បកស្រាយបំភ្លឺ៖ លោក ស៊ុន បូរ៉ា មេបញ្ជាការរង គ៥ យោធាសឹករងស្រុកត្រពាំងប្រាសាទបានបដិសេធដាច់អហង្កាថា លោកមិនបានប្រើហឹង្សា និងមិនបានគំរាមបាញ់ពលរដ្ឋដូចការចោទប្រកាន់នោះទេ

ដោយៈ រ៉េត ខេត្តឧត្តរមានជ័យ ថ្ងៃទី 20 ខែ 03 ឆ្នាំ 2017 វេលាម៉ោង 03:18 នាទី ចំនួនអានៈ 1356

នៅ​រសៀល​ថ្ងៃទី២០ ខែមិនា ឆ្នាំ២០១៧នេះ លោក ស៊ុន-បូរ៉ា មេបញ្ជាការ​រង គ៥ យោធា​សឹករង​ស្រុក​ត្រពាំង​ប្រាសាទបាន​ខល​ទូរស័ព្ទ​មក​ប្រាប់​កម្ពុជាសុវណ្ណភូមិសាជាថ្មីម្តងទៀត​​ថា ការ​ចោទប្រកាន់​របស់​ពលរដ្ឋ​ឈ្មោះ ផុន-ម៉ាប់ ថាលោកប្រើ​អំពើ​ហឹង្សា វាយដុំច្រំធាក់ និង​គំរាម​យក​​កាំភ្លើង​មក​បាញ់​​សម្លាប់​នោះ វាជារឿង​មិន​ពិត​នោះទេ ហើ​យ​សូម​អោយ​កម្ពុជាសុវណ្ណភូមិជួយ​ចុះបកស្រាយ​បំភ្លឺ​។

លោក ស៊ុន-បូរ៉ា បាន​ធ្វើ​ការ​បដិសេធម្តងរួច​ទៅ​ហើយ​កាល​ពី​ព្រឹក​ថ្ងៃទី២០នេះនៅ​ពេល​អ្នក​សារ​ព័ត៌​មាន​យើង​​ខលទូរស័ព្ទសុំធ្វើបទ​សម្ភាសន៍ពាក់​ព័ន្ទ​ករណី​ខាង​លើ​ ហើយ​នៅ​រសៀល​ថ្ងៃទី២០​ដដែល​នេះ លោក​បាន​ខលទូរស័ព្ទមក​​ទី​ចាត់​ការ​​សារព័ត៌មានកម្ពុជាសុវណ្ណភូមិសាជាថ្មីម្តងទៀត សុំ​អោយ​ជួយ​ចុះ​បក​ស្រាយ​បំភ្លឺ ក្នុងករណីមានការ​ចោទ​ប្រកាន់​ពី​ប្រជាពលរដ្ឋ​ឈ្មោះ ផុន-ម៉ាប់ ដែល​ជាកូន​បំណុល​របស់​លោកជាង​២ឆ្នាំមកហើយនោះ។

លោក ស៊ុន-បូរ៉ា បានរៀបរាប់ថា ឈ្មោះ ផុន-ម៉ាប់ នេះបានជំពាក់លុយគាត់ជាង​១លាន​រៀល​ ជាង​២​ឆ្នាំ​ហើយ កាលពី​ខ្ចីលុយ​បាន​សន្យាថា និង​អារឈើគ្រឿង​ធ្វើ​ផ្ទះ​អោយ​លោក​ក្នុង​ពេល​ឆាប់​ៗ តែពីមួយថ្ងៃទៅ​មួយ​ថ្ងៃ ពី​មួយខែទៅមួយខែទៀត ពីមួយឆ្នាំទៅ​ជាជាង២ឆ្នាំ នៅ​តែមិន​បាន​ឈើ​ប្រគល់​អោយ ហើយ​ថែមទាំង​​ប្រើ​ពាក្យ​សម្តីត្រគោះបោះបោកថា ចាំបាច់​ទាញឹកញាប់​ធ្វើ​អី បើ​គេអារឈើ​បានគេ​យក​ទៅ​អោយហើយ បើ​មិន​ទាន់​ឃើញ​ឈើ​មានន័យ​ថា មិន​ទាន់​បាន​អារនោះទេ។

លោកបូរ៉ាបន្តថា លោក​ពិត​ជាបាន​ទាញ​កអាវ​លោក ផុន-ម៉ាប់​ ពិត​ប្រាកដ​មែនក្នុង​ន័យលេង​សើច​ផង​ព្រោះ​មនុស្សស្គាល់​គ្នា តែ​មិន​បាន វៃដំច្រំធាក់​ ឬ​គំរាម​បាញ់​ដូចការ​ចោទប្រកាន់​នោះទេ សូម​ថ្នាក់​លើ​ និង​ថ្នាក់​ដឹក​នាំ​មេត្តាធ្វើ​ការ​សិក្សាស្រាវ​ជ្រាវ​ចុះ ជាពិសេសអាច​សួរទៅអាជ្ញាធរបាន។

សូមរំលឹកផងដែរថា ហេតុការ​ណ៍​ខាង​លើ​នេះបាន​កើត​ឡើង​នៅ​វេ​លាម៉ោ​ង ១២ថ្ងៃត្រង់ ថ្ងៃទី១៨ ខែមិនា ឆ្នាំ២០១៧ នៅ​ចំ​នុច​រង្វង់​មូល​​អូរ​ស្វាយ ស្ថិត​ក្នុង​ភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្ត​ឧត្តរ​មាន​ជ័យ។

សូមមិត្តអ្នកអានចុច​លើចំណងជើង ​ឬលីងដែល​នៅ​ក្នុងវង់ក្រ​ចកនេះ (http://www.ksnews.info/detail.php?m=10&id=3014)​ ដើម្បី​អានអត្ថបទ​ដើម​ដែល​ពលរដ្ឋ​ឈ្មោះ ផុន-ម៉ាប់ ចោទថា លោក ស៊ុន-បូរ៉ា គំរាម​កំហែកលើរូបលោក៕ ដោយ៖ផ្លុងរ៉េត 

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោ​កផ្កា​យ២​ វុធ​ផ​ល្លី ​កំ​ពុ​ង​ប្រ​ឆាំ​ងប​ទ​ប​ញ្ជា​លោក​នា​យ​ករ​ដ្ឋម​ន្ត្រី ​ហ៊ុន​ សែ?...    អាន1561ដង ពុកខ្ញុំជាប៉ូលីសចរាចរណ៍   អាន3536ដង បាក់ស្រុតផ្ទះប្រជាពលរដ្ឋបីខ្នងទាំងកណ្តាលយប់    អាន1598ដង ថៅកែហាងធ្វើសរសៃបង្កប់សេវាផ្លូវភេទម្នាក់ត្រូវបានសមត្ថកិច្ចឃុំខ្លួន   អាន1393ដង លោក ឡុង-គឺសឹង អភិបាលស្រុកសណ្តាន់បានផ្តល់បទសម្ភាសន៍ដល់កម្ពុជាសុវណ្ណភូមិ ពាក់ព័ន្ធការចោទ?...    អាន1347ដង និស្សិតពេទ្យ អូស្ត្រាលីចុះកម្មសិក្សា ជួយពង្រឹងការថែរទាំសុខភាព ជូនប្រជាពលរដ្ឋ   អាន1344ដង លោក កឹមសុខា ត្រូវបានព្រះរាជអាជ្ញាជូនដំណឹងទៅរដ្ឋសភានៅព្រឹកមិញនេះពាក់ព័ន្ធរឿងកោះហៅ២លើកម...    អាន2434ដង បើកបរក្នុងស្ថានភាពស្រវាំងជោគទៅបុករឺម៉កលក់មីឆាហើយថែមទាំងបង្កហឹង្សា   អាន1324ដង សហភាពអឺរ៉ុបព្រមានថា បន្លែពីវៀតណាម មានបាក់តេរីអាចបង្កគ្រោះថ្នាក់ដល់សុខភាព   អាន2318ដង ក្រុម​យោធា​បាញ់​រះ​បណ្តាល​ឲ្យ​ពលរដ្ឋ​ម្នាក់​រង​របួស​ធ្ងន់ ​ក្នុង​ទំនាស់​ដីធ្លី​នៅ​ខេ?...    អាន1607ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
តើ ដួងចិត្តស្រ្តី គឺជាអ្វី? ​       ដួងចិត្តស្រ្តី ១០យ៉ាង ស្រ្តីមានចរិតចូលចិត្តធ្វើការមិនចេះស្ងៀមទេ ស្រ្តីមានការយកចិតទុកដាក់ទៅលើការងារលើសពួកបុរស ស្រ្តីមានចិត្តអត់ធ្មត់ជាងបុរស ស្រ្តីយកពេលទំនេដើម្បីធ្វើក...Read more
ផ្កាយ៤ សៅ សុខា ស្រវឹងស្រាដកកាំភ្លើងដាក់លើតុអុកឡុកកិច្ចប្រជុំអូឡាំពិក និងប្រមាថឯកឧត្តម នុត សាអាន យ៉ាងចាស់ដៃ ប្រភព​ព័ត៌មាន​ពី​មន្ត្រី​ស្និទ្ធ​នឹង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ និង​មន្ត្រី​ស្និទ្ធ​នឹង​ឯកឧត្តម​ នុ​ត​ សា​អាន​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ បាន​ឲ្យ​ដឹង​ថា​ កាលពី​វេលា​ម៉ោង​១៥​រសៀល​ នា​ថ្ង...Read more
ឧញ្ញាសេះហោះម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លូនបញ្ជូនទៅតុលាការ ចៅ​ក្រមសាលាដំបូងខេត្តរតនគិរី លោក ស្រីជ័យ មាលា បានចេញដីការ​ឃាត់ខ្លួន​បុរស​ម្នាក់​ដែល​តាំង​ខ្លួន​ជា​ឧកញ៉ា។​ ការឃាត់ខ្លួនជន​សង្ស័យនេះដោយកម្លាំងកងរាជ​អាវុធហត្ថមូល​ដ្ឋាន​ក្រុង​បាន​លុង នៅ​...Read more
ក្រុម​ហ៊ុន​ សុខ​សំ​ណាង ​​កំពុងដឹកឈើលើស​ទម្ងន់បំផ្លាញផ្លូវថ្នល់ តាម​ប្រភព​ព័ត៌មានបានឲ្យដឹងថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ ក្រុមហ៊ុន សុខ សំណាង ដែល​ទទួលបាន​សិទ្ធិ រកស៊ី​ឈើ​ក្នុង​ទ្រង់ទ្រាយ​ធំ បន្ត​ពី​ក្រុមហ៊ុន ដា​តា រ៉ាប់​ប៊ើ និង​ក្រុមហ៊ុន ...Read more
បែកធ្លាយលិខិតអាណាមឹក រឿងអធិការក្រុងប្រព្រឹត្តអំពើពុករលួយ លិខិតអនាមិកជាច្រើនសន្លឹក ត្រូវគេឃើញនៅមុខអធិការនគរបាលក្រុងសៀមរាប និងមុខស្នងការដ្ឋាននគរបាលខេត្តសៀមរាបកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥ ដែលក្នុងនោះស្នើឲ្យលោកស្នងការនគរបាលខេត្ត មានវិធានការ ទៅលើលោកអធិការនគរប...Read more
បរិយាយថ្ងៃនេះ៖ ពលរដ្ឋនៅខេត្តសៀមរាបចង់អោយរដ្ឋាភិបាលដកប្រាសាទអង្គរវត្តពីក្រុមហ៊ុនឯកជនមកជាសម្បត្តិរដ្ឋវិញ នៅ​គ្រប់​ទិសទីក្នុង​ទឹក​ដី​ខេត្ត​សៀមរាប​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​ភាគ​ច្រើន​មាន​ការ​រអូ​រទាំ​រិះគន់​​ដល់​រាជ​រដ្ឋា​ភិបាលកម្ពុជា​​ថា មិន​គួរ​យក​ប្រាសាទ​អង្គរ​វត្ត​ដែល​មាន​ចំ​ណូល​ក្រាស​ក...Read more
សមត្ថកិច្ចចំរុះបង្ក្រាបរបាំងសាច់៣៧០០ម៉ែត្រលបលូ៣២មាត់ និងឃាត់ខ្លួនមនុស្ស៥នាក់ លបលូសាច់អួនទំនើប៣២មាត់ និងរបាំងសាច់អួន៧កន្លែង ប្រវែង៣៧០០ម៉ែត្រ ឡុកមួយចំនួន​ទៀត ត្រូវបានលោក ឯក ស៊ុនរស្មី ដឹកនាំសមត្ថកិច្ចចម្រុះ និងប្រជាពលរដ្ឋស្ម័គ្រចិត្តនៅក្នុងសហគមន៍​នេសាទ​ចុះ​បង្រាបបទ​ល្មើសដាក់របាំង...Read more
ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការពាក់ព័ន្ធគ្រឿងញៀន ជនសង្ស័យ​២​នាក់​ត្រូវ​នគរបាល​ចាប់ខ្លួន ពាក់​ពន្ធ័​ករណី​ជួញដូរ​គ្រឿងញៀន ដកហូត បាន​ថ្នាំញៀន​មួយចំនួនធំ នៅលើ​ផ្ទះសំណាក់​ហ្គោដ​ឡាក់ ក្នុង​ភូមិ​ក្បាលស្ពាន​២ សង្កាត់​/​ក្រុង​ប៉ោយ ប៉ែត ខេត្ត​បន្ទាយមានជ័យ កាល...Read more
ស៊ើបអង្កេត៖ ពលរដ្ឋមានការសង្ស័យថា មនុស្សស្លាប់ក្នុងក្លឹបកម្សាន្ត ហ៊ីបហប់ អាចច្រើនជាង៥នាក់ តាំង​ពី​យម់​ថ្ងៃ១៧ឈានចូល​ទី១៨ ខែវិច្ឆការ ឆ្នាំ២០១៤ ដែល​អគ្គីភ័យ​បាន​ឆាប​​ឆេះ​ក្លឹប​កម្សាន្ត​ ហ៊ីបហប់ រហូត​មក​ដល់​ព្រឹក​ថ្ងៃទី​១៩នេះ ក្រុម​ប្រ​ជា​ពល​រដ្ឋ​នៅ​ខេត្តសៀមរាប​ នៅ​តែ​មាន​ការ​មន្ទិល​សង្ស័យថា ម...Read more
ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹង ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹងគឺ៖ ១- ស្គាល់ហេតុ        ២- ស្គាល់ផល់       ៣- ស្គាល់ប្រពន្ធ        &nb...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      28953នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    175437នាក់
ខែនេះ    558717នាក់
ឆ្នាំនេះ   1940949នាក់
សរុប   51300875នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 21:19