ពលរដ្ឋមួយគ្រួសារក្នុងចំណោមគ្រួសារជាច្រើនអំពាវនាវសុំរកយុត្តិធម៌

ដោយៈ Sieam Reap Kompong Thom ថ្ងៃទី 24 ខែ 06 ឆ្នាំ 2024 វេលាម៉ោង 02:01 នាទី ចំនួនអានៈ 6264

ខេត្តកំពង់ធំៈ ពលរដ្ឋមួយគ្រួសារ រស់នៅភូមិសាលា ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ លើកដៃសំពះសុំអាជ្ញាធរ មន្ត្រីជំនាញ និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ មេត្តជួយផ្តល់យុត្តិធម៌ជូនពួកគាត់ផង ព្រោះដីស្រែអាស្រ័យផលជិត៥ហិតា របស់គាត់ត្រូវបានជនខិលខូចមានបំណងរំលោភបំពានយកជាកម្មសិទ្ធិផ្ទាល់ខ្លួន។

អ្នកមីង សន ស៊ឺន អាយុ៥៨ឆ្នាំ និងស្វាមីឈ្មោះ គឹម ហ៊ុន អាយុ៦១ឆ្នាំ ដែលមានអាសយដ្ឋានដូចខាងលើ មានដីស្រែប្រាំងនៅវាលក្រោមតំព្រៃលិចទឹកដែលរដ្ឋកាត់ឆ្វៀលហើយ ចំនួន ៤៨៦០០ ម៉ែត្រការ៉េ ដែលបានទិញតពីប្រជាពលរដ្ឋពីរគ្រួសារដូចខាងក្រោម៖

១-ឈ្មោះ ហួត លាយ (ប្តី) ឆ្នាំកំណើត ១៩៤៧ សញ្ជាតិខ្មែរ និង ប្រពន្ធឈ្មោះ ប៉ូ សារិន ឆ្នាំកំណើត ១៩៤៩ សញ្ជាតិខ្មែរ រស់នៅឃុំ អូឬស្សី៤ ខណ្ឌ៧មករា ក្រុងភ្នំពេញ បានផ្ទេសិទ្ធិដីមួយកន្លែងដែលមានទំហំ ២២០០០ ម៉ែត្រការ៉េ ដែលមានអាសយដ្ឋាន ភូមិខ្សាច់ល្អិត ឃុំចុងដូច ស្រុកបារាយណ៍ ខេត្តកំពង់ធំ អោយទៅឈ្មោះ គឹម ហ៊ុន (ប្រី) និង ឈ្មោះ សន ស៊ឺន (ប្រពន្ធ) កាលពីថ្ងៃទី២៩ ខែមិនា ឆ្នាំ២០១៧។

២-ឈ្មោះ ហេង គឹមថូ (ប្តី) ឆ្នាំកំណើត ១៩៤៩ សញ្ជាតិខ្មែរ និង (ប្រពន្ធ) ឈ្មោះ ជីវ ស៊ីថុន ឆ្នាំកំណើត ១៩៥៤ សញ្ជាតិខ្មែរ រស់នៅឃុំ អូឬស្សី៤ ខណ្ឌ៧មករា ក្រុងភ្នំពេញ បានផ្ទេសិទ្ធិដីមួយកន្លែងដែលមានទំហំ ២៦៦០០ ម៉ែត្រការ៉េ ដែលមានអាសយដ្ឋាន ភូមិខ្សាច់ល្អិត ឃុំចុងដូច ស្រុកបារាយណ៍ ខេត្តកំពង់ធំ អោយទៅឈ្មោះ គឹម ហ៊ុន (ប្រី) និង ឈ្មោះ សន ស៊ឺន (ប្រពន្ធ) កាលពីថ្ងៃទី២៩ ខែមិនា ឆ្នាំ២០១៧។

លោក គឹម ហ៊ុន និង អ្នកមីង សន ស៊ឹន តាំងតែពីគាត់បានទិញដីពីរប្លង់ខាងលើនេះនៅឆ្នាំ២០១៧ ពួកគាត់ពុំដែលទុកដីឱ្យនៅទំនេរចោលនោះទេ គឺពួកគាត់បានធ្វើស្រែជារៀងរាល់ឆ្នាំពុំដែលអាក់ខានឡើយ។ លុះដល់អំឡុងខែគុម្ភៈ ឆ្នាំ២០២៤នេះ ខាងសូរិយោដីស្រុកប្រារាយណ៍បានចុះបាញ់ប្លង់កំណត់ព្រំប្រទល់ជូនពលរដ្ឋ លោកពូ គឹម ហ៊ុន និង អ្នកមីង សន ស៊ឺន ពុំបានចូលរួមទេ ព្រោះមិនមានអាជ្ញាធរណាជូនដំណឹងពួកគាត់ទេ។ ក្រោយមកពួកគាត់ពីនាក់ប្តីប្រពន្ធបានសាកសួរអាជ្ញាធរ និងសាកសួរខាងសូរិយោដី ដែលចុះបាញ់ប្លង់ ទើបដឹងថា ពួកគាត់មិនមានឈ្មោះលើដីស្រែខាងលើនេះទេ មានតែឈ្មោះ ប៉េង ឃាង ទៅវិញ។

ប្រជាពលរដ្ឋជាច្រើនគ្រួសារដែលជាអ្នកធ្វើស្រែអាស្រ័យផលនៅក្បែរដីអ្នកមីង សន ស៊ឺន បានអះអាងប្រាប់អ្នកយកព័ត៌មានយើងថា ដីស្រែដែលអ្នកមីង សន ស៊ឺន ធ្វើស្រែអាស្រ័យផលខាងលើនេះ ពិតជាដីរបស់គាត់មែន ព្រោះពួកគាត់ធ្វើស្រែនៅទីនោះយូរឆ្នាំណាស់មកហើយ ពុំដែលមានអ្នកណាមកអះអាងថា ជាដីរបស់ខ្លួនឡើយ ទើបតែពេលថ្មីៗនេះលេចលឺមានឈ្មោះ ប៉េង ឃាង មកបាញ់ប្លង់ព័ទ្ធយកដីរបស់គាត់ទៅវិញ។

កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ អ្នកមីង សន ស៊ឺន បានដាក់ពាក្យបណ្តឹងទៅសាលាឃុំចុងដូង ហើយនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ អ្នកមីង សន ស៊ឺន បានដាក់ពាក្យបណ្តឹងទៅសូរិយោដីស្រុកបារាយណ៍ ដើម្បីឱ្យអាជ្ញាធរ និងមន្ត្រីជំនាញជួយទប់ស្តាក់ក្នុងការចេញប្លង់ទៅឱ្យឈ្មោះ ប៉េង ឃាង ព្រោះដីនេះជាដីស្របច្បាប់ដែលគាត់បានអាស្រ័យផលតាំងតែពីឆ្នាំ២០១៧ និងមានលិខិតស្នាមទិញលក់ត្រឹមត្រូវ។

កាលពីរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ លោក ប៊ី មីន អនុប្រធានសូរិយោដីស្រុកបារាយណ៍បានប្រាប់អ្នកយកព័ត៌មានយើងថា សុំឱ្យភាគីទាំងសងខាងទៅចចារគ្នានៅសាលាឃុំចុងដូច បើចចារមិនត្រូវ ខាងសូរិយោដីមិនចេញប្លង់ឱ្យទាំងសងខាង។ នៅរសៀលថ្ងៃដដែលនេះផងដែរ លោក កែវ អូក មេឃុំចុងដូងបានសន្យាថា នឹងកោះហៅភាគីទាំងពីរមកដោះស្រាយគ្នានៅសាលាឃុំនៅក្នុងសប្តាហ៍នេះ តែមិនទាន់កំណត់ថ្ងៃនោះទេ។

នៅរសៀលម៉ោង១និង៣៥នាទី ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤នេះ លោក ប៉េង ឃាង បានប្រាប់អ្នកយកព័ត៌មានយើង តាមទូរស័ព្ទថា ដីជាង៦០ហិតានោះលោកបានទិញតាំងតែពីឆ្នាំ២០០៨មកម្លេះ ហើយបើមានភាគីណាអំអាងថាជាដីរបស់ខ្លួនសុំឱ្យគាត់កាន់ឯកសារយកមកតទល់គ្នាចុះលោក មិនបដិសេធនោះទេ។ លោក ប៉េង ឃាង បន្ថែមថា ខាងសាលាឃុំពុំទាន់កោះហៅគាត់នៅឡើយទេ បើហៅថ្ងៃណាលោកនឹងចូលដោះស្រាយ៕ ដោយ៖ ផ្លុង រ៉េត

 

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ស្នងការនៃស្នងការដ្ឋានន?...    អាន2106ដង ឪពុកបង្កើតឃុបឃិតជាមួយអ្នកក្រៅយកដីកូនលក់   អាន2131ដង ព្រៃឈើ សួនឧទ្យានជាតិវរៈជ័យរងការកាប់បំផ្លាញដោយមាន​ការ​បើក​ភ្លើង​ខៀវ​ពី​សមត្ថកិច្ច   អាន1567ដង កក្រើកឡើងវិញហើយមេឈ្មួញបំផ្លាញព្រៃឈើដ៏ល្បី ឈ្មោះ ហូវ ជីវ៉ៃ ប្រចាំទិសឦសាន   អាន1993ដង ​ប៉ែន​វណ្ណា​រិ​ទ្ធ​ មាន​អ្នកដើរ​ប្រមូល​លុយ​ពីបទ​ល្មើស​នេសាទ​យកទៅ​ជូន   អាន1720ដង សកម្មជន​ដីធ្លី​បឹងកក់ ទៅ​ទទួល​រង្វាន់​នៅ​អាមេរិក​   អាន1725ដង មេបញ្ជា​ការ​អាវុធ​ហត្ថ​រាជធានី​​ភ្នំពេញ​ត្រូវ​ដក​ហូត​តំណែង   អាន1735ដង បទល្មើសនេសាទកើតពេញខេត្តសៀមរាប លោក ព្រិនសាវិន នាយខណ្ឌជលផលធ្វើមិនដឹង   អាន2468ដង សេចក្តី​ជូន​ដំ​ណឹងះ ស្តី​ពី​ស្ថាន​ភាព​​អា​កាស​ធាតុ​ និង​ស្ថាន​ភាព​ទឹក​ជំ​នន់   អាន1580ដង ចាប់រថយន្តដឹកឈើក្រញូងនិងមនុស្ស២នាក់តាំងពីព្រឹក ដល់ម៉ោង៤ល្ងាចទើបរាយការជូនព្រះរាជអាជ្ញ?...    អាន1801ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ពិធីប្រកាសផ្ទេរមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៥នេះ ពិធីប្រកាសផ្ទេរមុខ​តំណែង​មេបញ្ជាការកង​រាជ​អាវុធហត្ថ​​ខេត្ត​សៀមរាប បាន​ធ្វើ​ឡើង​នៅ​ទីបញ្ជាការកង​រាជអាវុហត្ថ​ខេត្ត ក្រោម​អធិបតីភាពរបស់ឯកឧត្តម​ សៅ សុខា មេបញ្ជាការ​រង...Read more
ប្រជាពលរដ្ឋកម្ពុជាកំពុងជួបជុំនៅមុខស្ថានទូតអាមេរីកដើម្បីដាក់ញត្តិប្រឆាំងការទទួលយកជនភៀសខ្លួន យោង​តាម​បណ្តាញ​សង្គម (Face Book) នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤នេះបាន​អោយ​ដឹងថា  មាន​ក្រុម​ប្រជាពលរដ្ឋកម្ពុជា ជាច្រើនសន្ធឹកសន្ធាប់​ បានមកជួបជុំគ្នានៅមុខស្ថានទូតសហរដ្ឋ​អាមេរីក ក្នុង​ទីក្រុង...Read more
បរិយាយថ្ងៃនេះ៖ ពលរដ្ឋនៅខេត្តសៀមរាបចង់អោយរដ្ឋាភិបាលដកប្រាសាទអង្គរវត្តពីក្រុមហ៊ុនឯកជនមកជាសម្បត្តិរដ្ឋវិញ នៅ​គ្រប់​ទិសទីក្នុង​ទឹក​ដី​ខេត្ត​សៀមរាប​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​ភាគ​ច្រើន​មាន​ការ​រអូ​រទាំ​រិះគន់​​ដល់​រាជ​រដ្ឋា​ភិបាលកម្ពុជា​​ថា មិន​គួរ​យក​ប្រាសាទ​អង្គរ​វត្ត​ដែល​មាន​ចំ​ណូល​ក្រាស​ក...Read more
វីដេអូឯកសារស្តី​ពី​ រឿង​រាវ​របស់​លោក​ឈុត​វុទ្ធី វីរបុរស់អ្នក​ការពារ​ព្រៃ​ឈើ​លោក ឈុត-វុទ្ធី បាន​លាចាក​លោក​យើង​នេះ​ទៅ​ហើយ​ក្តី តែ​កិត្តិ​នាមដ៏ឧត្តុងឧត្តមល្បីសុះ​សាយ​គ្រប់​ទិស​ទី​ អំ​ពី​ស្នា​ដៃ​របស់​លោក​ នៅ​តែ​ដក់​ជាប់​ក្នុង​ក្រ​អៅ​ហេះ​ដូង​ជន​ជាតិ​ខ្ម...Read more
អ្នកកាសែតភ្នំពេញប៉ុស្តិ៍ម្នាក់ បើកសាលាបង្រៀនភាសាអង់គ្លេសនិងកុំព្យូទ័រមិនយកប្រាក់ លោក ម៉ៃ ទិត្យថារ៉ា ជា​អ្នក​កាសែតពីរភាសា (ភាសាខ្មែរ និង​ភាសាអង់គ្លេស) ធ្វើ​ការ​នៅ​សារព័ត៌មាន​​ភ្នំពេញ​ប៉ុស្តិ៍​ ​បាន​បង្កើត​​សាលា​បង្រៀន​​ភាសាអង់គ្លេស និង​កុំព្យូទ័រ មិន​យក​ប្រាក់​មួយ នៅ​ស្រុក​កំណើត រប...Read more
បទល្មើសនេសាទកើតពេញខេត្តសៀមរាប លោក ព្រិនសាវិន នាយខណ្ឌជលផលធ្វើមិនដឹង មានសេចក្តីរាយការណ៍មកថា បទល្មើស​នេសាទ​គ្រប់​ប្រភេទ​ និង​ឧបករណ៍​នេសាទ​ល្មើស​ច្បាប់​មាន​ដូចជា៖​ប័រ​​ ​អ៊ុយ​ រុញ​ស៊ី​ប​ ​អូស​អួន​ ​អូស​យ៉ាំង​កាវ​ ​សាច់​ស្បៃ​ម៉ុង​ក្រឡា​ញឹក​ជាដើម កំពុង​កើតមាន​ដូច​ភ្លៀងរលឹម...Read more
លោក ស៊ុយសែម នៅតែបន្តបើកដៃឱ្យ ហ៊ីបាវី មេកំពង់ផែស្វយ័តភ្នំពេញធ្វើអាជីវកម្មខ្សាច់ដោយមិនដេញថ្លៃ មាន​ការ​រិះគន់​ធ្ងន់ៗថា លោក ស៊ុយ​សែម​ ថ្នាក់​ដឹក​នាំ​ក្រ​សួង​រ៉ែ និង​ថាមពល នៅតែ​​បន្ត​បើក​ដៃ​ឱ្យ ​ ​ហ៊ីបា​​វី មេ​កំ​ពង់ផែ​ស្វ​យ័ត​ភ្នំពេ​ញ ​ធ្វើ​អាជីវកម្ម​ខ្សាច់​ដោ​យ​មិ​ន​ដេញថ្លៃ ដែល​ធ្វើ​អោយ​ក្រុម​អ...Read more
ពលរដ្ឋប្ដឹងក្លឹបហ៊ីបហបនៅសៀមរាបជាថ្មីរឿងចាក់ធុងបាសឮខ្លាំងៗនៅពេលយប់ ក្លឹប​ក្លាស៊ិក ហ៊ីប ហប (Classic Hip Hop) ដែល​មាន​ទីតាំង​នៅ​ទល់​មុខ​នឹង​វត្ត​ដំណាក់ ក្រុង​សៀមរាប កំពុង​ចាក់​ភ្លេង​បង្ក​សំឡេង​ខ្លាំង ដើម្បី​មុខ​របរ​រក​ស៊ី​ជា​រៀង​រាល់​យប់។ ការ​ចាក់​សំឡេង​ឮ​ខ្លាំង ដោយ​ប្...Read more
ចម្រៀងបទ ជួយថែព្រៃឈើខ្មែរ Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនស្រុកអូរយ៉ាដាវ ឡេថាញ់ ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនយ៉ាងគំហុកអាណាធិបតេយ្យទៅប្រទេសវៀតណាមតាមរយៈរថយន្តសាំយ៉ុង និងរថយន្តស៊េរីទំនើបដូចជា លុច្សស៊ីស បាឡែន ធុនត្រា ឡង់គ្រីស័រ ហាយឡែនដ័រជា...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      31019នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    73352នាក់
ខែនេះ    220625នាក់
ឆ្នាំនេះ   2964929នាក់
សរុប   56563825នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 15:58