ស្ត្រីរងអយុត្តិធម៌ពីររូប ប្តឹងចៅក្រមម្នាក់និងក្រឡាបញ្ជីម្នាក់ទៅក្រសួងយុត្តិធម៌

ដោយៈ ផ្លុងរ៉េត ខេត្តសៀមរាប ថ្ងៃទី 16 ខែ 10 ឆ្នាំ 2024 វេលាម៉ោង 10:15 នាទី ចំនួនអានៈ 1873

ខេត្តព្រះវិហារ៖ លោកចៅក្រមម្នាក់​ និងក្រឡាបញ្ជីម្នាក់ទៀតនៃសាលា​ដំបូងខេត្តព្រះវិហារ​ ត្រូវបានស្ត្រីពីររូបដែលរង​អយុត្តិធម៌ក្នុងរឿងវិវាទដីធ្លី សម្រេចចិត្តដាក់ពាក្យប្តឹងទៅក្រសួងយុត្តិធម៍ ដើម្បីមានវិធានការផ្លូវច្បាប់ករណីលោកចៅក្រម និងលោកក្រឡាបញ្ជីលាក់បាំងឯកសារភស្តុតាងក្នុងសំណុំរឿង និងសាក្សី។

ស្ត្រីដែលជាដើមបណ្តឹងទី១ឈ្មោះ ទួន ចន្រ្ទា​ អាយុ​៥០​ឆ្នាំ មានទីលំនៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងខេត្តសៀមរាប។ ស្រ្តីទី២ឈ្មោះ អៀង ងីម​ អាយុ៥៥ឆ្នាំ មានទីលំនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង-​ខេត្ត​សៀមរាប។

ចំណែកចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តព្រះវិហារ ដែលត្រូវស្ត្រីទាំងពីរខាងលើប្តឹងមានឈ្មោះ ជឹម សូជាថា ភេទប្រុស ​និងក្រឡាបញ្ជីឈ្មោះ កែវ បុលសម្បត្តិ​ ភេទប្រុស។

យោងតាមពាក្យបណ្តឹងនៅក្រសួងយុត្តិធម៌ លេខៈ798 ម៉ោង8និង50នាទី ចុះថ្ងៃទី២៣ ខែកញ្ញា​ ឆ្នាំ​២០២៤ របស់ស្ត្រីពីររូបខាងលើ​បាន​បង្ហាញថា​ សុំប្តឹងឈ្មោះ ជឹម សូជាថា ភេទប្រុស​ជាចៅក្រមស៊ើបសួរនៅសាលា​ដំបូងខេត្តព្រះវិហារ និងសុំប្តឹងឈ្មោះ កែវ បុលសម្បត្តិ​ ភេទ​ប្រុស​ ជាក្រឡាបញ្ជីនៅសាលាដំបូងខេត្តព្រះវិហារ។ ពាក់ពន្ធ័ករណីមិនកោះហៅសាក្សី និងបានដកពាក្យបញ្ចូលសាក្សីរបស់នាងខ្ញុំចេញពីសំណុំរឿង​ ដើម្បីលាក់បាំងសាក្សីរបស់នាងខ្ញុំក្នុងការស្វែងរកយុត្តិធម៍។ យោងតាមសំណុំ​រឿងព្រហ្មទណ្ឌលេខៈ៤៦៣ ចុះថ្ងៃទី១៨ ខែតុលាឆ្នាំ ២០​២៣​ របស់អយ្យការអមសាលាដំបូងខេត្តព្រះវិហារ​។

លិខិត​បញ្ជាក់ថា​ កាលពីថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០២៤ នាងខ្ញុំបានដាក់ពាក្យបញ្ចូលសាក្សីដែលមានវាយត្រាលេខចូល៥៤៥ រដ្ឋបាលសាលាដំបូងត្រឹមត្រូវ ក្នុងកម្មវត្ថុបញ្ចូលសាក្សីចំនួន០៥រូប​ដើម្បីអោយចៅក្រមស៊ើបសួរកោះហៅមកសាកសួរជាប្រយោជន៍ដល់នាង​ខ្ញុំស្វែងរកយុត្តិធម៍ និងភាពត្រឹមត្រូវក្នុងសំណុំរឿងព្រហ្ម​ទណ្ឌលេខៈ៤៦៣របស់អយ្យការអមសាលាដំបូងខេត្តព្រះវិហារ។ ផ្ទុយទៅវិញសំណុំរឿងលេខៈ៤៦៣ ចុះថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ របស់អយ្យការសាលាដំបូងខេត្តព្រះវិហារ​ លោកក្រឡាបញ្ជី កែវ បុលសម្បត្តិ និងចៅក្រម ជឹម សុជាថា មិនបានកោះហៅសាក្សីរបស់នាងខ្ញុំទៅសាកសួរនោះទេ ថែមទាំងដកលិខិតសុំបញ្ចូលសាក្សីរបស់នាងខ្ញុំចេញ​ ហើយបញ្ជូនរឿងទៅចៅក្រមជំនុំ​ជម្រះតែម្តង ក្នុងចេតនាអោយចៅក្រមជំនុំជម្រះភាន់​ច្រឡំ។

ក្រៅពីខ្លឹមសារក្នុងពាក្យបណ្តឹង លោកស្រី ទួន​ ចន្ទ្រា​ ក៍បានអោយដឹងតាមប្រពន្ធ័តេឡេក្រាមថា រឿងរ៉ាវបានកើតឡើងលើដីជម្លោះក្នុងភូមិស្រយង់ខាងជើង ឃុំស្រយង់​ ស្រុកគូលែន​ ក្នុងខេត្តព្រះវិហារ ហើយរូបគាត់​(ទួនចន្រ្ទា)​បានរកសាក្សីពីទីតាំងកើតហេតុដាក់ជូនតុលាការសម្រាប់ផ្តល់ព័ត៍មានពិត ប៉ុន្តែលោកចៅក្រមនិងក្រឡាបញ្ជីខាងលើ មិនកោះហៅសាក្សីទាំងនោះទៅសាកសួរទេ​ បែជាទៅហៅសាក្សីដែលនៅភូមិនិងឃុំផ្សេងសួរនាំទៅវិញ។ទង្វើរបស់មន្ត្រីតុលាការ​ ខេត្តព្រះវិហារទាំងពីរូបខាងលើ គឺត្រូវបានគេសង្ស័យថាមានគំនិតទុច្ចរិតនិងមានចេតនាលាក់បាំងព័ត៍មានដើម្បីអោយតុលាការដាក់ទោសកំហុសមកលើរូបគាត់(ទួន​ចន្រ្ទា) ។  

លោកស្រីទួន​ចន្រ្ទា​ បញ្ជាក់ថាក្រោយពេលផ្សព្វផ្សាយព័ត៍មាននេះហើយ ប្រសិនបើភាពយុត្តិធម៍នៅតែមិនមានចំពោះលោកស្រីទេនោះ លោកស្រីនឹងមិនថយ​ក្រោយឡើយ គឺបន្តប្តឹងទៅអង្គភាពប្រឆាំងអំពើពុក​រលួយ(ACU)​រហូតទទួលបាន​ភាពយុត្តិធម៍។ ប៉ុន្តែលោកស្រីរំពឹងថា ក្រសួងយុត្តិធម៍ នឹងមិនលើកលែងចំពោះមន្ត្រីប្រព្រឹត្តអំពើខុសច្បាប់នោះឡើយ។

សូម​បញ្ជាក់​ជូន​ថា​ ដើមចមដែលនាំអោយមានហេតុការណ៍ប្តឹងផ្តល់នេះកើតឡើង គឺផ្តើមចេញពីទំនាស់ដីធ្លីរវាងពលរដ្ឋ១ក្រុម និងស្ត្រីរងគ្រោះពីររូបជាដើមបណ្តឹងខាងលើ ដែលដីនោះមានទីតាំង​នៅក្នុងភូមិស្រយង់ខាងជើង ឃុំស្រយង់​ ស្រុកគូលេន ខេត្តព្រះវិហារ។

តាមការបញ្ជាក់របស់លោកស្រីទួនចន្រ្ទា ដីខាងលើនេះរូបគាត់បានកាន់កាប់តាំងពីឆ្នាំ២០០៨មានឯកសារត្រឹមត្រូវ។ ប៉ុន្តែនៅកំឡុងឆ្នាំ២០១៧មានជន​ខិលខូច១ក្រុមលួចធ្វើលិខិតកាន់កាប់(ក្លែង)​ជាន់លើប្លង់របស់គាត់​ ដែលជាលក្ខណ:ឃុបឃិតគ្នាជាប្រពន្ធ័​នៅឆ្នាំ២០១៩ ពេលជម្ងឺកូវិដ19 រាតត្បាត​ ក្រុមជនខាងលើបានលួចសាងសង់ខ្ទមនៅលើដីរបស់គាត់។ ទួនចន្រ្ទាបញ្ជាក់ថា ខ្ញុំជាម្ចាស់ដីដាក់សាក្សីគេមិនហៅទៅសាកសួរ​ បែជាហៅសាក្សីភាគីរំលោភកាន់​កាប់ដីទៅសាកសួរទៅវិញ នេះហើយហេតុផលដែលនាំអោយមានការប្តឹងផ្តល់ បែបនេះ។

អង្គភាពសារព័ត៌មានយើងពុំទាន់អាចសុំការពន្យល់ពីលោកចៅក្រម ជឹម សូជាថា និងលោកក្រឡាបញ្ជីឈ្មោះ កែវ បុលសម្បត្តិ​ បានទេព្រោះគ្មានលេខទូរស័ព្ទសម្រាប់ធ្វើការទំនាក់ទំនង។ អង្គភាពសារព័ត៌មានយើងរងចាំការបកស្រាយបំភ្លឺរាល់ម៉ោងធ្វើការពីថ្ងៃចន្ទដល់ថ្ងៃសុក្រ៕ ផ្លុង រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ត្រកូល​​ប្រាក់​ចាប់ផ្តើមធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​ក្នុង​ខេត្ត​ព្រះ​សី​ហនុ​អាងខ្នង ​លោក ​ស...    អាន1909ដង លោក ស្វាងសីហា និងម្តាយបង្កើត សង្ឃឹមថាតុលាការនឹងផ្តល់ភាពយុត្តិធម៌រឿងជម្លោះដីធ្លីក្នុងគ?...    អាន1653ដង សុខពិសី និងជម្រះមន្ទិលរឿងគេចោទថាមានផ្ទៃពោះ   អាន1842ដង លោក​ឧកញ៉ា តាំងសេងហាក់ ត្រូវឃាត់​ខ្លួន​ពាក់ព័ន្ធគ្រឿងញៀន   អាន1819ដង មនុស្សប្រុសស្រីតែងរឮកគ្នាដោយហេតុ ៦យ៉ាង   អាន2234ដង សហភាពអឺរ៉ុបព្រមានថា បន្លែពីវៀតណាម មានបាក់តេរីអាចបង្កគ្រោះថ្នាក់ដល់សុខភាព   អាន2880ដង ក្រុមហ៊ុនលក់សំបុត្រអង្គររបស់លោក សុខគង់ កំពុងរឹតត្បិតសេរីភាពអ្នករតតាក់ស៊ី   អាន1686ដង មិនទាន់ទាំងបានចេញការចរនាបទថ្មីផង អាខ្លោងទ្វារចាស់ត្រូវបានឆេះគ្មានសល់ផេះ   អាន2302ដង ជនដៃដល់ជិត១០នាក់ស្លៀកពាក់ប៉ារ៉ាតាំងខ្លួនជាប៉េអឹមដឹកឈើខុសច្បាប់ប្រើអំពើហឹង្សាលើអ្នកក?...    អាន1616ដង លោកម៉ូ-សឿមនាយការិយាល័យក២ភូមិភាគ៤ កំពុងរកស៊ីដឹកឈើខុស ច្បាប់ចិញ្ចឹមមេកើយ    អាន1879ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក ឡុងសំអឿន នគរបាលសេដ្ឋកិច្ចក្រសួង ដាក់ប៉ុស្តិ៍ជជុះប្រមូលលុយពីឈ្មួញដឹកឈើនិងទំនិញ ផ្អើលប៉ែកឧត្តរ លោក​ប៉ូលីស​សក្តិ​៤ ឡុងសំអឿន ជា​ប្រធាន​ផ្នែក​ភស្ដុភារ ការិយាល័យ​រដ្ឋបាល​សរុប​នាយកដ្ឋាន​ន​គរ​បាល​​ប្រ​ឆាំង​​បទ​ល្មើ​ស​សេដ្ឋ​កិច្ច​​ក្រ​សួង​​មហាផ្ទៃ និង​​លោក យិនប្រសិទ្ធ ប្រ​ធាន​​ក្រុម​​ប្រ​តិបត្តិ​​ការណ...Read more
ជីវប្រវត្តិរូបសង្ខេប បទពិសោធការងារ និងសញ្ញាប័ត្ររបស់លោកឈាងវុន (ចុចអានបានដឹងច្បាស់) នៅវេលាម៉ោង១១និង១០នាទី ព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦នេះលោក ឈាងវុន បានទូរស័ព្ទមក​លោក ផ្លុងរ៉េត ចាងហ្វាង​សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ សាជាថ្មីម្តងទៀតសុំអោយដកស្រង់ឯកសារពីគណនីបណ្តាញសង្គមរបស់លោក ដែល​លោក​បា...Read more
ចំណងដៃថ្ងៃអាទិទ្យ៖ ចុច  អានបទកំណាព្យ ដ៏ពិរោះកម្រនិងបានលឺពីមុនមក (បើមិនអានច្បាស់ជាស្តាយក្រោយ) បទកំណាព្យដែលអ្នកកម្របានលឺ បានអាន បានស្តាប់ពីមុនមក តែឥឡូវបានមកដល់ហើយ បទកំណាព្យដ៏សែនពិរោះនេះ និងចូលខ្លួនមកបំពេអារម្មណ៍របស់លោកអ្នក អោយ​សើច​សប្បាយលាយឡំជាមួយទឹកភ្នែកក៏អាចថាបាន។ តោះចាំអីទៀតចុចលើ​រូបភាពខាងក្...Read more
ពលរដ្ឋសាទរចំពោះ ក្រុមហ៊ុនស៊ូជីង និងក្រុមហ៊ុនស៊ីផេក ត្រូវបានសម្តេចហ៊ុនសែនចេញលិខិតបញ្ជាអោយបិតការលក់សំបុត្រអោយភ្ញៀវទេសចរណ៍តាមច្រកនានានៃបឹងទន្លេសាប ប្រ​ជា​ពល​រដ្ឋ​ខេត្ត​សៀម​រាប​បាន​សាទរ​ចំ​ពោះ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានបញ្ជាឲ្យ ក្រុមហ៊ុនស៊ូជីង (Sou Ching Port Investment) និងក្រុមហ៊ុនស៊ីផេក(Sea Pac Investment) បិទ​រ...Read more
ដីភ្នំធំនៅខេត្តបន្ទាយមានជ័យប្រឈរមុខរលាយហិនហោចបើសិនជាអជ្ញាធរពាក់ពន្ឋ័នៅតែធូរលុង ដី​ភ្នំ​នៅ​ស្រុក​មង្គលបូរីខេត្ត​បន្ទាយមានជ័យជាច្រើន​កន្លែង​កំពុង​ប្រឈម​នឹង​ការ​ឈូសឆាយ កាយ​យក​អាច​ម៏​ដី​លក់​យ៉ាង​អណាធិបតេយ្យ បំភ្លេច​បំផ្លាញ​ភ្នំ​ធម្មជាតិ ពី​សំណាក់​ក្រុម​ជនខិលខូច ដោយ​គេ​ពុំ​ដឹង​ថា ការ...Read more
បែកធ្លាយលិខិតអាណាមឹក រឿងអធិការក្រុងប្រព្រឹត្តអំពើពុករលួយ លិខិតអនាមិកជាច្រើនសន្លឹក ត្រូវគេឃើញនៅមុខអធិការនគរបាលក្រុងសៀមរាប និងមុខស្នងការដ្ឋាននគរបាលខេត្តសៀមរាបកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥ ដែលក្នុងនោះស្នើឲ្យលោកស្នងការនគរបាលខេត្ត មានវិធានការ ទៅលើលោកអធិការនគរប...Read more
ប៉េអឹមស័ក្ត២ម្នាក់វៃស្រីម៉ាស្សា និងបង្កអោយខូចខាតទ្រព្យសម្បត្តិ តែគ្មានសមត្ថកិច្ចណាហ៊ានឃាត់ខ្លួនឡើយ នៅ​ម៉ោង​ប្រ​ហែល​១១​យប់​ថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០១៥ មាន​ប៉េអឹម​​ស័ក្ត២ម្នាក់​​​ឈ្មោះ មិត្តសៅ អត្តលេខ ០៥១០៦៩ បាន​ប្រើ​អំ​ពើ​ហឹង្សា​ទៅ​លើ​ស្ត្រី​ម៉ាស្សា​ ដែល​ហាង​មាន​យី​ហោ ម៉ារ៉ាឌីម៉ាស្សា ស្ថិត​នៅ​ភូមិត...Read more
ជល់មាន់ យូគី បៀអាប៉ោងបើកលេងជាចំហរនៅក្នុងកាស៊ីណូកំពង់សោម ស៊ីធី សេចក្ដីរាយការណ៏បាន​ឲ្យដឹងថាកាលពីថ្មីៗនេះអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានចេញសេចក្ដីប្រកាស​ជា​សាធា​រណៈដល់ម្ចាស់​កាស៊ីណូនានាដែលបានបើកឲ្យពលរដ្ឋខ្មែ​រចូលទៅលេងល្បែងស៊ី​សងនៅក្នុងកាស៊ីណូរប​ស់ខ្លួន ម្ចាស់កាស៊ីណ...Read more
អ្នកគ្រប់គ្រង​អគ្គីសនី​ខេត្ត ចែកចាយអគ្គីសនីមិនមានតម្លាភាពបន្ទាប់ពីខ្យល់វាយបាក់បង្គោលភ្លើងនៅស្រុកក្រលាញ់២៦ដើម ពលរដ្ឋ​ខេត្ត​សៀមរាប​​បាន​ធ្វើ​ការ​រិះ​គន់ធ្ងន់ៗថា អ្នក​គ្រប់គ្រង​អគ្គី​សនីខេត្តបានធ្វើការ​​ចែក​ចាយ​ភ្លើង​មិន​មាន​តម្លា​ភាព​បន្ទាប់​ពី​ភ្លើង​បាន​ដាច់ ដោយ​សាខ្យល់​បក់លាយភ្លៀង​បណ្តាល​អោយ​បង្គោល​ភ្លើង​បាន...Read more
លោកមេគយ ឈួន ហៃប្រធានស្តីទីស្នាក់ការគយ និង លោក យិន ផល្លី កំពុងប្រព្រឺត្តអំពើពុករលូយពេញទំហឹង ក្រោយ​ពី​មា​នការ​រិះគន់​និង​កាសែ​ត​ ក្នុង​ស្រុក​មួយ​ចំនួនចុះ​ផ្សាយ​ពី​ភា​ពពុករ​លួយ ​របស់​ម​ន្ត្រីគ​យ​នៅ​ច្រក​ទ្វារ​អ​ន្តរជាតិ​​ប៉ោយប៉ែ​តខេត្ត​បន្ទាយមាន​ជ័យ ​ ដែល​បាន​​បើក​ដៃ​ឲ្យ​ឈ្មួញ​តូ​ចធំនាំចូ​ល​ទំ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      32499នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    74832នាក់
ខែនេះ    222105នាក់
ឆ្នាំនេះ   2966409នាក់
សរុប   56565305នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 16:50