ពិធី ឡើងអ្នកតា

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 29 ខែ 11 ឆ្នាំ 2014 វេលាម៉ោង 12:38 នាទី ចំនួនអានៈ 3166

I.អ្នកតាជាអ្វី?

            អ្នក​តាជា​ពាក្យ​ដូច​គ្នា​ និង​ អ្នកដូន។ អ្នកតា​បាន​ដល់​ជីតា អ្នក​ដូន​បាន​ដល់​ជីដូន។ សព្វ​ថ្ងៃ​នេះ ”អ្នក​តា“ សំដៅ​ដល់​​ឈ្មោះ​ខ្មោច​មួយ​ពួក​ដែល​នៅ​រក្សា​មនុស្ស​ទោះ​ជា​ស្រី​ក្តី​ប្រុស​ក្តី។ ចំពោះ​ពាក្យ​អ្នក​ដូន​គេ​និយាយ​មួយ​ដង​មួយ​កាល​ដែរ ពេល​មនុស្ស​ជួប​ប្រ​ទះ​ទុក្ខ​ព្រួយ​ខ្លាំង​ ”អ្នក​តា​អ្នក​ដូន​អើយ! ជួយ​ខ្ញុំ​ផង?“

            តាំង​ពី​បុរាណ​កាល​មក​ខ្មែរ​តែង​មាន​ជំ​នឿ​បុព្វ​ការី​ជន​ មាន​ជីដូន​ជី​តា​ជា​ដើម រមែង​តែង​ទៅ​កើត​ជា​ខ្មោច​មួយ​ពួក​នៅ​ថែរក្សា​ចៅ​ដែល​​នៅ​សល់។

            ដូច​នេះ​ហើយ​បាន​ជា​គេ​តែ​ង​គោរព​អ្នក​តា​គ្រប់​ៗគ្នា។

            នៅ​មាន​ពាក្យ​ច្រើន​ទៀត​សំ​រាប់​សំ​គាល់​ពួក​ខ្មោច​របៀប​នេះ ដូច​ជាពាក្យ ”មេស“ សំរាប់​សំគាល់​ខ្មោច​អ្នក​រក្សា​ស្រុក​ទូទៅ ទាំង​ប្រុស​ទាំង​ស្រី។ ប៉ុន្តែ​ក្រោយ​មក​ពាក្យ​ មេស យាយទេព សំ​គាល់​តែ​បី​សាច​ស្រី​ទៅ​វិញ។

II.តើ​អ្នក​តា​នៅ​កន្លែង​ណា?

            អ្នកតា​ស្ថិត​នៅ​ទី​ផ្សេងៗ លើភ្នំ​ ក្នុង​ព្រៃ ស្រុក​ ខេត្ត​ ក្រុង​ និង​ក្នុង​ព្រះ​នគរ។ អ្នក​តា​នៅ​កន្លែង​ណា​ក៏​ធ្វើ​អំណាច​កាន់​កាប់​ថែ​រក្សា​ទី​នោះ ទាំង​មនុស្ស​សត្វ ធម្ម​ជាតិ​ផ្សេងៗ ។ អ្នក​តាមាន​អំ​ណាច​បំ​ផ្លាញ អ្នក​ធ្វើ​កំហុស និង​ជួយ​គាំពា​រក្សា​មនុស្ស​ល្អ មាន​ជំនឿ​លើ​ខ្លួន។

            ដោយ​គេ​យល់​ថា អ្នក​តា​មាន​អំ​ណាច​ដូច​ខាង​លើ​នេះ​ហើយ បាន​ជា​គេ​នាំ​គ្នា​សាង​អា​ស្រម​អោយ​អ្នក​តា​នៅ​ បូជា​គ្រឿង​ក្រយា ក្នុង​ពេល​មាន​អាសន្ន​​ ក៏​មាន​បូជា​តាម​កាល ១ឆ្នាំ​ម្តង​ក៏មាន។

            *សំគាល់ៈ ពេល​ដែល​ខ្មែរ​ទទួល​ឥទ្ធិពល​ព្រាហ្មណ៍​សាសនា ក៏​បាន​យក​ឈ្មោះ អទិទេព​ក្នុង​សាសនា​ព្រាហ្ម​ណ៍ខ្លះ មក​ដាក់​អោយ​ឈ្មោះ​អ្នក​តាដែរ ដូច​ជា​អ្នក​តា​ព្រះ​ឥសូរ អ្នក​តា​ព្រះ​នរាយណ៍។ ឈ្មោះ​ទេពីព្រះ​ឥសូរ ក៏មាន​ឈ្មោះ​អ្នក​តាដែរ ”អ្នកតានាងខ្មៅ“។

            -អ្នកតារក្សា​ព្រះនគរ ខ្មែរ​តែង​យល់ថា ”អ្នក​តា​ព្រះ​ស្រុក“

            -ព្រះ​រាជា​សម័យ​ឧត្តុង្គ​តែង​គោរព​អ្នក​តាឃ្លាំង​មឿង អ្នក​តាដំ​បង​ដែក ជា​អ្នក​តា​ព្រះ​ស្រុក។ សម័​យ​បច្ចុប្បន្នគោរព ”អ្នកតា​ព្រះ​ចៅ“។

            តើ​គេ​ធ្វើ​បុណ្យ​ឡើង​អ្នក​តា​នៅ​ពេល​ណា?

            រៀង​រាល់​ដើម​ឆ្នាំនីមួយៗ តែង​ប្រារព្វ​ពិធី​ឡើង​អ្នក​តា ដើម្បី​អោយ​អ្នក​តា​ជួយ​ផ្តល់​សេច​ក្តី​សុខ​អោយ​ប្រ​ជា​ជន​ក្នុង​ឆ្នាំ​ថ្មី តាំង​ពី​ដើម​ឆ្នាំ​រហូត​ដល់​ចុង​ឆ្នាំ។

            ពិធី​ឡើង​អ្នក​តា​នៅ​ស្រុក​ខ្មែរ គេ​ធ្វើ​ក្នុង​ខែចេត្រ រហូត​ដល់​ខែ​ពិសាខ ស្រុក​ខ្លះ​ធ្វើ​ក្នុង​ខែ​ចេត្រ ខ្លះទៀត​ធ្វើ​ក្នុង​ខែ​ពិសាខ ប៉ុន្តែ​ភាគ​ច្រើន​ធ្វើ​ក្នុង​ខែ​ពិសាខ។

            ពិធី​ឡើង​អ្នក​តា​ក្នុង​ខែ​ពិសាខ គេ​កំ​ណត់​ធ្វើ​ឡើង​នៅ​ដើម​ខែ ហើយ​គេ​កំ​ណត់​ធ្វើ​នៅ​ថ្ងៃ​អង្គារ ឬនៅ​ថ្ងៃសៅរ៍ (ថ្ងៃដែល​ខ្មោច​អរក្ស​អ្នក​តា​ចូល​ចិត្ត​ទទួល​គ្រឿង​សំ​ណែន)។

            របៀប​គ្រឿង​ក្រយា បូជា​អ្នក​តា មាន​ការ​ប្រែ​ប្រួល​ខ្លះ​ៗ​តាម​សម័យ​និយម។ ពេល​ដែល​គេ​និយម​គោរព​អ្ន​ក​តា​ខ្លាំង គេ​ខំ​ផ្គត់​ផ្គង់​អ្នក​តា​ខ្លាំង​ធ្វើ​អាស្រម​ល្អៗ​ថ្វាយ និង​ស្វែង​រក​អាហារ​ប្រណិតៗ ថ្វាយ​អ្នក​តា​តាម​ចំ​ណង់រហូត​ដល់​ដាក់​ពាក្យ ”អ្នក​តា ចូលចិត្ត​ សោយនេះ​ សោយ​នោះ“។ នៅ​ក្នុង​ស្រុក​ខ្មែរ​សម័យ​បូរាណគេ​លឺ​សុះសាយថា អ្នកតា​ចូល​ចិត្ត​សោយ​សាច់​មនុស្ស សាច់ក្របី ដែល​គេ​សម្លាប់​ថ្វាយ​ស្រស់ៗ ហេតុ​នេះ​បាន​ជា​បុរាណ​យក​មនុស្ស​ទោស​ទៅ​សម្លាប់​ថ្វាយ​អ្នក​តា​ គេ​យក​ក្របី​ថ្វាយ​អ្នក​តា។ ប៉ុន្តែក្រោយៗមក​ទៀត ពេល​ដែល​ឥទ្ធិពល​ពុទ្ធសាសនា ឬកម្លាំង​មនុស្ស​ខ្លាច​បុណ្យ​បាប ក៏លែង​សម្លាប់​មនុស្ស ហើយ​ធ្វើ​ឧបកិច្ច​យក​ក្របី​គោ ទាំង​រស់​ទៅ​ចង​មុខ​អា​ស្រម​ប្រាប់​អ្នក​តា​ថា ថ្វាយ​ទាំង​អស់។ លុះ​ចប់​កិច្ចហើយ គេ​ក៏សុំ​យក​គោ ក្របី​នោះ​ទៅ​វិញ។

            ឥឡូវ​នេះ​គេ​ត្រឹម​ថ្វាយ​សាច់​ជ្រូក​ មាន់ ទា និង​ម្ហូប​អាហារ​ធម្ម​តាប៉ុណ្ណោះ។

សំគាល់ៈ មនុស្ស​ដែល​សម្លាប់​ដោយ​អ្នក​តា ឬ​ខ្មោច​ចូល​សណ្ឋិតហៅថា ”សំនឹង“ ជា​ស្រី​ឬជា​ប្រុស​ក៏បាន​តែ​ឃើញ​តែ​ឃើញ​មាន​ស្រី​ច្រើន​ជាង​ប្រុស។ គេ​ទំនាក់​ទំនង​ចង់ដឹង​រឿង​រាវ​ផ្សេងៗ ពី​អ្នក​តា គឺ​សួរ​ផ្ទាល់​ និង​សំ​នឹង។ អ្នក​តា​សំ​ខាន់ៗ​នៅ​ប្រ​ចាំ​ស្រុក​នីមួយៗរមែង​មាន​រូបសំនឹងជា​ដរាប។

            ប្រ​ដាប់​សំ​រាប់​ថ្វាយ​សំនឹង​មាន កញ្ចក់ ក្រាស ប្រេង​ម្សៅ សំ​លៀក​បំ​ពាក់ និង​ ដាវ​មួយ​ដាក់​លើ​ជើង​ពាន គ្រឿង​ក្រយា​សំនែន…។

III.រាជ​ពិធីឡើង​អ្នក​តាបច្ចុប្បន្ន

            នៅ​ថ្ងៃសៅរ៍​ វេលារសៀល ដើមខែពិសាខ គេ​រៀប​ចំ​ពិធី​ឡើង​អ្នក​តា​តាម​ទំលាប់។ វេលានោះ​មាន​ក្រុម​គ្រូ និង​អ្នក​រាជការ​ក្រសួង​ព្រះ​បរម​រាជ​វាំង​ទៅ​អាស្រម ឆ្ពោះ​ទៅ​អ្នក​តា​ព្រះ​ចៅ​វត្ត​ភ្នំ។ ពេល​ហែទៅ​ដល់​ពួក​បាគ្រូ យកក្រ​យា​បូជា​អណ្តាប់ មាន​ស្លាធម៌ ស្លាត្រួយ ស្លាដម លើគ្រែ ហើយ​មាន​ក្អម​ទឹក ពី​ខាង​មុខ​គ្រែ​យក​កន្ទេល​ខ្នើយ​ក្រាល​ពី​ខាង​មុខ តមក​រៀប​ដាក់​គ្រឿង​ក្រយា​មាន​បង្អែម​ និង​ចំ​អាប។

            លុះ​រៀប​ស្រេច​ហើយ ចាង​ហ្វាង​ក្រុម​បាគ្រូ ឬតំណាង​សូត្រ​ប្រណិត​ធាន​អញ្ជើញ​​ទេវតា អ្នកតា​មក​យក​ក្រយា បូជា​ពាក្យសូត្រ​ជា​សេចក្តី​សង្ខេប​ដែល​រៀប​ចំ​ឡើង​ដោយ​ក្រុម​បាគ្រូ សំ​រាប់​ប្រើ​មួយពេល​ៗ ចប់​ហើយ​សូត្រ​ធម៌ ប្រសិទ្ធិ​ទឹក​មន្ត និង​សូត្រ​ពលិការ​ថ្វាយ​គ្រឿងក្រយា​បូជា​ដល់​អ្នក​តា។ លុះ​ចង់​កិច្ច​ហើយ​ចាង​ហ្វាង​ក្រុម​បាគ្រូ យក​ទឹក​ដែល​ប្រសិទ្ធិ​រួច​ហើយនោះ​ទៅ​ស្រង់​ប្រស់​ព្រំ​ទេវ​រូបជា​ការ​ស្រេច៕ (ដកស្រង់ចេញពី Tourist Guide 2003)

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  វប្បធម៌-អវិយធម៌ 

ព័ត៌មានដែលមានទំទាក់ទំទង

សមត្ថកិច្ចមិន​ទាន់អាចបំភ្លឺ រឿងស្នងការខេត្តព្រះវិហារប្រើកាំភ្លើងបាញ់បោះសេរី   អាន1384ដង សាកលវិទ្យាល័យ១បើក​វគ្គបណ្តុះបណ្តាល ស្តីពីបញ្ហាប្រឈម នឹងដំណោះស្រាយទប់ទល់នឹង បំរែបំរួលអ?...    អាន1601ដង គ្រាន់តែរឿងកម្មង់ម្ហូបយូរក៏អាចវាយ​គ្នាបែកក្បាលបានដែរ   អាន1470ដង លោក ហ៊ុន សែន ព្រមាន​ប្ដឹង​បក​ទៅ​សកម្មជន​បក្ស​សមរង្ស៊ី   អាន1377ដង CCHR ចេញ​របាយការណ៍​​អំពី​ការ​បំពាន​សេរីភាព​បញ្ចេញ​មតិ​នៅ​កម្ពុជា   អាន1371ដង នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកត្រពាំងផ្លុង លោក ស ថេន កាន់តែល្បីល្បាញខ្លាំងរឿងពុករល?...    អាន1625ដង ផ្លូវរថភ្លើងពីភ្នំពេញទៅក្រុងព្រះសីហនុបានដាក់​អោយ​ប្រើប្រាស   អាន1556ដង អត្តបទកែតម្រូវ: មេឧក្រិដ្ឋជនព្រៃឈើ ដែលប៉ុនប៉ងសម្លាប់អ្នកកាសែត១ក្រុមឈ្មោះ ទូច ក្បាលធំ មិ?...    អាន1631ដង លោ​ក ​ប៉ែន​ ស៊ី​ម៉ន​ចូល​និវត្ត​ន៍​នៅ​ថ្ងៃ​ទី​១៥ ​កញ្ញា ​ឆ្នាំ​២០​១៤​ កំពង់​សុំ​ពន្យា​កំ...    អាន1581ដង ជនបរទេសជួលម៉ូតូជិះខ្លួនឯងទទួលរងនូវគ្រោះថ្នាក់ចរាចរណ៍ព្រោះបើកលឿនដូចហោះ   អាន1449ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ក្រុមហ៊ុន ម៉េងឌីលែន ត្រាវកុដ្ធិ បើកលក់ហើយ ប្រមូសិនពិសេស ក្រុមហ៊ុន ម៉េងឌីលែន ត្រាវកុដ្ធិ បើកលក់ហើយ! ១-គម្រោងដីឡូតិ៍ ២-ផ្ទះល្វែងអាជីវកម្ម ៣-ផ្ទះវីឡាលំហែបែបថៃ សូមអានព័ត៌មានលម្អិតដែលមាននៅក្នុងខិតប័ណផ្សព្វផ្សាយខាងក្រោម និងទំនាក់ទំនងសាកសួរព័ត៌មានលម្អ...Read more
វិបត្តិរដ្ឋអ៊ីស្លាម: លោកអូបាម៉ាបាននិយាយថាការគំរាមកំហែងរបស់សហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយ លោកប្រធានាធិបតីបារ៉ាក់អូបាម៉ាបានទទួលស្គាល់ថាទីភ្នាក់ងារសហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយពីការគំរាមកំហែងដែលបានចោទដោយក្រុមបះបោរអ៊ីស្លាមក្នុងប្រទេសស៊ីរីនោះទេ។ នៅក្នុងបទសម្ភាសទូរទស្សន៍ស្មោះត្រង់គាត់បានន...Read more
រថយន្តយក្សដឹកឈើរបស់ក្រុមហ៊ុន ហួតម៉េងរីតា ក្រឡាប់ផ្ងាជើងតៃកុងរបួសធ្ងន់ យោង​តាម​ប្រ​ភព​ព័ត៌មាន​បាន​រាយការណ៍បានឲ្យដឹងថា នៅម៉ោង ៣ រំ​លង​អាធ្រា​ត្រថ្ងៃទី៥ឈាន​ចូល​ថ្ងៃទី៦ ខែ​កញ្ញា ឆ្នាំ២០១៥ យប់មិញនេះ រថយន្តយីឌុប​របស់ ក្រុម​ហ៊ុន​ដី​សម្បទាន ហួតម៉េងរីតា បានក្រឡាប់​ខ្ជាក់ចេញ​សុទ្...Read more
ឧកញ៉ា សឹង សំអុលបញ្ចាឲកូនចៅបើកឡានបុកឡានអ្នកកាសែតខូចខ្ទេចមួយចំហៀង ប្រភភពី​ស្រុក​មេមត់ ​ឲ្យ​ដឹងថារថយន្ត ​ប្រភេទ​យី​ឌុប១ ​គ្រឿងក្បាល​ពណ៌​ ក្រហម​លា​យសពាក់ ​ស្លាក​លេខ ​កំពង់ចាម 3A-3461ផ្ទុក​ឈើ​លេខ​ ១​ប្រភេទ​សុ​ក្រំដែល មាន​មុខកាត់​ធំៗ​ ពេញប្រៀបចំណុះ ​ផ្ទុក​មិន​ក្រោម​ ៤០​...Read more
គ្លីនិកសុខភាព បានព្យួរសេរ៉ូមឲ្យអ្នកជម្ងឺម្នាក់ស្លាប់សាច់ញាតិប្តឹងទារសំណង១ម៉ឺនដុល្លារ បុរស់ម្នាក់ឈ្មោះ យន់សុធា អាយុ៣៣ឆ្នាំ រស់នៅ​ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង​សៀមរាប ត្រូវបានគ្លីនិកឯកជនមួយដែលមានយីហោ គ្លីនិកសុខភាព ស្ថិតនៅភូមិគ្រួស តាម​​ផ្លូវជាតិលេខ៦ ខាង​កើតភ្លើង​ស្តុបទន្លេសាប បាន​ព្...Read more
ម្ចាស់ម៉ាស៊ីនកិនស្រូវ សង់កន្លែងជញ្ជីងថ្លឹងរថយន្តរំលោភមកលើចិញ្ចើមផ្លូវសាធារណៈ ស្នើសុំសមត្ថកិច្ច និងមន្ទីរជំនាញជួយទប់ស្កាត់ផង ចិញ្ចើមផ្លូវកៅស៊ូលេខ៥៣មួយកន្លែង ត្រូវបានម្ចាស់ម៉ាស៊ីនកិនស្រូវម្នាក់ចាក់​ដីរំលោភយកធ្វើជាផ្លូវខ្ពស់ជាងផ្លូវជាតិ ដើម្បីសាងសង់កន្លែងជញ្ជីងថ្លឹងរថយន្តដឹកស្រូវជា ផលប្រយោជន៍​របស់ខ្លួន ជាហេតុអាចធ្វើអោយស្ទះចរន...Read more
ល្បែងកន្ទុយលេខនៅក្នុងផ្សាកំពង់ស្ពឺមានមន្រ្តីខិលខូចជាសមត្ថកិច្ចកាងពីក្រោយ មេឆ្នោតឬហៅថាជាមេកន្ទុយលេខដែលកំពង់ប្រព្រឹត្តយ៉ាងសកម្មនិងដុះស្លែរក្នុងផ្សាកំពង់ស្ពឺក្បែរភ្នែកលោកប៉ូលីស៏និងប៉េអឹម ថែមទាំងក្បែរសាលា ខេត្តកំពង់ស្ពឺផងនោះ ពេល​នេះ​មេឆ្នោត​ទាំង​នេះនៅ​តែ​បន្ត​កត់​និងប្រមូលលុយព...Read more
បុរសស្មោះស្នេហ៍គិតខ្លី សម្រេចចិត្តចងកសម្លាប់ខ្លួនទៅតាមសង្សារ ក្មេងខ្ចីខ្លីប្រាជ្ញាព្រោះតែស្នេហាធ្វើ​អោយ​យុវជន​ម្នាក់សម្រេចចិត្ត​សម្លាប់ខ្លួន ដែល​សាសពជន​រង​គ្រោះត្រូវបាន​ក្រុមគ្រួសារ​ប្រទះឃើញ​ស្លាប់ ដោយ​មាន​ចំណង​ខ្សែ​គោ​ចង​ក​នៅលើ​ដើម​ព្រីង​ខាងក្រោយ​​ផ្ទះប្រមាណ​១...Read more
បទល្មើសអួននេសាទខុសច្បាប់ កើតមានគគ្រឹកគគ្រេងក្នុងស្រុកបរិបូរណ៍ មន្ត្រីជលផលគ្មានការបង្ក្រាបមានតែអ្នកដាក់ខែ នៅឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង បទល្មើស​នេសាទ​ខុសច្បាប់អូសអួន​ទ្រង់ទ្រាយ​ធំ​ បាន​​ធ្វើ​សកម្មភាព​​យ៉ាង​គគ្រឹក​គ​គ្រេង​នៅ​ដែន​​នេសាទ ជា​រៀងរាល់​ថ្ងៃបាន ម៉ាសេរី ហើយ​បទ​ល្មើស​ទាំង​នេះមាន​ភ...Read more
ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនស្រុកអូរយ៉ាដាវ ឡេថាញ់ ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនយ៉ាងគំហុកអាណាធិបតេយ្យទៅប្រទេសវៀតណាមតាមរយៈរថយន្តសាំយ៉ុង និងរថយន្តស៊េរីទំនើបដូចជា លុច្សស៊ីស បាឡែន ធុនត្រា ឡង់គ្រីស័រ ហាយឡែនដ័រជា...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      3035នាក់
ម្សិលមិញ    5789នាក់
សប្ដាហ៍នេះ    20073នាក់
ខែនេះ    127151នាក់
ឆ្នាំនេះ   2585054នាក់
សរុប   51944980នាក់
ថ្ងៃទី 16 ខែ 05 ឆ្នាំ 2024 ម៉ោង 12:36