ព័ត៌មានក្ដៅ

ពាក្យចាស់មួយឃ្លាបានពោលថា ខ្លួនទាបកុំតោង ដៃខ្លីកុំឈោងប្រវាអោបភ្នំ

ដោយៈ រ៉េត សៀមរាប ថ្ងៃទី 20 ខែ 04 ឆ្នាំ 2016 វេលាម៉ោង 12:36 នាទី ចំនួនអានៈ 3033

ពាក្យចាស់​មួយ​ឃ្លាពោលថា “ ខ្លួន​ទាប​កុំ​តោង ដៃខ្លី​កុំឈោង​ប្រ​វា​អោប​ភ្នំ ” ចូរ​ពន្យល់?

ធម្ម​ជាតិ​បាន​បង្កើត​មនុស្ស​កំពស់​នឹង​ភ្នំ មនុស្ស​ក៏​មិន​អាច​នឹង ចាប់​​ឈោង​ប្រ​វា​អោយ​ភ្នំ​អោយ​នៅ​ក្នុង​រង្វង់​ដៃ​បាន​ដែរ។ អាស្រ័យ​ហេតុ​នេះ​ហើយ ទើប​ចាស់​បុរាណ​ចង​ក្រង​ពាក្យ​មួយ​ឃ្លា​ពោល​ថា ខ្លួន​ទាប​កុំ​តោង ដៃខ្លី​កុំឈោង​ប្រ​វា​អោប​ភ្នំ ។ តើ​ពាក្យ​មួយ​ឃ្លាខាង​លើ​មាន​អត្ថ​ន័យ​ខ្លឹម​សារ​ដូច​ម្តេច?

ជា​គន្លឹះជៀស​វាង​ក្នុង​ការ​យល់​ច្រ​ឡំដល់​ការ​ដោះ​ស្រាយ​បញ្ហា​ខាង​លើ យើង​គប្បី​យល់​អត្ថ​ន័យ​នៃ​ពាក្យ “ តោង ឈោង និង ភ្នំ ” ជា​មុន​សិន។ តោង គឺ​សំ​ដៅ​លើ​ការ​លូក​ដៃ​ទាំង​ពីរ ប្រឹង​ចាប់​ដើម្បី​អោយ​ខ្លួន​ឡើងផុត​ពី​ទី​ទាប។ ឈោងចាប់ មាន​ន័យ​ថា ការ​ស្រ​វា​ចាប់​អោយ​ជាប់​នៅ​ក្នុង​ដៃ។ ភ្នំ​ គឺ​ធន​ធាន​ធម្ម​ជាតិ ដែល​មាន​នៅ​លើ​ផែន​ដី ហើយ​វា​កើត​ឡើង ពី​កំ​លាំង​នៃ​ទំ​នើង​ផ្នត់​របស់​ស្នូល​ផែន​ដី រុញ​ច្រាន​ស្រ​ទាប់​ពី​ខាង​ក្រៅ អោយ​ប៉ោង​ឡើង​លើ​មាន​ទំ​ហំធំ និង​ខ្ពស់ឥត​គណនា។

ប្រ​ធាន​បទ​ខាង​លើ​មាន​ន័យ​ថា មនុស្ស​មាន​មាឌ​តូច​ទាប កំ​លាំង​តិច ហើយ​ធម្ម​ជាតិ​ពិត​នៃ​មនុស្ស​នេះ​មិន​អាច​មាន​សមត្ថ​ភាព​តោង​ស្រ​វា​ចាប់ ឬ​អោប​យក​ភ្នំ​ទាំង​មូល​តែ​ម្នាក់​ឯង​បាន​ឡើយ។ ពាក្យ​ថា “ ខ្លួន​ទាប​កុំ​តោង ដៃខ្លី​កុំឈោង​ប្រ​វា​អោប​ភ្នំ ” គឺ​ចង់​បង្ហាញ​ពី​ធាតុ​ពិត របស់​មនុស្ស ហើយ​និង​ភ្នំ​គឺ​មនុស្ស​មាន​មាឌ​តូច​បំ​ផុត​ ឯភ្នំ​វិញ​មាន​​កំ​ពស់​និង​ទំហំ​ធំមហិ​មា ដែល​ហេតុ​ធ្វើ​អោយ​មនុស្ស​ម្នាទាំង​ឡាយ មិន​អាច​មាន​សមត្ថ​ភាព​​ឈោង​ចាប់​ភ្នំ​បាន​ឡើយ តាម​សមត្ថ​ភាព​របស់​មនុស្ស​អាច​ឈោង​ចាប់​វត្ថុ​អ្វី​សព្វ​យ៉ាង​ដែល​មាន​ទំងន់​ និង​មាឌ​តូច​ជាង​ខ្លួន​តែ​ប៉ុណ្ណោះ។ បើ​ប្រៀប​ធៀប​ទៅ​នឹង​ភ្នំ មនុស្ស​អាច​ស្លាប់​បង់​សង្ខា​រ​ដោយ​សារ​តែ​ជំ​រក​ភ្នំ​មួយ​ភាគ​តូច​នៃ​ភ្នំ។ ដូច​នេះ​មនុស្ស​ទាំង​ឡាយ គប្បីមាន​មហិ​ច្ឆ​តា​​ខ្លួន​អោយ​បាន​សម​រម្យ ស្រប​ទៅ​នឹង​សមត្ថ​ភាព​របស់​ខ្លួន​ផង​ដែរ​ទើប​ត្រឹម​ត្រូវ ហើយ​ជៀស​វាង​មាន​ភាព​បរាជ័យ និង​ខាត​បង់​ប្រ​យោជ។ ឯពាក្យ “ ខ្លួន​ទាប​កុំ​តោង ដៃខ្លី​កុំឈោង​ប្រ​វា​អោប​ភ្នំ ” ក្នុង​ន័យ​ធៀប​វិញ​គឺ​ចង់​បញ្ជាក់​ចំ​ពោះ​ការ​រស់​នៅ​របស់​មនុស្ស​ក្នុង​សង្គម​សហ​គមន៍ ឬ​នៅ​ក្នុង​គ្រួសារដែល​មិន​ចេះ​ប៉ាន់​ប្រ​មាណពី​លទ្ធ​ភាព និង​សមត្ថ​ភាព​ផ្ទាល់​ខ្លួន​ហើយ​មាន​មហិច្ឆតា ធំ​ហួស​ហេតុ​​​ដែល​នាំ​អោយ​ខាង​បង់ និង​វិនាស​អន្ត​រា​យ​ដល់​ខ្លួន​ឯង។ ការ​ប្រាថ្នា​ធំ​ហួស​ប្រ​មាណ​នេះ ជា​កត្តា​មួយ​ធ្វើ​អោយ កើត​មាន​នូវ​បញ្ហា​ពិ​បាក​ជា​ច្រើន​ដល់ ការ​រស់​នៅ​របស់​ខ្លួននិង​គ្រួសារ ហើយ​និង​សង្គម​ជាតិ​ផង​ដែរ។ ជាក់​ស្តែង​ក្នុង​សង្គម​របស់​មនុស្ស អ្នក​ខ្លះ​រស់​នៅ​ក្នុង​សង្គម​គ្រួសារ​តូច​ទាប ខ្សត់​ខ្សោយ​អសមត្ថ​ភាព ដោយ​ខ្វះ​ការ​ពិចារ​ណា​ល្អិត​ល្អន់ ធ្វើ​អោយ​គេ​គិត​ខុស​ដោយ​មាន​មហិតច្ឆ​តា​ហួស​ប្រ​មាណ ដោយ​ប្រ​ថ្នា​ចង់​អោយ​ខ្លួន​បាន​ល្អ​លើស​លុប​ដូច​គេ ឬ​មាន​ចិត្ត​ប្រ​តិ​ព័ទ្វ​ទៅ​លើ​កូន​កំលោះ​ក្រ​មុំ​ដែល​រស់​ក្នុង​​អំ​បូរ​ខ្ពង់​ខ្ពស់​ថ្លៃ​ថ្នូរ។ នេះគឺ​ជា​ការ​ប្រមើ​ស្រ​មៃ​មួយ​ដែល​មិន​អាច​ឈាន​ទៅ​រក​ការ​សំ​រេច​ជោគ​ជ័យ​បាន​ឡើយ ហើយ​បែ​ទៅ​ជា​នាំ​មក​វិញ​នូវ​ភាព​ខាត​បង់ ទាំង​ពេល​វេលា​និង​គេរ្តិ៍​ឈ្មោះ​ក្នុង​ការ​រស់​នៅ​ទៀត​ផង។ ផ្សេង​ពី​នេះ អ្នក​ខ្លះ​ទៀត​ដោយ​សេចក្តី​ស្រ​មើ​ប្រ​មៃ​ខ្ពស់​ធ្វើ​អោយ​ខ្លួន​បាន​គិត​ខុស​ហ៊ាន​ប្រ​ព្រឹត្តិ​នូវ​អំ​ពើ​ល្មើស​ច្បាប់​ផ្សេងៗ​ដែល​ជា​ហេតុ​នាំ​អោយ​មាន​ទុក្ខ​ទោស​ជាប់​ខ្លូន។​ អាស្រ័យ​ហេតុ​នេះ​មនុស្ស​ត្រូវ​គិត​ពី​លទ្ធ​ភាព និង​សមត្ថ​ភាព​របស់​ខ្លួន​អោយ​ច្បាស់​លាស់​ជា​មុន​សិន​ មុន​និង​ចាប់​កិច្ច​ការ​អ្វី​មួយ​ ដោយ​ហេតុ​នេះ ហើយ​ទើប​ចាស់​ទុំ​លោក​ពោល​ពាក្យ ប្រៀន​ប្រ​ដៅ “ ខ្លួន​ទាប​កុំ​តោង ដៃខ្លី​កុំឈោង​ប្រ​វា​អោប​ភ្នំ ” នេះ​ជា​មាគ៌ា​សំ​រាប់​ដើរ​ទៅ​រក​ភាព​រីក​ចំ​រើន​ជឿន​លឿន និង​សុភមង្គល់។ សរុប​សេចក្តី​ពាក្យ​ចាស់​ខាងលើ​ ពិត​ជា​មាន​លក្ខណ​ល្អ​ត្រឹម​ត្រូវ សំ​រាប់​អោយ​មនុស្ស​យល់​អំ​ពី​ទង្វើ​ដែល​ត្រូវ​ធ្វើ និង​សមត្ថ​ភាព​ដែល​ខ្លួន​មាន។

តាម​រយៈការ​បក​ស្រាយ​ខាង​លើ ប្រ​ធាន​បទ​មួយ​នេះ​មាន​អត្ថ​ន័យ​ខ្លឹម​សារ ទូលំ​ទូលាយ​សំ​រាប់​អប់​រំ​ទូន្មាន​ប្រៀន​ប្រ​ដៅ​មនុស្ស​អោយ​យល់​អំ​ពី​សមត្ថ​ភាព​ផ្ទាល់​របស់​ខ្លួន ជៀស​វាង​ធ្វើ​អ្វី​អោយ​ហួស​ពី​សមត្ថ​ភាព​ វា​ជា​ហេតុ​នាំ​អោយ​ជួប​ប្រ​ទះ​និង​ការ​ខាត​បង់។ ដូច​នេះ​កូន​ខ្មែរ​ ទាំងឡាយ​គប្បី​ខិត​ខំ​រៀន​សូត្រ និង​ចេះ​ស្វែង​យល់​ពី​ចំ​ណុច​ខ្លាំ​ង និង​ចំ​ណុច​ខ្សោយ​របស់​ខ្លួន​មុន​នឹង​ប្រ​ព្រឹត្តិ​កិច្ច​ការ​ផ្សេងៗ៕ ដោយ លោក សាស្រ្តាចារ្យ ជៀប-អង្គាវឌ្ឈនា

ស្លាក:  ព័ត៌មានថ្មីៗ  សំនេរតែងសេចក្ដី 

ព័ត៌មានដែលមានទំទាក់ទំទង

ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 ព័ត៌មានជាតិ
ប្រជាពលរដ្ឋប្រតិកម្មបិតផ្លូវឡានដឹកដីដែលបណ្តាលអោយខូចផ្លូវក្នុងភូមិរបស់ពួកគាត់ ប្រជាពលរដ្ឋនៅក្នុងភូមិស្វាយព្រៃ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប រាប់រយនាក់តវ៉ាបិតផ្លូវមិនអោយឡានដឹកដីបើក​ព្រោះបង្កអោយខូចផ្លូវក្នុងភូមិរបស់ពួកគាត់។ កាលពីព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ពលរដ្ឋជាច្រើននាក់...Read more
បើកបរក្នុងស្ថានភាពស្រវាំងជោគទៅបុករឺម៉កលក់មីឆាហើយថែមទាំងបង្កហឹង្សា បុរស់ម្នាក់បើកបររថយន្តម៉ាកហៃឡែនឌឺពណ៍ខ្មៅ ពាក់ស្លាកលេខ សៀមរាប 2C-1905 ក្នុងស្ថានភាពប្រវឹងជោគជាំទៅបុករឺម៉កលក់មីឆា ហើយថែមទាំងបង្កហឹង្សាទៅលើបុរសម្នាក់ទៀតដែលធ្វើដំណើរ​តាមដងផ្លូវ ស្ថិតនៅខាងកើតស្ទឹងសៀមរាប ក្...Read more
លោក នូ និច នាយប៉ុស្តិ៍នគរបាលច្រកទ្វេភាគីព្រំដែនដូនរ័ត្នត្រូវគេសង្ស័យថា បានប្រព្រឹត្តអំពើពុករលួយ បើ​តាម​ការ​បង្ហើប​ពី​ក្រុម​ឈ្មួញ​ដឹក​ជ័រកៅស៊ូ និងគ្រាប់ចន្ទី ទៅ​លក់នៅឯ​ស្រុក​យួន នឹង​អាជីវករ​ដឹកទំនិញ​ចេញពី​ស្រុក​យួន​ចូលស្រុកវិញ​ខ្មែរ បានបញ្ជាក់​ថា លោក នូ និច នាយ​ប៉ុស្តិ៍​ច្រក​ដូន​រ័ត្ន បានប្រព្រឹត...Read more
ប្រជាពលរដ្ឋក្នុងភូមិពាមតាអួផ្តិតមេដៃប្តឹងដកមេភូមិដោយចោទថាប្រព្រឹត្តអំពើពុករលួយ (០១) លោក សុខ លឿ មេភូមិពាមតាអួ ឃុំកែវពណ៍ ស្រុកពួក ត្រូវបានប្រជាពលរដ្ឋ១៤១នាក់តំណាងអោយពលរដ្ឋ១៤១គ្រួសាបានផ្តិតមេដៃប្តឹងសុំផ្លាសប្តូរមេភូមិរូបនេះព្រោះតែអសកម្មក្នុងការបម្រើសេវាសាធារណៈដល់ពលរដ្ឋ និងប្រព្រឹត្តអំពើព...Read more
លោកស្រី ឡេង ចាន់នា សុំអោយជួយចុះផ្សាយឯកសារបំភ្លឺ លោកស្រី Leng Channa ម្ចាស់ បុរី ប៊្រីលាន ស៊ីធី នៅព្រឹកថ្ងៃអាទិត្យ ទី០២ ខែតតុលា ឆ្នាំ២០២៣នេះ បានផ្ញើសារតាមតេឡេក្រាមមកកាន់យើងខ្ញុំ (ផ្លុងរ៉េត) សុំអោយជួយចុះផ្សាយឯកសារមួយសន្លឹកដែលមានចំណងជើងថា សេចក្តីប្រកា...Read more
បុរី ប្រីលាន ស៊ីតធី ក្រោយផ្សារលើខេត្តសៀមរាប ចាប់ផ្តើមរង្គោះរង្គើហើយ បុរី ប្រីលាន ស៊ីតធី ក្រោយផ្សារលើខេត្តសៀមរាប ចាប់ផ្តើមរង្គោះរង្គើហើយ។ អតិថិជនរងគ្រោះខលប្រាប់ខ្ញុំជិតមួយឆ្នាំហើយ តែខ្ញុំរងចាំបទសម្ភាសន៍ និងឯកសារគ្រប់គ្រាន់ តែពួកគាត់បាត់ឈឹង គ្មានបទសម្ភាសន៍ គ្មានឯកសារច្ប...Read more
លោក ឡាយសុភ័ណ្ឌ  ហៅបងនាគ ទំលាយវីដេអូគ្លីបគយចល័យយកលុយគាត់មួយខែជាង១០លានរៀល     ខាក្រោមនេះ ជាអត្ថបទចាស់ ដែលបានផ្សាយវគ្គទី១ ខេត្តបន្ទាយមានជ័យ៖ ពលរដ្ឋអ្នករត់ឡានដឹកទំនិញបញ្ញើម្នាក់រងអំពើអយុត្តិធម៌ពីសំណាក់ក្រុមគយ​ចល័យតំបន់ប្រាំដែលជាកូនចៅរបស់លោក ឈួន សោភា ប្រ...Read more
អុញនោះ! បង់លុយឱ្យរាល់ខែចុងក្រោយចាប់រថយន្តយកទៅគាបធើស៊ីមិនបានបញ្ជូនទៅថ្នាក់លើ ពលរដ្ឋអ្នករត់ឡានដឹកទំនិញបញ្ញើម្នាក់រងអំពើអយុត្តិធម៌ពីសំណាក់ក្រុមគយ​ចល័យតំបន់ប្រាំដែលជាកូនចៅរបស់លោក ឈួន សោភា ប្រធានការិយាល័យគយស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥។ លោក បង នាគ ម្ចាស់រថយន្តស៊ី...Read more
សូមរាយការណ៍ជូនថ្នាក់ដឹកនាំក្នុងខេត្តសៀមរាប (វគ្គទី២) សូមរាយការណ៍ជូនថ្នាក់ដឹកនាំក្នុងខេត្តសៀមរាប (វគ្គទី២)៖ ត្រពាំងហែរផ្កាស្ថិតក្នុង ភូមិបុស្ស​ក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប ស្ថិតនៅ​ចំណុចខាងកើតមាត់ត្រពាំង មានគេធ្វើរបង ដាក់លូ ចាក់ដីហុំព័ទ្ធយកមាត់ត្រ...Read more
 លិខិតមិត្តអ្នកអាន
រថយន្តដឹឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្រ្កាប រថយន្តយីឌុបដឹកឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿង ត្រូវបានកម្លាំង រដ្ឋបាលព្រៃឈើ សៀមរាប បានចាប់ ខណៈ​ក្រុម​ ឈ្មួញ​ដឹក​ចេញ ពី​ភូមិសាស្ត្រ​ ខេត្ត​ឧ​ត្ត​រ​មានជ័យ បម្រុង​ឆ្ពោះទៅ ​ទីផ្សារងងឹត​ឯ​ព្រំប្រទល់ ​ប្រទ...Read more
កូនប្រុស៤នាក់ពីការភាពក្នុងចំណោមកូនប្រុស៥នាក់ សុំសប្បុរសធម៌ជួយព្យាបាលជំងឺពិការកូនៗផង គ្រួសារ​កសិករ​ក្រីក្រ ដែលមាន​កូនប្រុស​៤​នាក់ សុទ្ធតែ​ពិការ ត្រូវបាន​ក្រុមការងារ​លេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​កុមារ នាំយក​អំណោយ​មួយចំនួន​ទៅ​ផ្តល់ជូន​ដល់ផ្ទះ​របស់គាត់ នៅ​ព្រឹក​ថ្ងៃទី...Read more
លោក ស៊ុយសែម នៅតែបន្តបើកដៃឱ្យ ហ៊ីបាវី មេកំពង់ផែស្វយ័តភ្នំពេញធ្វើអាជីវកម្មខ្សាច់ដោយមិនដេញថ្លៃ មាន​ការ​រិះគន់​ធ្ងន់ៗថា លោក ស៊ុយ​សែម​ ថ្នាក់​ដឹក​នាំ​ក្រ​សួង​រ៉ែ និង​ថាមពល នៅតែ​​បន្ត​បើក​ដៃ​ឱ្យ ​ ​ហ៊ីបា​​វី មេ​កំ​ពង់ផែ​ស្វ​យ័ត​ភ្នំពេ​ញ ​ធ្វើ​អាជីវកម្ម​ខ្សាច់​ដោ​យ​មិ​ន​ដេញថ្លៃ ដែល​ធ្វើ​អោយ​ក្រុម​អ...Read more
ប៉ាន់មរកត និង ភួងស្រៀវ កំពុងសំងំប្រមូលលុយពីឈ្មួញឈើប្រណិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់? មេ​បរិស្ថាន​ឧទ្យាន​ជាតិ​កំពង់ឆ្នាំង និង​ពោធិ៍សាត់ ប៉ាន់ មរកត ត្រូវ​គេ​សង្ស័យថា ជា​អ្នកបញ្ជា​ឱ្យ​កូនចៅ​ឈ្មោះ ភួង ស្រៀវ អង្គុយ​ប្រមូល​លុយ​ពី ឈ្មួញ​រកស៊ី​ឈើ​ប្រណីត​ក្នុង​ដែន​ចម្រក​សត្វ​ព្រៃភ្នំ ឱ​រាល់​ខេ...Read more
ប្រជាពលរដ្ឋរាប់ម៉ឺននាក់នៅទីលានប្រជាធិបតេយ្យនៅម៉ោង៧:១៥នាទីព្រឹកនេះ យោងតាម​បណ្តាញ​សង្គម​ Facebook បាន​អោយ​ដឹង​ថា ប្រជា​ពលរដ្ឋ​រាប់ម៉ឺននាក់ប្រ​មូល​ផ្តុំ​ជួប​ជុំ​គ្នា​នៅ​ទី​លាន​ប្រ​ជា​ធិប​តេយ្យនៅ​ម៉ោង​៧:១៥នាទីព្រឹកនេះ ក្នុង​ការ​ធ្វើ​មហា​បាតុ​កម្ម​អហឹង្សា។ ...Read more
បទល្មើសនេសាទកើតពេញខេត្តសៀមរាប លោក ព្រិនសាវិន នាយខណ្ឌជលផលធ្វើមិនដឹង មានសេចក្តីរាយការណ៍មកថា បទល្មើស​នេសាទ​គ្រប់​ប្រភេទ​ និង​ឧបករណ៍​នេសាទ​ល្មើស​ច្បាប់​មាន​ដូចជា៖​ប័រ​​ ​អ៊ុយ​ រុញ​ស៊ី​ប​ ​អូស​អួន​ ​អូស​យ៉ាំង​កាវ​ ​សាច់​ស្បៃ​ម៉ុង​ក្រឡា​ញឹក​ជាដើម កំពុង​កើតមាន​ដូច​ភ្លៀងរលឹម...Read more
ជល់មាន់ យូគី បៀអាប៉ោងបើកលេងជាចំហរនៅក្នុងកាស៊ីណូកំពង់សោម ស៊ីធី សេចក្ដីរាយការណ៏បាន​ឲ្យដឹងថាកាលពីថ្មីៗនេះអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានចេញសេចក្ដីប្រកាស​ជា​សាធា​រណៈដល់ម្ចាស់​កាស៊ីណូនានាដែលបានបើកឲ្យពលរដ្ឋខ្មែ​រចូលទៅលេងល្បែងស៊ី​សងនៅក្នុងកាស៊ីណូរប​ស់ខ្លួន ម្ចាស់កាស៊ីណ...Read more
លោក រ័ត្នចាន់ណា មេបញ្ជាការរងប៉េអឹមខេត្តត្បូងឃ្មុំ ជាឈ្មួញជួញដូរឈើប្រណិតយ៉ាងសកម្ម មានសេក្តីរាយ​ករាណ៍មកថា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ​ឈ្មោះ រ័ត្ន​ចាន់ណា មិនបាន​​អនុវត្តន៍​ឱ្យបាន​ត្រឹមត្រូវ តាម​តួនាទី​និង​ភារកិច្ច​របស់​ខ្លួន​នោះទេ​ តែ​ផ្ទុយ​ទៅ​វិញ​លោក រ័ត្នចាន់ណា កំព...Read more
អង្គការតម្លាភាពកម្ពុជាថា ៖ ប្រព័ន្ធសុចរិតភាពនៅប្រទេសកម្ពុជា នៅមានភាពទន់ខ្សោយនៅឡើយ កាលពី​ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៤ ម្សិលមិញ អង្គការ​តម្លាភាព​កម្ពុ​ជា បានចេញ​ផ្សាយ​នូវ​របាយការណ៍ ដែល​ខ្លួន​ខិតខំ​ស្រាវជ្រាវ​ចងក្រង​អស់​រយៈពេល២ឆ្នាំ ដោយ​វាយតម្លៃ​ទៅលើ​ស្ថាប័ន​ចំនួន១៣ រាប់ទាំង​ស្ថាប័ន​តុល...Read more
ទាហានសឹករងរារាំងមិនអោយប៉ូលីសសាងសង់ប៉ុស្តិ៍ព្រំដែន កម្លាំងនគរបាល​វិរៈ​សេនា​តូច​ការពារ​ព្រំដែន​គោក​៨០៧​ បានសង់ប៉ុស្តិ៍នគរបាល ការពារ​ព្រំ​ដែនថ្មី នៅ​ចំណុច​បង្គោល​សីមា​លេខ​២៧ ឬ​ផ្លូវ​ព្រំដែន​លេខបូក ក្នុងភូមិ​ធ្លក ឃុំ​បន្ទាយឆ្មារ ស្រុក​​ថ្មពួក​ខេត្តបន្ទាយ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      4474នាក់
ម្សិលមិញ    6833នាក់
សប្ដាហ៍នេះ    37941នាក់
ខែនេះ    407350នាក់
ឆ្នាំនេះ   2417889នាក់
សរុប   51777815នាក់
ថ្ងៃទី 27 ខែ 04 ឆ្នាំ 2024 ម៉ោង 08:53