា នៅតំបន់​បឹង​ពាររាំងគឺ​ល្អស្អាត​ជាង​តំបន់​ផ្សេង​ឆ្ងាយណាស់សំរាប់ភ្ញៀវទេសចរណ៍ ព្រោះតំបន់នេះមានទឹក​ មានត្រី មាន​ព្រៃព្រឹក្សាអ្នកតាវល្លិ មាន​សត្វ​ស្លាបទឹក​រាប់​ម៉ឺនក្បាល ហែហម​អម​ជាមួយនិង​ទេសភាព​ធម្មជាតិពិតៗឥក្លែងក្លាយឡើយ។

ជាចុក្រោយ​លោក ស៊ីមឈីវឈានពិសិដ្ឋ អនុប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប បាន​ទទួល​ចុះហត្ថលេខា​ទទួល​ថវិការ​ជំនួយពី​អង្គការ ហ្វេក (FACT) ចំនួន​៣រយដុល្លារ សំរាប់​ការ​ឧបត្ថមការ​ដាំងដើមឈើនៅ​ថ្ងៃទី០៣ដដែលនេះ ហើយ​ថវិការចំនួន​៣រយដុល្លារនេះលោក ពិសិដ្ឋ​បាន​ប្រគល់​បន្តទៅ​អោយខាង​សហគម​នេសាទ​ចុង​ឃ្នៀស និង​សហគមប្រើ​ប្រាស​ទឹក​សង្កាត់​ជ្រាវ​ផ្ទាល់​ដៃភ្លាមៗ​តែម្តង។ លោក​ពិសិដ្ឋ​បាន​ផ្តែផ្តាំយ៉ាង​ទទួច​ដល់​បង​ប្អូន​ប្រជាពល​រដ្ឋ បង​ប្អូន​ខាង​សហគម អាជ្ញាធរដែនដី មន្ត្រី​រាជការទាំង​អស់​ អោយ​ចូល​រួម​ការពារថែរក្សា អភិរក្ស អភិវឌ្ឍន៍ តំ​បន់​អភិរក្សបឹង​ពារាំងនេះទាំង​អស់​គ្នា ដើម្បី​យើង​ទាំង​អស់​គ្នា​នៅ​ថ្ងៃអនាគត ជាពិសេស​ចូល​រួម​ទប់​ស្កាត់​អោយ​បាន​ក្រុម​អ្នក​កាប់​បំ​ផ្លាញព្រៃឈើ អ្នក​ដុត​ព្រៃលិច​ទឹក​ អ្នក​ប្រ​មាញ់​សត្វ​ស្លាប អ្នក​ឆក់​ត្រី អ្នក​លួច​នេសាទខុស​ច្បាប់ ដូច​ជា​លប​ អួន ណរ៉ាវ ក្រឡាញឹម​ជាដើម។

បើ​ទោះ​ជាផ្លូវ​ធ្វើ​ដំ​ណើរ​ទៅ​បឹង​ពារាំង​រាង​ឆ្ងាយ ហើយ​មាន​ភាព​លំបាក​នៅ​រដូវ​ភ្លៀង​ធ្លាក់​នេះយ៉ាង​ណា​ក៏ដោយ តែគេសង្កេត​ឃើញ​ថា ទាំង​ថ្នាក់​ដឹក​នាំ​ ទាំង​បងប្អូន​សហគម និង​ប្រ​ជាពល​រដ្ឋ​ដែល​បាន​ទៅ​ចូល​រួម​ដាំង​ដើម​ឈើ​ខាងលើ​នេះ មាន​ភាព​សប្បាយ​រីករាយ ញញឹមញញែម ដោយ​គិត​ថា បាន​ចូល​រួម​ភិរក្សព្រៃលិច​ទឹកដែល​ជា​សម្បត្តិ​រួម ​ដើម្បី​អនាគតយើង​ទាំង​អស់​គ្នា៕ ដោយ៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ក្រុម​ចលនា​យុវជន​​គណបក្ស​សមរង្ស៊ី​​គ្រោង​ធ្វើ​ការ​តវ៉ា​​នៅ​ថ្ងៃទី​៨វិច្ឆិកា   អាន1669ដង លោក កែវវ័យ ប្រធានមន្ទីរធនធានទឹកខេត្តពោធិ៍សាត់ព្យាយាមបិទបាំងអំពើពុករលួយរបស់ខ្លួនបើទោះជ...    អាន1815ដង ពុលមើមដំឡូងមីមួយគ្រួសារស្លាប់ម្នាក់៩នាក់ធ្ងន់និងស្រាល   អាន1492ដង ផ្នែករដ្ឋបាលព្រៃឈើជីក្រែងតែងមានភាពអាថ៌កំបាំងរាល់ពេលបង្រ្កាបបទល្មើស   អាន1620ដង មេរោគ EV-71 សំលាប់កុម៉ានៅកម្ពុជា52នាក់ហើយ   អាន1537ដង កម្លាំងចំរុះចុះនែនាំ និងបញ្ឈប់ហាងអ៊ីនធឺណិតបើកអោយក្មេងៗលេងហ្គេម   អាន1460ដង លោក​ឧកញ៉ា តាំងសេងហាក់ ត្រូវឃាត់​ខ្លួន​ពាក់ព័ន្ធគ្រឿងញៀន   អាន1633ដង កាត់ទោស​ក្រឡាបញ្ជី​បន្ទាយមានជ័យ​ម្នាក់ និង​ពាណិជ្ជករ​២​នាក់ ពីបទ​ប្រព្រឹត្ត​អំពើពុករល...    អាន1342ដង តើលោក ផ្លុងរ៉េត ចាងហ្វាងកាសែតកម្ពុជាសុវណ្ណភូមិ គួរចូលតុលាការតាមដីកាកោះឬទេ?   អាន1412ដង រថយន្តទាហ៊ានដឹក​ឈើ​បើក​បុក​មនុស្ស​ស្លាប់​៣​នាក់​គួរ​អោយ​រន្ធត់   អាន1542ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
រថយន្តដឹឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្រ្កាប រថយន្តយីឌុបដឹកឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿង ត្រូវបានកម្លាំង រដ្ឋបាលព្រៃឈើ សៀមរាប បានចាប់ ខណៈ​ក្រុម​ ឈ្មួញ​ដឹក​ចេញ ពី​ភូមិសាស្ត្រ​ ខេត្ត​ឧ​ត្ត​រ​មានជ័យ បម្រុង​ឆ្ពោះទៅ ​ទីផ្សារងងឹត​ឯ​ព្រំប្រទល់ ​ប្រទ...Read more
ការរចនាថ្មីបានបង្ហាញខ្លូន បន្ទាប់ពីខ្យល់បក់ធ្វើអោយខួច ខ្លោងទ្វារអង្គរសង្គ្រាន ក្រោយពីមានការរិះគន់ខ្លាំងៗ ពីសំណាក់មហាជន​​ និងអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ពីការរចនាក្លោងទ្វារអង្គរសង្គ្រានដែលត្រូវបានគេចោទថាមិនមែនជារចនាបទរបស់ខ្មែរ ហើយជារចនាបទរបស់យួន និងចិននោះនាថ្ងៃទី ០៦ ...Read more
នៅក្បែរច្រកចូលខ្លោងទ្វារខាងកើតនៃប្រាសាទអង្គរវត្ត ក្លាយជាកន្លែងចាក់សំរាម និងព្រៃអាចម៌ មាន​សេច​ក្តី​រាយ​ការណ៍​ពី​ក្រុម​អ្នក​ដឹក​​ភ្ញៀវ​ទេស​ចរណ៍មក​ថា​ នៅ​ក្បែរ​ប៉ុស្លិ៍​យាម​ចាំ​ចែក​សំ​បុត្រ​ខាង​កើត​នៃ​ផ្លូវ​ចូល​ប្រាសាទ​អង្គរ​វត្ត​ត្រូវ​បាន​គេ​​ក​កាយ​រណ្តៅ​ដី​ថម្ងាយ​ប្រហែល​១០ម៉ែត្រ​ពី​មាត...Read more
យីហ៊ឺ ហាយប៊ី បបែល ក្លែងក្លាយជាច្រើន ត្រូវបានសម្ថកិច្ចបង្រ្កាប យីហ៊ឺ​សិប្បនិម្មិត ​រួម​ទាំង​បបែល​ ប្រមាណ​ជិត​២០០​គីឡូក្រាម​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​ធ្វើការ​ឃាត់​បាន​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃ​ទី១០ ​ខែ​កក្កដា ​ឆ្នាំ​២០១៥ ​វេលា...Read more
បទវិភាគ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះគេមើលឃើញថាលោក ហ៊ុនសែន រាសីស្រុតចុះ ឬយីអ៊ុនដាក់ ប្រជា​ជន​ខ្មែរមួយចំនួន​តែង​មាន​ជំនឿថា បើ​ថ្ងៃខែឆ្នាំណាគេ​រក​ស៊ី​មាន​បានទ្រព្យ​ធន​ហូរចូល​ ឡើង​បុណ្យឡើង​សក្តិ ឡើង​ប្រាក់ខែ នោះ​គេ​តែង​និយាយថា ថ្ងៃខែឆ្នាំនេះរាសីឡើងខ្ពស់ ឬយីអ៊ុនឡើង តែ​បើ​គេ​រក​ស៊ី​ខាត​បង...Read more
មេ​ឈ្មួញ ​លឹម​ ប៊ុ​ណ្ណា​(ហៅ​ខ្នា) ដឹក​ឈើ​ខុសច្បាប់ឆ្លងកាត់ទឹកដីខេត្តត្បូង​ឃ្មុំ​ទៅ​លក់​ស្រុក​យួន​បានរ​លូន​ដោយ​មាន​ការឃុប​ឃិត​ជាមួ​យសម​ត្ថកិច្ច​គ្រប់​ស្ថា​ប័ន ប្រភពពី​ឈ្មួញ​រកស៊ី​ឈើ​​បាន​ឲ្យ​ដឹងថា​មេ​ឈ្មួញជាឧញ្ញ៉ាលឹមប៊ុណ្ណា(ហៅខ្នា)  មាន​មេការ​ម្នាក់​ឈ្មោះ សាន ច​យជាមនុស្សមានជំនាញជាច្រើនឆ្នាំខាងយកលុយឲស្ថាប័នពាក់ពន្ធ័​ទើប ប្រព្រឹត្តទៅ​ដោយ​​រលូនបើសិនជាមិនល...Read more
សម្តេច ជា ស៊ីម ទទួលមរណៈភាពនៅរសៀលថ្ងៃទី៨នេះ សម្តេច ជា ស៊ីម បានទទួលមរណៈភាព នៅម៉ោង៣និង៤៥នាទី ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៥នេះ ក្នុងជន្មាយុ ៨៣ ឆ្នាំ ដោយរោគាពាធនៅគេហដ្ឋាន ឯរាជធានីភ្នំពេញ។...Read more
ចាប់PMជាឈ្មួញឈើក្រញូងម្នាក់តៃកុងម្នាក់ ដកហូតរថយន្តពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿង សៀមរាបៈ(ដោយប៊ុតវិចិត្រ)សមត្ថកិច្ចចម្រុះបានចាប់ មន្ត្រីប៉េអឹមជាឈ្មួញឈើក្រញូងម្នាក់តៃកុង១នាក់នាំយកទៅសាកសួរ ព្រមទាំងដកហូតរថយន្ត ពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿងដែលមានផ្ទុកឈើគ្រញូង។ ការឈានដល់ចាប់ខ្លួន...Read more
អាវុធហត្ថក្រុងនិងខេត្តបង្រ្កាបបានក្រុមចោរលួចម៉ូតូ៨នាក់ដោយជោគជ័យបន្ទាប់ពីបាញ់តគ្នាមួយប្រាវ កង​រាជ​អាវុធ​ហត្ថ​ក្រុង និង​ខេត្ត​បាន​ចុះ​ប្រតិបត្តិ​ការ​បង្ក្រាប​ក្រុម​ចោរ​លួច​ម៉ូតូ​នៅ​ចំ​ណុច​ភូមិបឹង សង្កាត់​ជ្រាវ ក្រុម​សៀម​រាប​កាល​ពី​វេលាម៉ោងប្រ​​ប្រែល៦និង​៣០​នាទី​ព្រឹក​​ថ្ងៃទី២៥ ខែមករា ឆ្...Read more
សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥ សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥។ សូមចុចលើ​រូប​ភាព​ខាង​ក្រោម ដើម្បីអានព័ត៌មាន​លំអិត...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      5091នាក់
ម្សិលមិញ    11176នាក់
សប្ដាហ៍នេះ    44133នាក់
ខែនេះ    353301នាក់
ឆ្នាំនេះ   2363840នាក់
សរុប   51723766នាក់
ថ្ងៃទី 20 ខែ 04 ឆ្នាំ 2024 ម៉ោង 08:47