ពលរដ្ឋខ្មែរ និងសង្គមស៊ីវិលរិះគន់ការដំឡើងតួនាទីលោក ឈូក បណ្ឌិត ដែលធ្លាប់មានទោសបាញ់កម្មករ

ដោយៈ ផ្លុង រ៉េត ខេត្តសៀមរាប ថ្ងៃទី 15 ខែ 09 ឆ្នាំ 2022 វេលាម៉ោង 05:00 នាទី ចំនួនអានៈ 1024

ប្រជាពលរដ្ឋខ្មែរ សង្គមស៊ីវិល មន្ត្រី​សហជីព និង​មន្ត្រី​សិទ្ធិមនុស្ស រិះគន់​រដ្ឋាភិបាល​ចំពោះ​ការដំឡើង​តួនាទី​អតីត​អភិបាលក្រុង​បាវិត ខេត្តស្វាយរៀង​លោក ឈូក បណ្ឌិត ដែល​ធ្លាប់ជាទណ្ឌិត ​មានទោស​រឿង​ដក​កាំភ្លើង​បាញ់​ក្រុមកម្មករ​រោងចក្រ​កៅវ៉េ កាលពី​ឆ្នាំ​២០១២ ឱ្យ​ក្លាយជា​មន្ត្រី ជាន់ខ្ពស់​នៃ​ក្រសួងមហាផ្ទៃ​។ ពួកគេ​ចាត់ទុក​ការតែងតាំង​មន្ត្រីរូប​នេះ គឺជា​គំរូ​អាក្រក់​ក្នុង​សង្គម និង​ធ្វើ​ឱ្យ​ប៉ះពាល់​ប្រសិទ្ធភាព​ការងារ និងប៉ះពាល់ដល់កិត្តិយសមន្ត្រីល្អៗនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ពលរដ្ឋអ្នកតាមដានហេតុការណ៍ខាងលើ មន្ត្រី​សហជីព និង​មន្ត្រី​សង្គម​ស៊ីវិល សោកស្តាយ​ចំពោះរាជ​រដ្ឋាភិបាល​ដំឡើង​ឋានន្តរសក្តិ​លោក ឈូក បណ្ឌិត អោយទទួល​បាន​ក្របខណ្ឌ​មន្ត្រីរាជការ​រដ្ឋបាល​ជាន់ខ្ពស់​របស់​ក្រសួង​មហាផ្ទៃ​ដោយ​មិន​ពិចារណា​ពីក្រមសីលធម៌ និង​ទង្វើ​មិន​គប្បី​ក្នុង​សង្គម ដែល​ហាក់ជា​ការ​លើកទឹកចិត្ត​អ្នក​ប្រព្រឹត្ត​បទល្មើស​បន្ថែម​ទៀត ដែលវាអាចជះឥទ្ធិពលដល់មន្ត្រីល្អៗយកគំរូតាម។

ប្រតិកម្ម​របស់សង្គមស៊ីវិល​នេះ គឺ​ន្ទាប់ពី​ប្រមុខ​រដ្ឋស្តីទី និង​ជា​ប្រធាន​ព្រឹទ្ធសភា លោក សាយ ឈុំ កាល​ពី​ថ្ងៃទី​១៨ ខែ​មីនា ឆ្នាំ២០២២ បាន​ចេញ​ព្រះរាជ្យក្រឹត្យ​ជំនួស​ព្រះមហាក្សត្រ ដំឡើង​តួនាទី​ឱ្យ​អតីត​អភិបាល​ក្រុង​បាវិត​លោក ឈូក បណ្ឌិត ពី​ឋានន្តរស័ក្តិ​វរមន្ត្រី​ថ្នាក់​លេខ​៣ ទៅជា​ឧត្តម​មន្ត្រី​ថ្នាក់​លេខ​៤ នៃ​ក្របខណ្ឌ​មន្ត្រីរាជការ​រដ្ឋបាល​ជាន់ខ្ពស់​របស់​ក្រសួង​មហាផ្ទៃ​។ លិខិត​ត្រាស់​បង្គាប់​នោះ​ធ្វើ​ឡើង​តប​តាម​សំណើ​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន។

សូមរំលឹកផងដែរថាៈ អតីត​អភិបាល​ក្រុង​បាវិត​លោក ឈូក បណ្ឌិត បាន​ដក​កាំភ្លើងខ្លី​បាញ់​ធ្វើ​ឲ្យ​កម្មការិនី​រោងចក្រ​ស្បែកជើង​កៅវ៉េ (Kaoway) ក្នុង​ក្រុង​បាវិត ខេត្ត​ស្វាយរៀង​ បណ្តាល​ឲ្យ​កម្មការិនី ៣​នាក់ រង​របួស​ធ្ងន់ ក្នុង​ពេល​ពួកគេ​តវ៉ា​ទាមទារ​លក្ខខណ្ឌ​ការងារ​ឱ្យ​ល្អ​ប្រសើរ​ឡើង កាល​ពី​ថ្ងៃទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១២​។ បន្ទាប់​មក​លោក ឈូក បណ្ឌិត បាន​គេច​ខ្លួន​ជាង​បី​ឆ្នាំ។ លោក​បាន​ចេញ​មកសារភាព​កាល​ពី​ថ្ងៃទី​៨ ខែ​សីហា ឆ្នាំ​២០១៥ ក្រោយ​ពេល​ដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​គាំទ្រ​ចំណាត់ការ​របស់​ប៉ូលិស​អន្តរជាតិ (Interpol) ក្នុង​ការ​តាម​ចាប់​ខ្លួន។ លោក ឈូក បណ្ឌិត ត្រូវ​បាន​សាលាដំបូង​ខេត្ត​ស្វាយរៀង កាត់ទោស​ដាក់​ពន្ធនាគារ ១​ឆ្នាំ​កន្លះ និង​ពិន័យ​ជា​ប្រាក់​ចំនួន ៣៨​លាន​រៀល ឬ​ ជិត១​ម៉ឺន​ដុល្លារ ជា​សំណង​ដល់​ជនរងគ្រោះ​ទាំង ៣​នាក់ ក្នុង​បទ​បង្ក​របួស​ស្នាម​ដោយ​អចេតនា។ បណ្ដឹង​នេះ ត្រូវ​បាន​ប្តឹងផ្តល់​គ្នា​ដល់​សាលាឧទ្ធរណ៍ និង​តុលាការ​កំពូលថែម​ទៀត ហើយ​តុលាការ​ទាំងពីរ​បាន​សម្រេច​តម្កល់​សាលក្រម​សាលាដំបូង​ខេត្ត​ទុក​ជា​បាន​ការ​ដដែលក្រោយមក​លោក ឈូក បណ្ឌិត ត្រូវ​បាន​សមត្ថកិច្ច​ដោះលែងអោយ​រួចខ្លួន​ពី​ពន្ធនាគារ​កាលពី​ដើម ខែ​កុម្ភៈ ឆ្នាំ​២០១៧ ក្រោយ​អនុវត្ត​ទោស​គ្រប់​ចំនួន៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

តុលាការ​កោះ​ហៅ​តំណាង​យុវជន​បក្ស​សមរង្ស៊ី​ឲ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​៧ ធ្នូ   អាន1750ដង ថ្នាំញៀនសន្ធឹកសន្ធាប់ និងស្ត្រីវៀតណាមម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន   អាន2494ដង ផ្ទុះអាវុធ​បាញ់​គ្រាប់​ពិត​លើ​ក្រុម​បាតុករ​នៅ​សួន​កាណ​ឌី​យ៉ា ស្លាប់ និង​របួស​   អាន1698ដង មេ​បញ្ជាការ​ទ័ព​២​នាក់​នៅ​បន្ទាយមានជ័យ​រង​ការ​ប្ដឹង​ចោទ​ថា​ជួញ​ដូរ​ឈើ​គ្រញូង​និង​ពុ?...    អាន1749ដង ប៉េអឹមក្របួចបានរថយន្តដឹកឈើក្រញូងក្បត់ជាតិ១គ្រឿង   អាន1804ដង កម្មករ រោងចក្រ អារីឃ្វេសិន ដួលសន្លប់ ជាច្រើននាក់បន្តបន្ទាប់    អាន1672ដង លោក ហ៊ុនសែន ៖ ខ្ញុំមិនចំណុះបរទេស?   អាន1662ដង លោកជំទាវបណ្ឌិត លី អ៊ុអេង ចុះចែកជូនអំណោយដល់គណបក្សប្រជាជនកម្ពុជានៅស្រុកប្រាសាទបាគង   អាន1846ដង បទវិភាគ៖ ជនបរទេសរស់នៅប្រទេសកម្ពុជាខ្លះ ជួយចំរុងចំរើន ឯខ្លះជួយបំផ្លិចបំផ្លាញ   អាន2252ដង សង្គម​ស៊ីវិល​ចោទ​អាជ្ញាធរ​នៅ​សៀមរាប​ថា​រារាំង​សមាជ​ពលរដ្ឋ   អាន1717ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥ សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥។ សូមចុចលើ​រូប​ភាព​ខាង​ក្រោម ដើម្បីអានព័ត៌មាន​លំអិត...Read more
លោក សុខប៊ុន បានត្រឡប់មកដល់កម្ពុជានៅព្រឹកថ្ងៃទី១៨នេះ ដើម្បីចូលខ្លួនបំភ្លឺរឿងប្រើអំពើហឹង្សាលើកញ្ញា សាសា យោង​តាម​ប្រ​ភពព័ត៌​មាន​ច្បាស់​ការ​បាន​អោយ​ដឹងថា លោក​សុខ​ប៊ុន​បាន​ត្រ​ឡប់​មក​ដល់​ទី​ក្រុង​ភ្នំ​ពេញ​វិញ​ហើយ​នៅ​ព្រឹក​ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ​២០១៥នេះ ដើម្បី​ចូល​បំ​ភ្លឺ​ក្នុង​សំ​ណុំ​រឿង​ប្រើ​អំ​ពើ​ហឹង្សា...Read more
លោក សុខសុវណ្ណ ប្រធានក្រុមប្រឹក្សាសារព័ត៌មានកម្ពុជា ប្រតិកម្មចំពោះស្ថាប័នអយ្យការ និង តុលាការខេត្តកោះកុងថា មានភាពលំអៀង ក្នុងជំនួប​មួយ​ដែលមាន​ការចូលរួមរ​វាង​អ្នកសារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី​២៩ មិថុនា នេះ ឯ​ក្រុង​ខេមរភូមិន្ទ លោក សុខ សុវណ្ណ ប្រធាន​ក្រុមប្រឹក្សា​អ្នកសារព័ត៌មាន​កម្ពុជា បាន​សម្តែង​ប្រតិកម្ម​ចំពោះ​ស្ថាប័ន អយ្យ...Read more
អង្គការតម្លាភាពកម្ពុជាថា ៖ ប្រព័ន្ធសុចរិតភាពនៅប្រទេសកម្ពុជា នៅមានភាពទន់ខ្សោយនៅឡើយ កាលពី​ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៤ ម្សិលមិញ អង្គការ​តម្លាភាព​កម្ពុ​ជា បានចេញ​ផ្សាយ​នូវ​របាយការណ៍ ដែល​ខ្លួន​ខិតខំ​ស្រាវជ្រាវ​ចងក្រង​អស់​រយៈពេល២ឆ្នាំ ដោយ​វាយតម្លៃ​ទៅលើ​ស្ថាប័ន​ចំនួន១៣ រាប់ទាំង​ស្ថាប័ន​តុល...Read more
ការរចនាថ្មីបានបង្ហាញខ្លូន បន្ទាប់ពីខ្យល់បក់ធ្វើអោយខួច ខ្លោងទ្វារអង្គរសង្គ្រាន ក្រោយពីមានការរិះគន់ខ្លាំងៗ ពីសំណាក់មហាជន​​ និងអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ពីការរចនាក្លោងទ្វារអង្គរសង្គ្រានដែលត្រូវបានគេចោទថាមិនមែនជារចនាបទរបស់ខ្មែរ ហើយជារចនាបទរបស់យួន និងចិននោះនាថ្ងៃទី ០៦ ...Read more
ខ្សឹបដាក់ពាង៖ សមត្ថកិច្ចខេត្តបន្ទាយមានជ័យកំពុងបើកដៃអោយឈ្មួញនាំម៉ូតូគេចពន្ធចូលស្រុកខ្មែរ ក្រុម​​ឈ្មួញ​បាន​ឃុបឃិតគ្នា​​ជាមួយ​សមត្ថកិច្ច​តាម​ព្រំដែន ​​នាំ​ចូល​ម៉ូតូគេច​ពន្ធ​​​ពីប្រ​ទេស​​ថៃចូល​​មកប្រ​ទេស​​កម្ពុជា តាម​ច្រករបៀង ​​ពី​មួយ​ថ្ងៃ​ទៅ​​មួយ​ថ្ងៃ មាន​ការនាំ ចូល​ម៉ូតូ​គេច​ពន្ធ​ទាំងនោះ ម...Read more
លោក លឹមប៊ុនណ្ណា ត្រូវបានពលរដ្ឋចោទថា បានកាប់បំផ្លាញព្រៃឈើក្រៅផ្ទៃអាងវារីអគ្គិសនីសេសាន២យូឆ្នាំហើយ តែគ្មានអ្នកបង្ក្រាប ក្រុម​ប្រ​ជា​ពលរដ្ឋ​រស់នៅ ​ឃុំ​ស្រែគរ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង បាន​សម្ដែង​នូវ​ការ​ហួស​ចិត្ត ស្រប​ពេលដែល​សកម្មភាព​ដឹកជញ្ជូន​ឈើ​មក​ស្តុក​ក្នុង​ផ្ទៃ​អាង​កើតមានឡើង​ជាច្រើន​ឆ្នាំកន្លងមក​រហូតដល់​ពេលបច្ច...Read more
សមត្ថកិច្ចឃាត់រថយន្តមួយគ្រឿង និងមនុស្សម្នាក់ពាក់ព័ន្ធឈើក្រញូងនិងគ្រឿងញៀន លោក​​ ឯម មុន្នី​ នាយរង​​រដ្ឋបាលព្រៃឈើ​ខាងជើងបឹង​ទន្លេសាប ក្រោម​ការ​ដឹក​នាំរបស់​លោក សំ​រិទ្ធ​សុខុន ព្រះ​រាជអាជ្ញា​រង​តំ​ណាង​អយ្យការ​សាលា​ដំ​បូង​ខេត្ត​សៀម​រាប បាន​ចាប់​​រថយន្តឡិចស៊ិសដឹក​ឈើ​ក្រញូង​ ១គ្រឿ...Read more
រថយន្តសូគឺម៉ិចដឹកសាំងរបស់លោកសុខគង់បន្លំដឹកឈើក្រញូងខុសច្បាប់ រថ​យន្ត​ដឹក​សាំង​ដែល​មាន​ស្លាក​យី​ហោ​ សូគឺ​ម៉ិច​ ដែល​ត្រូវ​បាន​គេ​ស្គាល​ថា ជា​របស់​លោក​សុក​គង់​មហា​សេដ្ឋី​ស្រុក​ខ្មែរ​ លួច​ដឹក​ឈើ​ក្រ​ញូង​ពេញ​ស៊ី​តេន​សាំង​ ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​​បង្ក្រាប​បាន​...Read more
សមត្ថកិច្ចចំរុះ ចុះបង្រ្កាបទីតាំងស្កុកឈើរបស់ជនជាតិយួន២កន្លែងធំៗនៅក្រុងបានលុង កន្លែងស្កុក​ឈើ​របស់ជនជាតិយួន​២កន្លែង​ធំៗ នៅក្រុង​បានលុង​ត្រូវ​បាន​កម្លាំង​ចំរុះរបស់​ខេត្ត​ចុះ​បង្រ្កាប ដែល​ដឹក​នាំ​ដោយ លោក ជាសុភ័ក្រ្ក ព្រះរាជអាជ្ញារង​នៃ​សាលាដំ​បូង​ខេត្ត ​កាល​ពី​ថ្ងៃទី១៨​ ខែមេសា ឆ្នា...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      35027នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    77360នាក់
ខែនេះ    224633នាក់
ឆ្នាំនេះ   2968937នាក់
សរុប   56567833នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 18:28