ឃុបឃិតគ្នាជាប្រព័ន្ធ បង្វិលយកដីផ្លូវធ្វើផ្ទះ យកដីត្រូវធ្វើផ្ទះទៅធ្វើផ្លូវវិញ

ដោយៈ ផ្លុងរ៉េត ខេត្តសៀមរាប ថ្ងៃទី 23 ខែ 10 ឆ្នាំ 2021 វេលាម៉ោង 05:58 នាទី ចំនួនអានៈ 1854

គ្រួសារលោក ង៉ែត ភារៈ កូនប្រុស​បង្កើត​របស់លោក​ ង៉ែត ងឹម (អតីតអនុភូមិដកពោធិ៍) សង្កាត់ស្លក្រាម ក្រុងសៀមរាប បានទទួល​រងអំពើអយុត្តិធម៌អស់រយៈពេល​ជាយូរឆ្នាំមក​ហើយ​ ពេល​នេះ​កំពុងតែលើកដៃ​សំពះ​​ស្រែកដង្ហើយ​ហៅសុំទៅ​លោក នួន ពុទ្ធារ៉ា អភិបាលគណៈអភិបាល​ក្រុងសៀមរាប និងឯកឧត្តម ទៀ សីហា អភិបាល​គណៈអភិបាលខេត្តសៀមរាប មេត្តា​ជួយផ្តល់យុត្តិធម៌ជូនគ្រួសារ​ពួកគាត់ផង ពាក់ព័ន្ធជាមួយ​ដីមួយកន្លែងស្ថិតនៅក្រោយ​ផ្សារលើធំថ្មី​ដែល​មាន​ទំហំ ៤មx១២ម។

កាលឆ្នាំ១៩៨៤ក្រោយភ្លើងឆេះផ្សារលើរួចមក លោក ឈាវ ថៃ មេភូមិដកពោធិ៍បាន​បែងចែកដីអោយពលរដ្ឋអស់ នៅ​សល់តែដីដែលមានទំហំ(១២មx១២.៥ម) សម្រាប់ធ្វើ​ស្នាក់ការភូមិដកពោធិ៍ដោយខាងកើតទុកជាផ្លូវ។

លុះក្នុងឆ្នាំ១៩៩៤លោក ពឹង ឃៀង បាន​យកដីផ្លូវ​ខាងកើតនេះ សាងសងរោងលក់ថ្នាំពេទ្យ ហើយក៏មានទំនាស់ជាមួយមេភូមិ ព្រោះមេភូមិមិនអនុញ្ញាតិអោយសាងសង់ ហើយបាន​រាយការណ៍ជូនលោក ចៅ សែន អភិបាលស្រុកសៀមរាបនៅថ្ងៃដដែលនោះ។ លោកចៅសែនចុះមក​មើល​ហើយសួរនាំត្រួសៗ​ក៏ត្រឡប់ទៅវិញ។ លុះថ្ងៃស្អែក​លោក ចៅ សែន បាន​បើកអង្គប្រជុំ ពាក់ព័ន្ទរឿងលោក ពឹង ឃៀង សាងសង់រោងលក់​ថ្នាំពេទ្យលើ​ដីផ្លូវខាងលើនេះ ដែលមានអ្នក​ចូលរួមដូចខាងក្រោម៖
          ១.លោក ចៅ សែន អភិបាលស្រុក ជាប្រធាន
          ២.លោក ហ៊ូ ស៊ាប ប្រធានករិយាល័យភូមិបាល​ស្រុក
          ៣.លោក ណុប វណ្ណ ប្រធានយុត្តិធម៌ស្រុក និងជាលេខាកត់ត្រា
          ៤.លោក រស់ ហេង ចៅសង្កាត់លេខ១
          ៥.លោក រស់ សុខ ប្រធានគ្រប់គ្រងផ្សារលើ
          ៦.លោក ឈាវ ថៃ មេភូមិដកពោធិ៍
          ៧.លោក ង៉ែត ងឹម អនុភូមិដកពោធិ៍
          ៨.លោកស្រី គឹម​ អូន ម្ចាស់សំណង់

ក្រោយកិច្ចប្រជុំខាងលើ លោក ចៅ សែន អភិបាលស្រុកសៀមរាប បាន​សម្រេចកាត់ដីដែលមានទំហំ ១២មx១២.៥ម ជាបីចំណែកដូចខាងក្រោម៖

          ១.ដីទំហំ ៤មx១២ម ប្រគល់អោយលោក ឈាវ ថៃ មេភូមិដកពោធិ៍ធ្វើលំនៅដ្ឋាន។
          ២.ដីទំហំ ៤មx១២ម ប្រគល់អោយលោក ង៉ែត ងឹម អនុភូមិដកពោធិ៍ធ្វើលំនៅដ្ឋាន។
          ៣.ដីទំហំ ៤មx១២.៥ម ទុកធ្វើ​ជាផ្លូវ (តែអនុញ្ញាតិអោយលោក ពឹង ឃៀង ធ្វើ​រោងលក់​ថ្នាំ
          ពេទ្យបណ្តោះអាសន្នសិន)។

ក្បាលដីលេខ ៤៣៧ ដែលលោក ង៉ែត ងឹម ទទួលបានស្ថិតក្នុងភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប មានព្រំប្រទល់ខាងជើងជាប់ទៅនឹងផ្លូវ ខាងត្បូងជាប់នឹងលូទឹកស្អុយ ខាងកើតជាប់នឹងផ្លូវ ខាងលិចជាប់ក្បាលដីលេខ ៦៨០ (ដីលោកឈាវថៃមេភូមិដកពោធិ៍)។

ជាក់ស្តែងនៅពេលបច្ចុប្បន្ននេះលោក ពឹង ឃៀង អ្នក​សង់រោងលក់ថ្នាំពេទ្យលើដីផ្លូវបានកំពុងសាងសង់សំណង់ថ្មយ៉ាងស្គឹមស្គៃលើដីផ្លូវដោយខុសច្បាប់បានដោយរលូន តែអកុសល្យលោក ង៉ែត ភារៈ កូនប្រុសបង្កើតរបស់លោក ង៉ែត ងឹម ដែលមានដីមានប្លង់កម្មសិទ្ធត្រឹមត្រូវ​មិន​អាច​សាង​សង់លំនៅដ្ឋានបាន ព្រោះពួកក្រុម​លោកលន់ និងក្រុមពុករលួយ​នាំគ្នាបង្វិលយក​ដីរបស់គាត់​ធ្វើ​ជាផ្លូវវិញ។

លោក ង៉ែត ភារៈ កូន​ប្រុសរបស់លោក ង៉ែត ងឹម និងម្តាយ​ដែល​មាន​វ័យចំណាស់ បានលើកម្រាម​ដៃដប់សំពះ សុំអង្វរលោក នួន ពុទ្ធារ៉ា អភិបាលគណៈអភិបាលក្រុងសៀមរាប​ និងឯកឧត្តម ទៀ សីហា អភិបាល​គណៈអភិបាល​ខេត្តសៀមរាប មេត្តាស៊ើបអង្កេតពីប្រវត្តដីខាងលើនេះ ដើម្បីផ្តល់ភាពយុត្តិធម៌ជូនពួកគាត់ផង កុំជឿតាម​ការរៀបចំ និងសម្តីរបស់មន្ត្រីគ្រាប់ល្ពៅមួយចំនួន​ដែលកំពុង​តែ​ឃុបឃិតគ្នាជាមួយលោក ពឹង ឃៀង យកដៃបាំងមេឃ អោយសប្រែទៅជាខ្មៅ ខ្លៅក្លាយទៅជាបណ្ឌិត ឯមនុស្សត្រង់ពិតរងទុក្ខវេទនា៕ ដោយ៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

គ្រោះថ្នាក់ចរាចរណ៍រវៀងម៉ូតូនិងក្របី   អាន1393ដង សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យភេទប្រុស ម្នាក់ និង នារី ម្នាក់ ក្នុងករណីសម្រួលអោយប្រើប្រាស់...    អាន1626ដង មូលហេតុ​រថយន្ត​ឈ្នួល​នៅ​តែ​បន្ត​ឡើង​ថ្លៃ​ក្នុង​ថ្ងៃ​បុណ្យ​ជាតិ   អាន1706ដង រួមភេទគ្រាដំបូងខាងស្រី មានអារម្មណ៍យ៉ាងម៉េច?   អាន7540ដង កូវីដ១៩៖ហេតុអ្វីជនជាតិខ្មែរជ្រើសរើសជំនាញគ្រូពេទ្យជំនាញសន្តំ និង​ប្រពោធនកម្ម?   អាន1959ដង ថ្ងៃនេះ​ជនបរទេស១០នាក់​ត្រូវ​បាន​បញ្ជូនខ្លួនមកតុលាការ បន្ទាប់​ពីសមត្ថកិច្ចឃាត់​ខ្លួនក?...    អាន1673ដង បទល្មើសព្រៃឈើមានការបង្រ្កាបជាហូរហែបន្ទាប់ពីព្រះរាជអាជ្ញាថ្មីឡើងកាន់តំណែង   អាន1606ដង ប៉ូលីសចរាចរណ៍វាយអ្នករត់ម៉ូតូឌុបបែកមុខខ្ទេចផ្អើលពេញផ្លូវ៦០ម៉ែត្រ   អាន2525ដង សេចក្ដីជូនដំណឹង ស្ដីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា   អាន2777ដង វគ្គបណ្តុះបណ្តាលអ្នកសារព័ត៌មាន ដែលរៀបចំដោយអង្គការសហប្រជាជាតិ   អាន1879ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
បុរសស្មោះស្នេហ៍គិតខ្លី សម្រេចចិត្តចងកសម្លាប់ខ្លួនទៅតាមសង្សារ ក្មេងខ្ចីខ្លីប្រាជ្ញាព្រោះតែស្នេហាធ្វើ​អោយ​យុវជន​ម្នាក់សម្រេចចិត្ត​សម្លាប់ខ្លួន ដែល​សាសពជន​រង​គ្រោះត្រូវបាន​ក្រុមគ្រួសារ​ប្រទះឃើញ​ស្លាប់ ដោយ​មាន​ចំណង​ខ្សែ​គោ​ចង​ក​នៅលើ​ដើម​ព្រីង​ខាងក្រោយ​​ផ្ទះប្រមាណ​១...Read more
សមត្ថកិច្ច និង តុលាការចុះឆែកឆេរកន្លែងកែឆ្នៃរថយន្តខុសបច្ចេកទេស តែត្រូវបានលោកផ្កាយបីនៅក្រសួងមហាផ្ទៃម្នាក់ចេញមុខអន្តរាគមន៍អោយដកថយ មាន​សេច​ក្តី​រាយ​ការណ៍​មក​ថា មាន​ប៉ូលិសផ្កាយបីម្នាក់ធ្វើ​ការ​នៅក្រសួងមហាផ្ទៃ បាន​ធ្វើការអន្តរាគមន៍ ទៅ​តុលាការ​ខេត្តកណ្តាល​អោយមានការ​ដោះលែង​មេឈ្មួញ ជាជនជាតិ យួន រកស៊ីកាត់​តរថយន្ត ដំឡើងរថយន្ត​...Read more
លោកព្រះរាជអាជ្ញារង លី សុផាណា ពុំទាន់សម្រេចចោទ ឬ មិនចោទប្រកាន់ លោក កឹម សុខា នៅ ឡើយទេ តុលាការ​បាន​ចំណាយពេល​ជាង​៥​ម៉ោង ពោល​គឺ​ចាប់ពី​ម៉ោង​៨​និង​៣០​នាទី ក្នុង​ការសាកសួ​រលោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​សំណុំរឿង ញុះញង់​ឱ្យ ប្រព្រឹត្ត​បទ​ឧក្រឹដ្ឋ ឬ ប្រព្រឹត្ត​អំពើ​បង្កឱ្យម...Read more
អាវុធហត្ថក្រុងនិងខេត្តបង្រ្កាបបានក្រុមចោរលួចម៉ូតូ៨នាក់ដោយជោគជ័យបន្ទាប់ពីបាញ់តគ្នាមួយប្រាវ កង​រាជ​អាវុធ​ហត្ថ​ក្រុង និង​ខេត្ត​បាន​ចុះ​ប្រតិបត្តិ​ការ​បង្ក្រាប​ក្រុម​ចោរ​លួច​ម៉ូតូ​នៅ​ចំ​ណុច​ភូមិបឹង សង្កាត់​ជ្រាវ ក្រុម​សៀម​រាប​កាល​ពី​វេលាម៉ោងប្រ​​ប្រែល៦និង​៣០​នាទី​ព្រឹក​​ថ្ងៃទី២៥ ខែមករា ឆ្...Read more
ប៉ូលិសស័ក្ក២ សឹនសៅ ត្រូវបានពលរដ្ឋចោទថា ឆបោកលុយ ១៧០០ដុល្លា រួចរតគេចខ្លួនបាត់ស្រម៉ោល ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលជាជនរងគ្រោះ​ម្នាក់ក្នុងចំណោមប្រជាពលរដ្ឋ​ដែលជាជនរងគ្រោះជាច្រើននាក់ទៀតរស់នៅក្នុងភូមិថ្នល់បែកកើត ឃុំស្វាយទៀប ស្រុកចំការលើ ខេត្តកំពង់ចាម បាននិយាយរៀបរាប់ទាំងមិនអស់ចិត្តថា​អស់រយៈ...Read more
លោក ចាន់សុផល ចៅហ្វាយខេត្តបាត់ដំបងឆ្លើយថា ក្តាប់មិនជុំចំពោះអាជីវកម្មថ្មកែវលើភ្នំ១៥០ ការធ្វើ​អាជីវកម្ម​ថ្មកែវ នៅ​ចំណុច​ជួរ​ភ្នំ​១៥០ ស្ថិតនៅ​ក្បែ​វត្ត​គិរី​សិលា​កែវ ក្នុងភូមិ​អន្លង់​ស្វាយ ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្តបាត់ដំបង ដែល​ក្តោប​ក្តាប់​ដោយ​លោក​ឧកញ៉ា​ដ៏​វ័យក្មេង​ម្នាក់ ប្រចាំខេត...Read more
តើមនុស្សប្រភេទណាដែលគេចាត់ទុកថា ជាសត្វតិរិច្ឆាន? សត្វតិរិច្ឆាន​ គឺ​ជា​​សត្វ​មួយប្រ​ភេទ ដែល​មិន​ស្គាល់បុណ្យបាប មិន​ស្គាល់​ពូជ​ពង្សវង្សសាវតារបស់ខ្លួន មិន​មានឧត្តមគិតិ មិន​មាន​ចំ​ណេះដឹង ស៊ីតែអាហារដែល​ជា​កាក​សំ​ណល់ពីគេ រកស៊ី​ចិញ្ចឹមជីវិតតែមួយក្រពេះ មិន​...Read more
រថយន្តដឹឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្រ្កាប រថយន្តយីឌុបដឹកឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿង ត្រូវបានកម្លាំង រដ្ឋបាលព្រៃឈើ សៀមរាប បានចាប់ ខណៈ​ក្រុម​ ឈ្មួញ​ដឹក​ចេញ ពី​ភូមិសាស្ត្រ​ ខេត្ត​ឧ​ត្ត​រ​មានជ័យ បម្រុង​ឆ្ពោះទៅ ​ទីផ្សារងងឹត​ឯ​ព្រំប្រទល់ ​ប្រទ...Read more
វីដេអូឯកសារស្តី​ពី​ រឿង​រាវ​របស់​លោក​ឈុត​វុទ្ធី វីរបុរស់អ្នក​ការពារ​ព្រៃ​ឈើ​លោក ឈុត-វុទ្ធី បាន​លាចាក​លោក​យើង​នេះ​ទៅ​ហើយ​ក្តី តែ​កិត្តិ​នាមដ៏ឧត្តុងឧត្តមល្បីសុះ​សាយ​គ្រប់​ទិស​ទី​ អំ​ពី​ស្នា​ដៃ​របស់​លោក​ នៅ​តែ​ដក់​ជាប់​ក្នុង​ក្រ​អៅ​ហេះ​ដូង​ជន​ជាតិ​ខ្ម...Read more
បរិយាយថ្ងៃនេះ៖ ពលរដ្ឋនៅខេត្តសៀមរាបចង់អោយរដ្ឋាភិបាលដកប្រាសាទអង្គរវត្តពីក្រុមហ៊ុនឯកជនមកជាសម្បត្តិរដ្ឋវិញ នៅ​គ្រប់​ទិសទីក្នុង​ទឹក​ដី​ខេត្ត​សៀមរាប​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​ភាគ​ច្រើន​មាន​ការ​រអូ​រទាំ​រិះគន់​​ដល់​រាជ​រដ្ឋា​ភិបាលកម្ពុជា​​ថា មិន​គួរ​យក​ប្រាសាទ​អង្គរ​វត្ត​ដែល​មាន​ចំ​ណូល​ក្រាស​ក...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      34597នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    76930នាក់
ខែនេះ    224203នាក់
ឆ្នាំនេះ   2968507នាក់
សរុប   56567403នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 18:11