នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១២និង៥០នាទីរសៀល កម្លាំងនគរបាលព្រហ្មទណ្ឌបានសហការជាមួយកម្លាំងនៃប៉ុស្តិ៍រដ្ឋបាលចុងឃ្នៀស ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឈន សុខេន ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរគ្មាន ទីលំនៅបច្ចុប្បន្នភូមិទី៦ សង្កាត់ចុងឃ្នៀស ក្រុង/ខេត្តសៀមរាប ពាក់ព័ន្ធករណីអំពើលួច (ម៉ូតូ) និងបទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។
លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌបានបញ្ជាក់ថា កាលពីថ្ងៃទី0៦ ខែធ្នូ ឆ្នាំ ២០២១ វេលាម៉ោង១៥៖00នាទីរសៀល នៅចំណុចក្នុងរោងប្រក់តង់មាត់ទឹក ស្ថិតនៅភូមិទី៦ សង្កាត់ចុងឃ្នៀស ក្រុង/ខេត្តសៀមរាប ជនរងគ្រោះឈ្មោះ ឈើត សាវ័ន្ត ភេទស្រី អាយុ២៩ឆ្នាំ មុខរបរមេផ្ទះ មានទីលំនៅភូមិទី២ សង្កាត់ចុងឃ្នៀស ក្រុង/ខេត្តសៀមរាប បានយកម៉ូតូរបស់គាត់ចំនួន០១គ្រឿង ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ2019 ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1AG-3017 លេខតួ និងលេខម៉ាស៊ីន5576744 ចតទុកនៅចំណុចខាងលើ ដោយមិនបានចាក់សោរក ឬសោរសុវត្តិភាពអ្វីទេ ហើយបានចូលទៅគេងនៅក្នុងផ្ទះលើផែបណ្តែតទឹក រហូតឈានដល់វេលាម៉ោង០២និង១០នាទី ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ ជនសង្ស័យឈ្មោះ ឈន សុខេន បានធ្វើសកម្មភាពលួចយកម៉ូតូរបស់ជនរងគ្រោះខាងលើ រួចហើយជិៈគេចខ្លួនបាត់។
ក្រោយកើតហេតុ ជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលចុងឃ្នៀស ហើយកម្លាំងសមត្ថកិច្ចបានចុះធ្វើការស្រាវជ្រាវ នៅជុំវិញកន្លែងកើតហេតុ រហូតឈានដល់កំណត់មុខសញ្ញា និងធ្វើការឃាត់ខ្លួនជនសង្ស័យ ។
តាមចម្លើយសារភាព ជនសង្ស័យថារូបគេពិតជាបានធ្វើសកម្មភាពលួចយកម៉ូតូរបស់ជនរងគ្រោះខាងលើពិតប្រាកដមែន ហើយបានយកម៉ូតូខាងលើទៅដោះដូរគ្រឿងញៀនជាមួយនឹងឈ្មោះ អន ហេងគង់ ភេទប្រុស អាយុប្រហែល២៥ឆ្នាំ មានទីលំនៅបច្ចុប្បន្នខាងមុខផ្សារដើមក្រឡាញ់ថ្មី ស្ថិតនៅភូមិភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប ។
បន្ទាប់មកសមត្ថកិច្ចក៏បានធ្វើការស្រាវជ្រាវ និងដកហូតម៉ូតូរបស់ជនរងគ្រោះខាងលើ បានមកវិញ ដោយឡែកឈ្មោះ អន ហេងគង់ បានគេចខ្លួនបាត់ ។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងកសាងសំណុំរឿងមនិងបញ្ជូនជនសង្ស័យខាងលើទៅសាលាដំបូងខេត្តសៀមរាប ដើម្បីបន្ដរនីតិវិធី៕ ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ
ថ្ងៃនេះ | 35234 | នាក់ |
ម្សិលមិញ | 42319 | នាក់ |
សប្ដាហ៍នេះ | 77567 | នាក់ |
ខែនេះ | 224840 | នាក់ |
ឆ្នាំនេះ | 2969144 | នាក់ |
សរុប | 56568040 | នាក់ |
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 18:41 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net